ចូលចិត្តទំនើប

ផលប៉ះពាល់ ពេលទទួលទានថ្នាំ ពន្យារកំណើតបន្ទាន់

ដោយ: ស៊ីវងីម 5 PM, Tuesday, 14 Jul, 2015

ថ្នាំពន្យារកំណើតបន្ទាន់ គឺជាថ្នាំពន្យារកំណើតមួយប្រភេទ សម្រាប់ប្រើតែនៅក្នុង​ការពន្យារកំណើត​បែប​បន្ទាន់​ៗ​ប៉ុណ្ណោះ ដូចជា ក្នុងករណីត្រូវគេចាប់រំលោភ ស្រោមអនាម័យដាច់រហែក កងពន្យារកំណើតលិច ឬភ្លេចទទួលទាន​ថ្នាំ​គ្រាប់​​ពន្យារកំណើតបែបលេប ជាប្រចាំជាប់ៗ គ្នាលើស 2ថ្ងៃជាដើម។ ដូច្នេះយើងសូមនាំយកនូវ ចំណេះ​ដឹងថ្មីមួយ ​ដែល​ពាក់​ព័ន្ធនឹងផលប៉ះពាល់ ឬផលបន្ទាប់បន្សំ ក្រោយការលេបថ្នាំពន្យារកំណើតបន្ទាន់​ មកជម្រាបជូន ដើម្បី​ឱ្យ​នារីៗ​ដែលមិន​ទាន់​បានដឹងឱ្យបានជ្រាបដូចខាងក្រោម ៖

ដំបូងបង្អស់ត្រូវប្រាប់ឱ្យនារីៗ យើងបានស្គាល់ជាមុនសិនថា ក្នុងមួយបន្ទះរបស់ថ្នាំ ពន្យារកំណើតមានថ្នាំ 2គ្រាប់ ដែលក្នុងមួយគ្រាប់ៗ ប្រកបដោយសារធាតុថ្នាំ ដែលជាអ័រម៉ូនកម្រិតខ្ពស់ ហើយវិធីទទួលទានថ្នាំ ដែលត្រឹមត្រូវនោះគឺ ត្រូវ​លេ​បថ្នាំ​មួយ​គ្រាប់ដំបូង ឱ្យបានប្រញាប់បំផុត បន្ទាប់ពីមានភេទសម្ពន្ធ ដែលមិនបានការពារ ដោយមិនគួរ​ទុកឱ្យ​លើសពី​ 72ម៉ោងឡើយ បន្ទាប់​ពីនោះត្រូវទទួលទានថ្នាំគ្រាប់ទី 2 ក្រោយពីទទួលទានគ្រាប់ទីមួយ មិនលើសពី 12ម៉ោងរួចមក។ ផលប៉ះពាល់ ឬផល​បន្ទាប់​​បន្សំដែលតែងតែជួបញឹកញាប់ ដោយការប្រើថ្នាំពន្យារកំណើតបន្ទាន់នេះ ច្រើនតែជាអាការ​ដែល​មិនធ្ងន់ធ្ងរប៉ុន្មានទេ ដូចជា ចុកពោះ មានធ្លាក់ឈាមបន្តិចបន្តួច វដ្តរដូវមកលឿន ឬយឺតជាងប្រក្រតី ដែលអាការប៉ះ​ពាល់ទាំងនេះ មិនចាំ​បាច់ត្រូវ​ប្រើ​ថ្នាំ​ព្យាបាលទេ ព្រោះការទទួលទានថ្នាំពន្យារកំណើតបន្ទាន់នេះ ជាអំឡុង​ពេល​ដ៏ខ្លីមួយ​ប៉ុណ្ណោះ មិនបណ្តាលឱ្យ​មានគ្រោះ​ថ្នាក់​អ្វី​ទេ ហើយវានឹងបាត់ទៅវិញដោយឯកឯងជាមិនខាន។ ទោះជាថ្នាំពន្យារកំណើត​បន្ទាន់​ បានផ្តល់នូវផលប៉ះពាល់ខ្លះ ដល់នារី​យើង​ក៏​ដោយ តែថ្នាំពន្យារកំណើតបន្ទាន់នេះ ក៏នៅតែជាជម្រើសដ៏​ល្អរបស់នារី​ ដែល​មិន​ទាន់ចង់បានបុត្រដដែល ហើយនារី​យើង​ក៏តែងតែជ្រើសរើសវិធីពន្យារកំណើតនេះ ជាញឹកញាប់នៅពេលពួកគេ​មានការធ្វេស​ប្រហែស និងក្នុង​ករណីបន្ទាន់ណា​មួយ​ជាដើម។

តែចង់ដាស់តឿននារីៗទាំងឡាយថា ការប្រើថ្នាំពន្យារកំណើតបន្ទាន់នេះញឹកញាប់ អាចធ្វើឱ្យសំបុកស៊ុត និង​សាច់​​ភ្នាស​​ស្បូន​​​កើតភាពខុស​ប្រក្រ​តី រួមទាំងបង្កើនភាពប្រថុយប្រថាន ក្នុងការមានគភ៌ក្រៅស្បូនទៀតផង ដូច្នេះទើបការ​ប្រើថ្នាំនេះ​គួរ​ប្រើតែនៅ​​ពេលចាំបាច់ប៉ុណ្ណោះ និងមិនណែនាំឱ្យទទួលទានលើសពី 4គ្រាប់ ឬ 2បន្ទះក្នុងមួយខែឡើយ៕

BirthControl-02

អត្ថបទអ្នកចង់អាន

ប្រេងដូង ជួយឱ្យអ្នកក្មេងជាងវ័យ ១០ឆ្នាំ ត្រឹមតែរយៈពេល ២សប្តាហ៍

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 11 Jan, 2017

នៅពេលនិយាយអំពីសុខភាព និងសម្រស់ ប្រេងដូង គឺជារូបមន្តមួយដ៏មានអត្ថប្រយោជន៍។ ខាងក្រោមនេះ គឺជាវិធីក្នុងការប្រើប្រាស់ប្រេងដូង សម្រាប់ថែរក្សាសុខភាព និងសម្...

សញ្ញាមុនពេលមករដូវ និងមូលហេតុ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើត...

អាហារផ្តល់សុខភាពដ៏ល្អទាំង 7 ដែលសក្តិសមបំផុត សម្រាប់ញុំានៅរដូវក្តៅ

ដោយ: ភារុន 8 AM, Saturday, 06 Apr, 2019

រដូវក្តៅ គឺជារដូវកាល ដែលមនុស្សគ្រប់គ្នា គួរតែកាត់បន្ថយអាហារ មានជាតិកាឡូរីខ្ពស់ ហើយនឹងត្រូវបរិភោគបន្លែ-ផ្លែឈើ ណាដែលសម្បូរទៅដោយជាតិទឹក ដើម្បីបង្រ្គប់...

អ្នកម្តាយ ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំង

ដោយ: វិរីយា៉ 10 PM, Tuesday, 29 Mar, 2016

តាមរយៈ​ការពិនិត្យ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ 85% ក្នុងអំឡុង​ត្រីមាស​ដំបូង​ នឹងមាន​អាការ​ចាញ់កូន​យ៉ាងខ្លាំង​ក្លា អ្នកខ្លះ​ដល់​ថ្នាក់​ញ៉ាំ​អ្វី​មិនប...

Tomnerb.Com - YouTube Channel