ចូលចិត្តទំនើប

ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017

ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេតុអី្វអ្នកមិនរកវិធីដោះស្រាយ ឲ្យការដំណើររបស់អ្នកស្រណុកស្រួល សប្បាយទោះបីអ្នកមករដូវ?

សុភាពនារីទាំងឡាយ សូមអានអត្ថបទខាងក្រោមនេះ។ គឺជាគន្លឹះសម្រាប់អ្នកធ្វើដំណើរតាមផ្លូវ ពេលអ្នកមានរដូវ ដែលទំនើបសូមណែនាំជូន៖

១. ចូលបន្ទប់ទឹកជានិច្ច

ការធ្វើដំណើរយូរ អាចនាំឲ្យប្រឡាក់ខោ ឬសំពត់របស់អ្នក។ ដើមី្បការពារកុំឲ្យភាពខ្មាស់អៀន បែបនេះកើតឡើង មិត្តនារីអាចចូលបន្ទប់ទឹកផ្លាស់សំឡីអនាម័យ រាល់កន្លែងដែលអ្នកឈប់ឡាន ទោះបីមានតិច ឬច្រើនក៏ដោយ។

មួយទៀតពេលអ្នកផ្លាស់ប្តូរសំឡី អ្នកគួរលាងសម្អាតទ្វារតូចអ្នកថ្នមៗ ហើយជូតសម្អាតនឹងក្រដាសអនាម័យឲ្យស្ងួត។ អ្នកត្រូវចងចាំ ក្រដាសអនាម័យដែលអ្នកគួរប្រើ គឺស្ងួតស្អាត និងមិនចាំបាច់មានក្លិនក្រអូប ឬជាតិម៉ងតុលអ្វីទេ។ បើអ្នកប្រើក្រដាសអនាម័យសើម មានក្លិនឬជាតិត្រជាក់ វាអាចបណ្តាលឲ្យប៉ះពាល់ ដល់ស្បែកទ្វារតូចរបស់អ្នក។

២. ដាក់របស់ការពារជាប់ខ្លួន

ក្នុងករណីដែលធ្វើដំណើរលើផ្លូវគ្មានបន្ទប់ទឹក ឬមានបន្ទប់ទឹកតែគ្មានធុងសម្រាម ឬកន្លែងសមគួរសម្រាប់ចោលរបស់នេះ ដូច្នេះអ្នកត្រូវតែយកសំឡី ដែលអ្នកប្រើរួចនោះដាក់តាមខ្លួន រហូតដល់រកទីកន្លែងចោលបាន។ ក្នុងករណីនេះ មិត្តនារីគួរមានថង់ខ្មៅ និងក្រដាសអនាម័យ (សម្រាប់ជូត និងខ្ចប់សំឡី ឬប្រើក្រដាសកាសែត ក្រដាសផ្សេងៗក៏បានសម្រាប់ខ្ចប់) នៅក្នុងកាបូបជាប់តាមខ្លួន។ ពេលអ្នកផ្តូរសំឡី អ្នកយកសំឡីនោះមកដាក់ក្នុងថង់ខ្មៅ (កុំភ្លេចខ្ចប់រុំឲ្យជិត ដើមី្បកុំឲ្យជះក្លិនចេញ) រួចយកទៅទុកនៅក្នុងកាបូបរបស់អ្នក។

មិត្តនារីខ្លះប្រហែលជាយល់ឃើញថា ទោះអត់ធុងសម្រាម ក៏អាចចោលក្រោមដើមឈើ ឬកន្លែងស្តុកបានដែរ។ នេះមិនមែនជាការត្រឹមត្រូវទេ។ ឈាមរដូវជារបស់កខ្វក់ ដូច្នេះត្រូវបោះចោលនៅក្នុងធុងសម្រាម ឬកន្លែងដាក់សម្រាម មិនអាចចោលពាសវាលពាសកាលបានទេ ព្រោះរបស់នេះ មានមេរោគ។

មួយទៀត ក្រៅពីថង់ខ្មៅ ក្រដាសអនាម័យជាដើម អ្នកគួរមានទឹកអនាម័យលាងសម្អាតដៃដាក់ជាប់តាមខ្លួន ព្រោះអ្នកប្រហែលជាត្រូវការប្រើញឹកញាប់ហើយ។

៣. ស្លៀកពាក់ទូលាយ

ពេលធ្វើដំណើរផ្លូវឆ្ងាយ នារីចូលចិត្តស្លៀកខោខូវបូយ។ ចំពោះករណីអ្នកមករដូវ អ្នកគួរស្លៀកសម្លៀកបំពាក់ណាមួយដែលងាយស្រួល និងរឹបណែនផ្នែកខាងក្រោម ដែលនេះអាចបណ្តាលឲ្យឈឺចាប់បាន។ ដូច្នេះអ្នកគួរជ្រើសរើសសម្លៀកបំពាក់ធ្វើពីកប្បាស សូមី្បតែខោក្នុងក៏ដោយ។ មួយទៀត អ្នកគួរត្រៀមខោក្នុងពីរបីដាក់តាមជាប់ខ្លួន។

៤. បរិភោគអាហារល្អ

ធ្វើដំណើរ អាហារដែលពេញនិយម គឺដំឡូងបារាំងបំពង នំបង្គា ឬនំកញ្ចប់។ អាហារប្រភេទនេះមិនល្អសម្រាប់នារីមានរដូវឡើយ ទោះបីធ្វើដំណើរ ឬនៅផ្ទះក៏ដោយ។ របស់ដែលអ្នកគួរទទួលទាន ដើមី្បបន្ថែមឋាមពលឲ្យអ្នកពេលកំពុងចរាចររដូវ មានដូចជាចេក ទំពាំងបាយជូរ និងស្វាយ។ ដូច្នេះសូមអ្នកដាក់ផ្លែឈើ (ក្នុងចំណោមបីមុខខាងលើ) ទៅតាមខ្លួន និងកុំភ្លេចញ៉ាំទឹក ឲ្យបានច្រើនផងការពារកុំឲ្យខ្វះជាតិទឹក។

៥. ប្រើថ្នាំបំបាត់ការឈឺចាប់ (បើចាំបាច់)

នារីខ្លះអង្គុយយូរច្រើនម៉ោង បណ្តាលឲ្យឈឺចុក។ ដូច្នេះបើអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ ក្នុងពេលមានរដូវ អ្នកគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត អំពីថ្នាំបំបាត់ការឈឺចាប់ ដែលអ្នកគួរប្រើក្នុងករណីចាំបាច់។

សុភាពនារីទាំងឡាយ យ៉ាងម៉េចដែរ? បានធូរចិត្តខ្លះទេ?

បើអ្នកត្រូវធ្វើដំណើរក្នុងពេលមានរដូវមែន អ្នកអាចសាកល្បងធ្វើ តាមវិធីសាស្ត្រខាងលើ។ អ្នកអាចធ្វើដំណើរដោយធូរចិត្ត និងជឿជាក់បាន មិនព្រួយ មិនខ្លាច អង្គុយនៅមិនសុខទៀតទេ៕

Period-Girl-On-Tour-02

Period-Girl-On-Tour-03

អត្ថបទអ្នកចង់អាន

យោងទៅតាមការសិក្សាមួយ! សម្រក់ទឹកភ្នែក សម្រាប់មនុស្សអតីត គឺអាចជួយអ្នកឱ្យស្រកទម្ងន់បាន!!!

ដោយ: ភារុន 8 AM, Friday, 24 May, 2019

យោងទៅតាមការសិក្សាមួយ បានលើកឡើងថា ជាមធ្យម មនុស្សត្រូវយំដោយបង្ហូរទឹកភ្នែកប្រហែល 16.5 Gallons (63លីត្រ) សម្រាប់ពេញមួយជីវិតរបស់យើងម្នាក់ៗ។ ប៉ុន្តែចុះបើ...

វិធីថែរក្សាក្រចក ឱ្យស្រស់ស្អាត

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

មានបញ្ហាក្រចក មិនស្អាតមែនទេ? ឈប់ខ្វាយខ្វល់ទៀតទៅ ហើយសូមងាកមក ចាប់អារម្មណ៍​ពីវិធីមួយចំនួន​ ដើម្បី​ថែរក្សាក្រចករបស់អ្នក ឱ្យមានសុខភាពល្អវិញម្តង។ ចង់ចៀស...

ទទួលទានភេសជ្ជៈ និងបន្លែទាំងនេះ មុនចូលគេង ស្រកទាំងក្បាលពោះ និងមិនអស់លុយច្រើនថែមទៀត!!

ដោយ: ភារុន 9 AM, Wednesday, 06 Feb, 2019

ប្រសិនបើអ្នកមាន ខ្លាញ់ត្រង់ក្បាលពោះ ពិតជាមានការពិបាកណាស់ ព្រោះថាវាជាតំបន់ដែល ពិបាកកម្ចាត់ខ្លាំងបំផុតនៅក្នុងរាងកាយរបស់មនុស្សយើងគ្រប់គ្នា។ ការកើនឡើងន...

រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

គេង​មិន​លក់ ​វា​អាច​បណ្តាលមកពី​កត្តា​ជាច្រើន ប៉ុន្តែ​ក្នុងនោះ ​ក៏មាន​ការរួមចំណែក​ពី​សកម្មភាព​មួយចំនួន របស់​អ្នក​ផងដែរ ដូច្នេះ​មានរឿង​មួយចំនួន ​ដែល​...

Tomnerb.Com - YouTube Channel