ចូលចិត្តទំនើប

តើគួរជ្រើសរើសកង់ បែបណា ដើម្បីហាត់ប្រាណ?

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

កង់ មិនត្រឹមតែជាយានជំនិះ ដែលធ្វើឲ្យអ្នកមានភាពរីករាយប៉ុណ្ណោះទេ តែថែមទាំងល្អដល់បរិស្ថានថែមទៀត។ ប្រសិនបើអ្នកមានបំណងរក្សាសុខភាពរបស់អ្នក ដោយការជិះកង់ ​(មូលហេតុដ៏ធំមួយទៀតនោះគឺ អ្នកចង់ឃើញធម្មជាតិនៅតាមផ្លូវ) អ្នកអាចនឹងពិចារណា ថាតើគួរតែទិញកង់បែបណាមកជិះ។

នៅពេលដែលនិយាយពីការទិញកង់ អ្នកចាំបាច់ត្រូវសួរខ្លួនឯងជាមុនសិនថា តើអ្នកចង់ជិះវានៅទីណា? ក្នុងទីក្រុង? ជាយក្រុង? ឬលើភ្នំ? ហើយតើអ្នកចង់ជិះក្នុងលក្ខណៈបែបម៉េច ​(ជិះក្នុងលក្ខណៈអង្គុយធម្មតា? ឪនទៅមុខ? ឬបែបអ្នកប្រណាំងកង់? ចម្លើយរបស់អ្នក នឹងជួយឲ្យការជ្រើសរើសកង់ របស់អ្នកបានជាទីពេញចិត្ត។

ប្រភេទកង់ដែលអ្នកអាចជ្រើសរើសមានដូចជា៖

កង់ដៃត្រង់ប្រភេទ Mountain Bike៖ ងាយស្រួលជិះឡើងទួល ឬផ្លូវបត់បែនច្រើន ប៉ុន្តែវាធ្វើការបានល្អលើផ្លូវដីជាងផ្លូវកៅស៊ូ។ វាជាជម្រើសល្អ ប្រសិនបើអ្នកចង់ជិះវាឡើងលើភ្នំ។

កង់ដៃត្រង់ប្រភេទ ROAD BIKES៖ បើមើលតាមសម្បកក្រៅ កង់នេះនិងកង់ឡើងភ្នំគ្មានអ្វីខុសគ្នានោះទេ ប៉ុន្តែកង់ប្រភេទទាំងពីរនេះត្រូវបានបង្កើតឡើងដោយគោលបំណងខុសគ្នា។ វាល្អស័ក្តិសម ប្រសិនបើអ្នកចង់ជិះកម្សាន្តឬហាត់ប្រាណ។ កង់ដៃត្រង់ប្រភេទ ROAD BIKES នេះ ក៏ស័ក្តិសមសម្រាប់អ្នកដែលចង់ជិះផ្លូវឆ្ងាយផងដែរ។

កង់កម្សាន្ត៖ កង់ប្រភេទនេះមានស្នាមញញឹមជាសញ្ញាដល់អ្នក។ អ្នកអាចបន្ថែមកន្រ្តកមួយនៅពីមុខ ហើយគឺអាចជិះទៅផ្សារបានឬទៅទីនេះ ទីនោះក្បែរៗផ្ទះរបស់អ្នកបានយ៉ាងសប្បាយ។ ជ្រើសវាទៅ បើអ្នកត្រឹមតែចង់ជិះកង់ហាត់ប្រាណតិចតួច។

កង់ប្រណាំង៖ ជាប្រភេទកង់ ដែលមានទម្ងន់ស្រាល និងរចនាឡើងសម្រាប់បង្កើនល្បឿន។ បើគ្រាន់តែជិះដើម្បីសុខភាព អ្នកអាចរំលងកង់ប្រភេទនេះ ក៏បាន ពីព្រោះថាវាមានតម្លៃមិនថោកនោះទេ។

សូមចងចាំថា កង់ដែលមានតម្លៃថោកតែគ្មានគុណភាព នឹងធ្វើឲ្យការចំណាយរបស់អ្នកកើនទ្វេដង ដោយសារតែការជួសជុល ឬផ្លាស់ប្តូរគ្រឿងបន្លាស់ផ្សេងៗ។ ហេតុនេះ គួរជ្រើសរើសគុណភាពជាចម្បង៕

RidingBicycle-05

RidingBicycle-02

RidingBicycle-01

អត្ថបទអ្នកចង់អាន

រោគសញ្ញាទាំង 8 នេះបង្ហាញថាអ្នកប្រហែលជាកំពុងទទួលរង ការឈឺចាប់ពីជម្ងឺធ្លាក់ទឹកចិត្ត ដោយមិនបានដឹងខ្លួន

ដោយ: ភារុន 9 AM, Tuesday, 21 May, 2019

ជម្ងឺធ្លាក់ទឹកចិត្ត ឬពេលខ្លះត្រូវបានគេហៅថា «Depression» គឺជាជម្ងឺផ្លូវចិត្ត ដែលអាចព្យាបាលបានដូចទៅនឹងជម្ងឺរាងកាយដទៃទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ ជំហានដំប...

មិនត្រូវឱ្យស្បែកស្ងួត រារាំងភាពស្រស់ស្អាត របស់អ្នកនោះទេ

ដោយ: វិរីយា៉ 10 PM, Thursday, 05 May, 2016

ប្រសិនបើ​អ្នក​កំពុងតែ​គិតថា ស្បែក​ដែល​សម្បូរ​ទៅដោយ​ជាតិ​ប្រេង​ គឺជា​រឿង​មួយ​ដែល​គួរឱ្យ​រំខាន អី​ុ​ចឹ​ង យើងក៏​ចង់​ជម្រាប​ទៅ​មិត្ត​អ្នកអាន​វិញ​ដែរ​ថា...

អាថ៌កំបាំងដែលធ្វើឱ្យអ្នកអាចរស់នៅបានយូរ ដូចជាជនជាតិជប៉ុន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

មនុស្សភាគច្រើនតែងតែចង់ឱ្យខ្លួនមានសុខភាពល្អ និងរស់នៅបានយូរអង្វែង។ ហើយអ្វីដែលជាគំនិតដំបូងរបស់អ្នកទាំងនោះ គឺការរស់នៅបានយូរដូចជាជនជាតិជប៉ុន។ ជាការពិតដែ...

រឿងដែលបុរសៗគួរដឹង! ប្រព័ន្ធ WiFi ធ្វើឱ្យទឹកមេជីវិតចុះខ្សោយ

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

ប្រព័ន្ធ WiFi ហុច​ផលប៉ះពាល់​ដល់​សក្តានុពល ​របស់​ទឹក​មេជី​វិត​របស់​បុរស ដែល​ច្រើនតែ​ដាក់​កុំព្យូទ័រ​លែ​ប​ថប់ ​លេង​នៅលើ​ភ្លៅ នឹង​អាច​នឹង​ធ្វើឱ្យ​ពិបា...

Tomnerb.Com - YouTube Channel