ចូលចិត្តទំនើប

រូបមន្តផ្សំ សម្រាប់ស្បែកស្ងួត និងរមាស់

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

នៅពេល​ស្បែក​រមាស់ឆៀបៗ តើ​អ្នក​អាច​ទ្រាំ​មិន​អេះ​បានដែរ​ឬទេ? អ្នកខ្លះ​អាច​នឹង​ឆ្លើយថា ​ទ្រាំ​មិន​បានទេ ត្រូវតែ​អេះ អ្នកខ្លះ​ទៀត​ក៏​ថា ​ទ្រាំ​មិនបាន​ក៏ត្រូវ​តែ​ទ្រាំ​ដែរ ព្រោះ​ដឹង​ច្បាស់​ថា បើ​អេះ​វា​អាច​នឹង​កាន់តែ​រមាស់​ថែមទៀត ​ឬ​អាច​នឹង​ធ្វើឱ្យ​ស្បែក​ឡើង​ក្រហម ឬ​អាច​កើតជា​ស្នាម បើ​អេះ​ខ្លាំងពេក​ជាដើម។ បើ​ទ្រាំ​មិនបាន ហើយក៏​មិន​ចង់ឱ្យមាន​ផលប៉ះពាល់​នោះ សូម​សាកល្បង​រូបមន្ត​ទាំង​ប៉ុន្មាន​ ខាងក្រោម​នេះ​ទៅ​មើល!

  • ទឹកក្រូចឆ្មារទុំមួយផ្លែ + ទឹកចម្រោះមួយស្លាបព្រា = បំបាត់រមាស់

យក​ក្រណាត់​សំឡី​មួយ​ដុំ​តូច​ មក​ជ្រលក់​ទឹក​ដែល​លាយ​រួច​នោះ ហើយ​យកមក​ជូត​ត្រង់​កន្លែង​ដែល​រមាស់។ ទុកឱ្យ​វា​ស្ងួត នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា ​បាត់​រមាស់ ព្រោះ​ទឹកក្រូច​ឆ្មារ ​នឹង​ជ្រាប​ចូលទៅ​សម្លាប់​មេរោគ និង​ពពួក​ផ្សិត​ទាំងឡាយ ​ដែលជា​មូលហេតុ​បណ្តាលឱ្យមាន​អាការ​រមាស់។

  • ទឹកដោះគោស្រស់ + សំឡីមួយដុំតូច = បំបាត់រមាស់

យក​សំឡី​មួយ​ដុំ​តូច ​ជ្រលក់​ទៅក្នុង​ទឹកដោះគោ​ស្រស់​បន្តិច រួច​ជូត​លើ​ស្បែក​ដែល​រមាស់។ ទឹកដោះគោឆៅ​នឹង​ចូលទៅ​បន្ថែមសំណើម​ដល់​ស្បែក កាត់បន្ថយ​អាការ​រលាក​រោល និង​រមាស់។

  • ប្រទាលកន្ទុយក្រពើមួយចំណិតស្តើង = ស្បែកត្រជាក់ បាត់រមាស់

ប្រទាល​កន្ទុយក្រពើ ​ត្រូវបាន​នាំយកមក​ជាមួយនឹង​ ឥទ្ធិពល​នៃ​ការព្យាបាល​យ៉ាង​ពិសេស​ ពី​ធម្មជាតិ ក្នុង​ការជួយ​បន្ថែម​ភាព​ត្រជាក់​ដល់​ស្បែក កាត់បន្ថយ​អាការ​រមាស់ ហើម រលាក​រោល និង​បញ្ហា​ស្បែក​ស្ងួត​គ្រើម។

  • ខ្ទិះដូងមួយស្លាបព្រា + ស្ករត្នោតមួយស្លាបព្រា = គ្មានបញ្ហារមាស់លើស្បែក

វិធី​នេះ​ ទាមទារ​ឱ្យ​អ្នក​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​មួយចំនួន​ដូចជា លាប​ល្បាយ​លើ​កន្លែង ​ដែល​រមាស់ ម៉ាស្សាថ្នមៗ រយៈពេល 1នាទី រួច​លាងមុខ​ឱ្យ​ស្អាត​ដោយ​ទឹក​ក្តៅតិចៗ (ហាម​ជូត​ទឹក​ចេញ) រួច​យក​ក្រណាត់​ស្អាត​មួយ​ផ្ទាំង ​ដែល​បាន​ជ្រលក់​ទឹក​ក្តៅ​ល្មម មក​គ្រប់​លើ​ផ្ទៃមុខ ឬ​កន្លែង​ដែល​រមាស់ ហើយ​រង់ចាំ​ឱ្យ​ក្រណាត់​គ្រប​នោះ​ត្រជាក់។ ធ្វើបែបនេះ​ម្តង​ហើយ​ម្តងទៀត​រហូតដល់​អ្នកមាន​អារម្មណ៍​ដឹងថា ជាតិ​ប្រេងដូង​បាន​ជ្រាបចូល​ទៅក្នុង​ស្បែក ​របស់​អ្នក​រួចរាល់​ហើយ។

បើតាម​មើលទៅ​វិធី​ខាងលើនេះ​ដូចជា ​មិន​ពិបាក​អី្វ​ណាស់ណា​ទេ ដូច្នេះ​បើ​ចាប់អារម្មណ៍ ​ក៏​អាច​សាក​បាន​ទាំងអស់គ្នា​ណា៎!

itch-01

អត្ថបទអ្នកចង់អាន

អាហារសុខភាពចំនួន 8 ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រសិនបើអ្នកបរិភោគមិនបានត្រឹមត្រូវ

ដោយ: ចរិយា 9 AM, Thursday, 12 Sep, 2019

មានអាហារមួយចំនួនដូចជា ផ្សិត…ជាដើម ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សយើង។ ប៉ុន្តែ ប្រសិនបើអ្នកញុំាអាហារមិនបានត្រឹមត្រូវ សូម្បីអាហារសុខភា...

6 ចំណុចដែលអ្នកមិនគួរធ្វើនៅពេលនឿយហត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 12 Jul, 2018

អ្នកស្រាវជ្រាវជាច្រើនបានស្វែងរកឃើញថា ការមិនបានគេង ឬសម្រាករយៈពេល 17 ម៉ោងពេញ នឹងធ្វើឱ្យសមត្ថភាពនៃការគិត ការសិក្សា និងការអនុវត្តការងារ ដែលទាមទារឱ្យម...

មកស្គាល់ អាហារទាំង 15 យ៉ាងបណ្តាលឱ្យកើតជម្ងឺមហារីក ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

យើងទាំងអស់គ្នា ប្រហែលជាមិនធ្លាប់គិតថាអាហារ ដែលយើងញុំារាល់ថ្ងៃនេះ អាចបង្កជាជម្ងឺមហារីក ដោយយើងមិនបានដឹងខ្លួនជាមុនផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំ...

ឈឺពោះខណៈពេលមានគភ៌ តើជារឿងដែលអ្នកម្តាយ ត្រូវកង្វល់ដែរឬទេ?

ដោយ: វិរីយា៉ 10 PM, Tuesday, 29 Mar, 2016

ស្ត្រី​ជាច្រើន​នាក់ ​ដែល​មុនពេល​មានគភ៌ ភាគច្រើន​នឹងមាន​អាការ​ឈឺពោះ ​ពេល​មាន​វដ្ត​រដូវ​រាល់​ខែ លុះ​ដល់ពេល​មានគភ៌​ក៏​គិតថា ការ​មានគភ៌​នឹង​ធ្វើឱ្យ​លែង...

Tomnerb.Com - YouTube Channel