ចូលចិត្តទំនើប

ផលិតផលគ្រឿងសម្អាង 5 ប្រភេទ ដែលជាការបោកបញ្ឆោត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

សូមអានអត្ថបទនេះ មុនពេលអ្នកទិញផលិតផលគ្រឿងសម្អាង បើសិនជាអ្នកចង់សន្សំសំចៃថវិកា។

មនុស្សស្រីភាគច្រើន បានចំណាយថវិកាជាច្រើន លើផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទខុសៗគ្នា ក្នុងក្តីសង្ឃឹមថាផលិតផលទាំងនោះ នឹងជួយថែរក្សាសុខភាពស្បែក និងសក់។ ដោយសារវាជា គំនិតល្អក្នុងការវិនិយោគលើខ្លួនអ្នក មានផលិតផលមួយចំនួននៅលើទីផ្សា ដែលមិនមានសមត្ថភាពដូចឈ្មោះរបស់វាទេ ហើយវាគ្រាន់តែជាឈ្មោះ សម្រាប់ទាក់ទាញប៉ុណ្ណោះ ដែលអ្នកគួរយល់ដឹង ជៀសវាងការភ័ន្តច្រលំ។ ខាងក្រោមនេះជាផលិតផល 5 ប្រភេទ ដែលអ្នកមិនគួរចំណាយថវិកាលើវាទេ។

  1. Fairness Creams

អ្នកប្រើប្រាស់បានឃើញកា រផ្សាយពាណិជ្ជកម្ម អំពីក្រែមធ្វើឱ្យស្បែកសស្អាត ដែលបញ្ជាក់ជួយធ្វើឱ្យស្បែកភ្លឺថ្លា ក្នុងរយៈពេលត្រឹមមួយសប្តាហ៍។ គ្មានផលិតផលគ្រឿងសម្អាងណា ដែលអាចធ្វើឱ្យ ស្បែករបស់អ្នកឱ្យមានភាពសស្អាត ជាងស្បែកធម្មជាតិរបស់អ្នកឡើយ។ អ្វីដែលអ្នកអាចធ្វើបានសម្រាប់ស្បែករបស់អ្នក គឺជៀសវាងពីពន្លឺព្រះអាទិត្យ ដោយគ្របដណ្តប់ស្បែករបស់អ្នកជាមួយសម្លៀកបំពាក់ ដែលអាចការពារស្បែករបស់អ្នកពីកាំរស្មី UV។ សូមកុំរំពឹងថាអ្នកអាចផ្លាស់ប្តូរពណ៌ស្បែករបស់អ្នក និងចង់ឃើញការផ្លាស់ប្តូរលើស្បែករបស់អ្នកឡើយ។

  1. ផលិតផលផ្តល់សំណើមជាមួយ SPF

នាពេលបច្ចុប្បន្ន ផលិតផលផ្តល់សំណើមជាច្រើន បានបញ្ជាក់ថាមានសមាសភាព 15-30 SPF និងរៀបរាប់ថា អ្នកមិនចាំបាច់ប្រើប្រាស់ផលិតផល ការពារកម្តៅថ្ងៃដាច់ដោយឡែកទេ។ ប៉ុន្តែវាមិន មានសមត្ថភាពអាចការពារស្បែករបស់អ្នក ពីផលប៉ះពាល់នៃកាំរស្មីUV បានទេ ព្រោះនៅក្នុងករណីភាគច្រើន នៅក្នុងផលិតផលប្រភេទទាំងនេះ អាចមានសមាសភាពទាបបំផុតត្រឹម 2 ប៉ុណ្ណោះ។ អ្នកគួរប្រើប្រាស់ថ្នាំ SPF ឬឡេការពារកម្តៅថ្ងៃជំនួសវិញ។ ផលិតផលផ្តល់សំណើមភាគច្រើន មានសារធាតុសង័្កសី និងទីតាញ៉ូមអុកស៊ីត ដែលមិនមានសមត្ថភាពសារធាតុ SPF ការពារបានគ្រប់គ្រាន់ឡើយ។

5-Make-Up-Tools-02

  1. សាប៊ូការពារសក់ជ្រុះ

ដូចជាសាប៊ូសម្អាតខ្លួន ដែលសម្អាតភាពកង្វក់ និងកិ្លនមិនល្អ សាប៊ូកក់សក់មានសមត្ថភាពដូចគ្នាចំពោះស្បែកក្បាលរបស់អ្នក ហើយវាគ្មានសមត្ថភាពជួយកាត់បន្ថយ បញ្ហាសក់ជ្រុះបានទេ។ ទោះបីជាសាប៊ូកក់សក់មានតម្លៃថ្លៃយ៉ាងណា ក៏គ្មានសារធាតុផ្សំដែលមានវីតាមីន ប្រូតេអ៊ីន និងជាតិរ៉ែ ដើម្បីពង្រឹងឬសសក់ឡើយ។ ឬសសក់របស់អ្នកស្ថិត នៅក្រោមស្បែកក្បាលរបស់អ្នក។ វាគ្មានប្រយោជន៍នោះទេក្នុងការប្រើប្រាស់វីតាមីន ឬប្រូតេអ៊ីននៅលើស្បែកក្បាល ពីព្រោះវាគ្មានអ្វីទាំងអស់ គ្រាន់តែជាស្រទាប់ស្បែក ហើយស្រទាប់ជាន់លើបង្អស់ នៃសក់បានងាប់ទៅហើយ។ វិធីប្រសើរនោះ គឺបន្ថែមសារធាតុទាំងនោះក្នុងរបបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះ។

5-Make-Up-Tools-03

  1. ផលិតផលខាត់ស្បែកមុខ

បើសិនជាផលិតផលខាត់ស្បែកមុខរបស់អ្នក បង្ហាញថាវាមានសមត្ថភាពជម្រុះមុនសាច់ និងមុនអង្កាម សូមកុំរំពឹងថា ទទួលបានផលក្នុងរយៈពេលយូរ។ ជាទូទៅ មុនក្បាលខ្មៅ និងមុនសាច់ ត្រូវ បានអ្នកជំនាញសើស្បែកហៅថា ជាមុនកម្រិតទីមួយ ហើយវាតែងតែចេញលើផ្ទៃមុខ នៅលើតំបន់ អក្សរ T ដែលមានរន្ធញើសជាតិខ្លាញ់ច្រើន។ ដោយសារមូលហេតុនេះ ផលិតផលខាត់ស្បែកមុខអាចមានលទ្ធផលត្រឹមមួយរយៈខ្លីប៉ុណ្ណោះ។ អ្នកនឹងកត់សម្គាល់ថា ចំនួនមុនក្បាលខ្មៅ ឬមុនសាច់នឹងត្រូវកាត់បន្ថយត្រឹមរយៈពេល 2 ឬ 3 ថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់មកវានឹងកើតឡើងសារជាថ្មី។ លើសពីនេះទៀត អ្នកមិនអាចប្រើប្រាស់ផលិតផលខាត់មុខច្រើន ជាងម្តងក្នុងមួយសប្តាហ៍ឡើយ ដោយសារវាអាចប៉ះពាល់ដល់គុណភាពស្បែករបស់អ្នក។ ស្បែកមុខរបស់អ្នកមានលក្ខណៈស្តើង ដូចស្បែកទារក ហើយអ្នកគួរជៀសវាងការប្រើប្រាស់ផលិតផល ខាត់ស្បែកមុខញឹកញាប់។ វិធីសាស្រ្តល្អបំផុត គឺការញេចមុនដោយអ្នកជំនាញ ឬប្រើប្រាស់ឱសថស្របតាមវេជ្ជបញ្ជារ ដែលមានដូចជាក្រែមវីតាមីន A សម្រាប់ជម្រុះមុនក្នុងរយៈពេលវែង។

5-Make-Up-Tools-04

  1. ផលិតផលម្សៅទ្រនាប់

អ្នកជំនាញសើស្បែកបាននិយាយថា ផលិតផលម្សៅទ្រនាប់ ដូចជាម្សៅស្អិត និងក្រែម នឹងធ្វើឱ្យរន្ធញើសរបស់អ្នករួមតូច ដែលជាកត្តាបង្កឱ្យកើតមុន។ ជំនួសឱ្យការប្រើផលិតផលទាំងនេះ អ្នកគួរប្តូរទៅប្រើប្រាស់ឡេ ដែលជាជំនួយដល់ផលិតផលតុបតែងមុខ ដោយធ្វើការអានឱ្យបានច្បាស់ពីគ្រឿងផ្សំ និងការពិពណ៌នាអំពីផលិតផល មុនពេលសម្រេចចិត្តទិញផលិតផលទាំងនោះ។

5-Make-Up-Tools-05

ប្រភព: TheHealthSite ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

រឿង 7 យ៉ាងដែលមនុស្សមានសុខភាពល្អ ចូលចិត្តធ្វើរៀងរាល់ព្រឹក

ដោយ: ភារុន 8 AM, Monday, 14 Jan, 2019

ការថែរក្សាសុខភាពឱ្យបានល្អ និងមាំមួន មិនមែនជារឿងងាយស្រួលឡើយ។ ជារឿយៗនៅពេលដែលអ្នកចង់រស់នៅ ដោយមានសុខភាពល្អ អ្នកប្រហែលជាត្រូវចំណាយពេលច្រើន និងត្រូវមានកា...

គន្លឹះ ៥ ដើមី្បជ្រើសរើសគ្រូពេទ្យ ត្រូវនឹងខ្លួនអ្នក

ដោយ: ចរិយា 8 PM, Thursday, 26 Jan, 2017

គ្រូពេទ្យ គឺជាបថុជ្ជន។ អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺពេញចិត្ត អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺខ្លាច ឬស្អប់ មិនចង់ទៅរកឲ្យព្យាបាល។ មិនថាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូ...

អត្ថប្រយោជន៍ នៃការម៉ាស្សាប្រេង

ដោយ: ស៊ីវងីម 6 PM, Wednesday, 26 Aug, 2015

គោលសំខាន់នៃការម៉ាស្សា គឺការកាត់បន្ថយភាពនឿយហត់ ដែលអ្នកមាន ប៉ុន្តែមានអ្នកមួយចំនួនមានអារម្មណ៍រារែក ដោយសារតែយល់ថាការម៉ាស្សា គឺជាការយករាងកាយទៅបន្ថែមការឈ...

ថែទាំជើងទាំងគូរបស់អ្នក ដោយការស្ប៉ា និងម៉ាស្សា

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

បច្ចុប្បន្ននេះ បើទោះជាភាពទាន់សម័យ ជាកាំជណ្តើរលើកនារីយើង ឲ្យមើលទៅស្រស់ស្អាត ខ្ពង់ខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ដាក់សម្ពាធជាច្រើនដល់នារីយើងដែរ។ ជាក់ស...

Tomnerb.Com - YouTube Channel