ចូលចិត្តទំនើប

តិចនិចជៀសវាង សក់មានក្លិនអាក្រក់ នារដូវភ្លៀង

ដោយ: ដួងច័ន្ទ 11 PM, Tuesday, 25 Jul, 2017

យើងទាំងអស់គ្នាបានស្វះស្វែងរក វិធីសាស្រ្តគ្រប់បែបយ៉ាង ដើម្បីជៀសវាងបញ្ហាក្លិនមិនល្អលើរាង កាយ ដោយយើងប្រើប្រាស់គ្រឿងក្រអូប ចាប់តាំងពីលើសម្លៀកបំពាក់ និងផលិតផលបំបាត់ក្លិនផ្សេងៗ ជាពិសេសក្នុងរដូវភ្លៀង។ ប៉ុន្តែអ្នកធ្លាប់បានដឹងទេថា សក់ក៏អាចបង្កជាក្លិនអាក្រក់បានដែរ? សក់មានក្លិនអាក្រក់ អាចជះក្លិនខ្លាំង ទោះបីជាអ្នកប្រើផលិតផល ក្រែមអប់សក់មានក្លិនក្រអូប ក៏មិនអាចបំបាត់ក្លិនអាក្រក់ ពីសក់បានដែរ។

អ្នកពិតជាត្រូវការការថែរក្សាសក់បន្ថែម នៅក្នុងអំឡុងរដូវវស្សា ដើម្បីឱ្យសរសៃសក់មានសុខភាពល្អ និងមានក្លិនក្រអូប។ ទំនើប សូមនាំយកនូវគន្លឹះមួយចំនួន មកផ្តល់ជូនមិត្តៗអ្នកអាន ជាពិសេស មិត្តៗសុភាពនារី សម្រាប់ធ្វើការថែរក្សាសុខភាពសក់ ក្នុងអំឡុងពេលរដូវភ្លៀងធ្លាក់នេះ។

  • ថែរក្សាស្បែកក្បាលឱ្យបានស្អាត ដោយលាងសម្អាតឱ្យបានញឹកញាប់។ អ្នកគួរជ្រើសយក ផលិតផលសាប៊ូកក់សក់ ដែលមានសមាសភាពកំចាត់បាក់តេរី ឬផ្សិត ដើម្បីការពារការចម្លងរោគ។ អ្នកគួរជៀសវាងការប្រើប្រាស់សាប៊ូកក់សក់ ដែលមានបន្ថែមសំណើម។
  • ទទួលទានរបបដែលល្អចំពោះសុខភាព ដោយមានផ្សំពីផ្លែឈើស្រស់ និងបន្លែ ដើម្បីផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកាន់សរសៃសក់។
  • អ្នកគួរព្យាយាមកាត់បន្ថយ ឬជៀសវាងការទទួលទានភេសជ្ជៈ មានសារធាតុកាហ្វេអ៊ីន ព្រោះសារធាតុមួយនេះ ធ្វើឱ្យសីតុណ្ហភាពរាងកាយរបស់អ្នកកើនឡើង និងធ្វើឱ្យស្បែកក្បាលកើនឡើងជាតិប្រេង និងធ្វើឱ្យសរសៃសក់ស្អិត។
  • អ្នកគួរជៀសវាងការចេញទៅខាងក្រៅ នៅពេលភ្លៀងធ្លាក់។ ក្នុងករណីចាំបាច់មិនអាចជៀសវាងបាន ហើយសក់របស់អ្នកទទឹកជោគ អ្នកត្រូវលាងសម្អាតសក់ជាមួយសាប៊ូ និងប្រើប្រាស់ថ្នាំបន្ទន់ ឬថ្នាំអប់សក់។
  • អ្នកគួរជៀសវាងការគិតស្មុគស្មាញ ឬអ្នកគួរកាត់បន្ថយស្រ្តេស ព្រោះវាធ្វើឱ្យអ្នកបែកញើស កាន់តែខ្លាំង ដែលជាកត្តាបណ្តាលឱ្យស្បែកក្បាលសើម។
  • អ្នកអាចប្រើប្រាស់ជែលការពារសំណើម ដើម្បីការពារស្បែកក្បាលរបស់អ្នក ពីការស្រូបយក សំណើមច្រើនពេក។

Expert-Tips-Avoid-Smelly-Hair-During-Monsoon-Tomnerb-03

Expert-Tips-Avoid-Smelly-Hair-During-Monsoon-Tomnerb-02

ប្រភព: TheHealthSite ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

អ្វីនឹងកើតឡើង? ប្រសិនបើអ្នកញុំាសាច់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ភារុន 11 AM, Wednesday, 10 Apr, 2019

បច្ចុប្បន្ននេះ គ្រូពេទ្រតែងណែនាំឱ្យយើងម្នាក់ៗញុំាសាច់ត្រីប្រហែល 2-3ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពល្អបំផុតដល់រាងកាយរបស់យើងគ្រប់...

អ្នកវិទ្យាសាស្រ្តបានពន្យល់ថា «ការធ្វើឱ្យក្មេងរសើប អាចបង្កគ្រោះថ្នាក់» ដែលប្រហែលជាអ្នកមិនធ្លាប់ដឹង!

ដោយ: ភារុន 8 AM, Saturday, 22 Jun, 2019

ការធ្វើឱ្យក្មេងតូចៗរសើប អាចបង្កគ្រោះថ្នាក់ជាជាងផ្តល់ផលល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាមានតែ 32% បានឆ្លើយតបថាពេញចិត្ត និងរីករាយ ហើយជាមួយនឹង 32...

ក្លៀកខ្មៅបែបនេះគួរធ្វើបែបណា?

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

ក្លៀកខ្មៅ ជាមូលហេតុមួយដែលធ្វើឱ្យ ស្រ្តីមួយចំនួនបាត់បង់ភាពក្លាហាន ក្នុងការពាក់អាវវាលក្លៀក។​ បើទោះជា​បញ្ហា​​នេះ​មើលទៅហាក់ដូចជា រឿងធម្មតាសម្រាប់ស្រ្តី...

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

Tomnerb.Com - YouTube Channel