ចូលចិត្តទំនើប

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀមខ្លួនរួចជាស្រេច។

1.     Arquiste — L’Etrog Acqua

គ្រប់ប្រភេទទឹកអប់របស់ Arquiste មានរូបមន្តពិសេស ដែលនាំអារម្មណ៍អ្នកទៅកាន់កន្លែង និងយុគសម័យណាមួយយ៉ាងជាក់លាក់។ ជាមួយទឹកអប់ម៉ាក L’Etrog Acqua តំបន់នោះគឺ Calabria ប្រទេសអ៊ីតាលី នៅក្នុងខែតុលា ឆ្នាំ 1175។ វាគឺជាពេលព្រឹកដ៏ស្រស់ស្រាយមួយ នៅក្នុងចម្ការក្រូច ដែលមានប្រភេទដើមក្រូចចម្រុះដូចជា Sicilian Lemon, Italian Mandarin, និង Bergamot ហ៊ុំព័ទ្ធដោយផ្កាឡាវែនឌឺ និង Vetiver ស្របពេលដែលព្រះអាទិត្យធ្វើដំណើរកាន់តែខ្ពស់ នៅក្នុងលំហ មេឃ។ គ្រប់ដង្ហើមចេញចូលដែលស្រូបបានក្លិនទឹកអប់នេះ នឹងនាំអារម្មណ៍របស់អ្នកទៅកាន់ពេល វេលានោះ ហាក់បីដូចជាអ្នកជាកសិករម្នាក់ឈរ នៅក្នុងចម្ការនោះអញ្ចឹង ទោះបីជាពេលនេះអ្នកស្ថិតក្នុងឆ្នាំ 2017 និងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក្តី។

Best-Man-Perfume-Tomnerb-01

2.     Ralph Lauren Polo Blue EDP Collector’s Edition

អ្នកនឹងទទួលអារម្មណ៍លំហែនារដូវក្តៅ ជាមួយនឹងក្លិនទឹកអប់មួយប្រភេទនេះ។ វាមានក្លិនបែបក្រូច នៅស្រទាប់ដំបូង បន្ទាប់មកនឹងមានក្លិនបែបផ្កា។ ទឹកអប់ប្រភេទនេះនាំមុខលើក្លិនបែប Classic ជាមួយគ្រឿងផ្សំតាមរដូវកាល បន្ថែមជាមួយក្លិនមុតខ្លាំង សមស្របនឹងអាកាសធាតុក្នុងរដូវក្តៅ។

Best-Man-Perfume-Tomnerb-02

3.     Le Labo — Bergamote 22Tw

ទឹកអប់មួយនេះក៏មានក្លិនក្រូចដែរ។ Bergamote 22 ដំបូងឡើយដាក់ឈ្មោះទឹកអប់នេះថា Fire Cologne មុនពេលសម្រេចចិត្តជ្រើសយកឈ្មោះ Le Labo ដែលបង្ហាញពីក្លិនទឹកអប់ដែលមានគ្រឿងជាច្រើនរួមបញ្ចូលគ្នា។ ពាក្យថា Fire ជាឈ្មោះដែលទាញយកពីការរួមបញ្ចូលគ្នា នៃក្លិនក្រូចថ្លុង Amber, Muck និង Vetiver។ បើសិនជាអ្នកចង់ឆក់យកបេះដូងនរណាម្នាក់ ក្នុងរដូវក្តៅនេះ អ្នកគួរជ្រើសរើសទឹកអប់មួយនេះ ហើយពេលវេលានៃរដូវក្តៅរបស់អ្នកនឹងដិតដាម រហូតដល់រដូវរំហើយកន្លងផុត។

Best-Man-Perfume-Tomnerb-03

4.     Tom Ford — Sole Di Positano

បើសិនជាអ្នកធ្លាប់ទៅដល់ឆ្នេង Amalfi អ្នកនឹងយល់ពីអារម្មណ៍ដែលអណ្តែតត្រសែតក្នុងលំហ ដែលជាអារម្មណ៍ដ៏អស្ចារ្យមួយពិបាកនឹងពិព័ណ៌នា។ ខ្យល់អាកាសនាំយកមកនូវក្លិនសមុទ្រ ក្លិនក្រូច និងក្លិនផ្កា ហើយវានៅតោងជាប់នឹងវិញ្ញាណរបស់អ្នក អស់ពេលយ៉ាងយូរបន្ទាប់ពីអ្នកចាកចេញ។ ឥទ្ធិពលដូចគ្នានេះមាននៅលើទឹកអប់ Tom Ford របស់ Sole Di Positano។

Best-Man-Perfume-Tomnerb-04

5.     Histoires de Parfums — 1828

រដូវក្តៅជារដូវសម្រាប់ការដើរកំសាន្ត ហើយទឹកអប់ម៉ាក 1828 របស់ក្រុមហ៊ុន Histoires de Parfums គឺជាទឹកអប់ដ៏សក្តិសមសម្រាប់ពេលវេលានេះ។ ពិសេសជាងនេះទៀត ក្លិនរបស់ទឹកអប់នេះ ត្រូវបានបំផុសគំនិតដោយអ្នកធ្វើដំណើរជុំវិញពិភពលោក និងជាអ្នកបង្កើតគំនិតច្នៃប្រឌិតវិទ្យាសាស្ត្រ លោក Jule Verne ដែលបានធ្វើដំណើរតាមសមុទ្រ ដើម្បីរុករកគំនិតថ្មីៗ។ 1828 មានក្លិន ប្រហើរ ដូចជាជំនោរសមុទ្រ ប៉ុន្តែក៏មានភាពអន្ទងអារម្មណ៍ពីគ្រឿងផ្សំមក ពីនាយសមុទ្រនានាដូចជា Incense, Madagascan black pepper និង Indonesian Nutmeg។

Best-Man-Perfume-Tomnerb-05

6.     Hawthorne for Men — Work & Play

បើសិនជាអ្នកចូលចិត្តក្លិនចម្រុះ ដូច្នេះ Hawthorne គឺជាជម្រើសដ៏ល្អមួយដែលនឹងមិនធ្វើឱ្យអ្នកខកចិត្តឡើយ។ ម៉ាកទឹកអប់ Work & Play របស់ក្រុមហ៊ុន នឹងផ្តល់ឱ្យអ្នកនូវក្លិនរួមគ្នាពីរ ញែកខុសគ្នារវាងពេលថ្ងៃ និងយប់ អាស្រ័យលើចំណូលចិត្តរបស់អ្នក។ ជំនួសឱ្យការទិញទឹកអប់នៅតាមហាង ដោយធ្វើការសាកល្បងទិញ អ្នកអាចចូលទៅមើលការសិក្សារពីមតិយោបល់នៅតាម Online របស់ Hawthorne ដែលកំណត់អំពីក្លិនពីរបែប ដែលសក្តិសមសម្រាប់អ្នក។ សម្រាប់រដូវក្តៅនេះជម្រើសល្អនោះគឺ៖ នៅពេលថ្ងៃ ក្លិន Work ដែលមានក្លិនក្រូច និងក្លិនផ្កា។ សម្រាប់ពេលរាត្រីវិញ អ្នកគួរប្រើ ក្លិន Play ដ៏មុត ដែលរួមផ្សំពីក្លិនក្រូច និងក្លិនម្រេច រួមជាមួយក្លិនផ្កាផងដែរ។

Best-Man-Perfume-Tomnerb-06

ប្រភព: MensFitness ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ផ្តាសាយមិនបាត់ ធ្វើម៉េចទៅ?

ដោយ: ចរិយា 9 PM, Monday, 26 Dec, 2016

បច្ចុប្បន្នអាកាសធាតុប្រែប្រួល មនុស្សសឹងគ្រប់គ្នាកើតជំងឺផ្តាសាយ ហើយមិនជាសោះ អ្នកខ្លះឈឺពីរបីខែ បានធូរហើយស្រាប់តែកើតវិញ។ ផ្តាសាយយូរមិនល្អទេ ចំពោះសុខភា...

វិធីបំបាត់មុន និងស្នាមលើផ្ទៃមុខដោយវិធីធម្មជាតិ

ដោយ: ស៊ីវងីម 9 AM, Saturday, 29 Sep, 2018

មុន និងស្នាម ដែលបន្សល់ទុកក្រោយកើតមុនគឺជាក្តីកង្វល់របស់ស្ត្រីមួយភាគធំ ប៉ុន្តែយើងចង់ធ្វើឱ្យមានការផ្លាស់ប្តូរពីកង្វល់របស់មនុស្សភាគច្រើនឱ្យនៅត្រឹមមនុស្...

គន្លឹះ និងល្បិច 8យ៉ាង ធ្វើឱ្យរោមភ្នែកក្រាស់វែង

ដោយ: រីកា 10 PM, Saturday, 05 Sep, 2015

ប្រសិនបើមាន​មនុស្សពីរនាក់ មកឈរឱ្យអ្នកជ្រើសរើស ហើយពួកគេសុទ្ធសឹងជាមនុស្ស ដែលមានសមត្ថភាព​និងមាន​គុណ​សម្បត្តិដូចគ្នា ខុសគ្នាត្រង់ថាម្នាក់ស្អាត និងម្នាក...

ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

  នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្...

Tomnerb.Com - YouTube Channel