ចូលចិត្តទំនើប

តិចនិចថែរក្សាសុខភាពបេះដូង ស្មារតី និងរូបរាងកាយ សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 04 Jan, 2017

តើអ្នកកំពុងស្វែងរកវិធីសាស្រ្ត សម្រាប់ថែរក្សាសុខភាពមែនទេ? វាមិនពិបាកក្នុងការស្វែងរកវិធីសាស្រ្តថែរក្សាសុខភាព ដែលសមស្រប ត្រឹមត្រូវ និងមានប្រសិទ្ធភាព ដោយគ្រាន់តែចាប់ផ្តើម ជាមួយសកម្មភាពប្រចាំថ្ងៃ របស់អ្នកប៉ុណ្ណោះ។

អនុវត្តរបបអាហារ សម្រាប់ការថែរក្សា សុខភាពបេះដូង

មានរូបមន្តងាយៗ ប្រសិនបើគោលបំណងរបស់អ្នក គឺដើម្បីជៀសផុតពីបញ្ហានានា ដូចជាការគាំងបេះដូង និងស្លាប់មួយចំហៀងខ្លួន សូមអនុវត្តវិធីសាស្រ្តដូចខាងក្រោម៖

  • ទទួលទានបន្លែ និងផ្លែឈើឱ្យបានកាន់តែច្រើន
  • បរិភោគគ្រាប់ធញ្ញជាតិ។ សាកល្បងបរិភោគអង្ករក្រហម ជំនួសអង្ករស និងប្តូរទៅញ៉ាំម្សៅស្រូវសាលី
  • ជ្រើសរើសញ៉ាំអាហារប្រូតេអ៊ីន ដែលគ្មានខ្លាញ់ ដូចជាសាច់មាន់ ត្រី សណ្តែក និង បន្លែ
  • កាត់បន្ថយការទទួលទាន អាហារសំបូរជាតិខ្លាញ់ ស្ករ អំបិល និងអាហារកែច្នៃ

dermatologist-shares-tips-to-reduce-stress-improve-skin-04

ធ្វើលំហាត់ប្រាណ រៀងរាល់ថ្ងៃ

ការបញ្ចេញសកម្មភាពកាន់តែច្រើន កាន់តែប្រសើរ។ លំហាត់ប្រាណពង្រឹងសុខភាពបេះដូង ពង្រឹងសាច់ដុំ និងឆ្អឹង និងការពារសុខភាពអ្នកពីជម្ងឺនានា។

កំណត់ពេលវេលាប្រមាណ ២ម៉ោងកន្លះក្នុងមួយសប្តាហ៍ សម្រាប់លំហាត់ប្រាណ ដូចជាការដើរ ការរាំ។ ប្រសិនបើអ្នកចូលចិត្តលំហាត់ប្រាណធ្ងន់ៗ សូមកំណត់ពេលប្រមាណ មួយម៉ោង និង១៥នាទី ក្នុង មួយសប្តាហ៍ សម្រាប់លំហាត់ប្រាណ ដូចជាការរត់ ការលេងបាល់ជាដើម។ បន្ថែមលើនេះ អ្នកគួរបន្ថែមការហ្វឹកហាត់កម្លាំង មួយថ្ងៃផងដែរ។

បើសិនអ្នកពុំមានពេលគ្រប់គ្រាន់ សូមសាកល្បងលំហាត់ប្រាណខ្លីៗ ងាយៗ សម្រាប់រយៈពេលមួយថ្ងៃ។ ដើរឱ្យបានច្រើន ហើយល្អបំផុត យ៉ាងហោចណាស់ដើរឱ្យបាន ១ម៉ឺនជំហានក្នុងមួយថ្ងៃ។ ចាប់ផ្តើមដោយការដើរឡើងជណ្តើរ ចតឡានរបស់អ្នកឱ្យឆ្ងាយពីទីដៅរបស់អ្នកជាដើម។

បញ្ចុះទម្ងន់

នៅពេលអ្នកធ្វើការបញ្ចុះទម្ងន់ អ្នកប្រឈមនឹងហានិភ័យទាប ចំពោះជម្ងឺបេះដូង ជម្ងឺទឹកនោមផ្អែម ឬទឹកនោមប្រៃ និងជម្ងឺមហារីក។

សូមចាប់ផ្តើមបន្តិចម្តងៗ និងយឺតៗ។ សាកល្បងបញ្ចុះទម្ងន់ត្រឹម ០.៥ ទៅ១ គីឡូក្នុងមួយសប្តាហ៍ ដោយការធ្វើលំហាត់ប្រាណ និងការបរិភោគត្រឹមត្រូវ។

នៅពេលរាងកាយអ្នកមានភាពស៊ាំ នឹងការបញ្ចុះទម្ងន់ សូមបន្ថែមពេលវេលា និងកម្រិតនៃលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ បើសិនអ្នកចង់បញ្ចុះច្រើនទម្ងន់ សូមព្យាយាមហាត់ប្រាណឱ្យបាន ៣០០នាទី ក្នុងមួយសប្តាហ៍។

ការអនុវត្តរបបអាហារ នឹងត្រូវការពេលវេលាយូរ ដើម្បីទៅដល់គោលដៅ។ សូមចាប់ផ្តើមពីការកាត់បន្ថយអាហារមានជាតិស្ករ។

ជួបជាមួយ វេជ្ជបណ្ឌិត

ធ្វើការពិនិត្យសុខភាពជាទៀងទាត់ ដោយទទួលការតាមដានសុខភាព ពីវេជ្ជបណ្ឌិតជំនាញ ដែលអាចជួយអ្នកក្នុងការថែរក្សាសុខភាព។ ឧទាហរណ៍ថា បើសិនអ្នកមានបញ្ហាផ្នែកឆ្អឹង វេជ្ជបណ្ឌិតអាច ផ្តល់ដំបូន្មានដល់អ្នកឱ្យទទួលទានកាល់ស្យូម និងវីតាមីនD ជាដើម។ ការពិនិត្យសុខភាពអាចឱ្យអ្នក តាមដានពីស្ថានភាពសុខភាព និងទទួលការព្យាបាលទាន់ពេល។

កាត់បន្ថយ ភាពស្មុគស្មាញ

ភាពស្មុគស្មាញ អាចបង្កជាបញ្ហាដល់សុខភាពអ្នក។ អ្នកអាចនឹងមិនអាចជៀសពីភាពស្មុគស្មាញបានទាំងស្រុងទេ ប៉ុន្តែអ្នកអាចស្វែងរកវិធីសម្រួលភាពស្មុគស្មាញទាំងនោះ។ សូមកុំបន្ថែមបន្ទុកដល់ ខ្លួនអ្នកខ្លាំងពេក ព្យាយាមកំណត់ដែនកំណត់របស់អ្នក និងអ្នកដទៃ ហើយវាមិនមានបញ្ហាសម្រាប់ការនិយាយថាទេនោះឡើយ។ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ សូមសាកល្បងវិធីដូចខាងក្រោម៖

  • ដកដង្ហើមវែងៗ
  • តាំងសមាធិ
  • ធ្វើYoga
  • ទៅម៉ាស្សា
  • ហាត់ប្រាណ
  • របបអាហារត្រឹមត្រូវ
  • ជជែកជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកជំនាញផ្តល់ប្រឹក្សា-ល-

 dermatologist-shares-tips-to-reduce-stress-improve-skin-02

បង្កើតទម្លាប់សុខភាព

  • សម្អាតធ្មេញ ពីរដងក្នុងមួយថ្ងៃ
  • កុំជក់បារី
  • កំណត់កម្រិតការទទួលទាន ជាតិអាល់កុល។ សូមទទួលវាត្រឹមម្តងក្នុងមួយថ្ងៃ។
  • ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារ
  • បង្កើនការគេងឱ្យបាន ៨ម៉ោង
  • ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ និងជៀសពីពន្លឺថ្ងៃក្នុងអំឡុងពីម៉ោង ១០ព្រឹក ដល់ម៉ោង៣រសៀល
  • ពាក់ខ្សែក្រវាត់សុវត្ថិភាព

សូមប្រើប្រាស់ពេលវេលាប្រចាំថ្ងៃរបស់អ្នក ដោយគិតគូរពីសុខភាព។ ការថែរក្សាសុខភាពបានល្អ នាំមកនូវសុភមង្គលក្នុងជីវិត។

អត្ថបទអ្នកចង់អាន

ថែទាំជើងទាំងគូរបស់អ្នក ដោយការស្ប៉ា និងម៉ាស្សា

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

បច្ចុប្បន្ននេះ បើទោះជាភាពទាន់សម័យ ជាកាំជណ្តើរលើកនារីយើង ឲ្យមើលទៅស្រស់ស្អាត ខ្ពង់ខ្ពស់ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏ដាក់សម្ពាធជាច្រើនដល់នារីយើងដែរ។ ជាក់ស...

តោះ! មកស្គាល់ 9 សញ្ញា ដែលបង្ហាញថាអ្នក គឺពិតជាមនុស្សរឹងមាំផ្នែកផ្លូវចិត្ត

ដោយ: ភារុន 8 AM, Tuesday, 11 Jun, 2019

អ្នកវិទ្យាសាស្រ្តជឿថា ប្រសិនបើមនុស្សមានចិត្តរឹងមាំ គឺអាចត្រូវបានគេព្យាករណ៍ខ្ពស់ទៅលើភាពជោគជ័យ ជាងភាពឆ្លាតវៃ។ ហើយបន្ទាប់ពីអ្នកបានឃើញសញ្ញាទាំង 9 ខាងក្...

រូបមន្ត សម្រាប់សម្រស់ក្មេង ជាងវ័យ

ដោយ: ស៊ីវងីម 8 PM, Monday, 08 Jun, 2015

តើអ្នកធ្លាប់មានចាប់អារម្មណ៍ ចំពោះមនុស្សមួយចំនួន ឬអត់ដែលមានសម្រស់ ស្រស់ស្អាតហើយថេរ មិនរេតាមវ័យ ដែលយើងទម្លាប់និយាយថា «សម្រស់ចាំ» នោះ? ប្រាកដជាមាន មែន...

បន្ថូរបន្ថយ ភាពហត់នឿយ ដែលមិនអាចបំបាត់បានដោយការគេង

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

បន្ទាប់ពីបំពេញកិច្ចការងារផ្សេងៗ ពេញមួយថ្ងៃ ភាពហត់នឿយក៏ចូលមកដល់ មានអារម្មណ៍ថាពិតជាចង់គេង​សម្រាក​ឱ្យ​បាត់ហត់ខ្លាំងណាស់ ប៉ុន្តែអ្នកជឿទេថា ពេលខ្លះអារម្...

Tomnerb.Com - YouTube Channel