ចូលចិត្តទំនើប

ដំណោះស្រាយ ការងងុយគេង ពេលកំពុងធ្វើការ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 18 Jan, 2017

តើអ្នកតែងតែងងុយគេង នៅពេលធ្វើការមែនទេ? តើអ្នកធ្លាប់គេងលើតុធ្វើការទេ? វាពិបាកណាស់ ព្រោះថ្នាក់លើរបស់អ្នក អាចនឹងបានឃើញអ្នកកំពុងគេង ពេលកំពុងធ្វើការ អញ្ចឹងអ្នកគួរធ្វើយ៉ាងម៉េច?

ទំនើប សូមបង្ហាញតិចនិច ក្នុងការដោះស្រាយបញ្ហាមួយនេះជូនអ្នក។

ត្រឡប់ទៅអំឡុងទសវត្សឆ្នាំ ១៩៩០ លោក Bhim Suwastoyo គឺជាអ្នកកាសែត ដ៏មមាញឹកមួយ របស់សារព័ត៌មាន Agence France Presse ដែលមានស្នាក់ការនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ គាត់បានក្លាយជាជនល្បីឈ្មោះខាងគេង នៅក្នុងការិយាល័យ។ គាត់បានប្រាប់ថា «គ្រប់ពេលដែលមានថ្នាក់លើមកពីស្នាក់ការ នៅហុងកុង សំណួរដំបូងដែលពួកគេ បានសួរមកកាន់ខ្ញុំ គឺ តើគ្រែរបស់លោកនៅទីណា? ទាំងនេះជាកិត្តិយសដ៏ប្រពៃណាស់»

លោក Bhim បានពន្យល់ថានោះ ជាពេលដ៏សំខាន់នៅក្នុងឆ្នាំ១៩៩៧ ជាពេលដែលរូបិយបណ្ណរបស់ អាស៊ានធ្លាក់ចុះ ហើយរូបិយបណ្ណរបស់ឥណ្ឌូនេស៊ី បានបាត់បង់តម្លៃរហូតដល់ពាក់កណ្តាល និងជាពេលដែលរដ្ឋាភិបាល Suharto ត្រូវបានផ្តួលរលំ។ គាត់ត្រូវធ្វើការជាច្រើនម៉ោង ដើម្បីយកព័ត៌មានថ្មីៗ។ នៅពេលនោះ ទូរសព្ទពុំសូវប្រើប្រាស់ទូលំទូលាយទេ ក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះគាត់តែងឆ្លៀតគេងនៅក្នុងបន្ទប់ទូរសព្ទក្នុងការិយាល័យ នៅពេលដែលគាត់មានពេលសម្រាក។ ប៉ុន្តែគាត់បាន ស្វែងយល់ថា ទោះជាថ្ងៃទំនេរយ៉ាងណាក៏ដោយ ការគេងមួយស្របក់បានប្រហែល ៣០នាទី ផ្តល់ សារៈប្រយោជន៍ដល់យើង។ វានឹងផ្តល់កម្លាំងពេញមួយថ្ងៃដល់អ្នក ដែលហាក់ដូចជាអ្នកទើបតែ ចាប់ផ្តើមធ្វើការនៅពេលព្រឹកអញ្ចឹង។

 Sleep-At-Work-Place-04

Circadian Rhythms

នៅប្រទេសជប៉ុន ការងោកងុយក្នុងពេលប្រជុំ ជាសញ្ញាបង្ហាញពីការខិតខំប្រឹងប្រែងធ្វើការ។

រូបរាងកាយរបស់យើង អនុវត្តសកម្មភាពស្របតាម Circadian Rhythms ដែលជាវដ្តអ័រម៉ូន ដែលបញ្ជាររាងកាយរបស់យើងពេញមួយថ្ងៃ។

សារធាតុចម្បងនៅក្នុងអ័រម៉ូននេះគឺ Melatonin។ នៅពេលដែលសារធាតុគីមីនេះឡើងខ្ពស់ អ្នកនឹងងងុយគេង។ ប៉ុន្តែនៅពេលអ្នកប៉ះនឹងពន្លឺព្រះអាទិត្យ កម្រិត melatonin នៅក្នុងខ្លួនធ្លាក់ចុះ ហើយអ្នកនឹងស្វាងពីភាពងងុយ។

«ការគេងបំពេញមុខងារដូចជា អ្នកចាំថែរក្សាខួរក្បាល ដែលជួយលុបបំបាត់កាកសំណល់ និងជាតិពុលពីក្នុងខួរក្បាល។» នេះជាការបកស្រាយរបស់លោក Natalie Dautovich អ្នកស្រាវជ្រាវនៃមូលនិធិ US National Sleep Foundation។

ដូច្នេះហើយ អ្នកត្រូវគេងឱ្យបានពី ៧ ទៅ៩ ម៉ោងជារៀងរាល់យប់។

យើងបានដឹងហើយថា ទ្រឹស្តីនេះពិតប្រាកដណាស់ ប៉ុន្តែហេតុអ្វីយើងមិនអាចអនុវត្តតាមបាន?

«ការទទួលទានដំណេកកាន់តែតិច នឹងកាត់បន្ថយសមត្ថភាពអនុវត្តការងាររបស់យើង» ជាការលើកឡើងរបស់លោកវេជ្ជ. Dautovich។ មានកត្តាជាច្រើនដែលរុញច្រាន ឱ្យយើងខាតបង់ពេលវេលាចូល គេង ដូចជាទូរសព្ទ ការប្រើប្រាស់បណ្តាញសង្គម។ល។ នៅពេលដែលទូរសព្ទបញ្ចេញពន្លឺ ខួរក្បាលរបស់យើងនឹងមានប្រតិកម្មតបត ដែលបណ្តាលឱ្យយើង ត្រូវអូសទាញចេញពីការគេង។ ដូច្នេះអ្វីដែល យើងគួរធ្វើគឺ ទុកទូរសព្ទឱ្យឆ្ងាយពីខ្លួន ហើយចូលគេងនៅពេលវេលាសមស្រប។

Sleep-At-Work-Place-06

យុទ្ធសាស្រ្តក្នុងការគេង ក្នុងការិយាល័យ

  • ទទួលបានការអនុញ្ញាត ពីថ្នាក់លើរបស់អ្នក
  • ឆ្លៀតគេង បន្ទាប់ពីបាយថ្ងៃត្រង់ហើយ
  • ស្វែងរកកន្លែងស្ងប់ស្ងាត់ និងដាច់ឆ្ងាយពីអ្នកដទៃ
  • កំណត់ពេលគេងថ្ងៃរបស់អ្នកឱ្យនៅត្រឹម ២០នាទីយ៉ាងច្រើន ដើម្បីជៀសវាងការគេងលង់ និងទុកពេល១០នាទី ដើម្បីស្វាងពីដំនេក

ប៉ុន្តែនៅមានវិធីជាច្រើនទៀត ក្រៅពីគេងឱ្យបានគ្រប់គ្រាន់នៅពេលយប់ ដើម្បីទទួលបានអារម្មណ៍ជ្រះ ថ្លានៅក្នុងការិយាល័យ។ ជាក់ស្តែងការជួបជាមួយបុគ្គលិក ដែលធ្វើការប្រកបដោយទំនួលខុសត្រូវខ្ពស់ និងតែងតែត្រៀមខ្លួនជានិច្ចគ្រប់ស្ថានភាព បានផ្តល់នូវចំណេះដឹង មួយផ្សេងទៀតដល់យើង។ Nats គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្ម គ្រប់គ្រងចរាចរណ៍លើអាកាសរបស់ចក្រភពអង់គ្លេស បានផ្តល់នូវចម្លើយ សម្រាប់បញ្ហាងងុយគេងនៅការិយាល័យដល់យើង។ អ្នកគ្រប់គ្រងក្រុមហ៊ុន Nats លោក Neil May បាននិយាយថា «យើងបានដឹងយ៉ាងច្បាស់ថា បុគ្គលិកដែលមានតួនាទីជាអ្នកតាម ដាន ភាគច្រើននឹងជួបឧបទ្ទវហេតុនានា ទាំងនៅពេលដែលពួកគេរវល់ ឬនៅពេលដែលពួកគេស្ងប់ស្ងាត់»។

Sleep-At-Work-Place-02

ទំនាក់ទំនងសង្គម

Nats រក្សាបាននូវតុល្យភាពល្អប្រសើរ រវាងភាពធុញថប់ និងការងារច្រើន ដែលមាននៅក្នុងការងារតាមដានគ្រោះថ្នាក់ផ្លូវអាកាស ដែលបុគ្គលិករបស់ពួកគេជួបប្រទះ។ នៅក្នុងការិយាល័យការងាររបស់ក្រុមហ៊ុននេះ មានបំពាក់នូវពន្លឺថ្ងៃសិប្បនិមិត្ត ដែលមានពន្លឺពេញ ២៤ម៉ោង ហើយសម្លេងតែមួយគត់ដែលយើងបានលឺគឺ ការឆ្លងឆ្លើយរវាងអ្នកតាមដាន និងអ្នកបើកបរយន្តហោះប៉ុណ្ណោះ។ បុគ្គលិករបស់ពួកគេបំពេញការងារជាពីរក្រុម ដោយមិនត្រឹមតែពិនិត្យមើល គ្នាទៅវិញទៅមកប៉ុណ្ណោះទេ តែពួកគេថែមទាំងប្រើប្រាស់ ទំនាក់ទំនងសង្គម ដើម្បីជួយឱ្យស្មារតីរបស់ពួកគេសកម្មនឹងការងារ។ ហើយនៅរៀងរាល់ ២ម៉ោងម្តង បុគ្គលិកទាំងនោះ ត្រូវបានផ្តល់នូវការសម្រាករយៈពេល ៣០នាទី ដើម្បីទទួលទានកាហ្វេ ឬគេងមួយស្របក់។ ក្រុមហ៊ុន Nats យកចិត្តទុកដាក់នឹងការគេងរបស់បុគ្គលិក។ បុគ្គលិកធ្វើការវេនយប់ ត្រូវបានលើកទឹកចិត្ត ឱ្យចូលគេងយ៉ាងហោចណាស់ពីរម៉ោងមុន។ លោក Neil បាននិយាយថា «យើងចង់ឱ្យពួកគេទទួលបានអារម្មណ៍ស្វាងល្អ នៅចន្លោះម៉ោង ៥-៦ ព្រឹក ជាពេលដែលមានជើងហោះហើរច្រើន»។

នេះជាទង្វើដែលគួរឱ្យកោតសរសើរ។ ពួកគេបានឱ្យតម្លៃដល់ការគេង។

«មនុស្សមួយចំនួន មានគំនិតអវិជ្ជមានចំពោះការគេង ជាពិសេសការគេងនៅពេលថ្ងៃ ដោយពួកគេមិនបានគិតដល់អត្ថប្រយោជន៍នៃការគេង ដែលនឹងផ្តល់នូវផលិតភាពការងារ ដ៏ល្អប្រសើរ។» វេជ្ជ. Duatovich បានផ្តល់ជាអនុសាសន៍។

សរុបមក ការទទួលទានដំណេកក្នុងអំឡុងពេលធ្វើការងារ មិនគួរត្រូវបានទទួលការពិន័យនោះទេ។

Sleep-At-Work-Place-05

Sleep-At-Work-Place-01

ប្រភព: BBC ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គ្រាន់តែកម្រើកដៃ ខួរក្បាលទារក ក៏អភិវឌ្ឍបានដែរ

ដោយ: ដាលីស 11 PM, Thursday, 24 Mar, 2016

ទារក​កម្រើក​ដៃ កុំ​មើលឃើញថា​ ជា​រឿង​តូចតាច​ឱ្យសោះ ព្រោះ​កោសិកា​ប្រសាទ​របស់​កូន​ មាន​វិវឌ្ឍនាការ​ដែល​កាន់តែ​ល្អ​ឡើង​បាន។ ការចាត់ចែង​រាងកាយ​កូន ​ឱ្យ​...

ប្រេងដូង ជួយឱ្យអ្នកក្មេងជាងវ័យ ១០ឆ្នាំ ត្រឹមតែរយៈពេល ២សប្តាហ៍

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 11 Jan, 2017

នៅពេលនិយាយអំពីសុខភាព និងសម្រស់ ប្រេងដូង គឺជារូបមន្តមួយដ៏មានអត្ថប្រយោជន៍។ ខាងក្រោមនេះ គឺជាវិធីក្នុងការប្រើប្រាស់ប្រេងដូង សម្រាប់ថែរក្សាសុខភាព និងសម្...

10 ចំណុចបង្កើន សុខភាពផ្លូវចិត្ត

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

មិនអាចមានអ្នកណារស់នៅ ក្នុងសេចក្តីសុខជារៀងរាល់ថ្ងៃនោះទេ តិច ឬច្រើនតែងតែមានរឿងមិនសប្បាយចិត្ត​កើត​​ឡើង ហើយរឿងទាំងនោះ វាបានមកធ្វើឱ្យអ្នកខូចអារម្មណ៍ និង...

តើគួរយកកុមារតូចៗ ទៅជួបគ្រូពេទ្រធ្មេញ នៅពេលណាល្អ?

ដោយ: ភារុន 5 PM, Wednesday, 10 Apr, 2019

តើកុមារតូចៗ គួរតែជួបជាមួយគ្រូពេទ្រធ្មេញជាលើកដំបូង នៅពេលណាល្អ? សំណួរនេះតែងកើតមាននៅក្នុងចិត្តរបស់ឪពុកម្តាយគ្រប់រូបជានិច្ច។ ជាធម្មតា ឪពុកម្តាយគ្រប់រូប...

Tomnerb.Com - YouTube Channel