ចូលចិត្តទំនើប

តើទឹកដោះគោ ធ្វើឱ្យកើតមុនមែនទេ?

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បើសិនជាអ្នកមានបញ្ហាជាមួយមុន អ្នកពិតជាយល់ច្បាស់ពីផលវិបាករបស់វា ដែលអ្នកបានជួបប្រទះ ហើយអ្នកពិតជាចង់ស្វែងយល់ ពីមូលហេតុនៃការកើតមុន និងដំណោះស្រាយ។
ខណៈពេលដែល មុន កើតឡើយដោយសារកត្តាជាច្រើន ក្នុងនោះសារធាតុទឹកដោះគោ ក៏ជាកត្តាជម្រុញមួយផងដែរ។ ទឹកដោះគោ គឺជាផលិតផលមួយប្រភេទ ដែលមានល្អបំផុតសម្រាប់ឆ្អឹង ប៉ុន្តែ ពេលសម្តៅដល់ការថែរក្សាស្បែក មិនឱ្យកើតមុន តើការបញ្ឈប់ការទទួលទានទឹកដោះគោអាចជា ដំណោះស្រាយឬទេ?
ទំនើប ទទួលបានចម្លើយពីអ្នកជំនាញ មកផ្តល់ជូនអ្នក!
សារជាតិអ័រម៉ូននៅក្នុងទឹកដោះគោ ដែលចម្រាញ់ចេញពីសត្វគោ អាចជម្រុញការផលិតជាតិខ្លាញ់ នៅក្នុងរន្ធញើស និងក្រពេញខ្លាញ់ នៅលើស្បែក ដែលជាកត្តាបង្កឱ្យកើតមុន។ ដូច្នេះមិនថាអ្នក ទទួលទានទឹកដោះគោសរីរាង្គ ឬមិនមែន ផលិតផលទឹកដោះគោទាំងនោះ សុទ្ធសឹងមានផ្ទុកសារ ជាតិអ័រម៉ូននោះ ដែលអាចបង្កឱ្យកើតមុន។

Dairy-and-acne_health_news_cambodia_tomnerb-01
បន្ថែមលើនេះទៀត ទឹកដោះគោមានផ្ទុកសារធាតិខ្លាញ់ និងស្ករយ៉ាងច្រើន ដែលអាចបង្កជាបញ្ហា មុនដូចគ្នា។ សារធាតិឡាក់តូស (Lactose) នៅក្នុងទឹកដោះគោ ក៏មានទំនាក់ទំនងជាមួយការបង្កជាបញ្ហាប្រតិកម្មនៅលើស្បែក សម្រាប់មនុស្សមួយចំនួនផងដែរ។ ទឹកដោះគោក៏មានផ្ទុកសារធាតុប្រូតេអ៊ីន Whey និង Casein ដែលអាចបង្កជាបញ្ហារលាករោលនៅលើស្បែកផងដែរ។
អ្នកដែលមានបញ្ហាកើតមុន មិនថាលើមុខ ឬលើដងខ្លួន ពិតជាធ្លាប់សាកល្បងវិធីសាស្រ្តជាច្រើន ដើម្បីព្យាបាល ប៉ុន្តែពួកគេពិតជាមិនបានដឹងថា ទឹកដោះគោ អាចជាមូលហេតុនៅពីក្រោយបញ្ហា មុនដ៏គួរឱ្យស្អប់នេះ។
បើសិនជាអ្នកសង្ស័យថាបញ្ហាមុន ដែលអ្នកកំពុងជួបប្រទះ បង្កឡើងដោយសារទឹកដោះគោ វិធីសាស្រ្តល្អបំផុត គឺកាត់បន្ថយបរិមាណនៃការទទួលទឹកដោះគោ និងរងចាំមើលលទ្ធផល ថាតើមុន នៅលើមុខ ឬខ្លួនរបស់អ្នកបានប្រសើរឡើងឬទេ។ ប៉ុន្តែអ្នកត្រូវចងចាំថា រន្ធញើសត្រូវការពេលប្រមាណ 1 ទៅ 2 ខែ ទើបកើតមានបញ្ហាស្ទះរន្ធញើស និងរលាករោលដែលបង្កជាមុន ដូច្នេះវាក៏ ត្រូវការពេលមួយរយៈ សម្រាប់ឱ្យស្បែកមុខរបស់អ្នកជាសះពីមុនផងដែរ។
បើសិនជាការកាត់បន្ថយបរិមាណនៃការទទួលទានទឹកដោះគោមានប្រសិទ្ធភាព ហើយអ្នកនៅតែចង់រក្សាការញ៉ាំទឹកដោះគោ នៅក្នុងរបបអាហាររបស់អ្នក អ្នកគួរទទួលទានវាក្នុងកម្រិតល្មមសមស្រប ឬសាកល្បងទទួលទានជម្រើសផ្សេង ដូចជាទឹកដោះគោជូរ ជំនួសវិញ។
ដូចដែលអ្នកបានដឹងស្រាប់ហើយ បើសិនជាអ្នកបញ្ឈប់ការទទួលទានទឹកដោះគោ អ្នកនឹងបាត់បង់បរិមាណសារជាតិកាល់ស្យូមនៅក្នុងខ្លួន ដូច្នេះអ្នកអាចសាកល្បងទទួលអាហារផ្សេង ដែលសំបូរជាតិកាល់ស្យូម ជំនួសទឹកដោះគោ ដូចជា Broccoli បន្លែបៃតង និងគ្រាប់ល្ង ជាដើម។

Dairy-and-acne_health_news_cambodia_tomnerb-03

ប្រភព: thehealthsite ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ដោយ: វិរីយា៉ 9 PM, Tuesday, 29 Mar, 2016

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការ...

ចំណែកទាំង 8 នៃសម្លៀកបំពាក់មានគ្រោះថ្នាក់ខ្លាំង ប្រសិនបើអ្នកប្រើប្រាស់ រាល់ថ្ងៃ

ដោយ: ភារុន 8 AM, Monday, 27 May, 2019

នៅសតវត្សរ៍ទី 21 នេះ គឺមានរឿងរ៉ាវជាច្រើន ដែលអាចបង្កឱ្យមានបញ្ហាជាច្រើន ដល់សុខភាពរាងកាយរបស់យើងម្នាក់ៗ នេះជាហេតុ ដែលយើងគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម...

អ្នកវិទ្យាសាស្រ្តបានពន្យល់ថា «ការធ្វើឱ្យក្មេងរសើប អាចបង្កគ្រោះថ្នាក់» ដែលប្រហែលជាអ្នកមិនធ្លាប់ដឹង!

ដោយ: ភារុន 8 AM, Saturday, 22 Jun, 2019

ការធ្វើឱ្យក្មេងតូចៗរសើប អាចបង្កគ្រោះថ្នាក់ជាជាងផ្តល់ផលល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមានតែ 32% បានឆ្លើយតបថាពេញចិត្ត និងរីករាយ ហើយជាមួយនឹង 32...

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជា...

Tomnerb.Com - YouTube Channel