ចូលចិត្តទំនើប

ទំនាក់ទំនង ដ៏ភ្ញាក់ផ្អើលរវាងសម្រស់ និងភាពជោគជ័យ

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Mar, 2017

វិទ្យាសាស្រ្តនិយាយថា ភាពមិនទាក់ទាញខ្លាំងបំផុត មានសក្តានុភាពរកប្រាក់ចំណូលខ្ពស់ និងអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺលទ្ធផលដែលបានពីការស្រាវជ្រាវថ្មីៗ ស្ថិតនៅលើសម្រស់។ ជារឿងធម្មតា ដែលសោភណ្ឌភាព ភាពស្រស់ស្អាត មានគុណប្រយោជន៍។ សម្រស់ស្រស់ស្អាត បានផ្តល់ផលតប ស្នងយ៉ាងគាប់ប្រសើរ ទាំងនៅកន្លែងការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ យោងតាមរបាយ ការណ៍របស់សារព័ត៌មាន Newsweek មនុស្សដែលមានសម្រស់ស្រស់ស្អាត តែងរកចំណូលបាន ច្រើន ស្វែងរកការងារបានងាយស្រួល និងជាទូទៅទទួលបាន ការយកចិត្តទុកដាក់យ៉ាងល្អប្រសើរ ស្ទើរតែគ្រប់ផ្នែកនៃការរស់នៅរបស់ពួកគេ។

ប៉ុន្តែការសិក្សាថ្មីមួយ បានប្រឆាំងនឹងជំនឿនេះ ដោយអះអាងថា វាមិនមែនជារឿងសាមញ្ញ ទាក់ទងនឹងសម្រស់ស្រស់ស្អាត ឬអត់ទេ។ អ្នកជំនាញចិត្តសាស្រ្ត វេជ្ជ. Satoshi Kanazawa និង សាស្រ្តាចារ្យផ្នែកទីផ្សា លោក Mary Still បានវិភាគទិន្នន័យដែលវាស់ស្ទង់ពីភាពទាក់ទាញ នៃរូបរាងកាយ សុខភាព ប្រាជ្ញា បុគ្គលិកលក្ខណៈ និងប្រាក់ចំណូល។ ដោយការប្រើប្រាស់ការស្ទង់មតិ National Longitudinal Survey of Adolescent Health មានមនុស្សរាប់ពាន់អ្នកត្រូវបានធ្វើការសម្ភាសន៍ ក្នុងកំឡុងអាយុ ១៣ឆ្នាំ និងបញ្ចប់នៅពេលពួកគេមានអាយុ ២៩ឆ្នាំ។

ពួកគេបានស្វែងរកឃើញថា មនុស្សដែលមានប្រាក់ចំណូលខ្ពស់ មានអត្តចរិកល្អ សុខភាពរឹងមាំ និងភាពវៃឆ្លាតជាង។ ពួកគេទាំងនោះក៏ទទួលបាន ភាពទាក់ទាញច្រើនផងដែរ។ ក្រុមមនុស្សដែលមានភាពទាក់ទាញខ្លាំង គឺមានសម្បជញ្ញៈខ្ពស់ មានទំនាក់ទំនងល្អ និងពុំសូវមានបញ្ហាស្មារតី ដោយយោងតាម គំរូនៃចរិកលក្ខណៈធំៗ ទាំង៥ ដែលត្រូវបានទទួលស្គាល់ជាទូទៅ។ បុគ្គលិកលក្ខណៈ ទាំងនេះ នាំឱ្យពួកគេជាក្រុមមនុស្ស ដែលងាយស្រួលនឹងទំនាក់ទំនងការងារជាមួយ ហើយជាលទ្ធ ផល ពួកគេជាតម្រូវការមិត្តរួមការងារ និងបុគ្គលិក ដែលក្រុមហ៊ុនស្វែងរក។ ចំពោះសុខភាព ត្រូវបាន ពិនិត្យតាមរយៈការរបាយការណ៍វាយតម្លៃផ្ទាល់ខ្លួន ហើយភាពវៃឆ្លាត ត្រូវបានកំណត់ ដោយប្រើ ប្រាស់ការធ្វើតេស្តចំណេះដឹងផ្ទាល់មាត់ និងសំណេរ។ ការវាយតម្លៃបុគ្គលិកលក្ខណៈផ្អែកលើគំរូធំ ទាំង៥ រួមមាន គំនិតបើកទូលាយក្នុងការទទួលយកបទពិសោធន៍ មនសិកា ការទំនាក់ទំនង ភាពចុះ សម្រុង និងប្រព័ន្ធប្រសាទ។ ជាការភ្ញាក់ផ្អើល មានភស្តុតាងបង្ហាញថា ភាពមិនទាក់ទាញមិនចោទ ជាបញ្ហា។ អ្នកចូលរួមក្នុងការស្រាវជ្រាវ ដែលគិតថា ជាប្រភេទមនុស្សមិនទាក់ទាញខ្លាំង តែងទទួល បានប្រាក់ចំណូលខ្ពស់ជាង ក្រុមមនុស្សដែលចាត់ទុកថា មិនទាក់ទាញ។ អ្នកស្រាវជ្រាវបានរក ឃើញថា អ្នកដែលមានភាពទាក់ ទាញតិចតួច មានពេលខ្លះមានគុណសម្បត្តិផងដែរ ប្រៀបជាមួយ អ្នកមានភាពទាក់ទាញមធ្យម និងទាក់ទាញខ្លាំង។ អ្នកដែលគ្មានភាពទាក់ទាញខ្លាំង មានបញ្ញាខ្ពស់ ជាង និងទទួលបានការអប់រំប្រសើរជាង ហើយប្រាក់ចំណូលខ្ពស់របស់ពួកគេ ជាលទ្ធផលដែលបាន ដោយផ្ទាល់ពីធនធានមនុស្សរបស់ពួកគេ។

ចំណុចដែលការសិក្សាមិនបានផ្តោតលើ គឺថាតើមនុស្សដែលមានភាពទាក់ទាញ មានចំណុចវិជ្ជមាន ទាំងអស់នេះដែរឬទេ។ យោងតាមលោក Kanazawa បុគ្គលិកលក្ខណៈមានតាំងពីកំណើត ៥០ភាគរយ ហើយជាទូទៅវានឹងស្ថិតស្ថេរពេញមួយជីវិត។ យ៉ាងណាមិញ ការសិក្សានៅលើគេហទំព័រ American Psychological Association បង្ហាញថា អត្តចរិករបស់បុគ្គលម្នាក់ៗនឹងមានភាពប្រសើរឡើង ស្របពេលបុគ្គលនោះចម្រើនវ័យ និងមានការយល់ដឹងច្រើន។

ដូច្នេះអ្នកនៅតែមានសង្ឃឹម ក្នុងការទទួលបានប្រាក់ចំណូលខ្ពស់ ដោយមិនគិតពីរូបរាង សម្រស់ និង ភាពទាក់ទាញនោះឡើយ។

workplace-communication-01

ប្រភព: msn ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

តើត្រូវឱ្យកូន បៅទឹកដោះ នៅពេលណាខ្លះ?

ដោយ: វិរីយា៉ 7 PM, Wednesday, 30 Mar, 2016

សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ ដែល​ទើប​តែមាន​កូនតូច​ជា​លើកដំបូង ការ​បំបៅ​ទឹកដោះ​កូន ​គឺជា​រឿង​ថ្មី​មួយ​ដែល​ត្រូវ​ដឹង។ ខាងក្រោម​នេះ​ គឺជា​ចំណេះដឹង​ក្...

៣ វិធី ងូតទឹក ដើម្បីស្បែកស្រស់ស្អាត

ដោយ: ស៊ីវងីម 6 PM, Monday, 08 Jun, 2015

និយាយពីរឿងងូតទឹក នរណាក៏ដឹងដែរថា ដើម្បីលាងភាពកខ្វក់ចេញពីរាងកាយ ប៉ុន្តែតើលាងជម្រះបែបណា ទើបស្បែករបស់អ្នកស្អាតស្រស់ថ្លា? សូមអានចំណុចទាំង ៣រ បស់យើងនៅទីន...

គន្លឹះថែរក្សាសក់ ដ៏សាមញ្ញសម្រាប់បុរស និងស្ត្រី

ដោយ: ចរិយា 10 PM, Monday, 02 Jan, 2017

សក់ ជារបស់សំខាន់មួយ នៃសម្ផស្សចំពោះមនុស្ស ទាំងបុរសទាំងស្ត្រី។ គ្រប់គ្នាតែងមិនសូវខ្វល់ខ្វាយ មិនអើពើ មិនចាប់អារម្មណ៍ លុះដល់សក់ជួបបញ្ហា ទើបស្វះស្វែងរកវ...

ដើមផ្កាពណ៌ស ៣ យ៉ាង អ្នកគួរដាំលម្អផ្ទះ

ដោយ: ស. លីង 6 PM, Tuesday, 18 Apr, 2017

ដើមផ្កា ពិតជាប្រយោជន៍ សម្រាប់ដាំលម្អផ្ទះ ជួយដល់អារម្មណ៍របស់ម្ចាស់ផ្ទះ និងបង្កើតនូវ បរិយាកាសល្អប្រសើរ។ ទំនើបសូមណែនាំនូវផ្កាពណ៌សបីប្រភេទ ដែលអាចប្រើសម...

Tomnerb.Com - YouTube Channel