ចូលចិត្តទំនើប

តើអ្នកដឹងទេថា ពេលណាដែលមិនគួរ ហាត់ប្រាណ?

ដោយ: ស៊ីវងីម 7 PM, Monday, 13 Jul, 2015

ការហាត់ប្រាណ នឹងធ្វើឱ្យសុខភាពរឹងមាំឡើង ទាំងរាងកាយ ទាំងផ្លូវចិត្ត អ្នកដែលហាត់ប្រាណ ជាប់ជា​ប្រចាំនឹង​យល់​ច្បាស់នូវការពិត ក្នុងចំណុចនេះយ៉ាងច្បាស់លាស់។ អ្នកខ្លះប្រាប់ថា ការហាត់ប្រាណ ប្រៀបដូច​ជាគ្រឿង​ញៀនម្យ៉ាង​អុីចឹង ព្រោះបើបានប្រតិបត្តិ រហូតក្លាយជាទម្លាប់ប្រចាំហើយនោះ បើមិនបានហាត់ប្រាណមួយថ្ងៃ នឹងមានអារម្មណ៍ថា ដូច​ជាមិនសូវស្រស់ស្រាយប៉ុន្មានទេ នេះជាការពិត​ ព្រោះរាងកាយមិនបានបញ្ចេញ​សារធាតុ​នៃសេចក្តីសុខ​ “អេនដូ​ហ្វ៊ីន” ចេញមក។ តែយ៉ាងណាក៏ដោយ ទោះជាការហាត់ប្រាណ ធ្វើឱ្យមានផលល្អ ដល់សុខភាពរាងកាយយ៉ាងច្រើនមែន តែ​ក៏មានករណី​ជា​​ច្រើន ដែលយើងគួរតែប្រយ័ត្ន ឬគួរតមការធ្វើលំហាត់ប្រាណ ជាបណ្តោះអាសន្នដែរ ជាពិសេសក្នុង​សភាវ​ណាមួយ​ដូចខាង​ក្រោម​នេះ។

  1. ឈឺថ្កាត់ មិនស្រួលខ្លួន ជាពិសេសបំផុត បើមានគ្រុនក្តៅខ្លួន ឬមានអាការរលាកក្លាយ នៅ​លើផ្នែក​ណាមួយ​របស់​រាង​កាយ។
  2. ក្រោយជាសះស្បើយពីជំងឺថ្មីៗ ដែលរាងកាយនៅទន់ខ្សោយ បើសិនហាត់ប្រាណក្នុងអំឡុងពេលនេះ នឹងធ្វើឱ្យរាង​កាយ ​រឹតតែទន់ខ្សោយទៅទៀត។
  3. បន្ទាប់ពីទទួលទានអាហារ ហើយភ្លាមៗ ព្រោះនឹងធ្វើឱ្យឈាម នៅក្នុងប្រព័ន្ធឈាមរត់ ត្រូវបែងចែកទៅប្រើប្រាស់​ក្នុង​​ការរំលាយ​អាហារ ដូច្នេះឈាមដែលនឹងហូរទៅចិញ្ចឹមសាច់ដុំ ផ្នែកដែលហាត់ប្រាណនឹងថយចុះ ធ្វើឱ្យសាច់ដុំចុះ​ខ្សោយ​សមត្ថ​ភាព និងងាយកើតប្រគ្រីវកាច់ណាស់។
  4. ក្នុងពេលដែលធាតុអាកាសក្តៅ និងហប់ខ្លាំង ព្រោះរាងកាយនឹងបាត់បង់ញើស និងទឹកច្រើនជាងប្រក្រតី ធ្វើឱ្យ​រាង​កាយទន់ខ្សោយ ឆាប់ហត់ ឬអាចខ្យល់គបាត់ស្មារតីក៏មាន (សម្រាប់អ្នកដែលមានរាងកាយ មិនរឹងមាំដូចអ្នកកីឡា)។

ExerciseWrong-02

អាការដែលបង្ហាញថា គួរបញ្ឈប់ការហាត់ប្រាណ

ក្នុងករណីខ្លះ ដែលរាងកាយអាចចុះទន់ខ្សោយមួយខណៈពេល ដូចជា ក្រោយពេលកើតអាការរាករូស អត់ងងុយ ការ​ហាត់​​ប្រាណ ដែលធ្លាប់តែធ្វើតាមធម្មតានោះ អាចក្លាយទៅជាធ្ងន់ធ្ងរបាន ដូច្នេះបើសិនជាមានអាការដូចខាងក្រោមនេះ ទោះជា​តែ​មួយ​ករណី ឬ​ច្រើន​យ៉ាងណាក៏ដោយ គួរតែឈប់ធ្វើការហាត់ប្រាណភ្លាមដូចជា៖

  1. មានអារម្មណ៍ថា ហត់ខុសប្រក្រតី
  2. មានអាការញ័របេះដូង ខុសប្រក្រតី
  3. មានអាការ ដកដង្ហើមមិនស្រួល ឬដកដង្ហើមមិនបានពេញលេញ
  4. មានអាការ វិលមុខ
  5. មានអាការ ក្អួតចង្អោ
  6. មានអាការ ងងឹតមុខ
  7. ជីពចរលោតញាប់ច្រើនជាង 140ដង ក្នុង​ 1នាទី (សម្រាប់មនុស្សចាស់) ឬ 160ដង ក្នុង 1នាទី (សម្រាប់វ័យកំលោះ​ក្រមុំ)។

សូមចាំទុកថា បើមានអាការណាមួយកើតឡើង ត្រូវបញ្ឈប់ការហាត់ប្រាណភ្លាម រួចហើយអង្គុយសម្រាក ឬគេង​សម្រាក​រហូត​ទាល់​​​​​​តែបាត់ហត់ មិនគួរហាត់ប្រាណបន្តទៀតឡើយ និងត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យ ឬសម្រាកឈប់​ហាត់​ប្រាណ​​ រហូតទាល់តែ​សភាពរាងកាយរឹង​ប៉ឹង ដូចប្រក្រតីឡើងវិញ៕

អត្ថបទអ្នកចង់អាន

អស់បារម្ភ! កាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកសុដន់ បើអនុវត្តតាមវិធីទាំងនេះ!

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

ជម្ងឺមហារីកសុដន់ បានរីករាលដាល លើស្រ្តីរាប់លាននាក់ទូទាំងពិភពលោក។ បើទោះបីជា ពុំទាន់មានវិធីការពារជម្ងឺនេះឱ្យបានមួយរយភាគរយ ក៏ពិតមែន ប៉ុន្តែយើងក៏អាចកាត់...

របកគំហើញវិទ្យាសាស្រ្ត ទាំង១០ ដែលអ្នកអាចនឹងមិនបានដឹង

ដោយ: ដួងច័ន្ទ 8 PM, Thursday, 20 Apr, 2017

មានដំណឹងល្អៗមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត ដែលអ្នកប្រហែលជារំលងមិនបានដឹង។ ដូច្នេះ ទំនើប សូមលើកយកមកបង្ហាញអ្នក ដើម្បីទទួលជ្រាបទាំងអស់គ្នា។ ១. កំណើនន...

សំណួរទាំង 6 ដែលគួរសួរកូនមុនចូលគេង ដើម្បីឱ្យស្គាល់កូនកាន់តែច្បាស់ឡើង

ដោយ: រីកា 4 PM, Monday, 09 May, 2016

ពេលវេលា​ដែល​ឪពុកម្តាយ និង​កូន​បាន​នៅ​ជាមួយគ្នា​បែប​ជិតស្និទ្ធ​មែនទែន​នោះ គឺ​មុនពេល​ចូល​គេង​ហ្នឹងឯង ហើយ​អ្វីដែល​លោកឪពុក​អ្នក​ម្តាយ ​គួរតែ​ធ្វើ​មុននឹ...

ហេតុអ្វីគួរកក់សក់ ភ្លាមក្រោយត្រូវទឹកភ្លៀង?

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

រដូវភ្លៀង ចាប់ផ្តើមចូលមកដល់ហើយ តិច ឬច្រើនអ្នកអាចនឹងត្រូវទឹកភ្លៀង ពេលធ្វើដំណើរនៅខាងក្រៅ។ ហេតុនេះ គួរតែមកស្វែងយល់បន្តិចពីរឿងទឹកភ្លៀង! ចំនុចសំខាន់ ដែល...

Tomnerb.Com - YouTube Channel