ចូលចិត្តទំនើប

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម

ដោយ: ភារុន 8 AM, Tuesday, 11 Sep, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូច្នេះដើម្បីធ្វើឲ្យស្បែកមានជាតិសំណើម និង មានសារធាតុចិញ្ចឹមគ្រប់គ្រាន់អ្នកតែងតែទៅទិញផលិផលផ្សេងៗនៅលើទីផ្សារមកប្រើប្រាស់។ ប៉ុន្តែមុននឹងអ្នកទៅ អ្នកគួរក្រលេកមើលនៅជុំវិញផ្ទះបាយរបស់អ្នកជាមុនសិន។ ដូច្នេះអ្នកមិនគួរមើលរំលងនូវផលិតផលធម្មជាតិដែលមានស្រាប់នៅក្នុងផ្ទះបាយរបស់អ្នក ឡើយ។ ខាងក្រោមនេះគឺជារបស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ឲ្យនូវជាតិសំណើមដល់ស្បែកដែលរួមមាន៖
1. ទឹកឃ្មុំ
ទឹកឃ្មុំធម្មជាតិគឺសារធាតុប្រឆាំងនឹងបាក់តេរីខ្ពស់ ដូច្នេះវាអាចព្យាបាលមុនដ៏មានប្រសិទ្ធភាព លើសពីនេះវាជួយបង្រួមរន្ធញើសឲ្យតូច និង ជាអ្នកសម្អាតដ៏អស្ចារ្យ។ វាពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីមិនធ្វើឱ្យស្បែកជ្រាវជ្រួញ ស្បែកឆាប់ចាស់ និង មានស្នាមជាំ។

2. ទឹកដោះគោប៊ឺ
ទឹកដោះគោស្រស់សម្បូរដោយជាតិអាស៊ីត Lactic ដែលវាជាធាតុផ្សំមួយដែលត្រូវបានរកឃើញនៅក្នុងផលិតផលថែរក្សាសម្ផស្សថ្លៃៗ។ ជាតិអាស៊ីត lactic មានមុខងារជម្រុះនូវកោសិកាចាស់ៗចេញពីស្បែក និង បណ្តុះកោសិកាថ្មី ហើយទឹកដោះគោស្រស់អាចជួយឲ្យស្បែកមានសំណើមផងដែរ។

3. ប្រេងអូលីវ
ប្រេងអូលីវមានជាតិសំណើមជាច្រើនដែលត្រូវបានគេយកទៅផ្សំធ្វើជាផលិតផលដែលផ្តល់ជាតិសំណើមដល់ស្បែកតាំងពីយូរណាស់មកហើយ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និង អាស៊ីតធម្មជាតិរបស់វាជួយឲ្យស្បែករឹងមាំដោយបង្កើតរបាំងការពារធម្មជាតិដើម្បីប្រឆាំងនឹងកាំរស្មីពន្លឺព្រះអាទិត្យ។

4. ប្រេង Castor
ប្រេង Castor មានជាតិសំណើមដ៏អស្ចារ្យ និង មានកំហាប់នៃអាស៊ីតខ្លាញ់ខ្ពស់ដែលអាចឲ្យវាអាចស្រូបចូលក្នុងស្បែកបានឆាប់រហ័ស។ លើសពីនេះវាមានជាតិអាស៊ីត linoleic ដែលជួយការពារស្បែកពីការបាត់បង់ជាតិសំណើមនៅក្នុងស្បែក។

5. ប្រេងដូង
ប្រេងដូង សម្បូរទៅដោយជាតិអាស៊ីត Lauric ដែលជួយផ្គត់ផ្គង់ collagen និង ធ្វើឲ្យស្បែកងាយស្រួលស្រូបយកយ៉ាងជ្រៅនូវជាតិសំណើម និង ធ្វើឲ្យស្បែករបស់អ្នកមានអារម្មណ៍ធូរស្រាល។

6. ប៊ឺ Shea
ប៊ឺផ្លែ Shea ជាប្រភពនៃវីតាមីន A និង F ដែលជួយកាត់បន្ថយស្បែកស្ងួត ផ្តល់សំណើមដល់ស្បែក និង ធ្វើឲ្យស្បែកក្មេងជាងវ័យ។

7. ផ្លែប៊ឺ
ផ្លែប៊ឺ សម្បូរជាតិខ្លាញ់ និង វីតាមីន A, D និង E ដែលជួយរក្សាជាតិសំណើមនៅក្នុងស្បែក ហើយក៏អាចធ្វើជាថ្នាំប្រឆាំងនឹងជម្ងឺផងដែរ។

8. ត្រសក់
ត្រសក់ជាប្រភពសារធាតុទឹកដ៏ល្អសម្រាប់រាងកាយរបស់អ្នកទាំងខាងក្នុង និង ខាងក្រៅ។ លើសពីនេះត្រសក់មានសារធាតុចិញ្ចឹមដូចជា ម៉ាញេស្យ៉ូម ប៉ូតាស្យ៉ូម និង វីតាមីន A និង E។ វាជួយសម្រួលចរន្តឈាម និង មានគុណប្រយោជន៍ដល់ស្បែក ឆ្អឹង និង ក្រចក ព្រមទាំងជួយកាត់បន្ថយភាពជ្រីវជ្រួញ ធ្វើឲ្យស្បែកភ្លឺរលោង និង អាចជួយព្យាបាលការហើមនៅជុំវិញភ្នែក។

9. ប្រទាល កន្ទុយក្រពើ
ប្រទាល កន្ទុយក្រពើ ឬ ហៅថា Aloe ត្រូវបានគេប្រើសម្រាប់ធ្វើជាគ្រឿងផ្សំផលិតផលថែរក្សាស្បែកជាច្រើន។ វាផ្តល់ជាតិសំណើមដែលមិនបន្សល់ជាតិខ្លាញ់លើស្បែកឡើយ និង មានសារធាតុចិញ្ចឹមដូចជា beta-carotene និង វីតាមីន C, E ហើយនិងធ្វើឲ្យស្បែកឡើងក្រាស់។

ប្រភព: mindbodygreen ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

អាហារ ច្នៃជាមួយស៊ុត ៣យ៉ាង

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស៊ុត អាចយកមកធ្វើជាអាហារច្រើនយ៉ាង។ ស៊ុតជាអាហារ ដែលសម្បូរប្រូតេអ៊ីន មានប្រយោជន៍ចំពោះសុខភាព។ អ្នកខ្លះមានប្រតិកម្មជាមួយនឹងស៊ុត ដូច្នេះត្រូវចៀសវាងអាហារប...

គួរធ្វើយ៉ាងណា ពេលគេងមិនលក់?

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

ពេលចូលវ័យចំណាស់ មនុស្សភាគច្រើនផ្លាស់ប្តូរ ជាពិសេស គឺគេងមិនលក់។ នេះជាកត្តាធម្មជាតិមួយ ដែលអ្នកមិនអាចបំបាត់វាបានឡើយ។ អ្នកខ្លះពិបាកទ្រាំ ហើយបង្កើតទៅជាភ...

តឹងច្រមុះមែនទេ? តិចនិចទាំងនេះអាចជួយអ្នក ឱ្យធូរស្រាលបានយ៉ាងមានប្រសិទ្ធភាព !

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

អាការៈតឹងច្រមុះ ភាគច្រើនកើតឡើង នៅពេលដែលអ្នកមានជម្ងឺផ្តាសាយ ដែលវាពិតជាធ្វើឱ្យអ្នកពិបាកក្នុងការដក ដង្ហើចេញ/ចូលម្តងៗ ក្នុងពេលបំពេញការងារ ពេលកំពុងសិក្ស...

ដឹងអត់ ទទួលទានអ្វីខ្លះ ឲ្យស្បែកស្អាត?

ដោយ: ស៊ីវងីម 9 AM, Friday, 24 Apr, 2015

ភាពស្រស់ស្អាតដែលចេញពីខាងក្នុងគឺជាចំណុចផ្តើមសំខាន់បំផុតនៃការថែរក្សាសម្ផស្សរបស់នារីយើងឲ្យនៅស្រស់ស្អាត។ហេតុនេះប្រសិនបើចង់ស្អាតត្រូវតែនិយាយពីរបបអាហារដែ...

Tomnerb.Com - YouTube Channel