ចូលចិត្តទំនើប

ប្រេងដូង ជួយឱ្យអ្នកក្មេងជាងវ័យ ១០ឆ្នាំ ត្រឹមតែរយៈពេល ២សប្តាហ៍

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 11 Jan, 2017

នៅពេលនិយាយអំពីសុខភាព និងសម្រស់ ប្រេងដូង គឺជារូបមន្តមួយដ៏មានអត្ថប្រយោជន៍។ ខាងក្រោមនេះ គឺជាវិធីក្នុងការប្រើប្រាស់ប្រេងដូង សម្រាប់ថែរក្សាសុខភាព និងសម្រស់។

ការថែរក្សាស្បែក នៅពេលយប់

ប្រើប្រាស់ប្រេងដូង មុនពេលចូលគេង នឹងជួយឱ្យស្បែកមុខរបស់អ្នកស្រស់ថ្លា និងស្រស់ស្អាត។ វាជ្រៀតចូលយ៉ាងជ្រៅទៅក្នុងស្បែក ធ្វើឱ្យស្បែកទន់ ភ្លឺរលោង និងតឹងណែន។

 Beauty-Coconut-Oil-01

លុបបំបាត់ស្បែករលាករោល ឬស្បែកមានបញ្ហា

ស្បែករលាករោល ឬរោគសើស្បែក គឺជាបញ្ហាមួយ ដែលស្រ្តីភាគច្រើនបានជួបប្រទះ ហើយប្រេងដូង គឺជាដំណោះស្រាយ ដ៏ល្អបំផុត។ រូបមន្តងាយៗ ដោយគ្រាន់តែលាយប្រេងដូង ជាមួយទឹកឃ្មុំ។ លាបវាលើស្បែកមុនពេលចូលគេង រយៈពេល ២ រឺ ៣ សប្តាហ៍ស្បែករលាករោល ឬ ស្បែក មានបញ្ហានឹងត្រូវលុបបំបាត់។

 Beauty-Coconut-Oil-03

បន្ទន់ស្បែក នៅគល់ក្រចក

ធ្វើការម៉ាស្សាជាមួយប្រេងដូង នៅលើគល់ក្រចកដែលរឹងស្ងួត នឹងជួយឱ្យស្បែកទន់ រលោង។

 Beauty-Coconut-Oil-05

ព្យាបាលសរសៃឈាម ដែលប៉ោងរីក

ការសិក្សាបានបង្ហាញថា ការធ្វើការម៉ាស្សា ជាមួយប្រេងដូងលើសរសៃឈាម ដែលប៉ោងរីក នឹងជួយព្យាបាលជម្ងឺប្រភេទនេះបាន។

ប្រើប្រាស់ប្រេងដូង ជាក្រែមលាបប្រអប់ និងម្រាមដៃ

ដំណោះស្រាយរបស់ប្រអប់ដៃ និងម្រាមដៃស្ងួត គឺការប្រើប្រាស់ប្រេងដូង ដែលវាជួយឱ្យស្បែកដៃ របស់អ្នកទន់ និងស្រឡូន។

 Beauty-Coconut-Oil-04

ជាក្រែម សម្រាប់កោររោម ដែលគ្មានជាតិគីមី

ក្រែមសម្រាប់កោររោមក្លៀក និងរោមជើង អាចមានសារជាតិគីមី និងមានតម្លៃថ្លៃ។ ប្រេងដូងអាចជំនួសផលិតផលទាំងនោះ។ វាមានតម្លៃទាប ធម្មជាតិ និងជួយឱ្យស្បែកអ្នកស្ងួតបន្ទាប់ពីកោរ។

ការព្យាបាលរោមភ្នែក ដែលក្រាស់ពេក

លាបប្រេងដូងលើរោមភ្នែក មុនពេលចូលគេង។ វាកាន់តែមានប្រសិទ្ធភាព ប្រសិនបើអ្នកប្រើប្រាស់គ្រឿងសម្អាង ដោយវានឹងធ្វើឱ្យរោមភ្នែកជ្រុះ។

Beauty-Coconut-Oil-06

អត្ថបទអ្នកចង់អាន

អាហារ ច្នៃជាមួយស៊ុត ៣យ៉ាង

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស៊ុត អាចយកមកធ្វើជាអាហារច្រើនយ៉ាង។ ស៊ុតជាអាហារ ដែលសម្បូរប្រូតេអ៊ីន មានប្រយោជន៍ចំពោះសុខភាព។ អ្នកខ្លះមានប្រតិកម្មជាមួយនឹងស៊ុត ដូច្នេះត្រូវចៀសវាងអាហារប...

តោះ! មកដឹង ទម្លាប់នៃការញុំាកាហ្វេទាំង 6 ដែលអាចធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ

ដោយ: ចរិយា 9 AM, Saturday, 31 Aug, 2019

ការសិក្សាជាច្រើនបានចង្អុលបង្ហាញ ពីអត្ថប្រយោជន៍មួយចំនួននៃការញុំាកាហ្វេ ទៅតាមកម្រិតបរិមាណដ៏ត្រឹមត្រូវ នឹងធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សរឹងមាំល្អ ប៉ុន្...

តើធ្វើម៉េចដឹងថា រាងកាយអ្នកខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

តើអ្នកធ្លាប់ឆ្ងល់ឬអត់ថាហេតុអ្វីអ្នកតែងតែមានអារម្មណ៍នឿយហត់ គ្មានកម្លាំងកំហែង ស្បែកមិនស្រស់ថ្លា…ទាំងអ្នកបានញ៉ាំអាហារឆ្ងាញ់ៗល្អៗ? នេះប្រហែលជាមកព...

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជា...

Tomnerb.Com - YouTube Channel