ចូលចិត្តទំនើប

ម៉ាកផលិតផលតុបតែងមុខ មានតម្លៃថ្លៃបំផុតទាំង 10

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

ផលិតផលតុបតែងមុខ គឺជាផលិតផលមួយក្នុងចំណោមផលិតផល ដែលលក់ដាច់បំផុតនៅលើពិភពលោក ក្នុងចំណោមផលិតផលទាក់ទងនឹងសម្រស់។ វាពិតជាមានសារៈសំខាន់ សម្រាប់ស្រ្តីគ្រប់រូប មិនថាជាតារា និងនារីសាមញ្ញនោះទេ។ ស្រ្តីទាំងអស់តែងត្រូវបានទាក់ទាញ ដោយសាររូបសម្រស់របស់ពួកគេ។ ពួកគេតែងចង់បានភាពស្រស់ស្អាតបំផុត នៅក្នុងសង្គម។ ពួកគេអាចបង្កើនសម្រស់តាមរយៈការប្រើប្រាស់សម្លៀកបំពាក់ថ្លៃថ្នូរ និងពេញនិយម និងសំខាន់បំផុតតាមរយៈការតុបតែងមុខ។ យោងតាមការសិក្សាមួយចំនួនបង្ហាញថា ស្ត្រីបានចំណាយថវិកាប្រមាណ 100 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្នុងការទិញផលិតផលតុបតែងមុខ។ ដូច្នេះមានម៉ាកផលិតផលជាច្រើនមានវត្តមានលើទីផ្សា និងមានម៉ាកផលិតផលជាច្រើនទៀត កំពុងត្រូវបានបង្កើត។ អ្នកអាចស្វែងរកឃើញម៉ាកផលិតផលជាច្រើននៅលើទីផ្សា។ ពួកវាសុទ្ធតែខុសៗគ្នា ដោយផ្អែកលើគុណភាព និងមុខងារ។ សម្រាប់អ្នកប្រើប្រាស់វាពិតជាមានភាពពិបាក ក្នុងការជ្រើសរើសផលិតផល ក្នុងចំណោមម៉ាកផលិត ផលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ។

ដូច្នេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន ជាពិសេសមិត្តៗនារីមកស្គាល់ពីផលិតផលតុបតែងមុខ ដែលមានតម្លៃថ្លៃជាងគេ នៅលើពិភពលោក តាមរយៈអត្ថបទខាងក្រោមនេះ។

  1. Smashbox

ផលិតផល Smashbox ផ្តល់នូវសម្រស់ដ៏ស្រស់ស្អាត នៅក្រោមពន្លឺភ្លើងក្នុងស្ទូឌីយ៉ោ។ វាក៏ជាផលិតផលដែលធ្វើឱ្យអ្នកដទៃស្ងប់ស្ងែងនឹងអ្នក ដែលប្រើប្រាស់វាផងដែរ។ Smashbox ត្រូវបានបង្កើតដោយបងប្អូនប្រុសពីររូបគឺ Dean និង Davis Factors នៅក្នុងស្ទូឌីយ៉ោ Smashbox។ ម៉ាក ផលិតផលនេះផ្តល់នូវផលិតផលតុបតែងមុខ ដែលគ្មានជាតិខ្លាញ់។ ផលិតផលដែលមានជាតិខ្លាញ់ នឹងមានតម្លៃកាន់តែថ្លៃ។ Smashbox ផ្តល់នូវផលិតផលតុបតែងមុខគ្រប់ប្រភេទ តែផលិតផលដែល ផ្តោតសំខាន់គឺផលិតផល សម្រាប់ការតុបតែងភ្នែក និងបបូរមាត់។

Expansive-Make-Up-Brand-01

  1. Nu Skin

ក្រុមហ៊ុននេះផ្តោតជាពិសេសលើផលិតផលស្បែក ដែលគាំទ្រដល់សុខភាព និងទប់ស្កាត់ភាពចាស់ នៃស្បែក។ ក្រុមហ៊ុននេះផលិតតែទំនិញ ដែលមានគុណភាព និងជាផលិតផលនាំមុខគេក្នុងការទប់ ស្កាត់ភាពចាស់។ Nu Skin ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Provo នៃរដ្ឋ Utah ក្នុងឆ្នាំ1984។ ផលិតផលរបស់ក្រុមហ៊ុននេះ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់។ ភាគច្រើននៃផលិតផលប្រភេទនេះគ្មានក្លិនទេ ប៉ុន្តែមានគុណភាពខ្ពស់ក្នុងការការពារកម្តៅព្រះអាទិត្យ។ នេះជាម៉ាកផលិតផលពិភពលោក ដែលមានវត្តមាននៅក្នុង 53 ប្រទេស។

Expansive-Make-Up-Brand-02

  1. Oriflame

ជាក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងពិភពគ្រឿងសម្អាង។ ជាមួយប្រវត្តិច្រើនជាង 40ឆ្នាំ ក្រុមហ៊ុន ផលិតជាមួយនឹងគ្រឿងផ្សំសុទ្ធ ដែលធ្វើឱ្យវាមានតម្លៃកាន់តែថ្លៃ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដោយបងប្អូនប្រុសពីររូប គឺ Jonh Jochnick និង Robert Jochnick នៅក្នុងប្រទេសស៊ុយអែត។ វា ត្រូវបានគេទទូលស្គាលជាសកល ដោយសារផលិតផលដែលមានគំនិតច្នៃប្រឌិត និងថ្មីប្លែក។ ក្រុមហ៊ុននេះមានអ្នកវិទ្យាសាស្រ្តច្រើនជាង100 នាក់ និងផ្នែកស្រាវជ្រាវ សម្រាប់ធ្វើការច្នៃប្រឌិត និងបង្កើតផលិតផលថ្មី ដែលមានភាពពិសេសខុសពីគេ ដើម្បីដើរតាមការវិវត្តថ្មីៗ។

Expansive-Make-Up-Brand-03

  1. Elizabeth Arden Inc

ក្រុមហ៊ុននេះមានភាពល្បីល្បាញ ដោយសារផលិតផលថែរក្សាសម្រស់ ដែលមានភាពច្នៃប្រឌិតថ្មី និង ជាផលិតផលថែរក្សាសម្រស់ពិតៗ ដែលធ្វើឱ្យស្បែកកាន់តែស្រស់ស្អាត និងទាក់ទាញ។ Elizabeth Arden ចាប់ផ្តើមធ្វើការចែកចាយផលិតផល ក្នុងអំឡុងសង្គ្រាមលោកលើកទី1។ វាបានចាប់ផ្តើមក្នុង ទម្រង់ជាហាង Red Door Salon ក្នុងឆ្នាំ1910 ដែលផ្តល់នូវផលិតផលថែរក្សាសម្រស់ និងការណែ នាំសម្រាប់ស្រ្តីជនជាតិអាមេរិក។ ក្រុមហ៊ុននេះមានភាពល្បីល្បាញ លើផលិតផលក្រែមលាបមាត់ និង Mascara។ ក្រុមហ៊ុនក៏មានផលិតផលទឹកអប់ផងដែរ។ Elizabeth Arden ជាស្រ្តីដំបូងដែលមានវត្តមានលើគម្របទស្សនាវដ្តី TIME ក្នុងឆ្នាំ1946។ ក្រុមហ៊ុននេះឈរនៅក្នុងលំដាប់ទី7។

Expansive-Make-Up-Brand-04

  1. Artistry

ម៉ាកសញ្ញានេះ ផលិតផលិតផលថែរក្សាសម្រស់ ដោយចម្រាញ់ចេញពីផ្លែឈើនៃតំបន់អាហ្វ្រិក និងមេឌីទែរ៉ាណេ។ ទាំងនេះនាំមកនូវផលិតផល ដែលមានគុណភាពខ្ពស់ និងមានតម្លៃខ្ពស់ផងដែរ។ វា ត្រូវបានគេស្គាល់នៅក្នុង 108 ប្រទេសតាមរយៈក្រុមហ៊ុន Access Business Group។ វាមានវត្ត មាននៅក្នុងឆ្នាំ1968 ស្ថិតក្រោមស្លាកឈ្មោះ Nutrilite Brand។ ផលិតផលនេះមានកេរ្តិ៍ឈ្មោះល្បី ដោយសារដំណោះស្រាយដ៏កម្រ និងពោរពេញដោយភាពច្នៃប្រឌិត សម្រាប់ស្បែកដែលមានបញ្ហាស្មុគស្មាញ។

Expansive-Make-Up-Brand-05

  1. Estee Lauder

វាត្រូវបានបង្កើតដោយ Estee Lauder និង Joseph Lauder និងមានស្នាក់ការកណ្តាលស្ថិតនៅក្នុងទីក្រុង Midtown Manhattan នៃទីក្រុងញូយ៉ក។ វាជាក្រុមហ៊ុនដំបូង ដែលបង្កើតផលិតផលតុបតែងសម្រាប់បុរសផងដែរ។ ទោះជាវាមានជំនាញលើផលិតផលក្រែមលាបមាត់ និង Mascara ក៏ក្រុមហ៊ុននេះមានផលិតផលជាច្រើនទៀតដូចជា ផលិតផលថែរក្សាសក់ ស្បែក និងទឹកអប់។ វាក៏ជាក្រុមហ៊ុនដើមកំណើតនៃផលិតផល Smashbox និង MAC។ ផលិតផលរបស់ក្រុមហ៊ុននេះតែងនាំមកនូវគុណភាពខ្ពស់ ដែលទាមទារនូវតម្លៃខ្ពស់ផងដែរ។

Expansive-Make-Up-Brand-06

  1. MAC

ត្រឡប់ទៅកាន់ឆ្នាំ 1984 បុគ្គលពីររូបគឺ Frank Toskan និង Frank Angelo បានអភិវឌ្ឍន៍ម៉ាកសញ្ញានេះឡើងសម្រាប់អ្នកជំនាញតុបតែងមុខ។ ផលិតផលនេះ នាពេលបច្ចុប្បន្នត្រូវបានប្រើប្រាស់ ដោយមនុស្សទូទៅ។ វាមានស្នាក់ការនៅក្នុងទីក្រុង Toronto ប្រទេសកាណាដា។ វានាំមកនូវផលិត ផលមានគុណភាពជាច្រើនប្រភេទដូចជា ថ្នាំលាបក្រចក Mascara ក្រែមរលោង ក្រែមលាបមាត់ និងម្សៅទ្រនាប់គ្រប់ប្រភេទ។

Expansive-Make-Up-Brand-07

  1. L’OREAL

ក្រុមហ៊ុនមកពីទឹកដីនៃភាពស្រស់ស្អាត និងទាន់សម័យ គឺជាពិភពនៃគ្រឿងសម្អាងនៃក្រុមហ៊ុន L’OREAL។ វាផ្តល់នូវផលិតផលដែលស្រ្តីគ្រប់រូប មានលទ្ធភាពប្រើប្រាស់បាន។ ក្រុមហ៊ុននេះមានវត្តមាននៅគ្រប់ទីផ្សាក្នុងពិភពលោក។ វាមានផលិតផលសម្រាប់ការតុបតែងមុខ និងថែរក្សាស្បែក។ វាផ្តល់នូវថ្នាំលាបសក់ ផលិតផលថែរក្សាស្បែក ទឹកអប់ គ្រឿងសម្អាង និងផលិតផលការពារកម្តៅថ្ងៃ។ វាក៏មានជំនាញខាងថែរក្សាសក់ផងដែរ។ ក្រុមហ៊ុនមានមន្ទីរពិសោធន៍ជីវសាស្រ្ត និងក្រុមការងារអភិវឌ្ឍផលិតផល ដើម្បីពង្រីក និងបង្កើនគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន។ វាជាក្រុម ហ៊ុនមានដើមកំណើតពីប្រទេសបារាំង ដែលមានឈ្មោះពេញគឺ L’OREAL Paris។

Expansive-Make-Up-Brand-08

  1. Mary Kay

ជាម៉ាកផលិតផលតុបតែងមុខដែលមានតម្លៃខ្ពស់ និងឈានមុខគេនៅលើពិភពលោក។ ម៉ាកសញ្ញា នេះក៏ស្ថិតក្នុងបញ្ជីម៉ាកសញ្ញាផលិតផល ដែលលក់ដាច់បំផុតផងដែរ។ វាមានផលិតផលសំខាន់ៗដូចជាផលិតផលថែរក្សាស្បែក រាងកាយ និងគ្រឿងសម្អាង។ ក្រុមហ៊ុនបានប្រើប្រាស់ពេលវេលាច្រើន លើការប្រឹក្សាយោបល់។ ពួកគេតែងធានាថាផលិតផលរបស់ពួកគេ សមស្របនឹងការរំពឹងរបស់អតិថិជន។ ក្រុមហ៊ុននេះមានទីតាំងនៅក្នុងទីក្រុង Addison រដ្ឋតិចសាស់ និងត្រូវបានបង្កើតឡើងដោយ Mary Kay Ash ក្នុងឆ្នាំ1963។ ក្រុមហ៊ុននេះបាន ប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិត។

Expansive-Make-Up-Brand-09

  1. Chanel

វាត្រូវបានបង្កើតឡើងដោយ Coco Chanel នៅក្នុងឆ្នាំ1909 ក្នុងប្រទេសបារាំង។ ក្រុមហ៊ុនដែលមានប្រវត្តិច្រើនជាង 100ឆ្នាំ និងមានភាពខុសប្លែកពីផលិតផលដទៃទៀត នៅគ្រប់ផ្នែកទាំងអស់។ ផលិតផលរបស់ក្រុមហ៊ុននេះ មិនត្រូវបានយកមកប្រៀបធៀបទាំងតម្លៃ គុណភាព និងភាពថ្លៃថ្នូឡើយ។ វាមានកិត្តិសព្ទល្បីល្បាញដោយសារគុណភាព តម្លៃ និងផលិតផលដ៏មានទំនុកចិត្ត។ ក្រុម ហ៊ុន Chanel ក៏មានផលិតផលផ្សេងទៀតដូចជា កាបូប ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងតុបតែងលម្អ។ ដូច្នេះក្រុមហ៊ុននេះផ្តល់នូវផលិតផលគ្រប់បែបយ៉ាង សម្រាប់ភាពស្រស់ស្អាតរបស់អ្នក។

Expansive-Make-Up-Brand-010

នេះគឺជាលំដាប់នៃម៉ាកផលិតផល ដែលមានតម្លៃខ្ពស់នៅក្នុងពិភពលោក។ វិស័យគ្រឿងសម្អាតគឺជា វិស័យមួយដែលល្អបំផុតសម្រាប់អាជីវកម្ម បើសិនជាអ្នកស្វែងយល់ច្បាស់ពីសារៈសំខាន់ និង ចំណុចពិសេសរបស់ផលិតផល។ ក្រុមហ៊ុនទាំងនេះមានលក្ខណៈពិសេស និងដាច់ដោយឡែកពីគ្នា ទៅតាមផ្នែកខុសៗគ្នា។ ក្រុមហ៊ុនខ្លះផលិតនូវផលិតផលល្អបំផុត សម្រាប់ស្បែក ហើយក្រុមហ៊ុនផ្សេងទៀតមានជំនាញលើសរសៃសក់ ឬបបូរមាត់។ លំដាប់នៃម៉ាកផលិតផលខាងលើនេះគឺផ្អែកលើ ភាពល្បីល្បាញ នៅក្នុងទីផ្សាអស់ពេលជាច្រើនឆ្នាំមកហើយ រួមទាំងគុណភាព លទ្ធផល និងភាពល្អ របស់ផលិតផល។

ប្រភព: TrendingTopMost ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ការពិត នៃជាតិស្ករ នៅក្នុងផ្លែឈើ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 14 Mar, 2017

តាមគីមីសាស្រ្ត ជាតិស្ករនៅក្នុងផ្លែឈើ និង នៅក្នុងស្ករគ្រាប់ គឺដូចគ្នា ប៉ុន្តែឥទ្ធិពលលើសុខភាពរបស់មនុស្សមិនមានភាពខុសគ្នាច្រើនទេ។ ជាការពិត មនុស្សគ្រប់រ...

តើធ្វើម៉េចដឹងថា រាងកាយអ្នកខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

តើអ្នកធ្លាប់ឆ្ងល់ឬអត់ថាហេតុអ្វីអ្នកតែងតែមានអារម្មណ៍នឿយហត់ គ្មានកម្លាំងកំហែង ស្បែកមិនស្រស់ថ្លា…ទាំងអ្នកបានញ៉ាំអាហារឆ្ងាញ់ៗល្អៗ? នេះប្រហែលជាមកព...

គន្លឹះងាយៗទាំង 10 ក្នុងការសម្លឹងមើល ដើម្បីជួយដល់កែវភ្នែក ឱ្យកាន់តែល្អប្រសើរ

ដោយ: ភារុន 8 AM, Monday, 22 Apr, 2019

ជាគោលការណ៍ ប្រសិនបើអ្នកមិនប្រើប្រាស់សាច់ដុំណាមួយ នៃរាងកាយរបស់អ្នកនោះទេ កម្លាំងសាច់ដុំរបស់អ្នកគឺកាន់តែចុះខ្សោយ។ ដូចគ្នាផងដែរ សាច់ដុំភ្នែកក៏ដូចជាសាច់...

អត្ថប្រយោជន៍នៃការធ្វើសមាធិ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 12 Jul, 2018

ជាមួយនឹងភស្តុតាងវិទ្យាសាស្រ្តជាច្រើន បានបង្ហាញអំពីអត្ថប្រយោជន៍នៃការធ្វើសមាធិដែលជាហេតុនាំឱ្យមនុស្សកាន់តែច្រើនឡើងៗ ចាប់ផ្តើមមាន ចំណាប់អារម្មណ៍ និងសាក...

Tomnerb.Com - YouTube Channel