ចូលចិត្តទំនើប

តើកាហ្វេល្អ ចំពោះសុខភាពឬទេ?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Oct, 2018

ការសិក្សាថ្មីបានបង្ហាញថា ការទទួលទានកាហ្វេ មួយ ឬពីរពែង អាចជួយពង្រឹងសុខភាព និងជួយឱ្យអ្នករស់នៅបានកាន់តែយូរ។
នៅក្នុងការសិក្សាស្រាវជ្រាវមួយ ដែលមានការចូលរួមពីមនុស្សប្រមាណជិត 20,000នាក់ ដែលជាមនុស្សទទួលទានកាហ្វេ យ៉ាងហោចណាស់ 4 ពែងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ជាលទ្ធផលបានបង្ហាញថា ពួកគេមានអត្រាការប្រឈមនឹងការស្លាប់មុនអាយុ ទាបជាងអ្នកដែលមានទទួលទាន ឬមិនសូវទទួលទានកាហ្វេ រហូតដល់ 64%។ ការសិក្សាថ្មីនេះ បង្ហាញថាកាហ្វេអាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ។

ការកាត់បន្ថយហានិភ័យកាន់តែមានសារៈសំខាន់ នៅពេលមនុស្សយើងឈានចូលអាយុ 45 ឆ្នាំ ដែលការណែនាំនេះកាន់តែមានប្រសិទ្ធភាព សម្រាប់ការទទួលទានកាហ្វេ នៅពេលយើងមានវ័យកាន់តែចំណាស់។

លទ្ធផលនេះបន្ថែមសម្លេងដល់លទ្ធផលនៃការសិក្សាថ្មីៗនេះ ដែលជាការស្ទង់មតិទ្រង់ទ្រាយធំៗមួយ ដែលស្វែងរកឃើញថាការទទួលទានកាហ្វេជួយឱ្យរស់នៅបានកាន់តែយូរអង្វែង ដោយមិនគិតថាជាការទទួលទានកាហ្វេធម្មតា ឬកាហ្វេគ្មានជាតិកាហ្វេអ៊ីនក្តី។

កាហ្វេក៏ត្រូវបានបង្ហាញថា អាចកាត់បន្ថយហានិភ័យជម្ងឺជាច្រើន រួមមានជម្ងឺតម្រង់នោមទាំងពីរប្រភេទ ជម្ងឺថ្លើម ជម្ងឺមហារីក Colorectal មហារីក Alzheimer និងមហារីកស្បែកផងដែរ។ អ្នកនាំពាក្យរបស់ National Coffee Association បានបញ្ជាក់ថា «កាហ្វេសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិភាគច្រើន ត្រូវបានរកឃើញនៅក្នុងគ្រាប់កាហ្វេ ខណៈសារធាតុដទៃទៀតត្រូវបានរកឃើញនៅអំឡុងពេលរំលីង។ សមាសភាពរួមផ្សំទាំងនេះហើយដែលជាតំណភ្ជាប់វិទ្យាសាស្រ្ត ជាមួយនឹងឥទ្ធិពលវិជ្ជមាន នៅក្នុងការកាត់បន្ថយហានិភ័យជម្ងឺជាច្រើន»។ សមាសភាពមួយចំនួនទៀតដែលមាននៅក្នុងកាហ្វេមានទំនាក់ទំនងទៅនឹងប្រព័ន្ធអាំងស៊ុយលីនល្អ មុខងារថ្លើមកាន់តែប្រសើរ និងកាន់បន្ថយបញ្ហារលាករោលរ៉ាំរ៉ៃ។
ខណៈដែលការទទួលទានកាហ្វេអាចនឹងធ្វើឱ្យសុខភាពល្អប្រសើរ ប៉ុន្តែវាក៏មានឥទ្ធិពលអវិជ្ជមានសម្រាប់មនុស្សមួយចំនួនផងដែរ។

ជាឧទាហរណ៍ ស្រ្តីមានផ្ទៃពោះ គួរប្រុងប្រយ័ត្នចំពោះការទទួលទានជាតិកាហ្វេអ៊ីន។ លោកវេជ្ជបណ្ឌិត Joseph Wax ប្រធាន American College of Obstetricians and Gynecologists’ Committee on Obstetric Practice បាននិយាយថា «ភស្តុតាងនាពេលបច្ចុប្បន្ន បានបញ្ជាក់ថាការទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណ 200mg ក្នុងមួយថ្ងៃ ស្មើនឹងបរិមាណ 354 មីលីលីត្រ នៃកាហ្វេរាវ មិនជាប់ពាក់ព័ន្ធនឹងការជំរុញហានិភ័យនៃករណីរលូតកូនទេ ប៉ុន្តែវានឹងស្តែងចេញនូវលទ្ធផលអាក្រក់នៅពេលស្ត្រីមានផ្ទៃពោះទទួលទានកាហ្វេអ៊ីនច្រើនជាង 200mg។ ក្នុងនោះ មានភស្តុតាងមិនគ្រប់គ្រាន់ក្នុងការទាញចេញជា សេចក្តីសន្និដ្ឋានអំពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនចំពោះកំណកំណើតស្បូនដែរ»។

បើសិនជាអ្នកមានបញ្ហាបេះដូង អ្នកគួរទទួលទានកាហ្វេ និងជាតិកាហ្វេអ៊ីនមានកំណត់។ លោកវេជ្ជបណ្ឌិត Vince Bufalino អ្នកនាំពាក្យរបស់ American Heart Association និងជាអនុប្រធានជាន់ខ្ពស់នៃ Cardiology-AMG, Advocate Health Care នៃរដ្ឋ Illinois បាននិយាយថា «សារជាតិកាហ្វេអ៊ីនគឺជាអ្នកជំរុញអត្រាចង្វាក់បេះដូង។ សម្រាប់អ្នកដែលមានចង្វាក់បេះដូងមិនប្រក្រតី ឬមានជម្ងឺលើសឈាម គួរកំណត់បរិមាណទទួលទានកាហ្វេ។ ត្រឹមតែ 1-2 ពែងក្នុងមួយថ្ងៃគ្មានបញ្ហាទេ ប៉ុន្តែបើអ្នកមានបញ្ហាធ្ងន់ធ្ងរ អ្នកគួរកាត់បន្ថយ»។ អ្នកក៏ត្រូវចងចាំថាកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន នៅតែមានបញ្ហាចំពោះសុខភាពអ្នក។ កាហ្វេរាវចំណុះ 238 មីលីលីត្រ អាចមានផ្ទុកសារជាតិកាហ្វេអ៊ីនក្នុងចន្លោះពី 75-165mg ខណៈដែលកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីនមានផ្ទុកបរិមាណកាហ្វេអ៊ីនប្រមាណពី 2-7mg ក្នុងមួយពែង។ ការទទួលទានកាហ្វេមានកំណត់គឺសម្តៅលើអ្នកមានជម្ងឺបេះដូង។ កាហ្វេក៏ជះផលប៉ះពាល់ដល់សុខភាពឆ្អឹងដែរ ព្រោះវាធ្វើឱ្យបាត់បង់ជាតិកាល់ស្យូម ប៉ុន្តែវាមិនជះផលអាក្រក់ណាស់ណាទេ។ កាហ្វេអ៊ីនជំរុញឱ្យបាត់បង់ជាតិកាល់ស្យូមតាមទឹកនោម ប៉ុន្តែវាមានតុល្យភាពវិញដោយវាបង្កើនការស្រូបយកសារធាតុកាល់ស្យូម ដូច្នេះវាមិនមានផលអាក្រក់ខ្លាំងទេ។

ខាងក្រោមនេះគឺជាការទទួលទានកាហ្វេដែលផ្តល់ផលល្អចំពោះសុខភាពរបស់អ្នក៖
-បន្ថែមទឹកដោះគោមានជាតិខ្លាញ់ទាប និងមិនគួរប្រើប្រាស់ក្រែម ព្រោះជាតិក្រែមមានផ្ទុកជាតិកាល់ឡូរីរហូតដល់ 50 កាល់ឡូរី និងសារធាតុខ្លាញ់ Saturated ចំណុះ 3 ក្រាមក្នុងមួយស្លាបព្រាបាយ។ ទឹកដោះគោមានជាតិខ្លាញ់ទាប មានជាតិកាល់ឡូរីទាប និងជួយឱ្យមានតុល្យភាពសម្រាប់ការបាត់បង់កាល់ស្យូម។
-ជៀសវាងការប្រើស្ករនៅក្នុងកាហ្វេ។ ស្ករមួយស្លាព្រាកាហ្វេ មានកាល់ឡូរីរហូតដល់ 16។ វាអាចមិនមែនជាបរិមាណច្រើន ប៉ុន្តែបើអ្នកបន្ថែមស្លាបព្រាទីពីរ និងទទួលទានកាហ្វេច្រើនកែវក្នុងមួយថ្ងៃ នោះជាតិកាល់ឡូរីនឹងកើនឡើង។
-អ្នកគួរជ្រើសយក Filtered Coffee បើសិនជាអ្នកមានជាតិកាល់ឡូរីខ្ពស់។ Unfiltered Coffee មានផ្ទុកសារធាតុ Cafesol និង Kahweol អាចនឹងធ្វើឱ្យជាតិកាល់ឡូរីឡើងខ្ពស់សម្រាប់មនុស្សមួយចំនួន។
-បើសិនជាអ្នកមានបញ្ហាក្នុងការគេង អ្នកមិនគួរទទួលទានកាហ្វេ និងគ្រប់ប្រភេទនៃកាហ្វេអ៊ីន នៅពេលរសៀល ឬពេលយប់។

ប្រភព: cnn ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ហេតុអ្វីគួរម៉ាស្សា ស្បែកក្បាល?

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

ចំណាយពេលត្រឹមតែបន្តិច ដើម្បីម៉ស្សាស្បែកក្បាល អាចឱ្យអ្នកទទួលបាននូវគុណប្រយោជន៍យ៉ាងធំធេង។​ មិនដឹង​ថាហេតុអ្វីបានជា មនុស្សមួយចំនួនបែរជាបដិសេធ ចំពោះការម៉...

វិធីមើលថែទាំខួរក្បាល ឱ្យនៅតែភ្លឺថ្លាជានិច្ច

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

តិច​ណូ​ឡូ​ជី​ ក្នុងពេល​បច្ចុប្បន្ននេះ ​ឈានទៅ​មុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗ ចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែ​ការដែល​ម...

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

ការប្រើក្រែម ការពារកម្តៅថ្ងៃ ដែលអ្នកអាចមិនដឹង

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

អ្វីដែលនារីយើង ដឹងគ្រប់គ្នាពីរឿងក្រែមការពារកម្តៅថ្ងៃ គឺវាជាវត្ថុចាំបាច់សម្រាប់ស្បែក ប្រើដើម្បីការពាររស្មីយូវីអា និងយូវីប៊ី ដែលអាចបំផ្លាញស្បែក ធ្វើឲ...

Tomnerb.Com - YouTube Channel