ចូលចិត្តទំនើប

រូបសាក់ ប្រាប់ពីសុខភាព

ដោយ: ដួងច័ន្ទ 10 PM, Monday, 14 Aug, 2017

អ្នកស្រឡាញ់រូបសាក់ និងការថែរក្សាសុខភាព នាពេលនេះត្រូវបានរួមបញ្ចូលគ្នា លើបច្ចេកវិទ្យាថ្មី មួយ ទទួលបានពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ នៃអ្នកស្រាវជ្រាវនៅសាលា MIT និង Harvard Medical School។ ដោយការកែសម្រួល រូបមន្តទឹកថ្នាំរូបសាក់ធម្មតា ក្រុមកាងារកំពុងប្រែក្លាយ រូបសិល្បៈ នៅលើរាងកាយឱ្យទៅជាប្រព័ន្ធគ្រប់គ្រងសុខភាព ដែលអាចវិវត្តន៍វិធីសាស្រ្តដែលមនុស្សប្រើប្រាស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយរាងកាយ។

 

នៅក្នុងគម្រោង ដែលមានឈ្មោះថា DermalAbyss ដែលអ្នកស្រាវជា្រវជំនួសទឹកថ្នាំរូបសាក់ ធម្មតា ដោយប្រើប្រាស់ Biosensor ជំនួសវិញ។ បម្រែបម្រួលពណ៌នៃរូបសាក់ គឺជាការឆ្លើយតប ទៅកាន់ការប្រែប្រួលអន្តរកម្មអង្គធាតុរាវ នៅក្នុងរាងកាយ។ ឧបករណ៍ pH Sensor ផ្លាស់ប្តូរពីពណ៌ស្វាយ និងពណ៌ផ្កាឈូក ហើយ Sensor សារជាតិស្ករ ប្រែពីពណ៌ខៀវ ទៅពណ៌ត្នោត រីឯ Sensor សូដ្យូម និង Sensor second pH ចាំងផ្លាតពន្លឺ នៅពេលស្ថិតនៅក្រោមកម្រិតពន្លឺ UV ខ្ពស់។ ទឹកថ្នាំខុសៗគ្នាទាំងនេះ លាយបញ្ចូលគ្នា បង្កើតបានជារូបសាក់មួយបែប ដែលអនុញ្ញាតឱ្យអ្នកស្វែងយល់ពីដំណើរការរំលាយអាហារ ពីខាងក្រៅខ្លួន។

 

អ្នកស្រាវជ្រាវទាំងនោះ បានធ្វើការសាកល្បងលើទឹកថ្នាំជាច្រើនចម្រុះគ្នា នៅលើស្បែកសិប្បនិមិត្ត។ ការធ្វើការសាកល្បងលើស្បែកសត្វខុសៗគ្នា កាន់តែច្រើន គឺមានសារៈសំខាន់សម្រាប់ DermalAbyss ដើម្បីធ្វើការប៉ាន់ប្រមាណបានកាន់តែប្រសើរឡើង អំពីលទ្ធផលនៃទឹកថ្នាំ ដែល នឹងមានឥទ្ធិពលលើស្បែកមនុស្ស មុនពេលផលិតផលនេះ សម្រេចចុងក្រោយ។ ដូចគ្នានឹងរូបសាក់ដទៃទៀតដែរ សញ្ញាប្រតិកម្ម និងអាលែកហ្ស៊ី អាចនឹងកើតមានឡើងដូចគ្នា។ ពួកអ្នកស្រាវ ជ្រាវត្រូវការស្វែងរកវិធីផលិត ដែលធានាថាមុខងារចង្អុលបង្ហាញរបស់រូបសាក់ ជាក់លាក់ពិតប្រាកដ ស្របពេលដែលដំណើរការចម្លងទិន្នន័យ ដែលនឹងទាមទារពេលវេលា។ ប៉ុន្តែ ករណីជាច្រើនដែលបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់យ៉ាងមានឥទ្ធិពល ចាប់ពីការត្រួតពិនិត្យការវិនិច្ឆ័យ វេជ្ជសាស្រ្ត រហូតដល់វាស់វែងបរិមាណដោយខ្លួនឯង និងឈានរហូតដល់ការបកស្រាយទិន្នន័យ នៅក្នុងខ្លួនប្រាណបានទៀតផង។ ឧទាហរណ៍ពីអ្នកជម្ងឺទឹកនោមផ្អែម ដែលមិនចាំបាច់ចោះម្រាមដៃពិនិត្យឈាម ធ្វើតេស្តរកសារជាតិស្ករទេ។

ជាការសោកស្តាយសម្រាប់អ្នក ដែលបានចុះឈ្មោះប្រើប្រាស់ Smart Tattoo នេះរួចរាល់ហើយ ដោយ DermalAbyss គឺគ្រាន់តែជា ដំណាក់កាលគោលគំនិតភស្តុតាង ហើយអ្នកស្រាវជ្រាវមិនមានព័ត៌មានជាក់លាក់ អះអាងពីពេលវេលាជាក់លាក់ នៃផលិតផលដែលលេចចេញជារូបភាពពិតប្រាកដនៅឡើយទេ។ ដូច្នេះសម្រាប់នៅពេលនេះ វីដេអូដែលពួកគេបានបង្ហាញនឹងនាំឱ្យអ្នក ទទួលបានអារម្មណ៍ដ៏ភ្ញាក់ផ្អើល និងធ្វើឱ្យអ្នកចង់បានរូបសាក់ដ៏អស្ចារ្យនេះ លើខ្លួនប្រាណរបស់អ្នក។

Color-Tattoo-Tomnerb-02

ប្រភព: huffingtonpost ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

តើរាងកាយអ្នក ខ្វះវីតាមីនអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

ថ្ងៃមុន ទំនើប បាននាំយកអត្ថបទ ដែលទាក់ទងនឹងប្រភេទវីតាមីននានា និងមូលហេតុដែលរាងកាយខ្វះវីតាមីនជាដើម ចែករំលែកដល់មិត្តអ្នកអាន។ ថ្ងៃនេះ យើងមកអានពីការផ្តល់ស...

វិធីថែស្បែក ឲ្យស្អាត តាមបែបធម្មជាតិ

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

ប្រសិនបើអ្នកមិនចង់ឬនឿយណាយក្នុងការប្រើផលិតផលថែស្បែកដូចជាឡេ ឬឧសថផ្សេងៗ អ្នកអាចផ្លាស់ប្តូរមកថែរក្សាស្បែករបស់ខ្លួនតាមវិធីធម្មជាតិ វិញ។ វាប្រហែលជាទាមទារ...

តើអាហារត្រូវការរយៈពេលខុសគ្នាប៉ុន្មាន ដើម្បីរំលាយនៅក្នុងក្រពះ? នេះគឺជាអ្វីដែលអ្នកចាំបាច់ត្រូវដឹង!

ដោយ: ចរិយា 9 AM, Friday, 13 Sep, 2019

ផលប៉ះពាល់នៃការរំលាយអាហារ សម្រាប់អ្នកសម្រកទម្ងន់ គឺជារឿងសំខាន់ណាស់។ ជាការពិតណាស់ ពេលវេលារំលាយអាហារ គឺអាស្រ័យទៅលើ សុខភាពរាងកាយរបស់មនុស្សម្នាក់ៗ, ប្រព...

តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកគេង 8 ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ?

ដោយ: ចរិយា 9 AM, Monday, 12 Aug, 2019

យោងទៅតាមការសិក្សាមួយ បានបង្ហាញថាការគេងរយៈពេល 8 ម៉ោងជាប្រចាំ ត្បិតតែវាមិនល្អប្រសើរឥតខ្ចោះ ប៉ុន្តែវាគឺជាផ្នែកមួយនៃទម្លាប់ដ៏ល្អបំផុត ដែលធ្វើឱ្យអ្នកមាន...

Tomnerb.Com - YouTube Channel