ចូលចិត្តទំនើប

តើធ្វើដូចម្តេច ទើបអាចការពារការកើតសត្វល្អិត ក្នុងពោះវៀន?

ដោយ: ចរិយា 12 AM, Wednesday, 30 Nov, 2016

តើអ្វីជាសត្វល្អិត ក្នុងពោះវៀន?

សត្វល្អិត ក្នុងពោះវៀន (ណេម៉ាតូដពោះវៀន) គឺជាដង្កូវ ដែលនៅក្នុងពោះវៀនមនុស្ស ឬសត្វ។
ណេម៉ាតូដពោះវៀន មានដូចជា៖
– អៀន
– ព្រូនចង្កឹះ
– ព្រូនទំពក់
– ព្រូនរំពាត់សេះ។ល។

តើណេម៉ាតូដទាំងនេះ ចូលមកក្នុងពោះវៀនអ្នកទីក្រុង ដោយរបៀបណា?
ងាយស្រួលណាស់ គឺចូលតាមរយៈបន្លែ។ ការបរិភោគបន្លែឆៅ បន្លែមិនឆ្អិនល្អ (ដូចជាបន្លែស្រុះជាដើម) និងការលាងសម្អាតមិនបានស្អាតល្អ ទាំងបីនេះជាមូលហេតុចម្បងនាំឲ្យណេម៉ាតូដ ពោះវៀនអាចចូលទៅក្នុងពោះវៀនរបស់អ្នកបាន។

ហេតុអីបានជាបន្លែនោះ មានពងដង្កូវក្នុងពោះវៀន (ណេម៉ាតូដពោះវៀន)?
នៅពេលអ្នកដាំបន្លែ ប្រើជីលាមកមនុស្ស ឬសត្វដែលមានណេម៉ាតូដពោះវៀន នោះពងណេម៉ាតូដ នឹងនៅជាប់នឹងបន្លែ។ ក្រោយពេលដឹកមកលក់នៅផ្សារ អ្នកលក់មិនបានលាងសម្អាតបានល្អ រួចលក់ឲ្យអ្នកទិញ។ នៅពេលអ្នកទិញខ្ជីខ្ជា ក្នុងការលាងសម្អាត និងមិនបានចម្អិន ធ្វើឲ្យពងណេម៉ាតូដពោះវៀន ដែលជាប់នឹងបន្លែចូលទៅក្នុងពោះវៀនរបស់អ្នកតែម្តង។

STOMACH-ACHE-Salad-01

តើធ្វើដូចម្តេច ទើបអាចការពារណេម៉ាតូដពោះវៀន?
វិធីការពារអ្នក ពីណេម៉ាតូដពោះវៀនគឺ៖

១. បរិភោគបន្លែឆ្អិន

អ្នកគួរឈប់បរិភោគបន្លែឆៅ ទោះបីបន្លែស្រុះក៏ដោយ ព្រោះកំដៅទឹកស្រុះមិនអាចសម្លាប់ពងរបស់ណេម៉ាតូដពោះវៀនបានទេ។ មិនថាស្ងោរ ឬឆា ត្រូវតែប្រាកដថាឆ្អិន ១០០ភាគរយ។

២. លាងសម្អាតបន្លែ ឲ្យបានស្អាត
ប្រជាជនកម្ពុជា ភាគច្រើនមិនយល់ពីការលាងបន្លែឡើយ ច្រើនតែលាងដោយខ្ជីខ្ជា ជ្រលក់ទឹកពីរបីដង រួចលើកឡើង។ ការលាងសម្អាតបន្លែត្រឹមត្រូវ គឺបើកទឹកពីរ៉ូប៊ីណេតិចៗ ហើយយកបន្លែមកដាក់ក្រោមទឹកហូរ រួចអូសលាងយឺតៗ។ បើជាស្ពៃ ត្រូវលាងមួយសន្លឹកៗ បើជាត្រកួន ត្រូវលាងមួយទងម្តងៗ។ ការលាងសម្អាត គួរប្រើទឹកធម្មតា មិនបាច់ដាក់អំបិលឡើយ។ បើបានលាងដោយទឹកក្តៅឧណ្ហៗ រឹតតែល្អ។

៣. ការទុកដាក់បន្លែ
បន្លែដែលលាងស្អាតហើយ កុំដាក់ជិតបន្លែមិនទាន់លាង ព្រោះការពារកុំឲ្យឆ្លងណេម៉ាតូដពោះវៀន។ មានណេម៉ាតូដពោះវៀន មិនមែនជារឿងតូចតាចនោះទេ។ ណេម៉ាតូដពោះវៀនអាចចូលទៅក្នុងខ្លួន និងរស់នៅក្នុងពោះវៀន បង្កើតកូនបង្កើតចៅពេញពោះវៀនរបស់អ្នក។ ក្នុងករណីមានចំនួនណេម៉ាតូដច្រើនលើសលប់ នោះនឹងធ្វើឲ្យស្ទះពោះវៀនស្ទះ ក្នុងថ្លើម រលាកថង់ប្រមាត់ ចុកថ្លើម រលាកខ្នែងពោះវៀន ខ្វាក់ភ្នែក ធ្លាក់ត្រសាល់គូទ ស្រុតពោះវៀន។ល។

ដើមី្បជៀសវាងជំងឺគ្រោះថ្នាក់ ដូចបានរៀបរាប់ខាងលើ សូមរក្សាអនាម័យ និងប្រតិបត្តិតាមចំណុចការពារខាងលើ។ ក្នុងករណីសង្ស័យកើតមានណេម៉ាតូដពោះវៀន សូមអ្នកប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ដើមី្បទទួលការព្យាបាលកុំឲ្យហួសពេល៕

STOMACH-ACHE-Salad-03

អត្ថបទអ្នកចង់អាន

តោះ! មកដឹងពី 11 រោគសញ្ញា ដែលបញ្ជាក់ថា អ្នកកំពុងមានជម្ងឺទឹកនោមផ្អែម

ដោយ: ចរិយា 9 AM, Saturday, 27 Jul, 2019

ការដែលត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកកំពុងតែត្រៀមកើតជម្ងឺទឹកនោមផ្អែមហើយ គឺជាមូលហេតុដ៏សំខាន់មួយដែលនាំឲ្យអ្នកមានការខ្វាយខ្វល់ច្រើន។ ជម្ងឺទឹកនោមផ្អែម គ...

តើផ្លែប៉ោម មានប្រយោជន៍ ចំពពោះក្មេងតូចដូចម្តេចខ្លះ?

ដោយ: រីកា 1 PM, Thursday, 12 May, 2016

ផ្លែ​ប៉ោម ​មានគុណ​សម្បត្តិ​ក្នុងការ​ព្យាបាល​ដ៏​ល្អ អាចជួយ​សម្រាល​អាការ​ឈឺ​ថ្កាត់ ដូចជា អាការ​ក្អក, រោគ​ក្រពះ, រោគ​ពាក់ព័ន្ធ​នឹង​ធ្មេញ និង​អាការ​រាក...

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកបរិភោគជាតិអំបិលច្រើនពេក?

ដោយ: ភារុន 10 AM, Saturday, 01 Dec, 2018

អំបិលគឺមានសារៈសំខាន់ណាស់ចំពោះប្រវត្តិសាស្រ្តពិភពលោក និង មានប្រយោជន៍ដល់ការថែរក្សាសាច់ឱ្យទុកបានចូល។ អំបិលក៏មានសារៈសំខាន់ផងដែរចំពោះដំណើរការប្រព័ន្ធរាង...

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

Tomnerb.Com - YouTube Channel