ចូលចិត្តទំនើប

តើថ្នាំដុស ធ្មេញ ពិតជាធ្វើឱ្យបបូរមាត់ប្រេះ ក្រៀម មែនទេ?

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 31 Jan, 2017

ចម្លើយនៃសំនួរអំពីឬសគល់ នៃបញ្ហាបបូរមាត់ស្ងួតប្រេះ ពេលខ្លះពិតជាពិបាកនឹងស្វែងរក។ តើបញ្ហានេះបណ្តាលមកពីអាកាសធាតុ ក្នុងរដូវរងា? ឬ ក្រែមលាបបបូរមាត់ ដែលអ្នកកំពុងប្រើ? ឬវាជាជម្ងឺតំណពូជ និងជាជម្ងឺដែលអ្នកត្រូវរស់នៅជាមួយ វាជារៀងរហូតមែនទេ?

Tip-Stick-Solution-01

អ្នកប្រើប្រាស់គេហទំព័រ Reddit ម្នាក់បានបង្ហាញថា គាត់បានរកឃើញឬសគល់ នៃបញ្ហាបបូរមាត់ស្ងួត ក្រែម នោះគឺថ្នាំដុសធ្មេញ។ Dannelinflannel ជាអ្នកប្រើប្រាស់ Reddit ម្នាក់នេះបានប្រកាសនៅក្នុង Post របស់គាត់ថា «បញ្ហាបបូរមាត់ប្រេះ ជាជម្ងឺប្រចាំកាយរបស់ខ្ញុំ តាំងពីកុមារ។ ខ្ញុំតែងប្រើក្រែមលាបផ្តល់សំណើម ដល់បបូរមាត់ជាប្រចាំ ប៉ុន្តែវាមិនបានធ្វើឱ្យប្រសើរឡើងទេ»។ គាត់បានចាប់ផ្តើមធ្វើការពិ សោធន៍ ជាមួយផលិតផលថែរក្សាសម្រស់ជាច្រើន ដើម្បីចង់ដឹងថា មានផលិតផលណាមួយអាចកែកុន បញ្ហានេះបានទេ។ លទ្ធផលដែលគាត់រកឃើញ ពិតជាធ្វើឱ្យភ្ញាក់ផ្អើល។ នៅពេលគាត់ផ្លាស់ប្តូរទៅប្រើ ប្រាស់ថ្នាំដុសធ្មេញ សម្រាប់ព្យាបាលបញ្ហាស្រាវធ្មេញ បបូរមាត់ ដែលក្រៀមប្រេះត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។ គាត់បានសរសេរថា «ខ្ញុំបានជ្រើសរើសថ្នាំដុសធេ្មញ Sensodyne Pronamel ដបតូចសម្រាប់ការធ្វើដំណើរ និងបានប្រើវាលាបស្តើងៗ នៅលើបបូរមាត់ពីរដង ក្នុងមួយថ្ងៃ។ វាពិតជាមិនគួរឱ្យជឿ! ភាពខុសប្លែកបានកើតឡើង ក្នុងរយៈពេលតែ ១សប្តាហ៍ ហើយពេលនោះជារដូវរងា ដ៏ត្រជាក់ទៀតផង»។ អ្នកប្រើប្រាស់គេហទំព័រ Reddit ម្នាក់ទៀតបានចេញមកបញ្ជាក់ថាការផ្លាស់ប្តូរមកប្រើប្រាស់ថ្នាំដុសធ្មេញ សម្រាប់ធ្មេញស្រាវ បានដោះស្រាយបញ្ហាបបូរមាត់ប្រេះពិតមែន។

តើថ្នាំដុសធ្មេញធម្មតា ពិតជាផ្តល់ទុក្ខទោស ដល់បបូរមាត់ពិតប្រាកដមែនឬ? វេជ្ជបណ្ឌិត Neil Sadick សាស្រ្តាចារ្យផ្នែកស្បែក នៅសកលវិទ្យាល័យ Weill Cornell Medical បានបញ្ជាក់ថា ធាតុផ្សំនៅក្នុង ថ្នាំដុសធ្មេញមួយចំនួនពិតជា បង្កឱ្យបបូរមាត់ស្តើងពិតប្រាកដមែន។ លោកវេជ្ជបណ្ឌិតបាននិយាយថា «មនុស្សទូទៅពិតជាមានប្រតិកម្ម ជាមួយថ្នាំដុសធ្មេញដែលអាចនឹងបង្កឱ្យមានបញ្ហាស្បែកស្ងួត ឬប្រេះ។ មនុស្សខ្លះទៀតក៏មានប្រតិកម្មជាមួយសារធាតុ Sodium Laureate Sulfate ដែលជាសារធាតុ បង្កឱ្យមានពពុះ ឬមានប្រតិកម្មជាមួយសមាសភាពម្យ៉ាងឈ្មោះថា Cinnamaldehyde»។ ថ្នាំដុសធ្មេញដែលផលិតឡើងពីរូបមន្តធម្មតា ក៏អាចបង្កឱ្យស្បែកស្ងួតកាន់តែខ្លាំងផងដែរ។ លោកវេជ្ជបណ្ឌិត Sadick បានបន្ថែមថា «បើសិនជាអ្នកកំពុងប្រើប្រាស់ថ្នាំដុសធ្មេញ ដែលផ្សំឡើងពីសារធាតុទឹកតិច វាអាចបង្កឱ្យបបូរមាត់ប្រេះ ឬរបក»។ គាត់បានផ្តល់ដំបូន្មានថា បើសិនជាអ្នកសង្ស័យថាថ្នាំដុសធ្មេញ របស់អ្នកបង្កឱ្យបបូរមាត់របស់អ្នកស្ងួត សូមសាកល្បងប្រើប្រាស់ផលិតផលផ្សេង ដែលផ្សំឡើងពីរូបមន្តផ្សេង។ បើសិនជាការបញ្ឈប់ការប្រើប្រាស់ថ្នាំដុសធ្មេញធម្មតា ហើយបបូរមាត់របស់អ្នកមានភាពប្រសើរឡើង នោះមានន័យថាអ្នកមានប្រតិកម្មជាមួយសារធាតុណាមួយ នៅក្នុងថ្នាំដុសធ្មេញនោះហើយ»។

Sensodyne ProNamel ជាផលិតផលមួយ ដែលអាចជួយដោះស្រាយបញ្ហាបបូរមាត់ប្រេះ ដោយ សារវាមិនមានធាតុផ្សំពី Sodium Laureth Sulfate។ នេះអាចជាចំណុចចាប់ផ្តើម ដើម្បីសាកល្បងកែប្រែផលិតផលប្រើប្រាស់ សម្រាប់អ្នកដែលមានបញ្ហាប្រេះបបូរមាត់។ ប៉ុន្តែ ប្រសិនបើបញ្ហានេះនៅតែបន្ត ឬកាន់តែធ្ងន់ធ្ងរ សូមធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្នែកសើស្បែក។

Tip-Stick-Solution-03

Tip-Stick-Solution-04

ប្រភព: Seven Teen ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

អាថ៌កំបាំងទាំង 7 សម្រាប់សុខភាពដ៏ល្អឥតខ្ជោះ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បរិយាកាសការងារនាពេលបច្ចុប្បន្ននេះគឺជាហេតុផលចម្បងមួយដែលមនុស្សកាន់តែច្រើនឡើងៗ កំពុងតែដឹកនាំជីវិតមិនមានសុខភាពល្អនា។ ដូច្នេះដើម្បីជួយទប់ស្កាត់នូវបញ្ហាស...

វេជ្ជបណ្ឌិតជំនាញ ពន្យល់ពីកាយវិការគេង បណ្តាលឱ្យមានស្នាមជ្រួញ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 19 Feb, 2017

លោកវេជ្ជបណ្ឌិត Michael Breus គឺជាវេជ្ជបណ្ឌិតមានជំនាញខាងដំណេក បានជួបប្រទះនឹង បញ្ហាផ្សេងៗគ្នា ជាច្រើនទាក់ទងនឹងការគេង។ គាត់បានពន្យល់ពីកាយវិការ នៃការគេ...

អ្នករស់នៅក្នុងបរិយាកាសអាប់អួរ គួរបំប៉នរាងកាយ ដោយវីតាមីនប្រភេទណា?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អាកាសធាតុមិនល្អ ផ្សែងអាប់អួរ គឺជាបរិយាកាសពិសពុលមួយប្រភេទដែលមនុស្សរស់នៅតាមទីក្រុងធំៗមិនអាចចៀសវាងបាន។ ប្រសិនបើអ្នកបានដឹងថាខ្លួនកំពុងស្ថិតនោះក្នុងបរិយ...

7 រោគសញ្ញានៃជម្ងឺទឹកនោមផ្អែម ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Saturday, 25 May, 2019

អ្នកកើតជម្ងឺទឹកនោមផ្អែម គឺស្ថិតនៅក្នុងស្ថានភាពមួយ ដែលជាតិស្ករនៅក្នុងឈាមមានការកើនឡើងខ្ពស់ ទោះបីជាមិនមានកម្រិតខ្ពស់ ដែលបង្ហាញថាអ្នកកើតជម្ងឺទឹកនោមផ្អែ...

Tomnerb.Com - YouTube Channel