ចូលចិត្តទំនើប

ដកធ្មេញ មានទាំងល្អ និងមិនល្អ បើធ្វើមិនបានត្រឹមត្រូវ

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

សម្រាប់កុមារវ័យតូចៗ ប្រហែលជាត្រូវដកធ្មេញទៅតាមពេលវេលា ដែលសមស្របសម្រាប់ពួកគេ ប៉ុន្តែសម្រាប់​អ្នក​ដែល​មានវ័យច្រើនហើយនោះ ការដកធ្មេញអាចនឹងត្រូវធ្វើក្នុងករណី ដែលធ្មេញមានបញ្ហាតែប៉ុណ្ណោះ។​ ការដកធ្មេញមាន​ទាំង​គុណសម្បត្តិ និងគុណវិបត្តិសម្រាប់អ្នក ហើយបើចង់ដឹងច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះអំពីការដកធ្មេញនោះ​ សូម​អាន​អត្ថបទខាងក្រោម៖

ការដក​ធ្មេញ​ចែកចេញ​ជា​ពីរ​ដំណាក់កាល គឺ​ការដក​ធ្មេញ​ទឹកដោះ និង​ការដក​ធ្មេញ​ស្រុក​។​

  • ការដក​ធ្មេញទឹកដោះ​ ៈ មានន័យ​ថា​ដក​ធ្មេញ​កុមារ ​ដែល​មាន​អាយុ​ចាប់ពី​ 6ឆ្នាំ ព្រោះ​វ័យ​នេះ​ធ្មេញទឹកដោះ​របស់​កុមារ​នឹង​ត្រូវ​ផ្លាស់ប្ដូរ​មក​ជា​ធ្មេញ​ស្រុក​វិញ​។ ឯ​ការដក​ធ្មេញទឹក​ដោះ​​នេះ ត្រូវធ្វើ​ទៅតាម​អាយុ​របស់​​មនុស្ស ដូចជា​ ធ្មេញ​​មុខ​​ក្រោម​​ត្រូវ​ដក​នៅ​អាយុ​6​ឆ្នាំ និង​ធ្មេញ​មុខ​លើ​ត្រូវ​ដក​នៅ​អាយុ​ 8​ឆ្នាំ​។ ចំពោះ​ធ្មេញ​ដទៃទៀត គួរតែ​ដក និង​ពិនិត្យ​មើល​​ទៅ​តាម​លេខ​រៀង​ ប្រការ​ចាំ​បាច់​​គួរឱ្យ​គ្រូពេទ្យ​ពិនិត្យ​ នៅ​ពេល​​កុមារ​មាន​អាយុ 6ឆ្នាំ​។​
  • ការដក​ធ្មេញ​ស្រុក​ ៈ ចំពោះ​បញ្ហា​ធ្មេញ​ស្រុក​នេះ​ មិនមាន​អ្វី​ចាំបាច់​ត្រូវ​ដក​នោះទេ ប្រសិនបើ​ធ្មេញ​ទាំងនោះ​គ្មាន​បញ្ហា​ដូចជា​ ដង្កូវ​​ស៊ី​ធ្មេញ ពុកធ្មេញ ធ្មេញប្រហោង ធ្មេញខូច ឬធ្មេញ​មាន​ឬ​ស​មិនល្អនោះ។​

​គុណ​សម្បត្ដិ​ នៃ​ការដក​ធ្មេញ​

​មានគុណ​សម្បត្ដិ​ច្រើន ​ចំពោះ​ការដក​ធ្មេញ​ទឹកដោះ ព្រោះ​ការដក​ធ្មេញទឹកដោះ​បាន​ត្រឹមត្រូវ​ នឹង​ធ្វើឱ្យ​ធ្មេញ​ស្រុក​ដុះ​បានល្អ និង​មាន​សោភ័ណភាព​ស្រស់ស្អាត ព្រមទាំង​ទទួលបាន​នូវ​ធ្មេញ​​ ដែល​មាន​សុខភាព​ល្អ​ថែមទៀត​ផង ជាពិសេស​មិន​ចាំបាច់​ចំណាយ​ថវិកា​ក្នុង​ការដាក់​ធ្មេញ​នោះឡើយ​។ ដោយឡែក​ចំពោះ​ការដក​ធ្មេញ​ស្រុក​វិញ ក៏​ផ្ដល់​ជា​គុណ​សម្បត្ដិ​ច្រើន​ដែរ ប្រសិនបើ​ធ្មេញ​ដែល​ត្រូវ​ដក​នោះ ជា​ធ្មេញ​ខូច មាន​របួស​ដែល​អាច​នាំឱ្យ​មាន​ផល​ប៉ះពាល់​ ដល់សុខភាព​ធ្មេញដទៃ និងសុខភាពរាងកាយ​ទាំង​មូល។​

​គុណ​វិបត្ដិ​ នៃ​ការដក​ធ្មេញ​

​ការដក​ធ្មេញ​អាច​ផ្ដល់​ជា​គុណ​វិបត្ដិ ប្រសិនបើ​ការដក​ធ្មេញ​នោះ​ប្រព្រឹត្ដិទៅ​ដោយ​មិន​ត្រឹមត្រូវ​តាម​អាយុកាល ជាពិសេស​ចំពោះ​ធ្មេញ​ទឹកដោះ​។ ការដក​ធ្មេញ​មុន​អាយុ​បាន​ផ្ដល់​នូវ​ផលប៉ះពាល់​មួយចំនួន ដូចជា​ ធ្វើឱ្យ​ធ្មេញ​ដុះ​មក​ធំ មិន​ត្រង់​ជួរ ជួនកាល​ធ្មេញ​​ដុះ​ថ្មី ឬ​ធ្មេញ​ស្រុក​មាន​លក្ខណៈ​វៀច​ជាដើម​។

ចំពោះ​ការដក​ធ្មេញ​ស្រុក​វិញ ​ក៏​ដូច​នោះដែរ ព្រោះ​ថា​ការដក​ធ្មេញ​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន ឬដក់​ឬ​ស​ធ្មេញ​មិនបានល្អនឹង​ធ្វើ​ឱ្យ​​លោកអ្នក​កាន់តែ​មាន​ការ​ឈឺចាប់​។ អ្វី​ដែល​កាន់តែ​គួរប្រុងប្រយ័ត្នទៅទៀតនោះ គឺ​ការដក​ធ្មេញ​(​ធ្មេញ​ស្រុក​)​អាច​ធ្វើឱ្យ​មុខ​របស់​អ្នក​ផ​ត​បាត់​បង់​ភាព​​ស្រស់​ស្អាត ហើយ​មើលទៅ​ឃើញ​ចាស់​មុន​អាយុ​ថែមទៀត​ផង​។​

​រឿងមួយទៀតអំពីការដកធ្មេញនោះ គឺការប្រើ​ប្រាស់​​ថ្នាំស្ពឹក​បន្ថយ​ការឈឺចាប់ នៅក្នុង​អំឡុងពេលដក​ធ្មេញ​ក៏មាន​ផល​ប៉ះពាល់​ដែរ ប្រសិនបើ​ការដាក់ថ្នាំមិន​បាន​ត្រឹមត្រូវ​ ព្រោះវា​អាច​ធ្វើឱ្យ​រលាក​អញ្ចាញ​ធ្មេញរបស់អ្នក​។ ជា​ពិសេស​បំផុត​នោះ ​ការដក​ធ្មេញ​មិន​បាន​ត្រឹមត្រូវ និង​មិន​មាន​អនាម័យ​ជា​ឱកាស​នៃ​ការឆ្លងមេរោគ​​ផ្សេងៗ​ ដូច្នេះប្រសិនបើអ្នកកំពុងគិតដល់ការដកធ្មេញនោះ សូមស្វែងរកទីកន្លែងដែលល្អ មានគុណភាពនិងអនាម័យខ្ពស់ និងពិសេសជាទន្តពេទ្យដែលមានជំនាញយ៉ាងពិតប្រាកដ៕​

do_you_cause_childs_cavities-02

អត្ថបទអ្នកចង់អាន

បើមិនចង់ទៅជួបពេទ្យញឹកញាប់ អ្នកមានអាយុ 30 ឡើងទៅ គួរចៀសវាងញុំាអាហារទាំង 8 មុខនេះ

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

នៅពេលមនុស្សយើងមានអាយុ 30 ឆ្នាំឡើងទៅ ទំនងជាប្រព័ន្ធភាពសុំានៅក្នុងរាងកាយ មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ឧទាហរណ៍៖ អាហារមួយចំនួន យើងធ្លាប់ញុំាទៅមិនដែលចេះ...

គន្លឹះទាំង 5 សម្រាប់ជួយសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

ទម្លាប់រស់នៅដែលមានសុខភាពល្អអាចជួយការពារ 80% ចំពោះការស្លាប់មុនអាយុដោយសារជម្ងឺបេះដូង និង ជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយនិង 60% ទៀតសម្រាប់ការពារចំពោះជម្...

តើគួរតមអាហារបែបណាខ្លះ ពេលមានអាស៊ីតនៅក្នុងក្រពះខ្ពស់?

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

​ជំងឺក្រពះឬអាការៈមានអាស៊ីតច្រើនក្នុង​ក្រពះ​បានក្លាយទៅជាជំងឺពេញនិយមសម្រាប់មនុស្សសម័យនេះ។អ្នកធ្វើការងារភាគច្រើនដែលកំពុងខំប្រឹងប្រែងទៅកាន់តំណែងការងារខ...

ម៉ាសល្ពៅ សម្រាប់ស្បែក នារដូវក្តៅ

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

ល្ពៅ​ គឺជា​ប្រភព​ដ៏​សន្ធឹក​ស​ន្ទា​ប់ ​នៃ​អាស៊ីត​ពី​ធម្មជាតិ ​ក្នុងការ​ដុសខាត់​សម្អាត​ស្បែក ព្រមទាំង​មាន antioxidants ផងដែរ។ ប្រើ​ម៉ាស​ល្ពៅ​លើ​ស្បែ​...

Tomnerb.Com - YouTube Channel