ចូលចិត្តទំនើប

ប្រយោជន៍ ដ៏មហាសាលពីទឹកផ្កាកុលាប ចំពោះសម្រស់នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

គ្រាន់តែ​បានឮ​ពាក្យ​ថា “ផ្កា​កុលាប” លោកអ្នក​ប្រាកដជា​នឹក​ដល់​សម្រស់​ នៃ​ពណ៌​ដ៏​ស្រស់ស្អាត និង​ក្លិន​ដ៏​ក្រអូប​របស់​វា ក៏​មិន​ខុស​អី​ពី​ពេលដែល​អ្នក​បាន​អាន​ចំណងជើង​អត្ថបទ​នេះ​ហើយ ក៏​នឹក​ចង់ដឹង​ភ្លាម​ថា តើ​វា​អាច​ផ្តល់នូវ​គុណប្រយោជន៍​យ៉ាងដូចម្តេចខ្លះ​ ចំពោះ​សម្រស់​របស់​អ្នក ហើយ​តើ​អ្នក​អាច​ផលិត​ទឹក​ផ្កា​កុលាប ​ដោយ​ខ្លួនឯង​តាម​វិធី​ណា។ ទឹក​ផ្កា​កុលាប​ជា​សារធាតុ​ផ្សំ​ពី​ធម្មជាតិ​ ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ​ចំពោះ​សម្រស់​របស់​អ្នក មិន​ថា​ស្បែក សក់ ភ្នែក ឬ​ធ្មេញ​នោះទេ។ ដូច្នេះ​ដើម្បី​ទាញយក​ប្រយោជន៍​ដ៏​មហាសាល​ ពី​ទឹក​ផ្កា​កុលាប​នាឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ សូម​អនុវត្តតាម​វិធី​ខាងក្រោម​ដូចតទៅ។

ធ្វើ​ដូចម្តេច ​ដើម្បី​ទទួលបាន​ទឹក​ផ្កា​កុលាប?

  • ប្រមូលយក​ស្រទាប់ផ្កា​កុលាប ​នាពេល​ព្រឹក​ព្រលឹម បន្ទាប់ពី​ព្រះអាទិត្យ​រះ។
  • លាង​ស្រទាប់ផ្កា​កុលាប​ ជាមួយនឹង​ទឹកស្អាត។
  • ដាំទឹក​ឱ្យ​ពុះ (ត្រូវ​លៃ​មើល​កុំឱ្យ​ទឹក​ច្រើនពេក)។
  • ចាក់​ស្រទាប់ផ្កា​ ដែល​បេះ​រួច​នោះ​ចូលទៅក្នុង​ទឹក​ ដែល​កំពុងពុះ។
  • គ្រប​គម្របឆ្នាំង​ឱ្យ​ជិត រួច​ដាំ​វា​ដោយ​ប្រើ​ភ្លើងតិច។
  • ទុក​ទឹក​នោះ​ឱ្យ​ពុះ​ចោល​រហូតដល់​ វា​ប្រែ​ពណ៌​ដូច​ពណ៌​របស់​ស្រទាប់ផ្កា​កុលាប។
  • ដាក់​ទឹក​ដែល​ដាំ​រួច​នោះ​ចុះ រួច​យក​វា​មក​ត្រង​យកតែ​ទឹក។
  • ទុក​ទឹក​នោះ​ឱ្យ​ត្រជាក់ រួច​សឹម​រក្សាទុក​នៅក្នុង​ដប ឬ​កែវ​ជាការ​ស្រេច។

Rose-Beauty-01

បន្ទាប់ពី​បាន​ផលិត​ទឹក​ផ្កា​កុលាប​រួចហើយ សូម​ត្រឡប់មក​មើល​ពី​វិធី​នៃ​ការទាញយក​ប្រយោជន៍​ ពី​ទឹក​ផ្កា​កុលាប​វិញ​ម្តង ដែល​ផលប្រយោជន៍ ​ចំពោះ​សម្រស់​ទាំងនោះ​មានដូចជា ៖
ចំពោះ​ស្បែក ៈ ទឹក​ផ្កា​កុលាប​អាចជួយ​សម្អាត និង​ការពារ​ស្បែក​ពី​បាក់តេរីផ្សេង។ ទឹក​ផ្កា​កុលាប​ក៏​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា ដោយ​ការ​កម្ចាត់​ធូលី​ដី គ្រឿងសម្អាង និង​ជាតិ​ប្រេង​ចេញពី​ស្បែក​ផងដែរ។ ក្រៅពីនេះ​វា​នៅ​អាចជួយ​ព្យាបាល​ស្បែក​ពី​ការ​រលា​ករោល​ដោយ​កម្តៅថ្ងៃ​ផងដែរ។
ចំពោះ​សក់ ៈ ទឹក​ផ្កា​កុលាប​អាចជួយ​ជំរុញ​ចលនា​ឈាម ដើម្បីឱ្យ​សក់​ដុះ​លូតលាស់​បានល្អ។ វា​អាច​យកមកប្រើ​ជា​ប្រេង​បន្ទន់​សក់ និង​ធ្វើឱ្យ​សក់​មានជីវិត​ឡើងវិញ។ ទឹក​ផ្កា​អាចជួយ​គ្រប់គ្រង​អង្គែ និង​បញ្ហា​រលាក​ស្បែកក្បាល ធ្វើឱ្យ​សក់​មាន​សុខភាព​ល្អ និង​រឹងមាំ​ល្អ។

ចំពោះ​ភ្នែក ៈ ទឹក​ផ្កា​កុលាប យកមក​បន្តក់​ក្នុង​ភ្នែក នឹង​ជួយ​ឱ្យ​ភ្នែក​ដែល​ពេញ​ដោយ​ភាព​ហត់នឿយ ​ដែល​កើតឡើង​ពី​ការចំណាយ​ពេល​ច្រើន​ នៅមុខ​កញ្ចក់​កុំព្យូទ័រ​ពេញ​មួយថ្ងៃ​បាន​យ៉ាង​ប្រសើរ។

ចំពោះ​ធ្មេញ ៈ បញ្ហា​មួយចំនួន​ដែល​កើតមាន​ចំពោះ​ធ្មេញ ​អាចជួយ​សម្រួល​ដោយមាន​ជំនួយ​ពី​ទឹក​ផ្កា​កុលាប។ វា​អាចជួយ​ឱ្យ​អា​ការឈឺ​អញ្ចាញធ្មេញ​ធូរស្រាល​ជាង​មុន ហើយ​វា​ក៏​ជួយ​ឱ្យ​ធ្មេញ​រឹងមាំ​ផងដែរ។ ប្រសិនបើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​ខ្យល់​ដង្ហើម​វិញ​នោះ ទឹក​ផ្កា​កុលាប​ក៏​អាចជួយ​អ្នក​បានដែរ។ គ្រាន់តែ​ខ្ពុរមាត់​ជាមួយ​ទឹក​ផ្កា​កុលាប​ជំនួស​ទឹក​ធម្មតា គឺជា​ការ​ស្រេច​បាត់ទៅហើយ។

បំបាត់​ភាព​ធុញថប់ ៈ ក្លិនក្រអូប​នៃ​ផ្កា​កុលាប​គឺជា​ឱសថ​ដ៏​ពិ​សេសមួយ​ប្រភេទ ​ក្នុងការ​បំបាត់​ភាព​ធុញថប់។ ទឹក និង​ប្រេង​ផ្កា​កុលាប ត្រូវបាន​យកមកប្រើ​ក្នុងការ​ស្ប៉ា និង​ម៉ាស្សា​ខ្លួន ដើម្បី​ជួយ​បំបាត់​ភាព​ធុញថប់​ផងដែរ៕

Rose-Beauty-03

អត្ថបទអ្នកចង់អាន

គន្លឹះថែរក្សាសក់ ពេលមានគភ៌

ដោយ: រីកា 11 PM, Friday, 11 Sep, 2015

សូមអះអាងថា ទោះជាមានផ្ទៃពោះក៏ដោយ ក៏នៅតែស្រស់ស្អាតបានដែរ បើអ្នកម្តាយមាន​គភ៌​ ចេះ​មើលថែទាំ​ខ្លួន​​យ៉ាងត្រឹម​ត្រូវ តាមក្បួនវិធីនោះ ជាពិសេសរឿងសក់ក្បាលតែ...

តោះ! មកស្គាល់ អាហារដ៏គ្រោះថ្នាក់បំផុតទាំង 7 ដែលប៉ះពាល់ដល់ខួរក្បាលរបស់មនុស្ស

ដោយ: ភារុន 8 AM, Wednesday, 12 Jun, 2019

ខួរក្បាលរបស់មនុស្ស គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយរបស់មនុស្ស។ ដូច្នេះ ប្រាកដណាស់ថា សរីរាង្គផ្សេងទៀតជាច្រើនរបស់មនុស្សនឹងមិនអាចរស់បានទេ ប្រសិនបើយើង...

ការពិត នៃជាតិស្ករ នៅក្នុងផ្លែឈើ

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 14 Mar, 2017

តាមគីមីសាស្រ្ត ជាតិស្ករនៅក្នុងផ្លែឈើ និង នៅក្នុងស្ករគ្រាប់ គឺដូចគ្នា ប៉ុន្តែឥទ្ធិពលលើសុខភាពរបស់មនុស្សមិនមានភាពខុសគ្នាច្រើនទេ។ ជាការពិត មនុស្សគ្រប់រ...

អាថ៌កំបាំងសម្រស់ សម្រាប់ស្ត្រី មានរន្ធញើសធំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 12 Oct, 2017

វាជារឿងដ៏ពិបាកមួយ ក្នុងការបង្រួមរន្ធញើសដែលរីកធំ ប៉ុន្តែមានវិធីសាស្រ្តដ៏ឆ្លាតវៃមួយចំនួន អាចជួយកែខៃបញ្ហានេះបាន។ ទំនើប សូមបង្ហាញពីតិចនិចលាក់បាំងរន្ធញើ...

Tomnerb.Com - YouTube Channel