ចូលចិត្តទំនើប

យ៉ូហ្កា សប្បាយៗ ៥ ជួយឲ្យកូនតូចគេងលក់

ដោយ: ចរិយា 6 PM, Monday, 16 Jan, 2017

កូនតូចរបស់អ្នក ដែលទើបនឹងចូលសាលាមត្តេយ្យ តែងតែមានកម្លាំងកំហែងរត់លេង ជាពិសេសពេលយប់ គេមិនងាយងងុយទេ។

ដើមី្បជួយសម្រួល ដល់ការលំបាករបស់ម្តាយគ្រប់រូប ទំនើប សូមណែនាំនូវវិធីហាត់ប្រាណ ក្បាច់យ៉ូហ្កាបែបសប្បាយៗ ដែលអ្នកអាចឲ្យកូនរបស់អ្នកហាត់រៀងរាល់យប់៖

Kid-Yoga-For-Sleep-01

១. ក្បាច់មេអំបៅ

ឲ្យកូនរបស់អ្នកអង្គុយចុះ ខ្នងឲ្យត្រង់ រួចបត់ជើងទាំងពីរមកខាងមុខ ដោយឲ្យបាតជើងទាំងពីរផ្គុំគ្នា។ បន្ទាប់មក អ្នកប្រាប់ឲ្យកូនអ្នក ទទះជើងទាំងពីរដូចស្លាបមេអំបៅ។

Kid-Yoga-For-Sleep-05

២. ក្បាច់ឆ្កែឃ្វាលចៀម

ឲ្យកូនរបស់អ្នកអោនក្បាលចុះ ចំកោងខ្លួន បាតដៃទាំងពីរ និងជើងទាំងពីរដាក់លើឥដ្ឋ គូទទយទៅលើ ។ បន្ទាប់មកឲ្យកូនរបស់អ្នក បោះជើងទាំងពីរថយក្រោយមួយ ឬពីរជំហាន (កម្រើកតែជើង មិនកម្រើកដៃ និងគូទ) ហើយលាតសន្ធឹងខ្លួន។

Kid-Yoga-For-Sleep-04

៣. ក្បាច់អណ្តើកសមុទ្រ

ឲ្យកូនរបស់អ្នកលុតជង្គង់ បន្ទាប់មកដាក់គូទអង្គុយលើកែងជើង ហើយពោបខ្លួនទៅមុខលើឥដ្ឋ ដោយសន្ធឹងដៃទាំងពីរចេញ (ទៅទិសខាងលើក្បាល)។ បន្ទាប់មក អ្នកប្រាប់កូនរបស់អ្នកថា ពេលនេះ កូនជាអណ្តើកសមុទ្រ ដូច្នេះត្រូវដកដង្ហើមវែងៗ ឲ្យបានច្រើនដង។

Kid-Yoga-For-Sleep-03

៤. ក្បាច់ឥន្ទ្រី

ក្បាច់នេះ រាងពិបាកបន្តិច។ អ្នកឲ្យកូនរបស់អ្នកឈរត្រង់ខ្លួន បន្ទាប់មកឲ្យកូន បត់ជើងម្ខាងព័ទ្ធលើជើងម្ខាងទៀតមកក្រោយ ហើយឲ្យកូនលើកដៃទាំងពីរទៅលើ ខ្វែងដៃ ហើយឲ្យបាតដៃទាំងពីរផ្គុំគ្នា ដូចកាយវិការសំពះ។ បន្ទាប់មកឲ្យកូនអ្នកផ្លាស់ប្តូរ ទៅជើងម្ខាងទៀត ដូចកាយវិការមុន។

Kid-Yoga-For-Sleep-02

៥. ដកដង្ហើម

ប្រាប់ឲ្យកូនអ្នកអង្គុយពែនភ្នែន រួចយកបាតដៃទាំងពីរដាក់លើគ្នា (ធ្វើដូចព្រះពុទ្ធតាំងសមាធិ) ឬដាក់ដៃដូចហាត់យ៉ូហ្កាឥណ្ឌា បន្ទាប់មកឲ្យកូនអ្នកបិទភ្នែក ហើយឲ្យគេផ្ចង់អារម្មណ៍ លើដង្ហើមរបស់ខ្លួន។

ទាំងប្រាំនេះជាក្បាច់យ៉ូហ្កា ដែលអាចជួយឲ្យកូនរបស់អ្នក ឆាប់ងុយគេង។ ទំនើបសូមផ្តែផ្តាំថា នេះជាការហាត់ប្រាណបែបសប្បាយៗ ដូច្នេះអ្នកមិនគួរផ្តល់សម្ពាធ ឲ្យកូនអ្នកទេ ហើយក៏មិនចាំបាច់ធ្វើត្រឹមត្រូវតាមក្បាច់ ១០០ ភាគរយដែរ។ ធ្វើយ៉ាងណាឲ្យតែកូនអ្នកបានពត់ពេនខ្លួន និងធ្វើចលនាដោយរីករាយ។ ចំពោះរយៈពេលហាត់មិនបាច់យូរពេកទេ អ្នកអាចប៉ាន់ស្មានលៃឲ្យសមនឹងកម្លាំងក្មេង។ អ្នកអាចសាកល្បងវិធីនេះបាន ដើមី្បជួយដល់កូនអ្នកចូលដំណេកលឿន និងលង់លក់ស្រួល៕

Kid-Yoga-For-Sleep-06

អត្ថបទអ្នកចង់អាន

តិចនិក ៥ យ៉ាង ជួយអ្នកឱ្យស្រស់ស្រាយមុនពេលទៅធ្វើការ បន្ទាប់ពីហាត់ប្រាណ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 30 Apr, 2017

តិចនិចទាំងនេះនឹងធានាថា អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ សម្រាប់កិច្ចប្រជុំនៅការិយាល័យ ទោះបីជាអ្នកមិនមានពេលសម្រាប់ងូតទឹក បន្ទាប់ពីហាត់ប្រាណក៏ដោយ។ តើអ្នក...

អ្នករស់នៅក្នុងបរិយាកាសអាប់អួរ គួរបំប៉នរាងកាយ ដោយវីតាមីនប្រភេទណា?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អាកាសធាតុមិនល្អ ផ្សែងអាប់អួរ គឺជាបរិយាកាសពិសពុលមួយប្រភេទដែលមនុស្សរស់នៅតាមទីក្រុងធំៗមិនអាចចៀសវាងបាន។ ប្រសិនបើអ្នកបានដឹងថាខ្លួនកំពុងស្ថិតនោះក្នុងបរិយ...

តើអ្នកដឹងទេថា ពេលណាដែលមិនគួរ ហាត់ប្រាណ?

ដោយ: ស៊ីវងីម 7 PM, Monday, 13 Jul, 2015

ការហាត់ប្រាណ នឹងធ្វើឱ្យសុខភាពរឹងមាំឡើង ទាំងរាងកាយ ទាំងផ្លូវចិត្ត អ្នកដែលហាត់ប្រាណ ជាប់ជា​ប្រចាំនឹង​យល់​ច្បាស់នូវការពិត ក្នុងចំណុចនេះយ៉ាងច្បាស់លាស់។...

គន្លឹះ នៃការបញ្ចុះសម្ពាធឈាម ប្រហែលជាមាននៅក្នុងប្រអប់សាររបស់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 26 Apr, 2017

អ្នកស្រាវជ្រាវបានបើកសោរ ថាមពលនៃប្រព័ន្ធអ៊ីនធឺណេត ដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ ដែលប្រឈមនឹងគ្រោះថ្នាក់របស់មនុស្សពេញវ័យ។ ជារួម អ្នកចូលរួមក្នុងការសិក្...

Tomnerb.Com - YouTube Channel