ចូលចិត្តទំនើប

យល់ដឹង ពីជំងឺដេកមិនលក់ របស់មនុស្សចាស់

ដោយ: ចរិយា 7 PM, Tuesday, 20 Dec, 2016

ការដេកមិនលក់ជារឿងធម្មតា ដែលអាចកើតមានឡើងលើមនុស្សគ្រប់វ័យ តែវាមានផលប៉ះពាល់ខ្លាំង ចំពោះមនុស្សចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។ ចំណែកមនុស្សមានវ័យចាប់ពី ៣០ ដល់ ៥៤ឆ្នាំ ភាគច្រើនជាអ្នកឧស្សាហ៍ក្រោកពេលយប់។

អាការៈ នៃជំងឺដេកមិនលក់មានដូចជា៖

១. ដេកលក់ ប៉ុន្តែមិនលក់ស្កប់ស្កល់ ឆាប់ភ្ញាក់

២. ដេកលក់បាន ៣០ ទៅ ៤៥នាទី រួចក្រៅពីនោះស្វាងចែស

៣. ពិបាកក្នុងការធ្វើឲ្យដេក ល្មមតែដេកលក់ត្រូវចំណាយពេល ៣០នាទីឬលើសហ្នឹង

៤. ដេកភ្ញាក់ៗ

៥. អស់កម្លាំង (នៅពេលថ្ងៃ) ងងុយដេក ចង់ទៅដេក ប៉ុន្តែមិនអាចដេក បានដោយសារជាប់ធ្វើការ រកស៊ី ធ្វើការផ្ទះជាដើម។

មូលហេតុបង្កឲ្យ កើតជំងឺដេកមិនលក់គឺ៖

១. បញ្ហាសុខភាព

អ្នកដេកមិនលក់ គឺជាអ្នកធ្លាប់មានប្រវត្តិកើតជំងឺផ្លូវដង្ហើម ដូចជាហឺតជាដើម។ មួយទៀត អ្នកនោះមានជំងឺចាស់វង្វេង ឈឺសន្លាក់ ឈឺក្រពះ មានបញ្ហាបេះដូង បញ្ហាតម្រងនោម កើតរោគទឹកនោមផ្អែម។

២. ថ្នាំ ឬអាហារ ដែលមានសារធាតុធ្វើឲ្យដេកមិនលក់

ដេកមិនលក់អាចបណ្តាលមកពីការបរិភោគអាហារ ដែលមានសារធាតុកាហ្វេអ៊ីន ដូចជាកាហ្វេ តែ កូកាកូឡា សូកូឡា។ ថ្នាំផ្តាសាយមួយចំនួន និងថ្នាំបញ្ចុះទឹកនោម ក៏មានសារធាតុធ្វើឲ្យដេកមិនលក់ដែរ។ ចំពោះការបរិភោគគ្រឿងស្រវឹង គឺធ្វើឲ្យអ្នកភ្ញាក់ច្រើនដងនៅពេលដេកយប់។ របស់មួយទៀតដែលធ្វើឲ្យដេកមិនលក់ គឺបារី សាធាតុនីកូទីនមាននៅក្នុងបារី និងថ្នាំជក់ជាមូលហេតុនៃដំណេកមិនលក់។

 

៣. សុខភាព ផ្លូវចិត្ត

អ្នកជំងឺមានបញ្ហាផ្លូវចិត្ត ឬសុខភាពផ្លូវចិត្តខ្សោយជាអ្នកពិបាកដេក និងដេកមិនលក់។ ផ្លូវចិត្តមិនល្អ ច្រើនកើតអារម្មណ៍ភ័យខ្លាច ធ្លាក់ទឹកចិត្ត តានតឹង សុទ្ធតែជាកត្តានាំឲ្យអ្នកពិបាកដេក។

៤. ទម្លាប់ នៅពេលយប់

បើអ្នកមានទម្លាប់មិនល្អមួយចំនួន ដូចជា៖

  • ហូបច្រើនពេកមុននឹងចូលដេក
  • មានអារម្មណ៍ឃ្លានគ្រប់ពេលចូលដេក
  • ហាត់ប្រាណកៀកម៉ោងដេក (៣ម៉ោងមុនចូលដេក)
  • ចូលដេក (យប់) មិនទៀងទាត់

ទម្លាប់ទាំងនេះជាមូលហេតុ នៃការកើតជំងឺដេកមិនលក់។

វិធីព្យាបាល

១. ផ្លាស់ប្តូរទម្លាប់ នៃការដេក

  • អ្នកត្រូវចូលដេកឲ្យ បានទៀងម៉ោងរាល់យប់។
  • អ្នកមិនត្រូវប្រើបន្ទប់ដេកដើមី្បហូប អានសៀវភៅ និងមើលទូរទស្សន៍ទេ។
  • សូមហាមនូវការបរិភោគ និងផឹកគ្រឿងស្រវឹងនៅពេលយប់។
  • អ្នកត្រូវហាត់ប្រាណឲ្យបានជាប្រចាំ ដើមី្បជួយឲ្យដេកលក់ ប៉ុន្តែមិនគួរហាត់ពេលល្ងាច ឬមុនពេលចូលដេក ៣ម៉ោង។

២. ជៀសវាង លេបថ្នាំ

ក្នុងករណីអ្នកមានលេបថ្នាំដូចជា ថ្នាំផ្តាសាយ ថ្នាំបញ្ចុះទឹកនោមជាដើម អ្នកគួរទៅពិភាក្សា ជាមួយពេទ្យសិន តើត្រូវធ្វើយ៉ាងម៉េចបន្តទៀត៕

Not-Sleep-Old-Age-02

Not-Sleep-Old-Age-06

Not-Sleep-Old-Age-05

Not-Sleep-Old-Age-01

អត្ថបទអ្នកចង់អាន

ឈឺចាប់ដោយសារ ស្ងួតមាត់មែនទេ? ទីនេះមានវិធី 7 យ៉ាងនេះ អាចជួយអុ្នកបាន!

ដោយ: ភារុន 9 AM, Saturday, 16 Mar, 2019

គ្មាននរណាម្នាក់គិតថា ស្ងួតមាត់ គឺជាបញ្ហាទេ រហូតដល់អ្នកកត់សម្គាល់ឃើញថា អ្នកចាប់ផ្តើមមានការឈឺចាប់ និងកង្វះទឹកមាត់នៅក្នុងមាត់…ជាដើម។ ឈ្មោះនៃបញ្ហ...

កូនក្អួត ក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀត ឬទេ?

ដោយ: រីកា 10 PM, Friday, 01 Apr, 2016

ទំនេីប ជឿថា​នៅ​រៀង​រាល់ពេល​បញ្ចុក​ថ្នាំ ​ក្នុងពេលដែល​កូនតូច​មាន​អា​ការឈឺ​ថ្កាត់ម្តងៗនោះ គឺ​ពិតជា​រឿង​មួយ​ដែល​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​ឈឺក្បាល ​វិ...

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

គ្មានអាហារសុខភាពណាមួយដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យក្នុងរយះពេលត្រឹមតែមួយយប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកបរិភោគជារៀងរាល់ថ្ងៃ យូរទៅៗអ្នកនឹងទទួលបាននូវសារធ...

ងាយៗ ដើមី្បមុខស្រស់ស្អាត បែបធម្មជាតិ

ដោយ: ចរិយា 10 PM, Wednesday, 28 Dec, 2016

១. ទឹកលាងអង្ករ ក្រោយលាងអង្កររួច សូមកុំទុកទឹកលាងនោះ រួចយកលុបលាងមុខរាល់ព្រឹក និងមុនចូលគេង។ រូបមន្តមួយនេះ ជួយឲ្យផ្ទៃមុខអ្នកសស្អាត ប៉ុន្តែអ្នកត្រូវមានច...

Tomnerb.Com - YouTube Channel