ចូលចិត្តទំនើប

ម្រុំ ឱសថទិព្វពីធម្មជាតិ ដ៏ចំពោះសុខភាព

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

មិនដឹងថា​មាន​ប្រជាជន​ខ្មែរ​យើង ប៉ុន្មាន​នាក់​ទេ​ដែល​ធ្លាប់បាន​ស្គាល់ ឬ​បាន​ទទួលទាន​ស្លឹក​ម្រុំ​ ដែលជា​រុក្ខជាតិ​របស់​ខ្មែរ​យើង​ដែល​ត្រូវបាន​ដាំ​ដុះ​ តាំងពី​យូរយារ​ណាស់​មកហើយ។ ម្រុំ​គឺជា​បន្លែ​ខ្មែរ​យើង​ ដែល​អាច​យកទៅដាក់​នៅក្នុង​សម្លកកូរ​ដែលអ្នកណាៗ ក៏​ដឹងថា​វា​ជាស​ម្ល​បែប​ប្រពៃណី​របស់​ខ្មែរ​ ដែលមាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​បំផុត។ ក្រៅពី​មាន​តួនាទី​ជា​ផ្នែក​មួយ​នៃ​បន្លែ​ចម្រុះ ​នៅក្នុង​សម្លកកូរ​ហើយ​នោះ​ម្រុំ​ នៅមាន​គុណប្រយោជន៍​ជាច្រើន​ រហូតដល់​មាន​អ្នកខ្លះ​និយាយថា ម្រុំ​ជា​ឱសថ​ទិព្វ​ពី​ធម្មជាតិ​ទៀតផង។ បើ​មិត្ត​អ្នកអាន​ទាំងអស់​ចង់ដឹងថា ម្រុំ​មានគុណ​ប្រយោជន៍​អ្វីខ្លះ​នោះ​ គឺ​មានតែ​តាមដាន​អត្ថបទ​ខាងក្រោម​នេះ​ទេ​ទើប​អាច​ជ្រាប​កាន់តែច្បាស់។

ការស្រាវជ្រាវ​បាន​រកឃើញថា ស្លឹក​ម្រុំ គឺជា​ឱសថ​ទិព្វ​ព្យាបាល​ជំងឺ​ជាច្រើន​ប្រភេទ។ ចំណែក​ឯកសារ​បរទេស​មួយចំនួន​បានបង្ហាញ​ថា ស្លឹក​ម្រុំ 100ក្រាម គឺមាន​ផ្ទុក​ទៅដោយ​សារធាតុសំខាន់ៗ ស្មើនឹង វីតាមីន C ច្រើនជាង​ផ្លែក្រូច 7ផ្លែ, កាល់ស្យូម ច្រើនជាង​ទឹកដោះគោ 4កែវ, ប្រូ​តេ​អី​ុ​ន​ច្រើនជាង​ទឹកដោះគោ​ជូ 2កែវ, វីតាមីន A ច្រើនជាង​ការ៉ុត 4ផ្លែ, ប៉ូ​តា​ស្យូ​ម (ច្រើនជាង​ផ្លែ​ចេក 3ផ្លែ) មាន​ជាតិ​ដែក ច្រើនជាង​ជាតិ​ដែក​នៅក្នុង​ស្ពៃ​ខ្មៅ 25ដង។ សារធាតុសំខាន់ៗ ដែលមាន​នៅក្នុង​ម្រុំ​អាចជួយ​ដល់​បញ្ហា​សុខភាព​មួយចំនួន​ដូចជា កាត់បន្ថយ​ជាតិ​ស្ករ ដែល​អាច​បណ្តាលឱ្យ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម, កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​ជាតិ​អាស៊ីត, កាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​សន្លាក់​ដៃជើង​ ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ, ជួយ​សម្រួល​ជំងឺ​ក្រពះ ពោះវៀន ថ្លើម និង​ជំងឺលើសឈាម, ជួយ​បង្កើន​ការចងចាំ, កាត់បន្ថយ​ភាព​តានតឹង ធុញថប់ ជួយ​ឱ្យមាន​អារម្មណ៍ល្អ​ឡើងវិញ ជាពិសេស​ក៏​អាចជួយ​ឱ្យ​គេង​លក់​ស្រួល​ទៀតផង។

កង្វះ​ជាតិ​ដែក ធ្វើឱ្យ​កោសិកា​ឈាមក្រហម​ពិបាក ​ក្នុង​ការបញ្ជូន​អុកស៊ីសែន​ទៅឱ្យ​កោសិកា និង​សាច់ដុំ​ពេញ​ទាំង​រាងកាយ។ នៅពេលដែល​រាងកាយ​ខ្វះ​ជាតិ​ដែក នឹង​កើតមាន​អាការ​ល្ហិតល្ហៃ ស្លេកស្លាំង ឬ​ជ្រុះ​សក់​ជាដើម។ ចំណែកឯ​ប៉ូ​តា​ស្យូ​ម​ដែលមាន​នៅក្នុង​ស្លឹក​ម្រុំ​វិញ​មាន​នាទី​ជា​អ្នក​ជួយ​សម្រួល​សម្ពោធ​ឈាម សាច់ដុំ ខួរក្បាល តម្រងនោម ខ្វះ​ឈាមក្រហម រលាក​សន្លាក់ ទល់លាមក រាក ឈឺក្បាល រលាក​ក្រពះ ពោះវៀន ក្រួស​ក្នុង​តំរងនោម និង​ជំងឺ​មួយចំនួនផ្សេងៗទៀត។ លើសពីនេះ​វា​ក៏ត្រូវ​បាន​គេ​ប្រើ ដើម្បី​បង្កើន​ការបញ្ចេញ​ទឹកដោះ បង្កើន​សមត្ថភាព​ផ្លូវភេទ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ផងដែរ៕

Moringa-Health-04

Moringa-Health-03

Moringa-Health-01

អត្ថបទអ្នកចង់អាន

កំហុសទាំង ៥ ដែលអ្នកតែងធ្វើ ក្នុងពេលងូតទឹក

ដោយ: ដួងច័ន្ទ 6 PM, Friday, 28 Apr, 2017

តើអ្នកមានដឹងទេថា ការចំណាយពេលច្រើនដើម្បីងូតទឹក អាចធ្វើឱ្យជាតិខ្លាញ់ពីធម្មជាតិបាត់បង់ពីលើស្បែក? អ្នកត្រូវការងូតទឹកជារៀងរាល់ថ្ងៃ ប៉ុន្តែតើអ្នកធ្លាប់បា...

ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ដោយ: វិរីយា៉ 9 PM, Tuesday, 29 Mar, 2016

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការ...

តើគួរជ្រើសរើសកង់ បែបណា ដើម្បីហាត់ប្រាណ?

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

កង់ មិនត្រឹមតែជាយានជំនិះ ដែលធ្វើឲ្យអ្នកមានភាពរីករាយប៉ុណ្ណោះទេ តែថែមទាំងល្អដល់បរិស្ថានថែមទៀត។ ប្រសិនបើអ្នកមានបំណងរក្សាសុខភាពរបស់អ្នក ដោយការជិះកង់ ​(...

ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មនុស្ស​ជាច្រើន ​នឹកស្មាន​មិន​ដល់​ឡើយ​ថា ផ្សែង​បារី​ដែល​អណ្តែត​នៅក្នុង​អាកាស​នោះ ​ហុច​ផល​បន្ត​ទៅដល់​អ្នក​ដែល​ស្រូប​វា​ចូលទៅក្នុង​រាងកាយ​ច្រើនណាស់ ទោ...

Tomnerb.Com - YouTube Channel