ចូលចិត្តទំនើប

ម៉ាកទឹកអប់ ស្រ្តីលក់ដាច់បំផុតទាំង 10

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 May, 2017

ទឹកអប់ជាគ្រឿងតុបតែង ដែលមិនអាចមើលឃើញ ប៉ុន្តែវាត្រូវបានទាក់ទាញ ដោយក្លិនដ៏ពិសេសរបស់វា។ វាកំណត់ចរិកលក្ខណៈរបស់អ្នកប្រើប្រាស់ និងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួន។ ក្លិនពិសេសនៃទឹកអប់ អាចរំលឹកការចងចាំ ឬរំលឹកដល់នរណាម្នាក់។ នេះជាឥទ្ធិពលនៃក្លិនទឹកអប់។ ម៉ាកសញ្ញាជាច្រើន ត្រូវបានផលិតជាទឹកអប់ល្អៗជាច្រើន។ នៅក្នុងអត្ថបទខាងក្រោម ទំនើប នឹងបង្ហាញអ្នកអំពីម៉ាកទឹកអប់ស្រ្តីល្អៗ ផ្អែកលើមតិយោបល់របស់អ្នកប្រើប្រាស់ និងការចាត់ថ្នាក់របស់អ្នកជំនាញ។

  1. Viva La Juicy

ជាប្រភេទទឹកអប់ ដែលប្រើប្រាស់ដោយស្រ្តីឆើតឆាយ ដែលជាភាពរស់រវើកនៅក្នុងពិធីជប់លៀង ដោយយោងតាមគេហទំព័ររបស់ក្រុមហ៊ុន Juicy Couture។ វាមានក្លិនដូចជាការលាយបញ្ចូលគ្នា នៃក្លិនផ្កាចម្រុះជាមួយក្លិនផ្កា Honeysuckle, Gardenia និងក្លិនផ្កាម្លិះ ក៏ដូចជាក្លិន Amber, Caramel, Vanilla, Sandalwood, និង Praline។ ដបទឹកអប់រចនា ជាមួយបូរពណ៌ផ្កាឈូកភ្លឺ ដែលជាលក្ខណៈរបស់ទឹកអប់។ វាមានចំណុះ 50ml ក៏ដូចជាដបចំណុះ 100ml ផងដែរ។ Juicy Couture គឺជាម៉ាកសញ្ញាសម្លៀកបំពាក់។ វាក៏មានផលិតផលមួយចំនួនផ្សេងទៀតដូចជា កាបូប ស្បែកជើង សម្លៀកបំពាក់ងួតទឹក ទឹកអប់ វែនតាការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់ទារក។

Top10-Woman-Perfermce-01

  1. Michael

ទឹកអប់ប្រភេទនេះ មានក្លិនបែបធម្មជាតិ ដែលមានក្លិនផ្កា លាយនឹងក្លិនឈើ។ ប្រភេទក្លិនទឹកអប់ទាំងនោះមានដូចជា Freesia, ទៀន, Chinese osmanthus, អំពិល, Tuberose, Iris, Peony, Arum Lily, Muck, Cashmere Wood, និង Vetive។ ក្រុមហ៊ុន Michael Kors គឺជាក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់កីឡា ហើយក្រុមហ៊ុនមានលក់ សម្លៀកបំពាក់ គ្រឿងតុបតែង នាឡិកាដៃ គ្រឿង អលង្ការ ស្បែកជើង និងទឹកអប់។

  1. White Diamond

ទឹកអប់ប្រភេទនេះ មានក្លិនចម្រុះដូចជា Lily, Verdi, Narcissus, Jasmine, Tuberose, Oakmoss, និង Sandalwood។ ម្ចាស់ម៉ាកសញ្ញាទឹកអប់នេះគឺ Elizabeth Taylor ជាតារាសម្តែងសញ្ជាតិអាមេរិក កាត់អង់គ្លេស ហើយក៏ជាអ្នកជំនួញស្រីមួយរូបផងដែរ។ គាត់ជាតារាល្បីមួយរូបក្នុង ប្រភេទភាពយន្តហូលីវូដបែប Classic ក្នុងអំឡុងទសវត្សឆ្នាំ 1950។ គាត់គឺជាតារាសិល្បៈដំបូងដែលបង្កើតទឹកអប់ដោយខ្លួនឯង។ White Diamonds មានវត្តមានដំបូងក្នុងឆ្នាំ1991។ គាត់មានម៉ាកទឹកអប់ 11 ប្រភេទដែលធ្វើចរាចរណ៍ក្រោមឈ្មោះរបស់គាត់។ គេជឿជាក់ថាគាត់រកបានចំណូល ពីទឹកអប់ច្រើនជាងការសម្តែង។

  1. Tory Burch Eau De Parfum

ជាទឹកអប់សម្រាប់ស្រ្តី ប៉ុន្តែមានក្លិនដូចទឹកអប់បុរស តែស្រាល។ វាមានក្លិនជាច្រើនដូចជា Peony, Tuberose, Crisp, Citrus, Grapefruit, Neroli និង Earthy Vetiver។ Tory Burch ជាម៉ាកសញ្ញាផលិតផលតុបតែងខ្លួន ដែលជាកម្មសិទ្ធិរបស់ Tory Burch ដែលជាអ្នកច្នៃម៉ូត។ សព្វថ្ងៃនេះ មានហាងប្រមាណ 180 ហាងជុំវិញពិភពលោក ដែលមានផលិតផលជាច្រើនដូចជា សម្លៀកបំពាក់ កាបូប គ្រឿងលម្អ នាឡិកាដៃ សម្ភារៈតុបតែងគេហដ្ឋាន ផលិតផលថែរក្សាសម្រស់ និងទឹកអប់។ ផលិតផលរបស់ក្រុមហ៊ុនេះ មានដាក់លក់ក្នុងហាងជាច្រើនជុំវិញពិភពលោក មានដូចជា Fifth Avenue, Neiman Marcus, Nordstrom, Bloomingdale’s និង Lane Crawford។

  1. Burberry Brit

ទឹកអប់មួយបែបនេះមានក្លិនជាច្រើនយ៉ាងដូចជា Green Lemon, Frosted Pear, White Almond, White Peony, Gourmand, Vanilla, Amber, Mahogany និង Balsamic Tonka Bean Accords។ ហាងលក់ផលិតផល Burberry គឺជាម៉ាកសញ្ញាលំដាប់ខ្ពស់មួយ ដែលមានផលិតផលដូចជា សម្លៀកបំពាក់ គ្រឿងតុបតែង វ៉ែនតាខ្មៅ ផលិតផលថែរក្សាសម្រស់ និងទឹកអប់។ រូបជាក្រឡា ដែលមានសូម្បីតែនៅលើប្រអប់ទឹកអប់ គឺជាស្លាកសញ្ញាតំណាង និងជាស្លាកយីហោ របស់ក្រុមហ៊ុន។ ផលិតផលដែលពេញនិយមជាងគេ គឺអាវផាយ។

Top10-Woman-Perfermce-02

  1. Victoria’s Secret Bomb Shell

ទឹកអប់មួយនេះ មានក្លិនបែបផ្លែឈើ និងផ្កា ដូចជា Purple Passion Fruit, Shangri-La Peony និង Vanilla Orchid។ ម៉ាកសញ្ញា Victoria’s Secret មានផលិតផលជាច្រើនប្រភេទ ដូចជាអាវក្នុង(ស្រ្តី) សម្លៀកបំពាក់ស្រ្តី ផលិតផលថែរក្សាសម្រស់ និង ទឹកអប់។ ក្រុមហ៊ុនបានពង្រីកវិសាលភាពឈានចូលក្នុងទីផ្សាទឹកអប់ ចាប់ផ្តើមជាមួយការផ្សព្វផ្សាយ លើប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា ទស្សនាវដ្តី Elle, Vogue, Vanity Fair, Victoria, Hosue Beautiful, Bon Appetit, New Women និង People។ ក្នុងឆ្នាំ 1990 វាបានក្លាយជាអ្នកចែកចាយអាវក្នុង ដ៏ធំបំផុតរបស់អាមេរិក តែមានចំណូលខ្ពស់បំផុត មួយពាន់លានដុល្លារ។

Top10-Woman-Perfermce-04

  1. Dolce and Gabbana

ម៉ាកសញ្ញាទឹកអប់របស់អ៊ីតាលីមួយនេះ មានក្លិនច្រើនជម្រើសដូចជា Neroli Leaf, Papaya Flower, White Amaryllis, Narcissus និង White Water Lily។ Domenico Dolce និង Stefano Gabbana គឺជាអ្នកបង្កើតម៉ាកសញ្ញាដ៏ល្បីមួយនេះ នៅក្នុងប្រទេសអ៊ីតាលី។ ពួកគេបានបង្កើត និងបង្ហាញផលិតផលសម្រាប់នារីនៅក្នុងឆ្នាំ 1985។ បួនឆ្នាំបន្ទាប់មក ដៃគូសហការទាំងពីរ ចាប់ផ្តើមបង្កើតខោអាវទន្រាប់ និងសម្លៀកបំពាក់ហែលទឹក។ ពួកគេបាននាំចេញផលិតផលទៅកាន់ ប្រទេសជាច្រើនរួមទាំង ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ ដែលជាទីកន្លែងដែលពួកគេបានចាប់ផ្តើម ការតាំងពិព័ណ៌នៅទីនោះ។ នៅអំឡុងឆ្នាំ1990 ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនមាន 500 លានដុល្លារ ហើយនៅឆ្នាំ 2005 ចំនួននេះបានកើនឡើងដល់ 600 លានអឺរ៉ូ។

  1. Chanel Allure Parfum Spray

ទឹកអប់ប្រភេទនេះមានក្លិនដូចជា Bergamot, Mandarin Orange, Peach, Cedar, Vanilla, Rose, Jasmine, Peony, Magnolia, Orange Blossom, Lotus និង Vetiver។ ក្រុមហ៊ុននេះមានជំនាញលើសម្លៀកបំពាក់ ផលិតផលលំដាប់ខ្ពស់ជាច្រើនប្រភេទ។ Gabrielle ‘Coco’ Chanel ច្នៃម៉ូតជារ៉ូប អាវ សម្លៀកបំពាក់ឈុត ខោ និងគ្រឿងអលង្ការ។ ផលិតផលរបស់ក្រុមហ៊ុននេះត្រូវបាន ពាក់ និងប្រើប្រាស់ដោយ Keira Knightley, Marilyn Monroe និង Nicole Kidman ជាដើម។ ផលិតផល មួយចំនួន ដែលសក្តិសមនឹងកិតិ្តសព្ទ Little Black Dress គឺទឹកអប់ No.5 de Chanel និង Chanel Suit។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន គឺខ្ពស់ជាង 5.2 ពាន់លានដុល្លារ។

  1. Bulgari Eau Pafumee

ក្លិនទឹកអប់នេះមានដូចជា ក្លិនតែ Artemisia, Bergamot, Bitter Orange, Orange Blossom, Pepper, Cardamom, Coriander, Amber, Musk, Rose, Woods និងម្លិះ។ Bulgari គឺជាម៉ាកសញ្ញាផលិតផលលំដាប់ខ្ពស់របស់អ៊ីតាលី ដែលមានផលិតផលជាច្រើនទៀតដូចជា គ្រឿងអលង្ការ នាឡិកាដៃ ទឹកអប់ និងគ្រឿងលម្អ។ ឈ្មោះរបស់ក្រុមហ៊ុននេះ បានមកពីត្រកូលរបស់ម្ចាស់ ក្រុមហ៊ុន គឺ Sotir Bulgari។

  1. Acqua Di Gio

ក្លិនរបស់ទឹកអប់ប្រភេទនេះមានដូចជា Bitter Citrus, Rosemary, Peullucid Hedione និង Woods។ ក្រុមហ៊ុន Giorgio Armani S.P.A ត្រូវបានបង្កើតឡើងដោយ Giorgio Armani និងជា ម៉ាកសញ្ញារបស់អ៊ីតាលី។ វាមានផលិតផលជាច្រើនមុខ ផលិតផលធ្វើពីស្បែក សម្លៀកបំពាក់ ស្បែក ជើង នាឡិកា គ្រឿងអលង្ការ គ្រឿងលម្អ ផលិតផលតុបតែងមុខ និងផលិតផលលម្អគេហដ្ឋាន។ ក្រុមហ៊ុននេះមានចំណូលសរុបច្រើនជាង 2.53 ពាន់លានយូរ៉ូ និងជាម៉ាកសញ្ញាដែលមានភាពរីកលូតលាស់ខ្លាំងជាងគេ។

ម៉ាកទឹកអប់ខាងលើទាំងអស់ ត្រូវបានទទួលស្គាល់ និងវាយតម្លៃយ៉ាងខ្ពស់ពីអ្នកប្រើប្រាស់ជុំវិញពិភព លោក។ ក្លិនរបស់ទឹកអប់ទាំងនេះ ពោរពេញដោយភាពទាក់ទាញ និងធ្វើឱ្យអ្នកជក់ចិត្ត។ ជ្រើសរើស យកម៉ាកទឹកអប់ណាមួយ ហើយអ្នកនឹងទទួលបានអារម្មណ៍ល្អ និងភាពជឿជាក់។

ប្រភព: TrendingTopMost ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

បើមិនចង់ទៅជួបពេទ្យញឹកញាប់ អ្នកមានអាយុ 30 ឡើងទៅ គួរចៀសវាងញុំាអាហារទាំង 8 មុខនេះ

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

នៅពេលមនុស្សយើងមានអាយុ 30 ឆ្នាំឡើងទៅ ទំនងជាប្រព័ន្ធភាពសុំានៅក្នុងរាងកាយ មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ឧទាហរណ៍៖ អាហារមួយចំនួន យើងធ្លាប់ញុំាទៅមិនដែលចេះ...

តោះ! មកដឹងពី វិធីសាស្រ្ត 6 យ៉ាង មានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការឈឺខ្នង បន្ទាប់ពីអ្នកអង្គុយពេញមួយថ្ងៃ

ដោយ: ភារុន 8 AM, Thursday, 11 Jul, 2019

ប្រហែល 80% នៃមនុស្សពេញវ័យ ធ្លាប់មានការឈឺចាប់នៅត្រង់ខ្នង ដែលឆ្លុះបញ្ចាំញពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ហើយនេះក៏ជាស្ថិតិមួយដ៏គួរឱ្យព្រួយបារម្ភ! ម្យ៉ាងទៀ...

តោះ! មកស្គាល់ 9 សញ្ញា ដែលបង្ហាញថាអ្នក គឺពិតជាមនុស្សរឹងមាំផ្នែកផ្លូវចិត្ត

ដោយ: ភារុន 8 AM, Tuesday, 11 Jun, 2019

អ្នកវិទ្យាសាស្រ្តជឿថា ប្រសិនបើមនុស្សមានចិត្តរឹងមាំ គឺអាចត្រូវបានគេព្យាករណ៍ខ្ពស់ទៅលើភាពជោគជ័យ ជាងភាពឆ្លាតវៃ។ ហើយបន្ទាប់ពីអ្នកបានឃើញសញ្ញាទាំង 9 ខាងក្...

អាចម៍រុយថ្មីៗ កម្ចាត់បានងាយណាស់!

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

អាចម៍រុយ ​អាច​កើតមាន​លើ​ស្បែក​របស់​យើង ​ដោយ​មូលហេតុផ្សេងៗ គ្នា​ជាច្រើន ចំណែកឯ​ការព្យាបាល​វិញ​ក៏​អាស្រ័យទៅលើ​ថា ​វា​បានកើត​នៅលើ​ស្បែក​រយៈពេល​យូរ​ប៉ុ...

Tomnerb.Com - YouTube Channel