ចូលចិត្តទំនើប

តើផ្លែប៉ោម មានប្រយោជន៍ ចំពពោះក្មេងតូចដូចម្តេចខ្លះ?

ដោយ: រីកា 1 PM, Thursday, 12 May, 2016

ផ្លែ​ប៉ោម ​មានគុណ​សម្បត្តិ​ក្នុងការ​ព្យាបាល​ដ៏​ល្អ អាចជួយ​សម្រាល​អាការ​ឈឺ​ថ្កាត់ ដូចជា អាការ​ក្អក, រោគ​ក្រពះ, រោគ​ពាក់ព័ន្ធ​នឹង​ធ្មេញ និង​អាការ​រាករូស​នៅលើ​ក្មេង​តូច​បាន។ ផ្លែ​ប៉ោម​ជា​អាហារ​ចាប់ផ្តើម​ដំបូង ​ដែល​ល្អ​បំផុត​សម្រាប់​ក្មេង​តូច អាច​ចាប់ផ្តើម​ឱ្យ​ញ៉ាំ​បាន​តាំងពី​អាយុ 6ខែ​ឡើងទៅ។ តើ​ផ្លែ​ប៉ោម​មាន​ប្រយោជន៍ ​ចំពោះ​ក្មេង​តូច​យ៉ាងណាខ្លះ?

ជួយ​សម្រាល ​អាការ​ហើមពោះ

អ្នក​ម្តាយ​នឹង​សង្កេតឃើញថា កូនតូច​ច្រើនតែ​ជួបនឹង​បញ្ហា​ឆ្អល់ពោះ ហើមពោះ​ញឹកញាប់ ដូច្នេះ​អ្នក​ម្តាយ​អាចជួយ​សម្រាល​អាការ​នេះ​ឱ្យ​កូនតូច​បាន ដោយ​គ្រាន់តែ​បកសម្បក​ផ្លែ​ប៉ោម​កិន និង​ស្ងោរ ឬ​ចំហុយ​ឱ្យ​កូនតូច​ញ៉ាំ ព្រោះ​សារធាតុ ផូ​លី​ហ្វ៊ី​ណូ​ល ដែល​នៅក្នុង​ផ្លែ​ប៉ោម​ជួយ​កាត់បន្ថយ​អាការ​ឆ្អល់ពោះ ហើមពោះ​បាន ដោយ​ការ​ស្រោប​ការពារ​ពីលើ​សាច់​ភ្នាស​ក្រពះ។

ជួយ​សម្អាត​ធ្មេញ និង​ធ្វើឱ្យ​អញ្ចាញធ្មេញ​រឹងមាំ (មាន​ប្រយោជន៍​បំផុត​ សម្រាប់​ក្មេង​តូច​ដែលមាន​អាយុ​ចាប់ពី 1.5 ឆ្នាំ​ឡើងទៅ)

ការ​ទំពារ​ផ្លែ​ប៉ោម មិន​ត្រឹមតែ​ជួយ​បង្កើន​ការហូរ​វិល​របស់​លោហិត ​នៅក្នុង​អញ្ចាញធ្មេញ​បាន​កាន់តែ​ល្អ​ឡើង​នោះទេ តែ​កាក​សរសៃ​អាហារ​នៅក្នុង​ផ្លែ​ប៉ោម ​នៅបាន​បំពេញ​តួនាទី​ប្រៀបដូចជា​ការ​ដុស​សម្អាត​ធ្មេញ​ដូច្នោះ​ដែរ។

Kid-Eat-Apple-05

សម្រាល​អាការ​ក្អក

ក្មេង​តូច​ដែល​កើត​អាការ​ក្អក នឹង​ធ្វើឱ្យ​មិនអាច​គេង​លក់បាន​ស្រួល​ពេញ​មួយ​យប់​នោះឡើយ តែ​ផ្លែ​ប៉ោម​ដែលមាន​រសជាតិ​ផ្អែម​មាន​ប្រសិទ្ធភាព ​ក្នុងការ​កាត់បន្ថយ​អាការ​ក្អក ចូរ​យក​ទឹក​ផ្លែ​ប៉ោម​ដែល​បានមកពី​ការ​ស្ងោរ ឬ​ចំហុយ​ឱ្យ​កូនតូច​ញ៉ាំ​ប្រមាណ​ជា1សប្តាហ៍ អាការ​ក្អក​នឹង​បាន​ធូរស្រាល ហើយ​កូនតូច​នឹង​គេង​លក់បាន​ឆ្អែត​ពេញលេញ​មិន​ខាន។

បំបាត់​អាការ​រាករូស

ជំងឺ​រាករូស​ គឺជា​ជំងឺ​ដែល​ជួប​ញឹកញាប់​នៅលើ​ក្មេង​តូច​ច្រើនជាង​មនុស្ស​ធំ ផ្លែ​ប៉ោម​ដែល​ឆ្អិន និង​មាន​រសជាតិ​ផ្អែម អាច​ព្យាបាល និង​កាត់បន្ថយ​អាការ​រាគរូស​បាន ដោយ​យក​ទឹក​ផ្លែ​ប៉ោម​ដែល​បានមកពី​ការ​ស្ងោរ ឬ​ចំហុយ​មក​កិន​ឱ្យ​ហ្មត់ រួច​ឱ្យ​កូនតូច​ញ៉ាំ 2-4ដង​ក្នុង​មួយថ្ងៃ។

Kid-Eat-Apple-04

សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ

ផ្លែ​ប៉ោម​ពណ៌​ក្រហម​ មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ដែល​ហៅថា “Quercetin”។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា “Quercetin” អាចជួយ​សាង និង​បង្កើន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ក្នុង​រាងកាយ​បាន​ទៀតផង។

ចំណុច​គួរ​ប្រយ័ត្ន​ក្នុង​ការឱ្យ​កូនតូច​ញ៉ាំ​ផ្លែ​ប៉ោម

  • មិន​គួរឱ្យ​ក្មេង​តូច​ញ៉ាំ​ខណៈពេល ដែល​ពោះ​ទំនេរ​នោះទេ ព្រោះ​ផ្លែ​ប៉ោម​នឹង​ពិបាក​រំលាយ​ជាង​ប្រក្រតី​នៅពេល​ពោះ​ទំនេរ ឬ​នៅពេល​ព្រឹក។
  • កូនតូច​ត្រូវមាន​អាយុ 6ខែ​ឡើងទៅ និង​ត្រៀម​រួចរាល់​ហើយ​ សម្រាប់​ការចាប់ផ្តើម​ទទួលយក​អាហារ​បន្ថែម។
  • លាង​ឱ្យបាន​ស្អាត​មុននឹង​ញ៉ាំ។
  • យក​គ្រាប់​ចេញ​មុននឹង​ឱ្យ​កូនតូច​ញ៉ាំ៕

Kid-Eat-Apple-02

Kid-Eat-Apple-03

អត្ថបទអ្នកចង់អាន

បង្រៀនកូន ឱ្យចេះតស៊ូ

ដោយ: ដាលីស 10 PM, Thursday, 24 Mar, 2016

តស៊ូ… មិនមែនជា​ការធ្វើ​បាប​គ្នា ​ខាង​រាងកាយ មិនមែនជា​ការកែ​បញ្ហា​ដោយ​ប្រើ​កម្លាំងកាយ​នោះទេ តែ​ជាការ​បង្រៀន​ឱ្យ​កូន​វ័យ​ម​តេ្ត​យ្យ​ចេះ​គិត កែប...

វិធីសាស្រ្តទទួលបានស្បែកទន់ រលោង គ្មានស្នាមអុជខ្មៅ ដោយប្រើប្រទាលកន្ទុយក្រពើ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Feb, 2017

អ្នកអាចទទួលបានស្បែកស និងភ្លឺថ្លា នៅពេលអ្នកប្រើប្រាស់ ប្រទាលកន្ទុយក្រពើ។ ប្រទាលកន្ទុយ ក្រពើមានប្រសិទ្ធភាពបំផុត សម្រាប់ការព្យាបាលបញ្ហាស្បែកជាច្រើនប្រ...

សញ្ញាដំបូងទាំង 10 ដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងកង្វះ វីតាមីនសេ !

ដោយ: ចរិយា 8 AM, Tuesday, 20 Aug, 2019

វីតាមីនសេ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យរាងកាយរបស់មនុស្សយើង មានសុខភាពល្អ និងរឹងមាំ។ ដូច្នេះអ្នកត្រូវទទួលបរិមាណនៃ វីតាមីនសេ ឱ្យត្រឹមត្រូវ និងគ្រប...

វិធីងាយៗ 7 យ៉ាង ដែលជួយធ្វើឱ្យ ធ្មេញ-សស្អាត តាមបែបធម្មជាតិ

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

តើអ្នកមានធ្មេញពណ៌លឿងមែនទេ? ហើយអ្នកចង់ធ្វើឱ្យ ធ្មេញ-ស ស្អាតមែនទេ? ម្យ៉ាងទៀត អ្នកនឹងរីករាយប្រសិនបើក្រៅពីការលាងសម្អាតធ្មេញនៅឯមន្ទីរពេទ្រធ្មេញហើយនោះ ក៏...

Tomnerb.Com - YouTube Channel