ចូលចិត្តទំនើប

ទឹកដោះគោ ជួយបញ្ហាស្បែកមុខ និងប្រេះកែងជើង

ដោយ: ស៊ីវងីម 10 PM, Friday, 20 Jan, 2017

ប្រសិនបើអ្នកបរិភោគទឹកដោះគោ មួយកែវរាល់ថ្ងៃ វានឹងជួយបន្ថែមជាតិកាល់ស្បូម ព្រមទាំងជួយដល់ឆ្អឹងរបស់អ្នក។

ទឹកដោះគោ មានសារប្រយោជន៍មិនត្រឹមតែប៉ុណ្ណឹងទេ។ អ្នកអាចប្រើទឹកដោះគោ ដើមី្បជំនួយដល់ស្បែកមុខ ការពារស្បែកមុខ និងបំបាត់បញ្ហាលើមុខទៀតផង។

តើទឹកដោះគោជួយអ្វីខ្លះ? ប្រើដូចម្តេច? សូមមិត្តអ្នកអានមេត្តាអានអត្ថបទខាងក្រោមនេះ ដែលនឹងបង្ហាញពីផលប្រយោជន៍ នៃទឹកដោះគោចំពោះសម្រស់៖

១. អ្នកសម្អាត

ទឹកដោះគោ ដើរតួនាទីជាអ្នកសម្អាត ជាតិកខ្វក់ចេញពីផ្ទៃមុខរបស់អ្នក។ ក្រៅពីរបស់កខ្វក់ ទឹកដោះគោ នៅអាចសម្អាតកោសិកាស្បែកចាស់ ដែលងាប់ កុំឲ្យនៅជាប់ស្ទះរន្ធ។

វិធីសម្អាតមុន ដោយទឹកដោះគោគឺងាយៗ ដោយអ្នកគ្រាន់តែយកដុំសំឡី ផ្តិតយកទឹកដោះគោ រួចលាបទៅលើផ្ទៃមុខរបស់អ្នក ហើយធ្វើចលនាដូចម៉ាស្សា ជូតជារង្វង់ៗ រហូតដល់សព្វផ្ទៃមុខ ប្រមាណ ៥នាទី សឹមលាងមុខនឹងទឹកក្តៅឧណ្ហៗ។

Milk-Beauty-03

២. អ្នកផ្តល់សំណើម

វិធីនេះស្រដៀងនឹងការបិទម៉ាសលើមុខ។ អ្នកយកទឹកដោះគោមួយចាន រួចជ្រលក់ក្រណាត់ធ្វើពីកប្បាស (cotton) ជ្រលក់ទឹកដោះគោ ហើយយកមកលាបលើមុខ ទុក ២០នាទី សឹមលាងមុខនឹងទឹកត្រជាក់។

បើចង់បានលទ្ធផលកាន់តែល្អជាងនេះ អ្នកអាចកិនចេកលាយនឹងទឹកដោះគោ ហើយយកមកលាបលើមុខ ទុក ៣០នាទី សឹមលាងមុខចេញនឹងទឹកធម្មតា។

ទឹកដោះគោ ជួយបន្ថែមប្រេងលើស្បែកមុខ ធ្វើឲ្យមុខរបស់អ្នករលោង និងមានសំណើម។

 

៣. Scrub បកស្បែក

អ្នកអាចបង្កើត scrub ធម្មជាតិដោយលាយទឹកដោះគោ ជាមួយនិងទឹកឃ្មុំ រួចយកមកលាបលើមុខ ដោយម៉ាស្សាថ្នមៗ ឲ្យសព្វផ្ទៃមុខ។ ១៥ នាទីក្រោយ សឹមលាងមុខនឹងទឹកក្តៅឧណ្ហៗ។ ធ្វើដូច្នេះដើមី្បកំចាត់កោសិកាស្បែកចាស់ៗ ដែលងាប់ចេញពីផ្ទៃមុខ ហើយធ្វើឲ្យសាច់មុខទន់ ភ្លឺថ្លា និងផូរផង់។

៤. អ្នកបង្កើត ភាពរលោង

ដើមី្បទទួលបានផលល្អ អ្នកត្រូវលាយទឹកដោះគោ និងតែបៃតង លៃយ៉ាងណាឲ្យបរិមាណស្មើគ្នា។ បន្ទាប់ពីលាយរួច អ្នកយកសំឡីទៅជ្រលក់ រួចយកមកលាបលើផ្ទៃមុខ ជាពិសេសកន្លែងដែលជាំ ឬឡើងពណ៌ទង់ដែងដោយសារត្រូវកំដៅថ្ងៃ។ លាបរួច ទុក ១៥ នាទី សឹមលុបលាងនឹង ទឹកធម្មតា។

អ្នកគួរធ្វើ មួយសប្តាហ៍បីដង មុនពេលងូតទឹក។ នៅក្នុងទឹកដោះគោ មានជាតិអាស៊ីតទឹកដោះ ដែលអាចជួយស្បែកឲ្យភ្លឺរលោងស្រស់ថ្លា។

៥. អ្នកបន្ថយការឈឺចាប់

ក្រែមទឹកដោះគោត្រជាក់ ជួយបន្ថយការរលាក និងបញ្ហារោលដោយកំដៅថ្ងៃ។ ក្រែមនោះជារបស់ល្អ ដែលអ្នកអាចយកមកលាបលើមុខ ត្រង់កន្លែងដែលរោល រលាកដោយកំដៅថ្ងៃ។

ក្នុងករណីមុខរបស់អ្នករលាកធ្ងន់ធ្ងរ ដល់ថ្នាក់ផ្សាក្រហាយ អ្នកប្រើក្រែមទឹកដោះគោ លាបលើមុខ វាអាចជួយបន្ថយភាពឈឺចាប់របស់អ្នកបាន។

Milk-Beauty-02

៦. Scrub ប្រេះកែងជើង

អ្នកដែលប្រេះកែងជើង អាចសាកល្បងប្រើទឹកដោះគោ ដើមី្បបំបាត់ភាពប្រេះ។ លាយទឹកដោះគោ និងទឹកក្តៅឧណ្ហៗ ដាក់ទៅក្នុងចានដែក រួចត្រាំជើងរបស់អ្នកទៅក្នុងនោះ។ បន្ទាប់មក យកថ្មខាត់មកដុសជើង និងកែងជើងរបស់អ្នកត្រង់កន្លែងប្រេះ។ រួចរាល់ហើយ អ្នកយកកន្សែងពោះគោ មកជូតជើងឲ្យស្ងួតគឺជាការស្រេច។

ក្រោយអ្នកធ្វើរួច អ្នកនឹងសង្កេតជើងរបស់អ្នកទន់ និងស្អាត។ ព្រោះទឹកដោះគោ អាចជួយបន្ទន់ស្បែកប្រេះ ត្រង់កែងជើងរបស់អ្នក និងជួយកំចាត់ស្បែកចាស់ងាប់ចេញ ពីម្រាមជើង ធ្វើឲ្យជើងរបស់អ្នកមើលទៅស្អាត ទន់ភ្លន់ គួរឲ្យស្រឡាញ់ មិនចាញ់ដៃប៉ុន្មានទេ។

ដើមី្បទទួលបានប្រសិទ្ធភាពល្អ ទំនើប សូមណែនាំមិត្តអ្នកអាន ឲ្យប្រតិបត្តិតាមវិធីសាស្ត្រខាងលើ ក្នុងមួយសប្តាហ៍ ពីរទៅបីដង។ មិត្តអ្នកអានអាចសាកល្បងប្រើទឹកដោះគោ ដើមី្បសុខភាពស្បែក និងសម្រស់របស់អ្នកបាន។ នេះជាវិធីសាស្ត្រថែរក្សាសម្ផស្សងាយៗ និងមិនចំណាយច្រើន៕

Milk-Beauty-04

អត្ថបទអ្នកចង់អាន

តោះ! មកស្គាល់ អាហារដ៏គ្រោះថ្នាក់បំផុតទាំង 7 ដែលប៉ះពាល់ដល់ខួរក្បាលរបស់មនុស្ស

ដោយ: ភារុន 8 AM, Wednesday, 12 Jun, 2019

ខួរក្បាលរបស់មនុស្ស គឺជាសរីរាង្គដ៏សំខាន់បំផុតនៃរាងកាយរបស់មនុស្ស។ ដូច្នេះ ប្រាកដណាស់ថា សរីរាង្គផ្សេងទៀតជាច្រើនរបស់មនុស្សនឹងមិនអាចរស់បានទេ ប្រសិនបើយើង...

បើចង់រក្សាយុវវ័យឱ្យនៅបានយូរអង្វែង តោះមកអានទាំងអស់គ្នាជាមួយនឹង អាថ៌កំបាំងទាំង 7 របស់នារីជប៉ុន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នារីជនជាតិជប៉ុនត្រូវបានពិភពលោកកោតស្ញប់ស្ញែង និងសរសើរថាពួកគេមានសម្រស់ស្រស់ស្អាត និងមិនងាយចាស់ ប្រហែលនេះវាពាក់ព័ន្ធទៅនឹង ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរ...

វិធីថែស្បែក ឲ្យស្អាត តាមបែបធម្មជាតិ

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

ប្រសិនបើអ្នកមិនចង់ឬនឿយណាយក្នុងការប្រើផលិតផលថែស្បែកដូចជាឡេ ឬឧសថផ្សេងៗ អ្នកអាចផ្លាស់ប្តូរមកថែរក្សាស្បែករបស់ខ្លួនតាមវិធីធម្មជាតិ វិញ។ វាប្រហែលជាទាមទារ...

វិធីងាយៗ ក្នុងការគ្រប់គ្រងភាពតានតឹង ក្នុងអារម្មណ៍

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

សហសវត្សរថ្មីមនុស្សយើងភាគច្រើនកំពុងតែខំប្រឹងរត់ឲ្យទាន់ភាពទំនើបនៃសម័យកាល។ខំប្រឹងធ្វើការខំប្រឹងរកលុយកាន់តែប្រឹងកាន់តែតានតឹងហេតុនេះប្រសិនបើអ្នកចង់ជោគជ័...

Tomnerb.Com - YouTube Channel