ចូលចិត្តទំនើប

យល់ដឹងពីមុន និងវិធីព្យាបាល

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017

មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ១ ០០០នាក់ មាន ៩៣ភាគរយ ជួបប្រទះនឹងបញ្ហាមុន។ ប៉ុន្តែកុំបារម្ភ ជំនួយមាននៅទីនេះ! អត្ថបទខាងក្រោមនឹងបង្ហាញអ្នក ពីមូលហេតុនៃការកើតមុន វិធីទប់ស្កាត់មុន និងវិធីសាស្រ្ត ព្យាបាល។

ប្រភេទមុនទាំង ៤

១. មុនខ្ទុះ

សណ្នានរបស់មុន៖ មានការឈឺចាប់លើស្បែក

នៅពេលដែលរន្ធញើសស្ទះ ត្រូវបានបែកធ្លាយនៅពីក្រោមស្បែក រាងកាយរបស់អ្នកនឹងព្យាយាមបញ្ឈប់ការធ្លាយចេញនូវបាក់តេរីពី ក្នុងរន្ធញើស ដោយបង្កើតជាថង់ការពារជុំវិញរន្ធញើស។ ដំណើរការនេះគ្មានមុខបើក ឬក្បាល និងអាចប្រើរយៈពេលជាច្រើនសប្តាហ៍ ដើម្បីព្យាបាល។

វិធីសាស្រ្តព្យាបាល៖ ប្រើប្រាស់ផលិតផល ដែលមានសារជាតិ Benzoyl Peroxide និងសារជាតិ Retenoid ដែលសំបូរដោយវីតាមីន A។

ប្រការគួរយល់ដឹង៖

  • ផលិតផល Antibiotics មិនមែនជាដំណោះស្រាយយូរអង្វែងទេ។ ការប្រើប្រាស់ក្នុងរយៈពេលវែង អាចធ្វើឱ្យបាក់តេរីស៊ាំនឹងថ្នាំ។
  • ជម្រើសមួយផ្សេងទៀត សម្រាប់ព្យាបាល គឺការប្រើប្រាស់ថ្នាំគ្រាប់ប្រភេទ Isotretinoin។ ប៉ុន្តែថ្នាំប្រភេទនេះនឹងផ្ជិតរន្ធញើស និងក្រពេញខ្លាញ់របស់ស្បែកមុខ ដែលនឹងធ្វើឱ្យស្បែកស្ងួត និងរបក។ វាក៏មានផលប៉ះពាល់ ដល់ប្រព័ន្ធឈាម និងបញ្ហាតំណពូជ។

២. មុនក្បាលខ្មៅ

សណ្ឋានរបស់មុន៖ ចំណុចអុជៗ ពណ៌ខ្មៅ នៅលើស្បែកមុខ

ស្រដៀងទៅនឹងមុនអង្កាម មុនប្រភេទនេះ បណ្តាលមកពីការស្ទះរន្ធញើស ប៉ុន្តែវាមិនត្រូវគ្របដណ្តប់ ដោយសារស្បែកទេ។ នៅពេលដែលខ្លាញ់ និងកោសិកាស្បែកងាប់ ប៉ះជាមួយអុកស៊ីសែន វានឹងប្រែ ពណ៌ខ្មៅ។

វិធីព្យាបាល៖

  • ដុសខាត់ស្បែកមុខរបស់អ្នក ជារៀងរាល់ថ្ងៃ ដោយធម្មជាតិ និងការប្រើសារជាតិគីមី។
  • ញេចវាចេញ (គួរអនុវត្តដោយអ្នកជំនាញ នៅតាមគ្លីនិកស្បែក ឬហាងកែសម្ផស្ស)

៣. មុនអង្កាម

សណ្ឋានរបស់មុន៖ មុនតូចៗពណ៌ស

វាជាប្រភេទមុន ដែលបណ្តាលមកពីរន្ធញើសស្ទះ ដោយសារស្បែកស្រទាប់ស្តើងៗ គ្របលើ។ ស្រទាប់ ស្បែកទាំងនោះរាំងស្ទះរន្ធញើស ពីអុកស៊ីសែន ដូច្នេះជាតិខ្លាញ់ និងកោសិកាស្បែក ដែលងាប់ប្រែជាពណ៌ស ឬលឿង។

វិធីព្យាបាល៖ ប្រើប្រាស់ផលិតផល ដែលជួយកាត់បន្ថយជាតិខ្លាញ់ សម្អាតស្បែក និងរន្ធញើស និងបង្រួមរន្ធញើស។ សូមជៀសវាងការញេចដោយដៃ ព្រោះអាចបណ្តាលវារីករាលដាល និងមានស្នាម។

Acne-Treatment-02

៤. មុនអ័រម៉ូន

សណ្ឋានរបស់មុន៖ មុនដែលកើតនៅលើចង្កា និងថ្ពាល់

អ័រម៉ូនបានផលិតសារជាតិខ្លាញ់ច្រើន ហួសកម្រិត នាំឱ្យស្ទះរន្ធញើស។ រន្ធញើសដែលស្ទះអាចនាំឱ្យ ក្លាយជាមុនអង្កាម ឬមុនខ្ទុះ នៅផ្នែកចង្កា និងតាមបណ្តោយថ្គាម ជាតំបន់ដែលផ្តល់សញ្ញានៃការមក រដូវសម្រាប់មនុស្សស្រី។

វិធីព្យាបាល៖ វាជាកំណើត។ មុនប្រភេទនេះទាក់ទងនឹងអ័រម៉ូនម្យ៉ាងឈ្មោះ Androgens ដែលផលិតជាតិខ្លាញ់លើស ដូច្នេះថ្នាំព្យាបាលធម្មតាគ្រាន់តែព្យបាលមុន ដែលកើតឡើង មិនអាចការពារវាបានមុនទេ។

ប្រការគួរយល់ដឹង៖ មានមុនលេចឡើង ចំពេលត្រូវចូលរួមកម្មវិធីមែនទេ? ការចាក់ថ្នាំ Cortisone ជាវិធីព្យាបាលបានយ៉ាងលឿន។ ក្នុងរយៈពេល ២៤ម៉ោង ស្នាមពក និងស្នាមពណ៌ក្រហម នឹងអាចរលុបបាត់។

មូលហេតុចម្បង ៥ យ៉ាងដែលនាំឱ្យកើតមុន

១. បញ្ហាស្បែករបក

នៅពេលដែលអ្នកមិនបានសម្អាតកោសិកាស្បែកងាប់ ដោយការដុសខាត់ ឬការប្រើម៉ាស់បិទមុខ វាអាចបង្កកកាន់តែច្រើន និងធ្វើឱ្យជាតិខ្លាញ់កកស្ទះក្នុងរន្ធញើស។ បញ្ហានេះនឹងនាំឱ្យកើតមានមុនអង្កាម និងមុនក្បាលខ្មៅ។

២. ការបំពុលបរិស្ថាន

អង្គធាតុតូចៗ ចេញពីផ្សែង ឬធូលី អាចជាប់លើផ្ទៃមុខ ដែលមានជាតិខ្លាញ់ ហើយរួមគ្នាបង្កើតជាមុន (មុនអង្កាម និងមុនក្បាលខ្មៅ)

៣. ការរលាករោល

មនុស្សទាំងអស់មានបាក់តេរីម្យ៉ាង ដែលបង្កជាមុននៅលើស្បែក ប៉ុន្តែការសិក្សាបង្ហាញថា អ្នកដែលមានបញ្ហារលាករោល ងាយនឹងកើតមុនដោយសារតែ ពួកគេព្យាយាមញេច ឬកំចាត់វា។ មុនដែលកើតឡើងក្នុងករណីនេះមានដូចជា មុនអង្កាម មុនក្បាលខ្មៅ មុនខ្ទុះ និងមុនអ័រម៉ូន។

៤. វដ្តរដូវ (មនុស្សស្រី)

មុនពេលវដ្តរដូវមកដល់ កម្រិតអ័រម៉ូន Estrogen ធ្លាក់ចុះ ខណៈពេលអ័រម៉ូន Testosterone (អ័រម៉ូន បង្កើនផលិតផលខ្លាញ់) នៅរក្សាលំនឹង។ ជាតិខ្លាញ់នឹងរាំងស្ទះរន្ធញើស ហើយបណ្តាលឱ្យកើតមុន ធំ ជ្រោះ និងមានការឈឺចាប់។ ករណីនេះបង្កជាមុនខ្ទុះ និងមុនអ័រម៉ូន។

៥. អារម្មណ៍ស្មុគស្មាញ/ធុញថប់

បណ្តាលមកពីអ័រម៉ូន Cortisol ដែលកើនឡើងនៅពេលយើង មានអារម្មណ៍ស្មុគស្មាញ ធុញថប់។ នៅពេលសារជាតិ Cortisol កើនឡើង ស្បែករបស់អ្នកបញ្ចេញជាតិខ្លាំង ច្រើនជាងប្រក្រតី។ វាអាច បង្កជាមុនខ្ទុះ និងមុនអ័រម៉ូន។

ប្រភព: SevenTeen ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គួរយល់ដឹង

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ក...

តើមានសុវត្ថិភាពដែរ ឬទេ ចំពោះស្ត្រីមានគភ៌ ត្រាំទឹកក្តៅ?

ដោយ: រីកា 9 PM, Monday, 16 May, 2016

នៅពេល​អ្នក​ដឹងថា ខ្លួន​មាន​ផ្ទៃពោះ​ហើយ​នោះ អ្នក​តែងតែមាន​សំណួរ និង​ចំណុច​សង្ស័យ​កើតឡើង​នៅក្នុង​ចិត្តជា​ច្រើន​ថា តើ​ពេល​មាន​ផ្ទៃពោះ​យើង​អាចធ្វើ​បែបន...

តិចនិចថែរក្សាសម្រស់ ជាមួយផ្លែត្រសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ត្រសក់ គឺជាបន្លែដ៏អស្ចារ្យមួយប្រភេទ ដែលជួយក្នុងការទប់ទល់ជាមួយកម្តៅក្នុងរដូវក្តៅ។ ចំពោះសុខភាពសម្រស់ ផ្លែត្រសក់មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាពិសេសចំពោះ...

វិធី 5 យ៉ាង ដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Monday, 05 Nov, 2018

នៅពេលអ្នកកើតជម្ងឺផ្តាសាយ វាពិតជាផ្តល់ការរំខានខ្លាំងណាស់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះដើម្បីជៀសវាងការរំខានទាំងនេះអ្នកគួរធ្វើតាមវិធីទាំង 5 ខាងក...

Tomnerb.Com - YouTube Channel