ចូលចិត្តទំនើប

រូបមន្តថែរក្សាសម្រស់ ជាមួយ រមៀត

ដោយ: ដួងច័ន្ទ 9 PM, Monday, 10 Jul, 2017

រមៀត មានសមាសភាពប្រឆាំងផ្សិត សារធាតុសម្លាប់មេរោគ និងសមត្ថភាពប្រឆាំងនឹងបាក់តេរី ក៏ដូចជា សមាសភាពប្រឆាំងនឹងការរលាករោលពីធម្មជាតិ ដូច្នេះរមៀត គឺជារូបមន្តដ៏ប្រសើរ សម្រាប់ការថែរក្សាស្បែក។ វាលុបបំបាតមុន ស្នាមជាំ ធ្វើឱ្យស្បែកភ្លឺថ្លា និងជម្រុះស្បែកដែលប្រែពណ៌។

សម្រាប់ស្បែកប្រែពណ៌ និងស្នាមអុជខ្មៅ

រមៀត ជួយឱ្យស្បែកប្រែជាភ្លឺថ្លា និងការបន្ថយស្បែក ដែលប្រែពណ៌។ លាយរមៀត ក្រូចឆ្មារ និងទឹកឃ្មុំ ក្នុងបរិមាណស្មើគ្នា សម្រាប់ជាម៉ាសបិទមុខ ដោយលាបវាលើមុខ ដែលលាងសម្អាតស្អាត និងទុកវា 15 នាទី បន្ទាប់មកលាងសម្អាត ជាមួយទឹកក្តៅឧណ្ហៗ។ អ្នកអាចលាបប្រេង Argon ពីរទៅបីដំណក់ នៅលើស្បែកមុខ បន្ទាប់ពីលាងសម្អាត ដើម្បីទទួលបានស្បែកទន់រលោង។

សម្រាប់ធ្មេញស ស្អាតដោយធម្មជាតិ

យកច្រាស់ដុសធ្មេញសើម ជ្រលក់ក្នុងម្សៅរមៀត បន្ទាប់មកដុសធ្មេញដូចធម្មតា និងទុកឱ្យជាតិរមៀត ជ្រាបចូលធ្មេញរបស់អ្នករយៈពេល 3-5 នាទី។ បន្ទាប់មកស្តោះ និងលាងសម្អាតមាត់អ្នក ហើយដុសធ្មេញជាមួយថ្នាំដុសធ្មេញ ដែលអ្នកប្រើប្រាស់ជាប្រចាំ។

រូបមន្តបំបាត់អង្កែ

លាយម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ ក្នុងប្រេងដូង ឬប្រេងអូលីវ 2 ស្លាបព្រាបាយ និងលាយវាឱ្យសព្វលើស្បែកក្បាល។ លាងសម្អាតស្បែកក្បាល និងកក់សក់ជាមួយសាប៊ូធម្មតា។ រូបមន្តនេះជួយទប់ស្កាត់ និងព្យាបាលបញ្ហាអង្កែ យ៉ាងមានប្រសិទ្ធភាព។

ព្យាបាលមុន

រមៀត មានសមាសភាពប្រឆាំងនឹងបាក់តេរី និងសម្លាប់មេរោគ។ វាជួយសម្លាប់បាក់តេរី ដែលបង្កជាមុន។ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ជាមួយរមៀត និងប្រើប្រាស់វា សម្រាប់សម្អាតស្បែក។ ម៉ាស្សាវានៅលើស្បែកមុខ និងលាងសម្អាតវា ដើម្បីជួយឱ្យស្បែកទន់ និងរលោង។ រូបមន្តនេះប្រើប្រាស់បានជាមួយស្បែកមុខគ្រប់ប្រភេទ។

រូបមន្តលុបបំបាត់ស្នាមមុន

លាយម្សៅរមៀត ជាមួយម្សៅអង្ករ ហើយបន្ថែមទឹកឃ្មុំទៅក្នុងល្បាយម្សៅ។ អ្នកត្រូវលាងសម្អាតមុខ និងជូតឱ្យស្ងួត បន្ទាប់មកលាបម្សៅ ដែលបានលាយរួច លើ ក និង មុខ។ ទុកឱ្យវាស្ងួតទាំងស្រុង ហើយប្រើទឹកត្រជាក់ ដើម្បីលាងសម្អាត។

Turmeric-Beauty-Tip-Tomnerb-03

រូបមន្តជួយឱ្យ បបូរមាត់ភ្លឺ

លាយម្សៅរមៀត មួយស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងស្ករស មួយភាគបួនស្លាបព្រាកាហ្វេ ដើម្បីធ្វើជាស្រ្កាប់ដុសលើបបូរមាត់។ យកល្បាយដែលលាយរួចមកដុសថ្នមៗលើបបូរមាត់ និងទុកវា 10-15 នាទី ហើយជូតវាចេញ។ បន្ទាប់មកអ្នកត្រូវប្រើប្រេងលាបបបូរមាត់ ពីធម្ម ជាតិ លាបលើបបូរមាត់។

សម្អាតមុនក្បាលខ្មៅ

យកម្សៅរមៀតមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកដោះគោជូពីធម្មជាតិមួយស្លាបព្រាកាហ្វេ និងឈើ អែមមួយចំណិតលាយចូលគ្នា។ បន្ទាប់មកលាបល្បាយនោះ លើកន្លែងដែលមានមុនក្បាលខ្មៅ និងទុកវា 10-15 នាទី។ លាងសម្អាតវា ជាមួយនឹងទឹកត្រជាក់។

ប្រើរមៀត ជាម្សៅទ្រនាប់

ម្សៅរមៀត អាចប្រើប្រាស់បានជាម្សៅទ្រនាប់ ដើម្បីឱ្យស្បែករបស់អ្នក ស៊ីគ្នាជាមួយម្សៅលាបមុខមានពណ៌មាស លឿង និងពណ៌ឈូកខ្ចី។ រមៀតនឹងធ្វើឱ្យស្បែកអ្នក មានពណ៌បែបធម្មជាតិ និងធ្វើឱ្យស្បែកមានសុខភាពល្អ។

លុបបំបាត់ រង្វង់ភ្នែកខ្មៅ

រមៀត គឺជារូបមន្តដ៏ប្រសើរ ដែលនឹងជួយលុបបំបាត់រង្វង់ភ្នែកខ្មៅ ជាំ។ លាយរមៀត មួយស្លាបព្រាកាហ្វេជាមួយជែលប្រទាលកន្ទុយក្រពើ សុទ្ធមួយស្លាបព្រាកាហ្វេ និងប្រើវាលាបពីក្រោមភ្នែក ដើម្បីឱ្យ រង្វង់ភ្នែកខ្មៅប្រែក្លាយជាភ្លឺថ្លា។

ទប់ស្កាត់ភាពចាស់

បន្ថែមម្សៅរមៀត មួយភាគបួនស្លាបព្រាកាហ្វេ ទៅក្នុងស៊ុតពណ៌ស ដើម្បីធ្វើជាម៉ាសបិទមុខ។ ប្រើដុំ សំឡីជ្រលក់ល្បាយនេះ និងលាបវាលើមុខរបស់អ្នក។ ទុកវាចោលរយៈពេល 30 នាទី និងលាងសម្អាតវាចេញ។ ដើម្បីជៀសវាងពណ៌រមៀតជាប់លើស្បែក អ្នកគួរលាយវាជាមួយប្រេង ឬខ្ទិះដូង។ អ្នកក៏អាចប្រើទឹក Toner ឬស្រ្កាប់ស្ករស ដើម្បីលាងសម្អាតពណ៌រមៀតបានផងដែរ។

Turmeric-Beauty-Tip-Tomnerb-02

ប្រភព: TheIndianSpot ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

តើអ្នកដឹងទេថា ពេលណាដែលមិនគួរ ហាត់ប្រាណ?

ដោយ: ស៊ីវងីម 7 PM, Monday, 13 Jul, 2015

ការហាត់ប្រាណ នឹងធ្វើឱ្យសុខភាពរឹងមាំឡើង ទាំងរាងកាយ ទាំងផ្លូវចិត្ត អ្នកដែលហាត់ប្រាណ ជាប់ជា​ប្រចាំនឹង​យល់​ច្បាស់នូវការពិត ក្នុងចំណុចនេះយ៉ាងច្បាស់លាស់។...

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជា...

អស់លុយតិច តែអាចសម្រកទម្ងន់បាន ដោយគ្រាន់តែ ផឹកភេសជ្ជៈក្តៅៗនេះ មុនចូលគេងប៉ុណ្ណោះ!

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

នាពេលបច្ចុប្បន្ននេះ យើងម្នាក់ៗងាយនឹងធាត់ និងលើសទម្ងន់ ដោយសារសកម្មភាពប្រចាំថ្ងៃ និងរបបអាហារមិនត្រឹមត្រូវ ម្យ៉ាងទៀតការធាត់ គឺមកពីមូលហេតុផ្សេងៗគ្នា មិ...

តោះ! មកស្វែងយល់ កំហុសទាំង 7 មុនពេលចូលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់បាន

ដោយ: ចរិយា 8 AM, Wednesday, 07 Aug, 2019

ការមើលឃើញគីឡូនៅលើជញ្ជីង មិនត្រឹមតែនាំឱ្យមានការខកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ យោងទៅតាមការសិក្សាស្រាវជ្រាវ ការលើស...

Tomnerb.Com - YouTube Channel