ចូលចិត្តទំនើប

តើគួរប្រើ អំបោះរូសធ្មេញ យ៉ាងដូចម្តេច?

ដោយ: ស៊ីវងីម 7 PM, Wednesday, 08 Jul, 2015

ការប្រើអំបោះរូសធ្មេញ ម្តងក្នុងមួយថ្ងៃ នឹងជួយធ្វើឲ្យសុខភាពមាត់ធ្មេញ របស់អ្នកកាន់តែប្រសើរ ប៉ុន្តែតើគួរប្រើវាយ៉ាងដូចម្តេច ទើបប្រសើរ?

តាមការសិក្សាអ្នក ដែលប្រើច្រាសដុសធ្មេញដុសសម្អាតធ្មេញ តាមវិធីត្រឹមត្រូវ និងប្រើអំបោះរូសធ្មេញជាទៀងទាត់ អាចកើនអាយុបាន ៣ឆ្នាំ។

  1. កាត់អំបោះប្រមាណ 30-40 សង់ទីម៉ែត្រ យកមកប្រទាក់នៅនឹងម្រាមដៃកណ្តាល និងម្រាមដៃនាងទាំងសងខាង (ឬដៃកណ្តាលតែមួយក៏បាន) ឲ្យបានតឹងល្មម ហើយទុកចន្លោះប្រហែលជា 6-10 សង់ទីម៉ែត្រ ដើម្បីទុកមកដុសសម្អាតធ្មេញ។
  2. ប្រើមេដៃនឹងដៃចង្អុល ចាប់ខ្សែសម្អាតធ្មេញ តាមចន្លោះធ្មេញនីមួយៗ ដោយយឺតៗ និងថ្នមៗ ដើម្បីកុំឲ្យរបួសដល់អញ្ចាញធ្មេញ។
  3. ចាំបាច់ត្រូវរូសអំបោះមុនដុសធ្មេញ បើមិនអ៊ីចឹងទេនោះ ជាតិហ្វ្លអារ៉ៃត៍ របស់ថ្នាំដុសធ្មេញមិនអាចចូលទៅ ការពារធ្មេញរបស់អ្នកបានទេ។
  4. ប្រសិនបើអ្នកប្រើអំបោះរូសធ្មេញ ហើយមានហូរឈាម ហើមអញ្ចាញ ឬឈឺធ្មេញ អ្នកគួរប្រឹក្សាយោបល់ ជាមួយនឹងទន្តពេទ្យ៕

UsingFloss-08

UsingFloss-07

អត្ថបទអ្នកចង់អាន

យោងទៅតាមការសិក្សាមួយ! សម្រក់ទឹកភ្នែក សម្រាប់មនុស្សអតីត គឺអាចជួយអ្នកឱ្យស្រកទម្ងន់បាន!!!

ដោយ: ភារុន 8 AM, Friday, 24 May, 2019

យោងទៅតាមការសិក្សាមួយ បានលើកឡើងថា ជាមធ្យម មនុស្សត្រូវយំដោយបង្ហូរទឹកភ្នែកប្រហែល 16.5 Gallons (63លីត្រ) សម្រាប់ពេញមួយជីវិតរបស់យើងម្នាក់ៗ។ ប៉ុន្តែចុះបើ...

10 ចំណុចបង្កើន សុខភាពផ្លូវចិត្ត

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

មិនអាចមានអ្នកណារស់នៅ ក្នុងសេចក្តីសុខជារៀងរាល់ថ្ងៃនោះទេ តិច ឬច្រើនតែងតែមានរឿងមិនសប្បាយចិត្ត​កើត​​ឡើង ហើយរឿងទាំងនោះ វាបានមកធ្វើឱ្យអ្នកខូចអារម្មណ៍ និង...

តើនឹងមានអ្វីកើតឡើង បើអ្នកមិនបានទទួលទានទឹក គ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 9 PM, Saturday, 14 Jan, 2017

ទឹក គឺជារូបធាតុដ៏សំខាន់ នៅគ្រប់ទីកន្លែងនៅលើសកលលោក ហើយក៏មានក្នុងកោសិការបស់មនុស្សធម្មតាផងដែរ ដែលជាទូទៅផ្សំឡើង ក្នុងបរិមាណប្រមាណពី ៥៥ ទៅ ៦០ភាគរយ នៃសារ...

អាហារ ធ្វើឱ្យឆ្អឹងរឹងមាំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 19 Oct, 2017

ទឹកដោះគោ និងឈីស ជាប្រភេទអាហារ ដែលគេទទួលស្គាល់ថា ជាអ្នកថែរក្សាសុខភាពឆ្អឹងដ៏ពូកែ។ ប៉ុន្តែនៅមានផ្លែឈើមួយប្រភេទ ដែលពុំសូវមានអ្នកដឹងពីអត្ថប្រយោជន៍របស់វា...

Tomnerb.Com - YouTube Channel