ចូលចិត្តទំនើប

ពេលយប់មុនចូលគេង ត្រូវធ្វើអ្វីខ្លះ? មិនត្រូវធ្វើអ្វីខ្លះ?

ដោយ: ចរិយា 10 PM, Thursday, 29 Dec, 2016

១. ត្រូវដុសជើង

ក្រៅពីងូតទឹកហើយ អ្នកគួរដុសសម្អាត ប្រអប់ជើងទាំងពីរ។ ការដុសសម្អាតជើង ដោយប្រើច្រាស់ដុសជើងប្រៀបដូចកា រម៉ាស្សាដែរ ដែលនេះអាចរំញោច ដល់សរសៃប្រសាទ នៅក្នុងសារពាង្គកាយ។

What-Should-Do-And-Not-Do-01

២. ត្រូវតាំងសមាធិ

គ្រាន់តែអង្គុយពែនភ្នែន បិទភ្នែក ហើយផ្ចង់អារម្មណ៍ លើដង្ហើមចេញចូលរបស់អ្នកប្រមាណជា ១៥នាទី អ្នកនឹងឃើញលទ្ធផលភ្លាមៗថា អ្នកមានអារម្មណ៍ស្ងប់ និងស្រាកស្រាន្ត ពីទុក្ខកង្វល់ និងការនឿយហត់ទាំងឡាយកាលពីថ្ងៃ។

What-Should-Do-And-Not-Do-03

៣. ត្រូវលុបមុខ

ការលុបលាងមុខ នឹងទឹកក្តៅឧណ្ហៗ មុនពេលចូលគេងយប់ មានផលប្រយោជន៍៖

  • ជួយសម្អាតជាតិខ្លាញ់ និងធូលីចេញពីផ្ទៃមុខ។
  • បើអ្នកត្រូវលាបឡេ ធ្វើបែបនេះនឹងផ្តល់ផលល្អ នាំឲ្យប្រសិទ្ធភាពរបស់ឡេកាន់តែប្រសើរឡើង។

What-Should-Do-And-Not-Do-05

៤. ត្រូវពាក់ស្រោមដៃ ស្រោមជើង

ពេលអ្នកគេងមួយយប់ ហើយភ្ញាក់នៅពេលព្រឹក តើអ្នកមានសង្កេតឃើញ ឬទេថាបាតដៃរបស់អ្នកឡើងរឹងគ្រើម។ នេះមកពីពេលយប់មានភាពត្រជាក់ ហើយអ្នកហាលដៃទាំងពីររបស់អ្នកអស់មួយយប់ វាប្រាកដជាធ្វើឲ្យដៃគ្រើមដូច្នេះហើយ។ ហេតុនេះ អ្នកគួរពាក់ស្រោមដៃ ដើមី្បការពារពីអាកាសធាតុត្រជាក់។ សាកល្បងទៅមើល៍ ព្រឹកឡើងអ្នកនឹងឃើញថា បាតដៃទាំងពីររបស់អ្នកទន់គួរឲ្យចង់ស្ទាបអង្អែល។

មិនត្រឹមតែស្រោមដៃទេ អ្នកគួរពាក់ស្រោមជើងដែរ។ ដូចបានរៀបរាប់ពីខាងលើថា ពេលយប់ត្រជាក់ ដូច្នេះអ្នកត្រូវការពារដោយពាក់ស្រោមជើង ទីមួយការពារកុំឲ្យត្រជាក់ខ្លាំងក្លាយ ទៅជាផ្តាសាយ ទីពីរដើមី្បកុំឲ្យបាតជើងរឹងគគ្រាត។

What-Should-Do-And-Not-Do-06

៥. មិនត្រូវហាត់ប្រាណ

មុនចូលដំណេកបីម៉ោង អ្នកមិនគួរហាត់ប្រាណទេ ព្រោះការហាត់ប្រាណ និងធ្វើចលនាអំឡុងនោះ ធ្វើឲ្យអ្នកក្រគេងលក់។

What-Should-Do-And-Not-Do-08

៦. មិនត្រូវបរិភោគទឹក

អ្នកគួរបរិភោគទឹកច្រើននៅពេលព្រឹក និងពេលថ្ងៃ។ ចាប់ពីល្ងាចទៅ អ្នកគួរកុំបរិភោគទឹកច្រើនអី ព្រោះវាអាចរំខានដំណេករបស់អ្នក។ ចំពោះអ្នកញ៉ាំទឹកដោះគោពេលយប់ គួរតែបរិភោគមុនចូល ២ ទៅ ៣ម៉ោង នោះនឹងមិននាំឲ្យរំខានដំណេកឡើយ។

៧. មិនត្រូវ បរិភោគអាហារ

ដូចជាទឹកដែរ អ្នកមិនគួរបរិភោគអាហារ និងចំណីច្រើនទេ នៅពេលយប់ ព្រោះវានាំឲ្យអ្នកគេងមិនលក់ ហើយប៉ះពាល់ក្រពះទៀតផង។

៨. មិនត្រូវគិតច្រើន

រឿងការងារ រឿងផ្ទះសម្បែង រឿងលុយកាក់ រឿងក្រុមគ្រួសារកូនចៅ អ្នកគួរបំភ្លេចចោល កុំយកមកគិតនៅពេលចូលដំណេក។ ការគិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ បណ្តាលឲ្យអ្នកគេងមិនលក់ ឬគេងលក់តែមិនស្កប់ស្កល់ ធ្វើឲ្យអ្នកយល់សប្តិ ភ្ញាក់ឡើងពេលព្រឹកឈឺក្បាល អស់កម្លាំង ងោកងុយ។

៨ ចំណុចខាងលើនេះ គឺដើមី្បឲ្យអ្នកភ្ញាក់ឡើងពីដំណេកនៅពេលព្រឹក មុខស្រស់ថ្លា រង្វង់ភ្នែកមិនខ្មៅ មានកម្លាំងកំហែង និងស្រស់ស្រាយ។ បើអ្នកធ្វើកិច្ចការត្រូវនៅពេលយប់ នោះព្រឹកឡើង អ្នកនឹងមានអារម្មណ៍វិជ្ជមាន។ បើអ្នកប្រព្រឹត្តមិនល្អរំខានដំណេក នៅពេលព្រឹក អ្នកនឹងមើលឃើញ មុខរបស់អ្នកស្លក់ ខ្សោយ និងគ្មានភាពទាក់ទាញ។

អ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយ តើចង់បានមុខដូចម្តេច នៅពេលព្រឹក៕

អត្ថបទអ្នកចង់អាន

វិធី 5 យ៉ាង ដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Monday, 05 Nov, 2018

នៅពេលអ្នកកើតជម្ងឺផ្តាសាយ វាពិតជាផ្តល់ការរំខានខ្លាំងណាស់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះដើម្បីជៀសវាងការរំខានទាំងនេះអ្នកគួរធ្វើតាមវិធីទាំង 5 ខាងក...

គន្លឹះទាំង 8 ដ៏មានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ នៅពេលអ្នកមានអាយុលើសពី 40ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

យោងទៅតាម WebMD បង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់មនុស្ស គឺនឹងត្រូវថមថយកម្លាំងជាលំដាប់ប្រហែល 5% ជារៀងរាល់10ឆ្នាំ រហូតដល់យើងឈានចូលអាយុ 40ឆ្នាំ។ ម្យ៉ាងទៀ...

ផ្លែឈើ ៧ សម្រាប់ធ្វើឲ្យរាងស្អាត

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ផ្លែឈើចំនួន ៧ នេះគឺជាផ្លែឈើ ដែលជួយធ្វើឲ្យរាងរបស់អ្នកស្វែលស្អាត។ ផ្លែឈើទាំងនេះ មានគុណប្រយោជន៍ចំពោះស្ត្រី និងបុរសដូចគ្នា។ ចង់ដឹងថាផ្លែអ្វីខ្លះ ហើយមួយ...

លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល...

Tomnerb.Com - YouTube Channel