ចូលចិត្តទំនើប

នឹងមានអ្វីកើតឡើង បើមិនទទួលទាន អាហារពេលព្រឹក?

ដោយ: ស៊ីវងីម 6 PM, Wednesday, 15 Jul, 2015

អាហារពេលព្រឹក គឺជាអាហារពេលសំខាន់បំផុត របស់ថ្ងៃនីមួយៗ តែវាក៏ក្លាយជាពេលអាហារមួយ ដែលមនុស្ស​ជា​ច្រើន​មិន​សូវរវល់ខ្លាំង ជាងគេបំផុតដែរ ដោយសារតែអ្នកខ្លះភ្ញាក់ពីដំណេកយឺត ត្រូវប្រញាប់ទៅសាលារៀន ឬប្រញាប់​ទៅធ្វើការក៏មាន ទើប​​ខកខានការបំពេញបន្ថែម កម្លាំងស្វាគមន៍ថ្ងៃថ្មីនេះ យ៉ាងគួរឱ្យសោកស្តាយ។ តើអ្នកក៏​ជាមនុស្ស​ម្នាក់​ដែល​ខកខានអាហារពេលព្រឹក ជាញឹកញាប់ដែរមែនទេ? បើអ្នកឆ្លើយថា “ត្រូវហើយ!” នោះ សូមសាកល្បងអាន​អត្ថបទ​ខាងក្រោមនេះមើលថា តើអ្នកដែលមិន​បានទទួលទាន អាហារពេលព្រឹកជាប្រចាំនោះ នឹងមានភាពប្រថុយប្រថាន ​ប្រឈម​​ជាមួយបញ្ហាសុខភាពប៉ុនណា?

KidBreakfast-01

  • កុមារ ដែលមិនបានទទួលទាន អាហារពេលព្រឹកជាប្រចាំ នឹងធ្វើឱ្យរាងកាយបានទទួល​សារជាតិ អាហារមិន​គ្រប់​គ្រាន់​ ដល់តម្រូវការរបស់រាង​កាយ ហុចផលឱ្យរាងកាយមិនរឹងមាំ ហើយការរីកចម្រើនធំធាត់ ក៏​មិនដំណើរការទៅ​តាមក្បួន​ដែរ។
  • កុមារ នៅក្នុងវ័យរៀននឹងខ្វះសមាធិ ដែលនឹងហុចផលដល់សតិបញ្ញា និងការរៀនសូត្រ ព្រោះអាហារ​ពេល​ព្រឹក​​នឹង​ជួយបង្កើនថាមពលខួរក្បាល ដែលពាក់ព័ន្ធនឹងការចងចាំ ការរៀនយល់ដឹង ភាពស្វាហាប់ដែលនឹងធ្វើឱ្យ​ការធ្វើ​កិច្ចការងារ​ក្នុង​មួយ​ថ្ងៃៗ កាន់តែមានប្រសិទ្ធភាពឡើង។
  • ប្រថុយនឹងរោគសរសៃឈាមខួរក្បាល និងរោគបេះដូង ព្រោះនៅពេលព្រឹក ឈាមនឹងមានកំហាប់ខ្ពស់ ធ្វើឱ្យ​សរសៃ​ឈាម ​​ដែលបញ្ជូនទៅចិញ្ចឹមខួរក្បាល ឬបេះដូងនោះណែនស្ទះ តែបើសិនជាអ្នកទទួលទាន អាហារពេលព្រឹកវិញ វានឹងជួយ​ឱ្យ​កាត់បន្ថយកម្រិតភាពខាប់ នៅក្នុងឈាមបាន។
  • អ្នកដែលបានទទួលទាន អាហារពេលព្រឹក នឹងមានសភាវខុសប្រក្រតីរបស់អ័រម៉ូន អុីនស៊ូលីន ឬដែលហៅថា “សភាវ​ឌឺ​នឹងអុីនស៊ូលីន” ដែលជាមូលហេតុរបស់ រោគទឹកនោមផ្អែមត្រូវថយចុះដល់ទៅ 35-50% តែអ្នកដែលមិន​ចូលចិត្ត​ទទួលទាន​អាហារ​ពេល​ព្រឹក ក៏មានន័យស្មើនឹងអ្នកកំពុងប្រថុយ នឹងការកើតរោគទឹកនោមផ្អែម កាន់តែខ្លាំងឡើងហើយ។
  • មានឱកាសកើតជំងឺក្រួស ក្នុងថង់ទឹកប្រមាត់ ស្តាប់ឮហើយដូចជា មិនគួរពាក់ព័ន្ធគ្នាសោះ តែវាពិត​ជាមានការ​ពាក់​​ព័ន្ធ​នឹង​​គ្នាមែន ព្រោះថា ការមិនទទួលទានអាហារយូរជាង 14ម៉ោង នឹងធ្វើឱ្យកូលេស្តេរ៉ូល នៅក្នុងថង់ទឹក​ប្រមាត់ផ្តុំគ្នា​យូរពេក លុះ​យូរ​ពេកទៅ អ្វីដែលផ្តុំគ្នានោះនឹងក្លាយជាដុំក្រួស តែបើសិនជាអ្នកបានទទួលទាន អាហារពេលព្រឹកចូលទៅ អាហារពេលព្រឹក​នោះ​នឹងចូលទៅជួយជំរុញ ឱ្យថ្លើមបញ្ចេញទឹកប្រមាត់ចេញមករំលាយកូលេស្តេរ៉ូល ​ដែលផ្តុំគ្នានោះ​បាន​ទៀតផង។

ឃើញទេថា អ្នកដែលមិនចូលចិត្តទទួលទាន អាហារពេលព្រឹក មានភាពប្រថុយប្រថាន ជាមួយអាការ​មិនល្អជា​ច្រើន ដូច្នេះប្រហែលជាត្រូវប្រញាប់កែសម្រួលទង្វើ ចំពោះរឿងនេះជាថ្មីឡើងវិញហើយ។ សូមភ្ញាក់ពីដំណេកឱ្យព្រលឹម​ជាង​មុន​​បន្តិច ដើម្បី​ឱ្យ​មាន​ពេលអង្គុយទទួលទាន អាហារបែបងាយៗ ដូចជា បបរ បាយជាមួយស៊ុតចៀន នំសេនវិច​ប្រភេទ​ផ្សេងៗ ក៏អាចជួយ​បន្ថែម​ថាមពលឱ្យរាងកាយ ហើយថែមទាំងកាត់បន្ថយជំងឺអាក្រក់ផ្សេងៗ បានទៀតផង៕

KidBreakfast-03

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍នឹកស្មានមិនដល់របស់ថង់ក្រដាស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ថង់ក្រដាសពណ៌ត្នោតត្រូវបានប្រើប្រាស់សម្រាប់ខ្ចប់អាហារញ៉ាំនៅតាមផ្លូវ ឬសាលារៀន ឬការិយាល័យ។ ថ្វីត្បិតវាជាប្រភេទកាកសំណល់ ដែលអាចធ្វើការកែច្នៃបាន ប៉ុន្តែម...

6 ចំណុចដែលអ្នកមិនគួរធ្វើនៅពេលនឿយហត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 12 Jul, 2018

អ្នកស្រាវជ្រាវជាច្រើនបានស្វែងរកឃើញថា ការមិនបានគេង ឬសម្រាករយៈពេល 17 ម៉ោងពេញ នឹងធ្វើឱ្យសមត្ថភាពនៃការគិត ការសិក្សា និងការអនុវត្តការងារ ដែលទាមទារឱ្យម...

ព្រោះតែ ៣ ចំណុចនេះ ទើបត្រូវបោកខោអាវថ្មី

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

សម្លៀកបំពាក់ ដែលទើបទិញមកពីផ្សារ មិនថាសម្រាប់កូនតូច មនុស្សធំ ឬមនុស្សចាស់ស្លៀកពាក់ក៏ដោយ ក៏ត្រូវតែបោកសម្អាតមុនពេលប្រើប្រាស់ដែរ។ មនុស្សភាគច្រើនយល់ថា បើ...

អាហារ ៥ប្រភេទ ដែលអ្នកមិនដឹងថា ផុតកំណត់

ដោយ: ដួងច័ន្ទ 7 PM, Monday, 27 Feb, 2017

នៅពេលដែលយើងបានដឹងថា ស៊ុតនៅតាមហាងលក់គ្រឿងទេស អាចមានអាយុកាលរហូតដល់ ៤៥ថ្ងៃ វាជាការចាប់ផ្តើមបើកទំព័រប្រធានបទ ស្តីពីកាលបរិច្ឆេទផុតកំណត់នៃម្ហូបអាហារ។ មិន...

Tomnerb.Com - YouTube Channel