ចូលចិត្តទំនើប

តើនឹងមានអ្វីកើតឡើង បើអ្នកមិនបានទទួលទានទឹក គ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 9 PM, Saturday, 14 Jan, 2017

ទឹក គឺជារូបធាតុដ៏សំខាន់ នៅគ្រប់ទីកន្លែងនៅលើសកលលោក ហើយក៏មានក្នុងកោសិការបស់មនុស្សធម្មតាផងដែរ ដែលជាទូទៅផ្សំឡើង ក្នុងបរិមាណប្រមាណពី ៥៥ ទៅ ៦០ភាគរយ នៃសារធាតុទឹក។ ដូច្នេះតើទឹកដើរតួនាទីអ្វីខ្លះនៅក្នុងសារពាង្គកាយរបស់យើង ហើយតើយើងត្រូវការបរិមាណទឹកប៉ុន្មាន ដើម្បីទទួលបានសុខភាពល្អ។

យើងសូមលើកយកអត្ថបទ បកស្រាយអំពីផលប្រយោជន៍នៃទឹក ដើម្បីជាចំណេះដឹងបន្ថែមដល់លោកអ្នក។

បរិមាណទឹក នៅក្នុងខ្លួន

សារធាតុទឹក ក្នុងបរិមាណពី ៥៥ ទៅ ៦០ភាគរយ នៅក្នុងសរីរាង្គរបស់យើង គឺផ្អែកលើកត្តាមួយចំនួន ដូចជាទីតាំង កម្រិតជាតិខ្លាញ់ អាយុ និងភេទ។ ទារកដែលទើបនឹងកើត មានបរិមាណទឹករហូតដល់ ៧៥% ដែលអាចឱ្យទារកមានសមត្ថភាពហែលទឹកដូចជាត្រី។ ប៉ុន្តែបរិមាណទឹកនឹងធ្លាក់ចុះមកត្រឹម ៦៥% នៅពេលទារកមានអាយុ ១ឆ្នាំ។

Benefit-Drinking-Water-10

តួនាទីដ៏សំខាន់របស់ទឹក សម្រាប់ទ្រទ្រង់រាងកាយ

សារធាតុទឹក នៅក្នុងរាងកាយយើងមានតួនាទី ជាទ្រនាប់ និងផ្តល់ភាពរំអិលនៅតាមសន្លាក់ឆ្អឹង ធ្វើការគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ និងផ្តល់ជីវជាតិដល់ខួរក្បាល និងសរសៃខួរឆ្អឹងខ្នង។ ទឹក មិនត្រឹមតែមាននៅក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែចំពោះមនុស្សពេញវ័យ មានបរិមាណទឹកប្រមាណ ៣ភាគ៤ នៅក្នុងខួរក្បាល និងបេះដូង ដែលស្មើនឹងបរិមាណ នៃសំណើមនៅក្នុងផ្លែចេក។ ចំណែកឯសួត មានបរិមាណទឹកស្មើនឹងផ្លែប៉ោម គឺប្រមាណ៨៣% ហើយសូម្បីតែឆ្អឹងស្ងួត ក៏មានទឹកប្រមាណ១៣%ផងដែរ។ ចុះបើក្នុងខ្លួនយើង និងបរិស្ថាននៅក្រៅខ្លួនយើង ពោរពេញទៅដោយទឹកទៅហើយ ហេតុអ្វីក៏យើងនៅតែត្រូវការទឹក ជាច្រើនទៀត?

ការទទួលទានទឹកត្រឹមត្រូវ ផ្តល់សារៈប្រយោជន៍អ្វីខ្លះ?

ហេតុផលគឺ ជារៀងរាល់ថ្ងៃយើងបានបាត់បង់សារធាតុទឹក ប្រមាណពី ២ ទៅ៣ លីត្រតាមការបញ្ចេញញើស ការបន្ទោរបង់ ការធ្វើចលនារបស់ពោះវៀន និងការដកដ្ហើមផងដែរ។ ដោយសារទាំងនេះ ជាកត្តាចាំបាច់ នៅក្នុងការរស់នៅរបស់យើង ដូច្នេះយើងត្រូវការទឹកបន្ថែម ដើម្បីទូទាត់នឹងការបាត់ បង់។ ការក្សាលំនឹងនៃកម្រិតជាតិទឹក មានសារៈសំខាន់បំផុត ដើម្បីជៀងផុតពីការខ្សោះ ឬការលើសជាតិទឹកនៅក្នុងខ្លួន ដែលបញ្ហាទាំងពីរនេះ នឹងផ្តល់ទុក្ខទោសដល់សុខភាព។

Benefit-Drinking-Water-07

ផលវិបាក នៃការខ្វះជាតិទឹក

មុខងារទទួលសញ្ញារបស់ខួរក្បាលផ្នែកខាងលើ បញ្ចេញសញ្ញាអំពីការបញ្ចេញអ័រម៉ូនផលិតទឹកនោម។ នៅពេលដែលសញ្ញានោះ មកដល់តំរង់នោម វានឹងបង្កើតបានជា aquaporin ដែលជាប្រព័ន្ធផ្តល់លទ្ធភាពឱ្យឈាមស្រូបយក និងបង្ខាំងជាតិទឹកកាន់តែច្រើន ដែលនាំឱ្យទឹកនោមមានពណ៌ ក្រម៉ៅ។ ការខ្សោះជាតិទឹកកាន់តែច្រើន នឹងធ្វើឱ្យអ្នកបាត់បង់ថាមពល សតិអារម្មណ៍ សំណើមលើស្បែក និងសំពាធឈាម ក៏ដូចជាខ្សោយសតិបញ្ញា ក្នុងការគិតត្រិះរិះពិចារណា។ ខួរក្បាលដែលខ្វះ ជាតិទឹកធ្វើការកាន់តែខ្លាំង ដើម្បីបំពេញតួនាទី ដូចខួរក្បាលធម្មតា ហើយខួរក្បាលនឹងអាចរួមតូច ដោយសារបរិមាណជាតិទឹកមិនគ្រប់គ្រាន់។

ផលវិបាក នៃការលើសជាតិទឹក

ជាទូទៅ កើតឡើងដោយសារការទទួលទានទឹកច្រើន ក្នុងចន្លោះរយៈពេលខ្លី។ អត្តពលិក ឬអ្នកកីឡា ភាគច្រើនជួបប្រទះ នឹងបញ្ហាលើសជាតិទឹក ព្រោះតម្រូវការទទួលទានជាតិទឹកច្រើន ដែលបណ្តាលមកពីការប្រើប្រាស់កម្លាំងកាយខ្លាំង។ នៅពេលដែលខួរក្បាលខ្វះជាតិទឹក បង្កើនផលិតកម្មនៃអរម៉ូនផលិតទឹកនោម ខួរក្បាលដែលលើសជាតិទឹកនឹងពន្យឺតល្បឿន ឬបញ្ឈប់ការផលិតទៅក្នុង ឈាម។ សូដ្យូមអេលីតដ្រូលីត នៅក្នុងរាងកាយក្លាយទៅជារាវ ដែលនឹងបណ្តាលឱ្យកោសិការីកធំ។ ក្នុងករណីធ្ងន់ធ្ងរ ប្រព័ន្ធតម្រង់នោម មិនអាចទ្រាំទ្រនឹងបរិមាណទឹកនោម រាវកាន់តែច្រើនទេ។ ការបំពុលពីទឹកនឹងបង្កជាបញ្ហាដូចជា ឈឺក្បាល ក្អួតចង្អោរ និងអាចធ្ងន់ធ្ងរ រហូតដល់ប្រកាច់ ឬស្លាប់។ ប៉ុន្តែនេះជាករណីកម្រ និងធ្ងន់ធ្ងរបំផុត។

Benefit-Drinking-Water-05

វិធីសាស្រ្តទទួលទានទឹក ឱ្យបានត្រឹមត្រូវ

ជាមូលដ្ឋាន ការថែរក្សាប្រព័ន្ធលំនឹងជាតិទឹក ជារឿងងាយស្រួល សម្រាប់អ្នកដែលទទួលបានទឹក ស្អាតប្រើប្រាស់ជារៀងរាល់ថ្ងៃ។ អស់ពេលជាយូរមកហើយ ដែលយើងតែងតែគិតថា ត្រូវទទួលទានទឹកឱ្យបាន ៨កែវ ក្នុងមួយថ្ងៃ។ ការគិតបែបនេះ មិនអាក្រក់ណាស់ណាទេ។ ប៉ុន្តែពីពេលនេះអ្នកគួរ កែប្រែទម្លាប់ ដោយទទួលទានទឹកផ្អែកលើ ទម្ងន់ និងបរិស្ថានដែលអ្នករស់នៅ។ ការស្រាវជ្រាវថ្មី បានណែនាំថា ជារៀងរាល់ថ្ងៃ បុរសគួរទទួលទានទឹកក្នុងកម្រិតពី ២.៥ ទៅ៣.៧ លីត្រ ហើយសម្រាប់ស្រ្តីគួរស្ថិតក្នុងកម្រិតពី ២ ទៅ២.៧ លីត្រ ដែលអត្រានេះកើនឡើង ឬថយចុះ អាស្រ័យលើសុខភាព សកម្មភាព អាយុ ឬសីតុណ្ហភាព។

នៅពេលដែលទឹក គឺជាកត្តានាំមកនៅសុខភាពល្អបំផុតនោះ ភេសជ្ជៈដទៃទៀតដូចជា កាហ្វេ ឬ តែ ក៏ ផ្តល់នូវសារធាតុរាវ សម្រាប់អ្នកផងដែរ ហើយសារជាតិទឹកនៅក្នុងចំណីអាហារ អាចផ្តល់បរិមាណប្រហាក់ប្រហែលនឹង ១/៥ នៃបរិមាណទឹកដែលយើងទទួលទាន។ បន្លែ ផ្លែឈើ ដូចជាស្រ្តប៊័រី ត្រសក់ ឬ ផ្កាខាត់ណាបៃតង មានសារជាតិទឹកច្រើនជាង ៩០% ដែលអាចជាជំនួយបន្ថែមសម្រាប់ ការទទួលទានទឹក បន្ថែមលើតម្លៃនៃជាតិ Fiber ដែលបានផ្តល់។ ការទទួលទានទឹកត្រឹមត្រូវ នឹងអាចផ្តល់ផលរយៈពេលវែងជាច្រើនទៀតដូចជា កាត់បន្ថយអត្រាគាំងបេះដូង ឬដាច់សរសៃឈាម ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងសំខាន់ជាងនេះ គឺអាចជួយកាត់បន្ថយហានិភ័យ នៃជម្ងឺមហារីក មួយចំនួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ទទួលទានទឹកដ៏ត្រឹមត្រូវ នឹងផ្តល់នូវការផ្លាស់ប្តូរដល់អ្នក ទាំងសតិអារម្មណ៍ ស្មារតី និងការបំពេញការងារប្រចាំថ្ងៃ។

បន្ទាប់ពីបានស្វែងយល់ពីសារៈប្រយោជន៍ និងកម្រិតជាតិទឹក ដែលអ្នកត្រូវទទួលទានជារៀងរាល់ថ្ងៃ សូមធ្វើការចែករំលែកចំណេះដឹងដ៏ល្អមួយនេះ ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីយើងគ្រប់ គ្នាទទួលបានសុខភាពល្អបរិបូរ។

Benefit-Drinking-Water-01

អត្ថបទអ្នកចង់អាន

តោះ! មកដឹង ទម្លាប់នៃការញុំាកាហ្វេទាំង 6 ដែលអាចធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ

ដោយ: ចរិយា 9 AM, Saturday, 31 Aug, 2019

ការសិក្សាជាច្រើនបានចង្អុលបង្ហាញ ពីអត្ថប្រយោជន៍មួយចំនួននៃការញុំាកាហ្វេ ទៅតាមកម្រិតបរិមាណដ៏ត្រឹមត្រូវ នឹងធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សរឹងមាំល្អ ប៉ុន្...

តើគួរបំបាត់ សក់ឡើងខ្លាញ់ ដោយរបៀបណា?

ដោយ: ស៊ីវងីម 8 PM, Wednesday, 27 May, 2015

សក់ ដែលរស់រវើកទន់រលាស់ ពិតជាមើលទៅគួរឲ្យ ចង់ស្ទាបអង្អែល ប៉ុន្តែបើសក់ របស់អ្នក ពេលណាក៏មើលទៅរលើបរលោង ដោយប្រេងវិញនោះ តើគួរធ្វើយ៉ាងណា? កុំព្រួយអី អ្នកអា...

បើអ្នកញុំាគ្រាប់ល្ពៅ ជារៀងរាល់ថ្ងៃ នេះគឺជាអ្វីដែលកើតឡើង ចំពោះរាងកាយរបស់អ្នក

ដោយ: ភារុន 10 AM, Sunday, 07 Apr, 2019

ជាទូទៅ ផ្លែល្ពៅ គឺជាបន្លែមួយដ៏ល្អបំផុត ព្រោះវាផ្តល់ឱ្យទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់រាងកាយ ពីព្រោះល្ពៅសម្បូរទៅដោយ វីតាមីន សារជាតិរ៉ែ និងសារធាតុចិ...

ដឹងអត់! មានផ្ទៃពោះ មិនស្រួលខ្លួនក្នុងពេលធ្វើការ គួរដោះស្រាយបែបណា?

ដោយ: ភារុន 9 AM, Friday, 04 Jan, 2019

មានផ្ទៃពោះមិនមែនជារឿងងាយស្រួល ជាពិសេសស្រ្តីដែលកំពុងធ្វើការ កាន់តែមិនងាយស្រួលថែមទៀត។ ពួកគេតែងតែមានអារម្មណ៍មិនស្រណុកក្នុងខ្លួន ចេះតែចង់ក្អួតចង្អោរ ឈឺ...

Tomnerb.Com - YouTube Channel