ចូលចិត្តទំនើប

តិចនិចប្លែកៗ ក្នុងការថែរក្សាសុខភាព

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 10 Jan, 2017

មានវិធីសាស្រ្តថែរក្សាសុខភាពជាច្រើន ដែលបានបកស្រាយច្បាស់ៗ ចំៗ ដូចជា ការបញ្ចុះទម្ងន់ ការកាត់បន្ថយរបបអាហារ និងបន្ថែមការហាត់ប្រាណ ដើម្បីទទួលបានកម្លាំងមាំមួន ត្រូវទទួលទានដំណេកឱ្យបានច្រើន ។ល។ យ៉ាងណាមិញ មានវិធីសាស្រ្តមួយចំនួន ស្តាប់ទៅដូចជារឿងកំប្លែង ហើយពិបាកនឹងជឿ តែវាជាការពិត។ ខាងក្រោមនេះ ជាតិចនិចមួយចំនួន ដែលពិតជាមានប្រសិទ្ធភាព ប៉ុន្តែវាអាចធ្វើឱ្យអ្នកងឿងឆ្ងល់ផងដែរ។

12-Things-Good-Health-02

ញ៉ាំកាហ្វេ ដើម្បីជួយឱ្យការគេងថ្ងៃ មានលទ្ធផលល្អ

នៅក្នុងការសិក្សាស្រាវជ្រាវ របស់ជនជាតិជប៉ុន អំពីការស្វែងរកវិធីគេងថ្ងៃ ដ៏ល្អបំផុត ហើយជាលទ្ធផល អ្នកដែលញ៉ាំកាហ្វេ ដែលមានកម្រិតប្រមាណ ២០០មីលីក្រាម ឬ ១ទៅ២ កែវកាហ្វេ រួចបន្ទាប់មានសំរាកភ្លាមៗ ប្រមាណជា ២០នាទី និងអាចអនុវត្តការងារបានល្អ និងមានស្មារតីខ្ពស់ជាងអ្នកដែលគេងថ្ងៃ។

តើព្រោះហេតុអ្វី? ការសម្រាករយៈពេល ២០នាទី ត្រូវបានបញ្ចប់បន្ទាន់ពីសារធាតុកាហ្វេអ៊ីន ចាប់ផ្តើម មានប្រតិកម្ម និងជួយពង្រឹងសមត្ថភាព ខួរក្បាលរបស់អ្នក។ ការគេងថ្ងៃមួយភ្លែតជួយលុបបំបាត់ ភាពនឿយហត់របស់ខួរក្បាល ហើយសារជាតិកាហ្វេ ជួយពង្រឹងសមត្ថភាពខួរក្បាល ឱ្យធ្វើការបានកាន់តែ ប្រសើរ។

12-Things-Good-Health-05

ដើម្បីធ្មេញរឹងមាំ សូមកុំដុសធ្មេញ បន្ទាប់ពីញ៉ាំអាហារ

សូមកុំដុសធ្មេញភ្លាមៗ បន្ទាប់ពីញ៉ាំអាហារ និងភេសជ្ជៈ ជាពិសេសអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីត។ អាហារប្រភេទនោះរួមមាន ពពួកក្រូច ភេសជ្ជៈសម្រាប់ការលេងកីឡា ប៉េងប៉ោះ សូដា ដែលអាហារទាំងនេះ អាចធ្វើឱ្យកាចាធ្មេញចុះខ្សោយ។ ការដុសធ្មេញបន្ទាប់ពីទទួលទានអាហារ ដែលមានជាតិអាស៊ីត អាចពន្លឿនផលប៉ះពាល់ នៃជាតិអាស៊ីតទៅលើកាចាធ្មេញ និងធ្វើឱ្យស្រទាប់ដែលនៅជិតៗ កាចាធ្មេញពុកផុយ។ វេជ្ជបណ្ឌិតជំនាញស្នើ ឱ្យរងចាំរហូតដល់ ៣០ទៅ ៦០នាទីមុននឹងធ្វើ ការដុសធ្មេញ។

12-Things-Good-Health-06

ញ៉ាំកាន់តែតិច កាន់តែធ្វើឱ្យឃ្លាន

ការញ៉ាំនំបន្តិចបន្តួច ទំនងជាសមរម្យហើយ ប៉ុន្តែវានឹងធ្វើឱ្យអ្នកកាន់តែឃ្លាន ជាជាងការញ៉ាំអាហារដែលមានសារជាតិគ្រប់គ្រាន់។ ការញ៉ាំអាហារ ដែលមានជាតិកាបូនហ៊ីដ្រានតិចតួច មិនបានជួយអ្វីទេ តែផ្ទុយទៅវិញវានឹងធ្វើឱ្យអ្នក មានចំណង់អាហារកាន់តែខ្លាំង។ វេជ្ជបណ្ឌិតជំនាញណែនាំឱ្យជ្រើស រើសញ៉ាំអាហារ ដែលមានប្រូតេអ៊ីនខ្ពស់ ដូចជា ប័រ សណ្តែកដី ឬឈីស ជាមួយផ្លែប៉ោម។ អាហារពីរប្រ ភេទនេះមានកាល់ឡូរីខ្ពស់ ប៉ុន្តែសារធាតុប្រតេអ៊ីន និងខ្លាញ់ ជួយឱ្យអ្នកឆ្អែតបានរហ័ស និងបានយូរ ហើយជារួម អ្នកនឹងញ៉ាំអាហារ ដែលមានកាល់ឡូរីទាប។

សូមកុំទទួលទានភេសជ្ជៈ ប៉ូវកម្លាំង នៅពេលអ្នកនឿយហត់

ភេសជ្ជៈប៉ូវកម្លាំង មានសារជាតិកាហ្វេអ៊ីន ០៥ដង ច្រើនជាងកាហ្វេធម្មតា ប៉ុន្តែវាផ្តល់នូវផលប៉ះពាល់ មួយចំនួនដូចជា ញ័រខ្លួន ឆេវឆាវ និងមានចង្វាក់បេះដូងញាប់។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំងមានសារជាតិ Taurine ខ្ពស់ និង មានជាតិស្ករប្រមាណ ៥០ក្រាម ក្នុងមួយកំប៉ុង។ ជាតិស្ករជួយពង្រឹងស្មារតីត្រឹមមួយរយៈខ្លី ហើយបន្ទាប់មាននឹងធ្វើឱ្យអ្នក មានអារម្មណ៍ស្ពឹក និងព្រិលភ្នែក ហើយធ្វើឱ្យអ្នកចង់ញ៉ាំ មួយកំប៉ុងទៀត។

12-Things-Good-Health-07

ទទួលទានទឹក នៅពេលអ្នកហើម

នៅពេលអ្នកយល់ថា រាងកាយរបស់អ្នកហើម ការទទួលទានទឹក ស្តាប់ទៅដូចជា កាន់តែធ្វើឱ្យមានស្ថានភាពយ៉ាប់យ៉ឺន ប៉ុន្តែជាការពិត ការទទួលទឹកជាជំនួយមួយផ្នែក ចំពោះរោគសញ្ញាមួយនេះ។ បើសិនជាអ្នកត្រូវតមចំណីអាហារ ដែលមានជាតិសរសៃខ្ពស់ រាងកាយរបស់អ្នកត្រូវការទឹកកាន់តែច្រើនដើម្បីធ្វើការឱ្យកាន់ តែមានប្រសិទ្ធភាព។ សារធាតុទឹកលាយបញ្ចូលគ្នា ជួយរំលាយកាកសរសៃ ហើយធ្វើឱ្យវាបំលែងទៅជាសារធាតុជែល។ ដំណើរនេះជួយជំរុញដំណើរការ នៃពោះវៀន និងកាត់បន្ថយរោគសញ្ញានៃជម្ងឺហើម។ ការទទួលទឹកកាន់តែច្រើន ក៏សំរួលដល់ជម្ងឺហើម ដែលបណ្តាលមកពីការខ្សោះជាតិទឹក។ នៅពេលរាងកាយអ្នកខ្សោះនូវជាតិទឹក វានឹងស្រូបយកជាតិទឹក ពីក្នុងសរីរាង្គ របស់អ្នក ហើយបណ្តាលឱ្យអ្នកក្លាយជាហើម។

បោះបង់ចោលការ ទទួលទាន Diet Soda ដើម្បីបញ្ចុះទម្ងន់

អ្នកគួរឈប់បរិភោគគ្រប់ប្រភេទ នៃភេសជ្ជៈសូដា រួមទាំង Diet Soda។ ការស្រាវជ្រាវបានបង្ហាញថាបុគ្គលដែលញ៉ាំ Diet Soda ញ៉ាំអាហារដែលមានកាល់ឡូរីខ្ពស់ ជាងអ្នកដែលញ៉ាំសូដាធម្មតា។ ជាទូ ទៅយើងគិតថា ភេសជ្ជៈដែលមានឈ្មោះថា Low-fat Low-Sugar ឬ Light មានន័យថាមានកាល់ឡូរីតិច ប៉ុន្តែវាមិនមែនជាការពិតទេ។ ផលិតផលមួយដែលត្រូវបានកាត់ចោល នូវសារធាតុអ្វីម្យ៉ាង ផលិតផលនោះ ត្រូវមានបន្ថែមអ្វីផ្សេងជំនួស ដូចជាស្ករជាដើម។

ញ៉ាំភេសជ្ជក្តៅៗ ដើម្បីទទួលបានភាពត្រជាក់

នៅក្នុងអាកាសធាតុក្តៅ តើអ្នកនឹងញ៉ាំទឹកកក ឬទឹកក្តៅ? ប្រពៃណីរបស់ប្រទេសមួយចំនួន ដូចជាឥណ្ឌា គឺញ៉ាំតែក្តៅនៅក្នុងអាកាសធាតុក្តៅ។ នៅពេលអ្នកក្រេបទឹកក្តៅ រាងកាយរបស់អ្នកមានប្រតិកម្មផ្លាស់ប្តូរនឹងសីតុណ្ហភាព និងបង្កើនការបែកញើស។ បន្ទាប់ពីញើសចាប់ផ្តើមហួត នៅលើស្បែក អ្នកនឹងទទួលអារម្មណ៍ត្រជាក់ពីធម្មជាតិ។

12-Things-Good-Health-0812-Things-Good-Health-09

ហាត់ប្រាណ នៅពេលអ្នកនឿយហត់

បន្ទាប់ពីការប្រកបការងារ ពេញមួយថ្ងៃ ការហាត់ប្រាណជាទង្វើ ដែលអ្នកមិនចង់ធ្វើជាងគេ ប៉ុន្តែ ធាតុពិត ការបញ្ចេញញើស នឹងធ្វើឱ្យអ្នកមានថាមពល។ ភាពនឿយហត់ និងអារម្មណ៍ធុញថប់នឹងត្រូវបានកាត់បន្ថយនៅរៀងរាល់ ៣០នាទី ក្នុងអំឡុងពេលហាត់ប្រាណ។ រាល់សកម្មភាពដែលអ្នកធ្វើ ប្រើប្រាស់អុកស៊ីសែន ដូច្នេះនៅពេលអ្នកធ្វើលំហាត់ប្រាណ វានឹងជួយអ្នកធ្វើការបានកាន់តែមានប្រសិទ្ធភាព ហើយអ្នកនឹងមិនងាយហត់។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណថែមទាំង ជួយពង្រឹងមុខងារខួរក្បាលផងដែរ។

ធ្វើការកត់សម្គាល់ ដោយដៃ ដើម្បីពង្រឹងសមត្ថភាពខួរក្បាល

ការវាយអត្ថបទក្នុងកុំព្យូទ័រ ជួយកត់ត្រាបានច្រើន ប៉ុន្តែការចងចាំរបស់អ្នកនឹងកាន់តែល្អ បើសិនជា អ្នកសរសេរដោយដៃ។ អ្នកជំនាញបានលើកឡើងថា ការសិក្សា គឺជាដំណើរការ។ នៅពេលអ្នកកត់ត្រា មានន័យថា អ្នកកំពុងសិក្សាព័ត៌មានបន្ថែម។ អ្នកចាប់ផ្តើមដំណើរការសិក្សា ដោយការស្តាប់សាស្រ្តចារ្យ។ ដូច្នេះ នៅពេលអ្នកមើលលើទំព័រក្រដាស ដែលអ្នកកំពុងសរសេរ ជាធម្មជាតិ អ្នកកំពុង ពិនិត្យឡើងវិញ និងស្វែងយល់ពីព័ត៌មាននានា ដែលអ្នកទទួលបាន។

ពង្រឹងទំនាក់ទំនង ដោយកាត់បន្ថយការជួបគ្នា

ការចូលរួមគ្រប់កម្មវិធីជាមួយគ្នា នឹងបណ្តាលឱ្យទំនាក់ទំនង មានភាពរង្គោះរង្គើ។ ចំណាយពេលវេលានៅតែម្នាក់ឯង ដើម្បីត្រិះរិះពិចារណា ប្រសើរជាងធ្វើសកម្មភាព ដោយតក់ក្រហល់ ហើយជាលទ្ធផល អ្នកកាន់តែស្គាល់ពីខ្លួនឯង។ ពេលវេលាឯកជនជួយ ឱ្យអ្នកនៅជិតខ្លួនអ្នក បានកាន់តែច្រើន និងអាចអនុវត្តសកម្មភាពជាវិជ្ជមាន។ លើសពីនេះ វាជួយកាត់បន្ថយភាពធុញថប់ និងស្មុគស្មាញ ដែលជាចំណែកមួយ នៃសំពាធរបស់ការទំនាក់ទំនង។ អ្នកគួរធ្វើការសមាធិ ដើរកម្សាន្ត ញ៉ាំកាហ្វេលំហែ ។ល។

បញ្ឈប់ការប្រើសាប៊ូ ប្រឆាំងនឹងបាក់តេរី ដើម្បីទប់ស្កាត់ជំងឺ

ការប្រើប្រាស់ផលិផលសាប៊ូ ដែលមានស្លាក ប្រឆាំងនឹងបាក់តេរី មិនមានន័យថា អ្នកត្រូវបានកាត់បន្ថយពីការប្រឈមជាមួយជំងឺនោះទេ។ ជាការពិត វាមិនមានភស្តុតាងណាមួយបង្ហាញថា សាប៊ូប្រ ឆាំងនឹងបាក់តេរី មានប្រសិទ្ធភាពជាងសាប៊ូធម្មតានោះទេ។ បន្ថែមលើនេះ ផលប៉ះពាល់រយៈពេលវែង ពីធាតុផ្សំនៃផលិតផលប្រភេទនេះ ដូចជាសារធាតុ Triclosan អាចបង្កជាហានិភ័យ ចំពោះសុខភាព ដូចជាភាពស៊ាំរបស់បាក់តេរី ឬផលប៉ះពាល់លើអ័រម៉ូន។

12-Things-Good-Health-03

ប្រភព: www.health.com ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជា...

វិធីថែសក់ បែបធម្មជាតិ នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

មានមិត្តនារីមួយចំនួនបារម្ភខ្វាយខ្វល់តែនឹងផ្ទៃមុខពេលចេញទៅខាងក្រៅត្រូវកម្តៅថ្ងៃហើយភ្លេចគិតដល់សក់ដែលជាសម្រស់ទី២របស់ខ្លួន។ប៉ុន្តែប្រសិនបើអ្នកកំពុងតែអាន...

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

អ្នកអង្គុយច្រើន ប្រឈមនឹងជំងឺលើសឈាម និងឫសដូងបាត

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

អ្នកដែលប្រឈម នឹងជំងឺលើសឈាម និងឫសដូងបាតខ្លាំងបំផុតគឺ៖ ១. អ្នកធ្វើការ ការិយាល័យ អ្នកធ្វើការក្នុងការិយាល័យ ជាអ្នកអង្គុយច្រើន។ មិនថាមានការងារឬគ្មានការង...

Tomnerb.Com - YouTube Channel