ចូលចិត្តទំនើប

ដល់ខែធ្លាក់ខ្យល់ហើយ! នាំគ្នាប្រយ័ត្ន កើតជម្ងឺ ពងបែកក្នុងមាត់

ដោយ: ភារុន 9 AM, Thursday, 03 Jan, 2019

ជម្ងឺពងបែកក្នុងមាត់ ជាជម្ងឺមួយដែលមិនអាចធ្វើការសន្និដ្ឋានបាន ពីមូលហេតុពិតប្រាកដ ថាតើជម្ងឺនេះ កើតឡើងដោយសារមូលហេតុអ្វីខ្លះនោះទេ។ ជម្ងឺនេះ កើតឡើងជាញឹកញាប់ហើយជាសះស្បើយទៅវិញដោយឯកឯង ដោយមិនចាំបាច់ព្យាបាលឡើយ។ ជាពិសេសវាកើតមាននៅរដូវធ្លាក់ខ្យល់នេះ អ្នកដែលកើតពងបែកក្នុងមាត់ គឺបណ្តាលឲ្យមានការឈឺចាប់នៅក្នុងមាត់ និងពិបាកក្នុងការទទួលទានអាហារ។ ការកើតជម្ងឺពងបែកក្នុងមាត់ ដំបូងគឺមានពងទឹកតូច ឬ ធំ ទៅតាមសណ្ឋាននីមួយៗ បន្ទាប់ពីពងទឹកបានបែកធ្លាយចេញទឹក រួចក្លាយទៅជាដំបៅរលាកសើស្បែក ដែលស៊ីស្បែក រាក់ ឬ ជ្រៅ ទៅតាមកម្រិតខ្លាំង ឬ ខ្សោយរបស់វា នៅក្នុងមាត់ ហើយក៏បង្កទៅជា ជម្ងឺពងបែកមាត់នេះតែម្តង។ ដូច្នេះប្រិយមិត្ត គួរស្វែងយល់ខ្លះៗអំពី ជម្ងឺពងបែកក្នុងមាត់ ជាមួយនឹង ទំនើប ទាំងអស់គ្នា ដែលមាននៅក្នុងអត្ថបទដូចខាងក្រោមនេះ៖
ផលប៉ះពាល់នៃ ជម្ងឺពងបែកក្នុងមាត់
ជំងឺពងបែកក្នុងមាត់ ធ្វើឱ្យយើងមានការឈឺចាប់នៅក្នុងមាត់ ពិបាកនៅក្នុងការទំពារចំណីអាហារ នៅពេលទំពារអាហារមិនបានម៉ត់ល្អ អាចធ្វើឱ្យក្រពះរលាក ដោយសារក្រពះពិបាកក្នុងការកិនរំលាយអាហារមិនម៉ត់នេះ។ ចំណែកឯពោះវៀន ដែលត្រូវស្រូបសារធាតុទៅចិញ្ចឹមសរីរាង្គ ក៏មិនអាចធ្វើការបានល្អផងដែរ។

ការព្យាបាល ជម្ងឺពងបែកក្នុងមាត់
គេមិនអាចព្យាបាល ជម្ងឺពងបែកក្នុងមាត់ ឲ្យជាដាច់នោះទេ មូលហេតុដោយសារតែជម្ងឺនេះ វាកើតឡើងជាញឹកញាប់ និងជាសះស្បើយទៅវិញដោយឯកឯង។ ក៏ប៉ុន្តែគេអាចព្យាបាលវាបណ្តោះអាសន្ន ដូចជាក្នុងករណីមានពងបែកក្នុងមាត់ មានទំហំធំរួមផ្សំ នឹងមានការឈឺចាប់ខ្លាំង យើងត្រូវប្រើឱសថដើម្បីបំបាត់ការឈឺចាប់ ដោយយកថ្នាំពងបែកមាត់ មកលាបត្រង់ចំណុចពងបែកតែម្តង។ ដោយឡែកចំពោះ អ្នកដែលមាន ជម្ងឺពងបែកក្នុងមាត់ ទំហំតូច ឬ មានការឈឺចាប់តិចៗ អ្នកគ្រាន់តែប្រើថ្នាំខ្ពុលមាត់ណា ដែលមានជាតិថ្នាំបំបាត់ការឈឺចាប់ មកខ្ពុលមាត់រាល់ពេលមានជម្ងឺ ខ្ពុលតែពីរ-បីដង នឹងអាចជាសះស្បើយបានឆាប់រហ័ស។

ទោះបីជាជម្ងឺពងបែកក្នុងមាត់ ជាជម្ងឺមួយមានកម្រិតស្រាល ដែលកើតហើយបាត់ៗ និងជាសះស្បើយទៅវិញដោយខ្លួនឯងក៏ដោយ អ្នកក៏មិនត្រូវធ្វេសប្រហែសក្នុងការព្យាបាលជម្ងឺនេះដែរ។ ពីព្រោះ ពងទឹកខ្លះ អាចស៊ីស្បែក ជ្រៅទៅៗ បន្តិចម្តងៗ រហូតធ្វើឲ្យមានដំបៅដល់ស្បែកស្រទាប់ខាងក្នុងរបស់មាត់ ហើយពេលខ្លះ វាមិនព្រមជាសះស្បើយដោយឯកឯងនោះ វាក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតយើងផងដែរ។ ដូចនេះ អ្នកមានជម្ងឺនេះ គួរទៅជួបជាមួយគ្រូពេទ្យដែលមានឯកទេស ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា៕

អត្ថបទអ្នកចង់អាន

ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មនុស្ស​ជាច្រើន ​នឹកស្មាន​មិន​ដល់​ឡើយ​ថា ផ្សែង​បារី​ដែល​អណ្តែត​នៅក្នុង​អាកាស​នោះ ​ហុច​ផល​បន្ត​ទៅដល់​អ្នក​ដែល​ស្រូប​វា​ចូលទៅក្នុង​រាងកាយ​ច្រើនណាស់ ទោ...

វេជ្ជបណ្ឌិតជំនាញ ពន្យល់ពីកាយវិការគេង បណ្តាលឱ្យមានស្នាមជ្រួញ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 19 Feb, 2017

លោកវេជ្ជបណ្ឌិត Michael Breus គឺជាវេជ្ជបណ្ឌិតមានជំនាញខាងដំណេក បានជួបប្រទះនឹង បញ្ហាផ្សេងៗគ្នា ជាច្រើនទាក់ទងនឹងការគេង។ គាត់បានពន្យល់ពីកាយវិការ នៃការគេ...

អាហារ 10 យ៉ាងដែលធ្វើឲ្យស្បែកស្អាត

ដោយ: ភារុន 9 AM, Wednesday, 16 Jan, 2019

មនុស្សនៅទូទាំងពិភពលោកបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើផលិតផលថែរក្សាសម្រស់ជារៀងរាល់ឆ្នាំ។ តាមពិតទៅការថែរក្សាសម្រស់មិនចាំបាច់ទាល់តែអ្នកទិញផលិតផលគ្...

អ្នកស្រាវជ្រាវកំពុងផលិត Contact Lenses ដែលអាចរកឃើញជម្ងឺ

ដោយ: ដួងច័ន្ទ 7 PM, Sunday, 23 Apr, 2017

ដោយគ្រាន់តែប្រើប្រាស់ Bio-Sensing Contact Lenses នាពេលឆាប់ៗខាងមុខនេះ អាចឱ្យអ្នក មើលឃើញពីសុខភាពផ្ទាល់ខ្លួនរបស់អ្នក យោងតាមការសិក្សាដ៏ភ្ញាក់ផ្អើលថ្មីម...

Tomnerb.Com - YouTube Channel