ចូលចិត្តទំនើប

តើយើងអាចប្រើប្រាស់ផលិតផល ខាត់មុខលើត្របកផ្នែកបានទេ?

ដោយ: ដួងច័ន្ទ 8 PM, Monday, 01 May, 2017

ត្របកភ្នែក អ្នកមានសភាពខ្មៅជាំមែនទេ? តើអ្នកគួរថែរក្សាវាដូចម្តេច? តើអ្នកអាចប្រើការដុសខាត់ លើត្របកភ្នែក ហើយធ្វើការម៉ាស្សា ដូចដែលអ្នកធ្វើលើស្បែកមុខ ដើម្បីឱ្យស្បែក មានភាពភ្លឺថា្លបានទេ? អ្នកកំពុងត្រូវការដំបូន្មាន លើសំណួរទាំងនេះមែនទេ? ទំនើប សូមផ្តល់នូវចំណេះដឹងតិចតួចមួយនេះ សម្រាប់អ្នក។

ត្របកភ្នែក គឺជាតំបន់ដែលមានរំញោចខ្លាំងបំផុត នៅលើផ្ទៃមុខ។ ការថែរក្សាដ៏ប្រុងប្រយ័ត្នបំផុតត្រូវ ការប្រតិបត្តិលើត្របកភ្នែក បើសិនជាអ្នកចង់រក្សាភាពស្រស់ស្អាត នៃត្របកភ្នែក និងរក្សាវាឱ្យមានសុខភាពល្អ។ បើសិនជាអ្នកប្រើប្រាស់ការតុបតែងមុខច្រើន អ្នកគួរជៀសវាងនៅពេល ដែលអ្នកអាចជៀសបាន ហើយអ្នកត្រូវអនុវត្តការសម្អាតជាទៀងទាត់ នៅគ្រប់ពេលអ្នកតុបតែងមុខ។ អ្នកជំនាញខាងសម្រស់បានផ្តល់ ការណែនាំលើការថែទាំត្របកភ្នែក ដូចខាងក្រោម៖

ជាបឋម មិនត្រូវដុសខាត់ត្របកភ្នែកឡើយ។ មិនត្រឹមតែស្បែកត្របកភ្នែកប៉ុណ្ណោះទេ ដែលទន់ និងមានរំញោច ប៉ុន្តែរោមភ្នែកក៏រងផលប៉ះពាល់ផងដែរ ដោយសារការប្រើប្រាស់ការតុបតែងមុខ និងផលិតផលថែរក្សាសម្រស់ច្រើនពេក។ ជាទូទៅត្របកភ្នែក មិនត្រូវការដុសខាត់នោះទេ។ ដូច្នេះ ការប្រើប្រាស់ផលិតផលដុសខាត់ នៅលើត្របកភ្នែក នៅពេលដុសលាងមុខជាប្រការ ដែលត្រូវតែ ជៀសវាង។

ម្យ៉ាងវិញទៀត ផលិតផលដុសខាត់មុខមិនសក្តិសម នឹងស្បែកត្របកភ្នែកទេ។ វាមានឥទ្ធិពលខ្លាំងពេក។ បើសិនជាអ្នកមានបញ្ហាស្បែករបក ឬស្បែកស្ងួតនៅជុំវិញត្របកភ្នែក អ្នកអាចធ្វើការខាត់ស្រាលៗ។ ក្នុងករណីនេះ អ្នកគួរប្រើប្រាស់ផលិតផលដុសខាត់ ដែលមានគ្រាប់តូចល្អិតតិចតួច ដូចជា Apricot Scrub ជាដើម។ អ្នកគួរប្រើប្រាស់វាក្នុងកម្រិតតិចតួច លាយជាមួយផលិតផល ផ្តល់សំណើម និងម៉ាស្សាថ្នមៗ លើត្របកភ្នែក។ ក្នុងពេលធ្វើការម៉ាស្សាជាមួយស្រ្កាប់ ត្រូវធ្វើចលនាជារង្វង់តាមទ្រនិចនាឡិកា។ បញ្ហាស្បែកត្របកភ្នែកស្ងួត អាចបណ្តាលមកពីកង្វះវីតាមីន A។

បើសិនជាអ្នកមានរោមភ្នែកស្តើង ឬមានបញ្ហាជ្រុះរោមភ្នែកច្រើន មានន័យថារោមភ្នែករបស់អ្នកមានឬសទន់ខ្សោយ។ អ្នកត្រូវជៀសវាងការប្រើប្រាស់ផលិតផល គ្រប់ប្រភេទនៅជុំវិញរង្វង់ភ្នែក។ បើសិនជាអ្នកមានរោមភ្នែកក្រាស់ និងមិនមានការជ្រុះទេ ប៉ុន្តែអ្នកមានបញ្ហាស្ងួត គ្រឿងផ្សំខាងលើ អាចជួយបាន។ អ្នកគួរប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើ ឬម៉ាស ដើម្បីថែរក្សាសម្រស់ត្របកភ្នែករបស់អ្នក។

Scrubs-Eyelids-02

ប្រភព: TheHealthSite ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

វិធីងាយៗ ក្នុងការគ្រប់គ្រងភាពតានតឹង ក្នុងអារម្មណ៍

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

សហសវត្សរថ្មីមនុស្សយើងភាគច្រើនកំពុងតែខំប្រឹងរត់ឲ្យទាន់ភាពទំនើបនៃសម័យកាល។ខំប្រឹងធ្វើការខំប្រឹងរកលុយកាន់តែប្រឹងកាន់តែតានតឹងហេតុនេះប្រសិនបើអ្នកចង់ជោគជ័...

អ្វីនឹងកើតឡើង? ប្រសិនបើអ្នកញុំាសាច់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ភារុន 11 AM, Wednesday, 10 Apr, 2019

បច្ចុប្បន្ននេះ គ្រូពេទ្រតែងណែនាំឱ្យយើងម្នាក់ៗញុំាសាច់ត្រីប្រហែល 2-3ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពល្អបំផុតដល់រាងកាយរបស់យើងគ្រប់...

វិធីមើលថែទាំខួរក្បាល ឱ្យនៅតែភ្លឺថ្លាជានិច្ច

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

តិច​ណូ​ឡូ​ជី​ ក្នុងពេល​បច្ចុប្បន្ននេះ ​ឈានទៅ​មុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗ ចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែ​ការដែល​ម...

គន្លឹះ និងល្បិច 8យ៉ាង ធ្វើឱ្យរោមភ្នែកក្រាស់វែង

ដោយ: រីកា 10 PM, Saturday, 05 Sep, 2015

ប្រសិនបើមាន​មនុស្សពីរនាក់ មកឈរឱ្យអ្នកជ្រើសរើស ហើយពួកគេសុទ្ធសឹងជាមនុស្ស ដែលមានសមត្ថភាព​និងមាន​គុណ​សម្បត្តិដូចគ្នា ខុសគ្នាត្រង់ថាម្នាក់ស្អាត និងម្នាក...

Tomnerb.Com - YouTube Channel