ចូលចិត្តទំនើប

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកបរិភោគជាតិអំបិលច្រើនពេក?

ដោយ: ភារុន 10 AM, Saturday, 01 Dec, 2018

អំបិលគឺមានសារៈសំខាន់ណាស់ចំពោះប្រវត្តិសាស្រ្តពិភពលោក និង មានប្រយោជន៍ដល់ការថែរក្សាសាច់ឱ្យទុកបានចូល។ អំបិលក៏មានសារៈសំខាន់ផងដែរចំពោះដំណើរការប្រព័ន្ធរាងកាយរបស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយអំបិលតិចតួចនៅក្នុងរបបអាហាររបស់អ្នកគឺមានគ្រោះថ្នាក់ ប៉ុន្តែបរិមាណអំបិលច្រើនពេកក៏មានគ្រោះថ្នាក់ដល់សុខភាពរាងកាយផងដែរ។ ភាគច្រើនអាហារដែលត្រូវបានកែច្នៃ និង អាហារកំប៉័ងមានជាតិអំបិលច្រើនខ្លាំងណាស់ដើម្បីធ្វើឱ្យអាហារទាំងនោះមានរសជាតិឆ្ងាញ់។ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកទទួលទានអំបិលច្រើនពេក? ខាងក្រោមនេះជាលទ្ធផលអាចជាមហន្តរាយ ហើយក៏អាចធ្វើឱ្យអ្នកភ្ញាក់ផ្អើលផងដែរ៖
1. ជម្ងឺតម្រងនោម
អំបិលធ្វើឱ្យរាងកាយរបស់អ្នកអាចរក្សាជាតិទឹក។ នៅពេលរាងកាយរបស់អ្នកកំពុងព្យាយាមធ្វើឱ្យមានតុល្យភាព រវាងសមាមាត្រជាតិអំបិល និង ជាតិទឹក។ តម្រងនោមរបស់អ្នកត្រូវខិតខំប្រឹងប្រែងធ្វើការ ដើម្បីជៀសវាងមានជាតិទឹកច្រើនហួសប្រមាណអាចជ្រៀតចូលក្នុងតម្រងនោម។ នៅទីបំផុតបញ្ហានឹងកើតមានដោយបណ្តាលឱ្យតម្រងនោមខូចខាតនឹងបង្កជាជម្ងឺតម្រងនោម ឬ ខ្សោយតម្រងនោម ។

2. សម្ពាធឈាមឡើងខ្ពស់
នៅពេលដែលរាងកាយរបស់អ្នកព្យាយាមបន្សាយជាតិអំបិលនៅក្នុងឈាម ដោយរក្សាជាតិទឹកនោះ ជាលទ្ធផលទំហំក្នុងសរសៃឈាមរួមតូច ហើយនឹងធ្វើឱ្យសម្ពាធឈាមកាន់តែឡើងខ្ពស់ នៅទីបំផុតបណ្តាលឱ្យសរសៃឈាមក្រហមបែក ឬ ជាប់គាំងជាដើម។

3. ជម្ងឺគាំងបេះដូង
អំបិលច្រើននាំឱ្យសរសៃឈាមអង្រួន ឬ ស្ទះ ហើយក៏បំផ្លាញដល់សរសៃឈាមបេះដូង។ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ ជារឿយៗឈឺចុកចាប់នៅក្នុងទ្រូង – ឈឺចាប់ខ្លាំងក្នុងពេលកំពុងធ្វើសកម្មភាពជាដើម មានន័យថាអ្នកប្រហែលមានជម្ងឺបេះដូងហើយ។ ដូច្នេះអ្នកត្រូវកាត់បន្ថយការទទួលទានជាតិអំបិល វានឹងអាចជួយពន្យឺតការវិវត្តទៅរកជំងឺបេះដូង ប៉ុន្តែបើជាតិអំបិលតិចតួចពេកក៏អាចបណ្តាលអោយកើតជំងឺបេះដូងផងដែរ។

4. បញ្ហាខួរក្បាល
ជាតិអំបិលច្រើនធ្វើឱ្យកើនឡើងសម្ពាធឈាម ហើយអាចបំផ្លាញដល់សរសៃឈាមខួរក្បាល។ ប្រសិនបើវាត្រូវបានបំផ្លាញនឹងធ្វើឱ្យកោសិកាមិនមានអុកស៊ីហ៊្សែនគ្រប់គ្រាន់ វានឹងអាចស្លាប់ ឬ មិនដំណើរការ។ នេះបណ្តាលឱ្យអ្នកមានជំងឺវង្វេង។

5. ជម្ងឺមហារីក
ឥទ្ធិពលនៃជាតិអំបិល ដែលធ្វើឱ្យកើតជម្ងឺមហារីក គឺមានភាពតិចតួចណាស់ប៉ុន្តែវាអាចមាន។ ការទទួលទានអាហារមានជាតិអំបិល(សារធាតុសូដ្យូម)ខ្ពស់ អាចនឹងកើតជំងឺមហារីកក្រពះ ព្រោះជាតិប្រៃច្រើនមានផ្ទុកនូវកម្រិត H. pylori ដែលប្រែក្លាយទៅជាបាក់តេរីដែលបង្កជាជំងឺមហារីកក្រពះ។ ការបន្ថយអំបិលអាចបន្ថយហានិភ័យនៃជំងឺមហារីក។

6. ជម្ងឺពុកឆ្អឹង
ជំងឺពុកឆ្អឹងគឺជាភាពស្តើងនៃឆ្អឹងដែលទាក់ទងនឹងអាយុកាលរបស់មនុស្ស។ មានមូលហតុជាច្រើននៃជំងឺពុកឆ្អឹងមកពីការមិនហាត់ប្រាណ ការផឹកភេសជ្ជៈកំប៉ុងដែលមានជាតិហ្គាសជាដើម។ ទោះជាយ៉ាងណាក៏ដោយការបរិភោគអំបិលកាន់តែច្រើន ជាតិកាល់ស្យូមកាន់តែបាត់បង់ច្រើន ជាតិកាល់ស្យូមបាត់បង់ច្រើននឹងធ្វើឱ្យស្តើងឆ្អឹង ហើយទំនងជាធ្វើឱ្យឆ្អឹងកាន់តែរលាយបាត់បង់។ ការកាត់បន្ថយអំបិលស្របពេលដែលការបង្កើនកាល់ស្យូម និង វីតាមីន D អាចកាត់បន្ថយការពុកឆ្អឹង។

សេចក្តីសន្និដ្ឋាន
អាហារដែលមានជាតិអំបិលគឺមានរសជាតិឆ្ងាញ់! ប៉ុន្តែយើងត្រូវចេះបរិភោគឱ្យបានត្រឹមត្រូវ ដើម្បីឱ្យជាតិអំបិលជួយដល់សុខភាពរបស់យើង។ ជាមួយនឹងហានិភ័យទាំងអស់ដែលបានរៀបរាប់មកនេះអ្នកបានគេដឹងរួចហើយ ដូច្នេះអ្នកត្រូវចេះកាត់បន្ថយអំបិលនៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។ សម្ពាធឈាមខ្ពស់ត្រូវបានគេស្គាល់ថាជាឃាតករដ៏ស្ងៀមស្ងាត់ ព្រោះមនុស្សជាច្រើនដែលមានសម្ពាធឈាមខ្ពស់មិនដឹងខ្លួនរហូតដល់វាយឺតពេល។ ត្រូវពិនិត្យសំពាធឈាមរបស់អ្នកហើយបន្ទាប់មកត្រូវចេះបញ្ឈប់ខ្លួនឯងលើការទទួលទានអំបិល។ អ្នកនឹងត្រូវចេះថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អ និង ធ្វើឱ្យមានអារម្មណ៍ល្អប្រសើរ ដើម្បីរស់នៅឱ្យបានអាយុវែង។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សូមប្រយ័ត្ន! ការមានកូនដោយអចេតនា អាចកើតចំពោះស្ត្រីគ្រប់រូប

ដោយ: រីកា 6 PM, Wednesday, 30 Mar, 2016

តាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ បាន​ប្រាប់​ឱ្យដឹងថា ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្ត្រី ​នៅ​សហរដ្ឋអាមេរិក​មាន​ផ្ទៃពោះ​ដោយ​មិនបាន​ត្រៀម​ទុក ហើយ​មួយចំណែក...

អាហារ ដែលអាចធ្វើឱ្យអ្នក ងងុយគេង

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Mar, 2018

មនុស្សយើងគ្រប់គ្នាប្រាកដជា ធ្លាប់ជួបប្រទះអាការៈងងុយគេងភ្លាមៗ បន្ទាប់ពីការទទួលទានអាហារ។ កត្តានេះមិនត្រឹមតែបណ្តាលមកពី ការចូលចិត្តគេង ឬការធ្វើការនឿយហត...

ប្រយោជន៍ ដ៏មហាសាលពីទឹកផ្កាកុលាប ចំពោះសម្រស់នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

គ្រាន់តែ​បានឮ​ពាក្យ​ថា “ផ្កា​កុលាប” លោកអ្នក​ប្រាកដជា​នឹក​ដល់​សម្រស់​ នៃ​ពណ៌​ដ៏​ស្រស់ស្អាត និង​ក្លិន​ដ៏​ក្រអូប​របស់​វា ក៏​មិន​ខុស​អី​ពី​ពេលដែល​អ្នក​...

គ្រាន់តែកម្រើកដៃ ខួរក្បាលទារក ក៏អភិវឌ្ឍបានដែរ

ដោយ: ដាលីស 11 PM, Thursday, 24 Mar, 2016

ទារក​កម្រើក​ដៃ កុំ​មើលឃើញថា​ ជា​រឿង​តូចតាច​ឱ្យសោះ ព្រោះ​កោសិកា​ប្រសាទ​របស់​កូន​ មាន​វិវឌ្ឍនាការ​ដែល​កាន់តែ​ល្អ​ឡើង​បាន។ ការចាត់ចែង​រាងកាយ​កូន ​ឱ្យ​...

Tomnerb.Com - YouTube Channel