ចូលចិត្តទំនើប

ទទួលបានភាពស្រស់ស្អាត ពេញមួយយប់ ជាមួយទឹកឃ្មុំ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 23 May, 2017

ទឹកឃ្មុំ អាចប្រើប្រាស់បានច្រើនយ៉ាង ដើម្បីព្យាបាលស្បែក និងសក់ ដូច្នេះអត្ថបទខាងក្រោមនេះ នឹង បង្ហាញពីវិធីសាស្រ្តមួយចំនួន ក្នុងការប្រើប្រាស់ទឹកឃ្មុំ ដើម្បីថែរក្សាសម្រស់ពេញមួយយប់។ អ្នកអាចប្រើប្រាស់ទឹកឃ្មុំក្នុងការថែរក្សាសម្រស់ សម្រាប់សុខភាពស្បែក ស្បែកសចែងចាំង និងសរសៃសក់ស្អាត។ ទឹកឃ្មុំ គឺជាសារធាតុម្យ៉ាង ដែលផ្តល់សំណើមខ្លាំង និងរម្ងាប់ស្បែក ដូច្នេះទឹកឃ្មុំនឹងជួយការពារស្បែកស្ងួត និងជម្រះស្បែកដែលខូខ ឬងាប់។

បបូរមាត់ស្ងួត

ត្រដុសបបូរមាត់រប់សអ្នក ហើយបន្ទាប់មកលាបទឹកឃ្មុំលើបបូរមាត់ មុនពេលចូលគេង។ នាពេលភ្ញាក់ពីដំណេកអ្នកនឹងមានបបូរមាត់ទន់ រលោង។ បបូរមាត់របស់អ្នកនឹងក្លាយជាទន់ និងមានសំណើម ជាមួយការព្យាបាលដោយថ្នាក់ថ្នមពីទឹកឃ្មុំ។

សក់បែកចុង

កំចាត់បញ្ហាសក់បែកចុងនៅពេលយប់ ដោយប្រើប្រាស់ទឹកឃ្មុំ។ លាយប្រេងអូលីវ ២ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំ 1 ស្លាបព្រាបកាហ្វេ ហើយលាបវាលើចុងសក់ ដើម្បីផ្តល់សំណើម និងការព្យាបាលដល់ ចុងសក់ដែលស្ងួត។

Overnight-Beauty-Tips-with-Honey-Tomnerb-01

មុន

ទឹកឃ្មុំ មានសារធាតុប្រឆាំងនឹងបាក់តេរី និងសារធាតុប្រឆាំងផ្សិត ដែលជាសារធាតុបង្កឱ្យកើតមុន។ អង់ស៊ីមនៅក្នុងទឹកឃ្មុំឆៅ ធ្វើឱ្យស្បែកភ្លឺថ្លា និងសម្អាតរន្ធញើស។ អ្នកគួរប្រើសំឡី ហើយបន្តក់ទឹកឃ្មុំ បន្តិច រួចជូតលើមុខ ឬកន្លែងដែលមានស្នាមមុន ហើយសារធាតុប្រឆាំងនឹងបាក់តេរី នៅក្នុងទឹកឃ្មុំនឹងសម្ងួតនៅលើផ្ទៃមុខ។

សំណើម

ទឹកឃ្មុំ គឺជាឡេពីធម្មជាតិ ដោយវាស្រូបយកសំណើមពីក្នុងខ្យល់ បញ្ចូលទៅក្នុងស្បែក និងប្រាកដថា សារធាតុសំណើមជ្រាបចូលទៅក្នុងស្រទាប់ស្បែក ដែលត្រូវការជាតិទឹក។ សម្រាប់ស្បែកភ្លឺថ្លា អ្នកគ្រាន់តែបន្ថែមទឹកឃ្មុំបន្តិចទៅក្នុងឡេលាបពេលយប់ ឬ ជែលប្រទាលកន្ទុយក្រពើ ហើយបន្ទាប់មក ធ្វើការម៉ាស្សានៅលើស្បែកមុនពេលចូលគេង។ ប្រទាលកន្ទុយក្រពើមានសារធាតុព្យាបាល និងសារ ធាតុប្រឆាំងនឹងមេរោគ ដែលនឹងជួយព្យាបាលបញ្ហាមុន។ វាក៏ជួយកាត់បន្ថយបញ្ហារលាករោល និងស្បែកឡើងក្រហមផងដែរ។

មុនក្បាលខ្មៅ

ក្រូចឆ្មាផ្ទុកនូវសារធាតុ AHA និង BHA ដែលជួយកំចាត់កោសិកាស្បែកដែលងាប់ និងជួយសម្អាត មុនក្បាលខ្មៅ។ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ជាមួយ ទឹកក្រូចឆ្មាកន្លះសា្លបព្រាកាហ្វេ។ លាបលើកន្លែងដែលតែងកើតមុនក្បាលខ្មៅ ដូចជាច្រមុះ និងចង្ការ និងធ្វើការលាងសម្អាតនៅពេកព្រឹក។

ស្បែកក្រចក

ទឹកឃ្មុំសុទ្ធមានផ្ទុកសារធាតុចិញ្ចឹម និងអង់ស៊ីមចិញ្ចឹម និងព្យាបាលស្បែក និងមានសារធាតុឡេពី ធម្មជាតិ ដែលនឹងផ្តល់សំណើមដល់ស្បែក។ ប្រេងដូងថែរក្សាស្បែក ហើយសារជាតិអាស៊ីតអាទិច នៅក្នុងទឹកខ្មេះផ្លែប៉ោមជួយឱ្យស្បែកទន់ និងរក្សាតុល្យភាព pH សម្រាប់ការលូតលាស់នៃស្បែក។ លាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេ ហើយដុសវានៅលើស្បែកជុំ វិញក្រចក ដើម្បីជម្រុះស្បែកដែលងាប់។

សក់ពណ៌ហាយឡាយ

សារធាតុអង់ស៊ីមគ្លុយកូសអុកស៊ីត នៅក្នុងទឹកឃ្មុំជួយពន្យឺតការបញ្ចេញសារធាតុ Hydrogen Peroxide ដែលជាគ្រឿងផ្សំនៅក្នុងថ្នាំលាបសក់ពណ៌។ លាយទឹកឃ្មុំមួយសា្លបព្រាបាយ ជាមួយតែ សរីរាង្គ Chamomile 6 ស្លាបព្រាបាយ។ បាញ់ល្បាយនេះនៅលើសក់ និងពាក់មួកសម្រាប់ងូតទឹក ឬស្បោងផ្លាស្ទិចរុំជុំវិញសក់ ហើយទុកវាចោលមួយយប់ និងលាងសម្អាតនៅពេលព្រឹក។

មុខរបួស

ទឹកឃ្មុំអាចជួយឱ្យស្បែកភ្លឺថ្លា និងមានសារធាតុប្រឆាំងនឹងការរលាករោល និងបាក់តេរី ដែលជួយកាត់បន្ថយស្នាមរបួស និងពន្លឿនការព្យាបាល និងការលូតលាស់ឡើងវិញនៃកោសិកាស្បែក។ លាប ទឹកឃ្មុំលើមុខរបួស មុនពេលចូលគេង និងបិទបង់រុំរបួសពីក្រៅ។ Manuka Honey គឺជាឱសថម្យ៉ាង នៃទឹកឃ្មុំ ដែលជួយសម្រួលដល់ប្រព័ន្ធកោសិកាស្បែក ផ្តល់នូវស្បែកក្មេងជាងវ័យ និងកាត់បន្ថយស្នាមមុន។ លាបទឹកឃ្មុំលើមុខរបួសជារៀងរាល់ថ្ងៃ នោះអ្នកនឹងបានឃើញលទ្ធផលជាទីគាប់ចិត្ត។

Overnight-Beauty-Tips-with-Honey-Tomnerb-03

ប្រភព: TheIndianSpot ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

តើថ្លើម មានតួនាទីអ្វីខ្លះ?

ដោយ: រីកា 12 PM, Wednesday, 11 May, 2016

ថ្លើម ​មាន​តួនាទី​អ្វីខ្លះ? សំណួរ​ដែល​មនុស្ស​ជាច្រើន​ចង់ដឹង តែ​មិនដែល​ទទួលបាន​ចម្លើយ​ម្តងណា​ឡើយ​ថា តើ​ការពិតទៅ​តួនាទី​របស់​ថ្លើម​គឺ​អ្វី និង​មាន​ភា...

តោះ! មកស្គាល់ 7 មូលហេតុ ដែលការលែងលះ មិនអាក្រក់ ដូចជាការរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍ដែលមិនល្អ

ដោយ: ភារុន 10 AM, Monday, 01 Jul, 2019

ខណៈពេលយើងរៀបការ យើងតែងមានអារម្មណ៍ថា នឹងអាចស្វែងរកសុភមង្គលដ៏ពិតប្រាកដមួយ។ ប៉ុន្តែ ជាក់ស្តែងស្ថិតិដែលបានបង្ហាញពីលទ្ធផលខុសគ្នាច្រើន ទាក់ទងទៅនឹងអាពាហ៍ព...

រូបសាក់ ប្រាប់ពីសុខភាព

ដោយ: ដួងច័ន្ទ 10 PM, Monday, 14 Aug, 2017

អ្នកស្រឡាញ់រូបសាក់ និងការថែរក្សាសុខភាព នាពេលនេះត្រូវបានរួមបញ្ចូលគ្នា លើបច្ចេកវិទ្យាថ្មី មួយ ទទួលបានពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ នៃអ្នកស្រាវជ្រាវនៅសា...

ម្រុំ ឱសថទិព្វពីធម្មជាតិ ដ៏ចំពោះសុខភាព

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

មិនដឹងថា​មាន​ប្រជាជន​ខ្មែរ​យើង ប៉ុន្មាន​នាក់​ទេ​ដែល​ធ្លាប់បាន​ស្គាល់ ឬ​បាន​ទទួលទាន​ស្លឹក​ម្រុំ​ ដែលជា​រុក្ខជាតិ​របស់​ខ្មែរ​យើង​ដែល​ត្រូវបាន​ដាំ​ដុះ...

Tomnerb.Com - YouTube Channel