ចូលចិត្តទំនើប

យល់ដឹង ពីជំងឺមមើដើរ

ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017

ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។

នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់។ អ្នកជំងឺដូចគេងលក់ពាក់កណ្តាល ភ្ញាក់ពាក់កណ្តាល។ អ្នកខ្លះបើកភ្នែក អ្នកខ្លះដើរទាំងបិទភ្នែក។ ពេលសួរ អ្នកជំងឺខ្លះឆ្លើយ អ្នកជំងឺខ្លះមិនឆ្លើយអ្វីទាំងអស់ ហើយត្រឡប់ទៅកាន់គ្រែរបស់គេវិញ។

រោគសញ្ញា

អ្នកជំងឺមមើដើរ គឺគេដើរចេញពីបន្ទប់របស់គេ ដោយស្ងៀមស្ងាត់។ អ្នកខ្លះដើរនៅក្នុងផ្ទះ អ្នកខ្លះបើកទ្វារចេញទៅក្រៅ។

ក្នុងករណីសមាជិក ក្នុងផ្ទះជួបនឹងអ្នកជំងឺមមើដើរ ហើយគេមិនព្រមដាស់ គេគ្រាន់តែនាំឲ្យទៅកាន់បន្ទប់វិញ ពេលអ្នកមមើភ្ញាក់ឡើង អ្វីៗក៏មិនចាំដែរ។

ចំពោះកូនក្មេងវិញ មួយចំនួនតែងតែភ្ញាក់ដឹងខ្លួនដោយខ្លួនឯង។

Sleep-Walking-02

មូលហេតុ

ជំងឺមមើដើរ បណ្តាលមកពីមូលហេតុជាច្រើន។ ក្នុងនោះអាចជាជំងឺតពូជ។

ប្រសិនបើឪពុក ម្តាយ បងប្រុស ឬបងស្រីរបស់អ្នកមានជំងឺនេះ អ្នកប្រហែលជាធ្ងន់លើសគេ ១០ដង។

ជំងឺអាចមកពីកត្តា ដូចខាងក្រោម៖

  • ទទួលទានដំណេកមិនគ្រប់គ្រាន់
  • ម៉ោងគេងច្របូកច្របល់
  • តានតឹងអារម្មណ៍
  • ស្រវឹង
  • ប្រើថ្នាំញៀន។

Sleep-Walking-03

ស្ថានភាពសុខភាព

ប្រសិនបើអ្នកកើតជំងឺមមើដើរ អ្នកអាចប្រឈមនឹងការកើតជំងឺផ្សេងៗដូចជា៖

  • បញ្ហាចង្វាក់បេះដូង
  • គ្រុន
  • ជំងឺទាក់ទងនឹងបេះដូង
  • ជំងឺហឺត (ពេលយប់)
  • ជំងឺប្រកាច់ (ពេលយប់)
  • ឈប់ដកដង្ហើម នៅពេលគេង
  • រមួលក្រពើ
  • ជំងឺទាក់ទងនឹងសតិអារម្មណ៍ ដូចជាជំងឺភ័យខ្លាចក្រោយរងរបួស (អ្វីមួយ) ជំងឺឆាប់ភ័យស្លន់ស្លោរ ជំងឺញែកអត្តចរិត។ល។

ការការពារ ជំងឺមមើដើរ

ចំពោះអ្នកមិនទាន់កើតជំងឺមមើដើរនេះ អ្នកអាចអនុវត្តតាមវិធីសាស្ត្រខាងក្រោម ដើមី្បការពារកុំឲ្យកើតជំងឺនេះ៖

  • ទទួលដំណេកឲ្យបានគ្រប់គ្រាន់
  • ចូលដំណេកទៀងម៉ោង
  • កុំឲ្យតានតឹងអារម្មណ៍
  • ត្រូវហាត់ប្រាណ តាំងសមាធិ
  • កុំប្រើប្រាស់គ្រឿងអេឡិចត្រូនិច មុនពេលចូលគេង
  • កុំបើក និងដាក់គ្រឿងអេឡិចត្រូនិច នៅក្បែរដំណេក។

Sleep-Walking-04

ការព្យាបាលបឋម

ប្រសិនបើអ្នកកើតជំងឺនេះទៅហើយ អ្នកអាចសាកល្បងប្រតិបត្តិដូចខាងក្រោម៖

  • ត្រូវគេងក្នុងបន្ទប់ដែលមានសុវត្ថិភាព គ្មានវត្ថុមុត ឬធ្ងន់នៅក្នុងនោះ
  • គួរគេងក្នុងបន្ទប់ជាន់ផ្ទាល់ដី
  • ចាក់សោទ្វារ និងបង្អួច
  • បើបង្អួចក្នុងផ្ទះជាបង្អួចកញ្ចក់ គួរមានរបាំងក្រណាត់បាំងបង្អួចឲ្យជិត
  • ដាក់កណ្តឹង ឬរបស់រោទិ៍ឲ្យសញ្ញានៅមាត់ទ្វារបន្ទប់គេង។

ប្រសិនបើវិធីខាងលើគ្មានប្រសិទ្ធភាព អ្នកគួរទៅជួបពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ដើមី្បរកវិធីព្យាបាល ឬមធ្យោបាយការពារ៕

អត្ថបទអ្នកចង់អាន

អាហារ ដែលអាចធ្វើឱ្យអ្នក ងងុយគេង

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Mar, 2018

មនុស្សយើងគ្រប់គ្នាប្រាកដជា ធ្លាប់ជួបប្រទះអាការៈងងុយគេងភ្លាមៗ បន្ទាប់ពីការទទួលទានអាហារ។ កត្តានេះមិនត្រឹមតែបណ្តាលមកពី ការចូលចិត្តគេង ឬការធ្វើការនឿយហត...

អាហារដ៏ល្អបំផុត 5 យ៉ាងដែលគួរបរិភោគមុនពេលចូលគេង

ដោយ: ភារុន 8 AM, Wednesday, 17 Oct, 2018

ទំនៀមទម្លាប់តាំងតែពីបូរាណមកបាននិយាយថាមុនពេលចូលគេងមិនត្រូវបរិភោគអាហារនោះទេ ពីព្រោះគេមានជំនឿថាអាហារនឹងនៅក្នុងក្រពះពេញមួយយប់ដោយមិនបានរំលាយ ហើយព្រមទាំង...

តិចនិកងាយៗ ៥ ធ្វើឱ្យទឹកអប់ ជាប់ក្លិនបានយូរ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

តើអ្នកដឹងទេថា ការបាញ់ទឹកអប់លើកំភួនជើង អាចជួយឱ្យក្លិនជាប់បានយូរ? អ្នកប្រហែលជាគិតថា ការបាញ់ទឹកអប់កាន់តែច្រើន នឹងធ្វើឱ្យវាជាប់ក្លិនបានយូរ។ ប៉ុន្តែបរិម...

តើគួរជ្រើសរើសកង់ បែបណា ដើម្បីហាត់ប្រាណ?

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

កង់ មិនត្រឹមតែជាយានជំនិះ ដែលធ្វើឲ្យអ្នកមានភាពរីករាយប៉ុណ្ណោះទេ តែថែមទាំងល្អដល់បរិស្ថានថែមទៀត។ ប្រសិនបើអ្នកមានបំណងរក្សាសុខភាពរបស់អ្នក ដោយការជិះកង់ ​(...

Tomnerb.Com - YouTube Channel