ចូលចិត្តទំនើប

ទម្ងន់ មានទំនាក់ទំនងនឹង មេជីវិតឈ្មោល

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 03 Oct, 2017

ដូចដែលអ្នកបានដឹងយ៉ាងប្រាកដថា បើសិនជាអ្នកធាត់ ឬលើសទម្ងន់ នឹងជះឥទ្ធិពលអាក្រក់ជាច្រើនដល់សុខភាពរបស់អ្នក។ វាអាចបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ កម្រិតកូឡេស្តេរូលឡើងខ្ពស់ ទឹកនោមផ្អែម និងជម្ងឺបេះដូងជាដើម។ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា បញ្ហាធាត់ ក៏ពាក់ព័ន្ធជាមួយនឹងបញ្ហាមេជីវិតឈ្មោល ផងដែរ។

ការសិក្សាមួយនាពេលថ្មីៗនេះ នៅក្នុងទស្សនាវដ្តី the International Journal of Andrology បានធ្វើការវិភាគលើគំរូមេជីវិតឈ្មោល (ស្ពែម៉ាតូសូអ៊ីត) របស់បុរសចំនួន 1,285 នាក់។ ពួកគេបានរក ឃើញថា បុរសធាត់ (ការគណនាទម្ងន់ និងកម្ពស់ Body Mass Index ស្មើនឹង 30 ឬខ្ពស់ជាងនេះ) មានបរិមាណទឹកកាមទាប មានចំនួនមេជីវិតឈ្មោលទាប គុណភាពមេជីវិតឈ្មោលថយចុះ ចលនាមេជីវិតឈ្មោលថយចុះ និងកង្វះមេជីវិតឈ្មោលកាន់តែច្រើន។

អ្នកវិទ្យាសាស្រ្តជឿជាក់ថា បុរសដែលមានទម្ងន់កាន់តែធ្ងន់ អាចប៉ះពាល់ដល់កម្រិតអ័រម៉ូន បណ្តាល ឱ្យបរិមាណអ័រម៉ូន Testosterone និង Estrogen បាត់បង់សមត្ថភាព។

អ្នកដឹកនាំនិពន្ធមួយរូបជាបណ្ឌិតមានឈ្មោះថា Gottumukkala Ramaraju បាននិយាយថា«សុខភាព និងសមត្ថភាពផលិតឡើងវិញ នៃកោសិកាមេជីវិតឈ្មោលរបស់បុរសធាត់ ភាគច្រើនទទួលរងការគម្រាមកំហែងទាំងគុណភាព និងបរិមាណ។ លទ្ធផលពីការសិក្សានាពេលបច្ចុប្បន្នរបស់ពួកយើង ផ្តល់ការណែនាំថា ការខិតខំប្រឹងប្រែងផ្តោតលើការបញ្ចុះទម្ងន់របស់បុរស មុនពេលមានគម្រោង ចង់បានកូន ត្រូវបានធានាសម្រាប់គូស្វាមីភរិយា ដែលកំពុងស្វែងរកការព្យាបាលជម្ងឺគ្មានកូន»។

ទស្សនាវដ្តីនេះបានប៉ានប្រមាណថា 51% នៃបុរសសញ្ជាតិអាមេរិក មានទម្ងន់ធាត់ខ្លាំង។ ប៉ុន្តែការស្រាវជ្រាវបានរកឃើញថា ដោយគ្រាន់តែបញ្ចុះទម្ងន់បាន 5% នៃទម្ងន់រាងកាយរបស់អ្នក អាចពង្រឹង សុខភាពរបស់អ្នកបាន។

តើអ្នកចង់ថែរក្សាសុខភាពឱ្យបានល្អឬទេ? អ្នកត្រូវប្រាកដថា អ្នកបានកាត់បន្ថយអាហារមានជាតិផ្អែម ខ្លាំង ដូចជានំខេក ឬនំប៉័ង ពីក្នុងរបបអាហារ និងធ្វើលំហាត់ប្រាណឱ្យបានគ្រប់គ្រាន់។ យោងតាម អ្នកជំនាញ អ្នកគួរប្រើពេល 2.30 ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់សកម្មភាពលំហាត់ប្រាណបែប Aerobic កម្រិតមធ្យម ឬចំណាយពេល 1.15 ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់លំហាត់ប្រាណ Aerobic កម្រិតធ្ងន់។ បន្ថែមលើនេះអ្នកគួររួមបញ្ចូលលំហាត់ប្រាណយកសាច់ដុំ ទៅក្នុងសកម្មភាព ជាប្រចាំ សម្រាប់ពេលពីរថ្ងៃ ឬច្រើនថ្ងៃក្នុងមួយសប្តាហ៍។

Your-Weight-is-messing-with-your-sperm-health-news-phnom-penh-tomnerb-01

Your-Weight-is-messing-with-your-sperm-health-news-phnom-penh-tomnerb-03

Your-Weight-is-messing-with-your-sperm-health-news-phnom-penh-tomnerb-02

ប្រភព: menshealth ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អ្នកវិទ្យាសាស្រ្តបានពន្យល់ថា «ការធ្វើឱ្យក្មេងរសើប អាចបង្កគ្រោះថ្នាក់» ដែលប្រហែលជាអ្នកមិនធ្លាប់ដឹង!

ដោយ: ភារុន 8 AM, Saturday, 22 Jun, 2019

ការធ្វើឱ្យក្មេងតូចៗរសើប អាចបង្កគ្រោះថ្នាក់ជាជាងផ្តល់ផលល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមានតែ 32% បានឆ្លើយតបថាពេញចិត្ត និងរីករាយ ហើយជាមួយនឹង 32...

ល្បាយអាហារ 7 មុខ អាចបំផ្លាញសុខភាពអ្នក

ដោយ: ដួងច័ន្ទ 7 PM, Monday, 11 Dec, 2017

អ្នកប្រហែលជាបានដឹងខ្លះៗ អំពីអាហារណាមួយដែលល្អ សម្រាប់សុខភាព ហើយអាហារណាមួយ ដែលប៉ះពាល់សុខភាព តែអ្នកអាចនឹងមិនដឹងថាអាហារល្អមួយចំនួន ញ៉ាំលាយជាមួយគ្នាផ្តល...

ដើមផ្កាពណ៌ស ៣ យ៉ាង អ្នកគួរដាំលម្អផ្ទះ

ដោយ: ស. លីង 6 PM, Tuesday, 18 Apr, 2017

ដើមផ្កា ពិតជាប្រយោជន៍ សម្រាប់ដាំលម្អផ្ទះ ជួយដល់អារម្មណ៍របស់ម្ចាស់ផ្ទះ និងបង្កើតនូវ បរិយាកាសល្អប្រសើរ។ ទំនើបសូមណែនាំនូវផ្កាពណ៌សបីប្រភេទ ដែលអាចប្រើសម...

ញ៉ាំបន្លែ និងផ្លែឈើ អាយុកាន់តែវែង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

ការសិក្សាមួយរបស់ Imperial College London បានគណនាថាទម្លាប់នៃការទទួលទានអាចបញ្ជៀសការស្លាប់មុនអាយុបានរហូតដល់ 7.8​ លាននាក់ ក្នុងមួយឆ្នាំ។ ក្រុមស្រាវជ្រា...

Tomnerb.Com - YouTube Channel