ចូលចិត្តទំនើប

រូបមន្តម៉ាសមុខចំនួន 8 ដែលធ្វើពីគ្រឿងផ្សំធម្មជាតិ

ដោយ: ភារុន 10 AM, Wednesday, 12 Sep, 2018

តើអ្នកធ្លាប់ដឹងអំពីរូបមន្តការថែរក្សាសម្រស់បែបធម្មជាតិដែរ ឬទេ? ពិតណាស់ការថែរក្សាសម្រស់បែបធម្មជាតិគឺមានសារៈសំខាន់ណាស់ចំពោះការថែរក្សាសុខភាពស្បែកនាពេលបច្ចុប្បន្ននេះ។ រូបមន្តម៉ាសមុខដ៏សាមញ្ញ ដែលមានគ្រឿងផ្សំ 2-3 មុខដែលទំនងជាមានស្រាប់នៅក្នុងផ្ទះរបស់អ្នក ដែលជួយថែរក្សាស្បែកមុខស្ងួត និង ស្បែកឆាប់ចាស់។ រូបមន្តធម្មជាតិគឺមានសុវត្តិភាពក្នុងការប្រើប្រាស់លើស្បែកមុខគ្រប់ប្រភេទ។ ដូច្នេះខាងក្រោមនេះគឺជារូបមន្តម៉ាសមុខធម្មជាតិចំនួន 8 យ៉ាងដែលប្រហែលជាអ្នកអាចពិនិត្យ និង ធ្វើតាមបាននៅផ្ទះ ដើម្បីថែរក្សា និង ព្យាបាលស្បែកមុខឱ្យមានសុខភាពល្អដែលមានដូចជា៖
1. រូបមន្តម៉ាសមុខធ្វើពី ម៉្សៅកាកាវ ជាមួយ ផ្លែប៊ឺ ធ្វើឱ្យមុខមានសំណើម
ដាក់ទឹកផ្លែប៊ឺមួយភាគបួនទៅក្នុងចានមួយ លាយម៉្សៅកាកាវ និង ទឹកឃ្មុំ មួយស្លាបព្រាកាហេ្វ រួចហើយលាយឱ្យសព្វចូលគ្នា បន្ទាប់មកសម្អាតមុខឱ្យស្អាត និង ជូតឱ្យស្ងួត លាបវានៅលើស្បែកមុខប្រហែល 10 នាទី ចុងក្រោយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

2. រូបមន្តម៉ាសមុខធ្វើពីស្ករត្នោត ជួយជម្រុះកោសិកាស្បែកចាស់ៗចេញ និង ធ្វើឱ្យស្បែកមានសំណើម
ស្ករតោ្នតមួយស្លាបព្រាដាក់ក្នុងចានមួយ លាយប្រេងដូងមួយស្លាបព្រា បន្ទាប់មកលាបនៅលើផ្ទៃមុខដោយចលនារង្វង់ពេញមុខរួចទុកចោល 2-3 នាទី ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

3. រូបមន្តម៉ាសមុខធ្វើពីផ្លែចេក ជួយធ្វើឱ្យស្បែកភ្លឺរលោង និង មានសំណើម
ហាន់ផ្លែចេកពាក់កណ្តាលដាក់ក្នុងចានមួយ លាយទឹកឃ្មុំ និង ទឹកក្រូច មួយស្លាបព្រា បន្ទាប់មកលាបលើមុខទុកចោលប្រហែល 15 នាទី ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

4. រូបមន្តម៉ាសមុខធ្វើពីទឹកដោះគោស្រស់ ជួយព្យាបាលស្បែកមុខដែលងាយកើតមុន និង កម្ចាត់បាក់តេរីលើមុខ
ទឹកឃ្មុំ 2 ស្លាបព្រា លាយម៉្សៅ Nutmeg 2 ស្លាបព្រា និងលាយទឹកដោះគោស្រស់ 2 ស្លាបព្រា បន្ទាប់មកលាងសម្អាតមុខរួច លាបលើមុខទុកចោល 10 ទៅ15 នាទី ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

5. រូបមន្តម៉ាសមុខធ្វើពីផ្លែ ល្ហុង ធ្វើឱ្យស្បែកមុខមានសំណើម
លាយទឹកឃ្មុំ 2 ស្លាបព្រា ជាមួយនឹង ទឹកផ្លែ ល្ហុង កន្លះកូនពែង បន្ទាប់មកលាងសម្អាតមុខរួច លាបនៅលើមុខថ្មមៗទុកចោល 15-20នាទី ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

6. រូបមន្តម៉ាសមុខធ្វើពីផ្លែក្រូច ធ្វើឱ្យស្បែកមុខភ្លឺរលោង និង មានសំណើម
លាយទឹកក្រូច 3 ស្លាបព្រា ជាមួយនឹងទឹកឃ្មុំ1/4 កូនពែង បន្ទាប់មកលាងសម្អាតមុខរួច លាបវានៅលើមុខទុកចោលប្រហែល 15 នាទី ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

7. រូបមន្តម៉ាសមុខធ្វើពី ផ្លែប៊ឺ ធ្វើឱ្យស្បែកមុខមានភាពទន់ និង រលោង
ផ្លែប៊ឺទុំ មួយភាគពីរ លាយទឹកដោះគោយ៉ាអួមួយស្លាបព្រាកាហ្វេ និង ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចហើយលាយឱ្យសព្វចូលគ្នារហូតទាល់តែចេញជាម៉្សៅ បន្ទាប់មកលាងសម្អាតមុខរួច លាបវានៅលើមុខទុកចោល 10-15នាទី ចុងក្រោយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

8. រូបមន្តម៉ាសមុខធ្វើពីទឹកឃ្មុំ ជួយបំបាត់ស្នាមខ្មៅលើមុខ និង កាត់បន្ថយស្នាមជ្រួញ
ទឹកឃ្មុំសុទ្ធមួយស្លាបព្រា លាយម៉្សៅ Cinnamon មួយស្លាបកាហ្វេ និង លាយទឹកក្រូចឆ្មាស្រស់ បន្ទាប់មកលាងសម្អាតមុខរួច លាបវានៅលើមុខប្រហែល 15-20 ចុងក្រោយលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

វិធី 5 យ៉ាង ដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Monday, 05 Nov, 2018

នៅពេលអ្នកកើតជម្ងឺផ្តាសាយ វាពិតជាផ្តល់ការរំខានខ្លាំងណាស់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះដើម្បីជៀសវាងការរំខានទាំងនេះអ្នកគួរធ្វើតាមវិធីទាំង 5 ខាងក...

ការពិតនៃកាហ្វេ ដែលអ្នកគួរស្វែងយល់

ដោយ: ដួងច័ន្ទ 10 PM, Saturday, 25 Nov, 2017

ជារៀងរាល់ថ្ងៃកំណើន នៃការទទួលទានកាហ្វេកាន់តែកើនឡើង ក្នុងស្រទាប់មនុស្សពីវ័យជំទង់ទៅវ័យចំណាស់។ អ្នកមិនធ្លាប់ញ៉ាំកាហ្វេប្រហែលជាគិតថា មនុស្សទាំងនោះញៀនកាហ...

វិធី 5យ៉ាង ឆ្ពោះទៅរកសុខភាពល្អ ខណៈមានគភ៌

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

រឿងនៃការមានសុខភាពល្អនេះ គឺពិតជារឿងមួយចាំបាច់ណាស់ សម្រាប់ស្រ្តីមានគភ៌ ព្រោះមានន័យថា នៅ​ពេល​អ្នកម្តាយ​មានសុខភាពល្អ រឹងមាំហើយនោះ ជីវិតតូចមួយនៅក្នុងផ្ទ...

បន្ថូរបន្ថយ ភាពហត់នឿយ ដែលមិនអាចបំបាត់បានដោយការគេង

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

បន្ទាប់ពីបំពេញកិច្ចការងារផ្សេងៗ ពេញមួយថ្ងៃ ភាពហត់នឿយក៏ចូលមកដល់ មានអារម្មណ៍ថាពិតជាចង់គេង​សម្រាក​ឱ្យ​បាត់ហត់ខ្លាំងណាស់ ប៉ុន្តែអ្នកជឿទេថា ពេលខ្លះអារម្...

Tomnerb.Com - YouTube Channel