ចូលចិត្តទំនើប

ញ៉ាំបន្លែ និងផ្លែឈើ អាយុកាន់តែវែង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

ការសិក្សាមួយរបស់ Imperial College London បានគណនាថាទម្លាប់នៃការទទួលទានអាចបញ្ជៀសការស្លាប់មុនអាយុបានរហូតដល់ 7.8​ លាននាក់
ក្នុងមួយឆ្នាំ។ ក្រុមស្រាវជ្រាវនេះក៏បានកំណត់បន្លែ និងផ្លែឈើ ដែលអាចកាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីក និងជម្ងឺបេះដូងបានទៀតផង។

ការវិភាគបានបង្ហាញថា ទោះបីជាបរិមាណតិចតួច ក៏វាមានប្រយោជន៍សម្រាប់សុខភាពដែរ។ មុខម្ហូបដែលមានបរិមាណ 80 ក្រាម នៃបន្លែ​ ឬផ្លែឈើ
ដែលរួមមានផ្លែចេក សារី ស្ពៃ ឬសណ្តែក។

ការសនិ្នដ្ឋានត្រូវបានសម្រេចចេញពីទិន្នន័យ ដែលបានមកពីការសិក្សាចំនួន 95 ករណីខុសៗគ្នា ដែលធ្វើការសិក្សារលើទម្លាប់ញ៉ាំអាហាររបស់
មនុស្សចំនួន 2 លាននាក់។

របបអាហារដែលជួយកាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីករួមមាន៖

  • បន្លែបៃតង ដូចជាស្ពៃខៀវ
  • បន្លែពណ៌លឿង ដូចជាម្ទេស
  • បន្លែអំបូរផ្កាស្ពៃ ដូចជាផ្កាខាត់ណា

របបអាហារដែលជួយកាត់បន្ថយអត្រាជម្ងឺបេះដូង រួមមាន៖

  • ផ្លែប៉ោម
  • ផ្លែសារី
  • ផ្លែក្រូច
  • បន្លែមានស្លឹកពណ៌បៃតង ដូចជាសាឡាដ
  • បន្លែអំបូរផ្កាស្ពៃ

Harriet Micallef មកពីទីក្រុង Chippenham បាននិយាយថានាងតែងគ្រប់គ្រងរបបអាហារ ដែលមានរួមបញ្ចូលបន្លែ និងផ្លែឈើជារៀងរាល់ថ្ងៃ
ហើយនាងនិយាយថា នាងទទួលទានច្រើន ប៉ុន្តែនាងមិនដែលទទួលទានអាហារដោយគ្មានបន្លែ ឬសាឡាដទេ។ នាងចាប់ផ្តើមអាហារពេលព្រឹក
ជាមួយពងទានចៀន ជាមួយនឹងបន្លែ ដែលមានស្ពៃខៀវ ផ្លែប័រ ឬប៉េងប៉ោះ។ សម្រាប់អាហារថ្ងៃត្រង់ ក៏នាងទទួលទានញាំបន្លែ ចំណែកនៅពេលយប់
ភាគច្រើននាងញ៉ាំអាហារបែបឆា ចៀន ឬ ចំហុយ។ អាហារសម្រន់របស់នាងក្នុងអំឡុងពេលថ្ងៃ រួមមានផ្លែឈើក្រឡុក ឬ ម្ទេសជ្រលក់ជាមួយទឹកជ្រលក់។
នាងបន្ថែមថា អាហារទាំងនោះពិតជាផ្តល់នូវសុខភាពល្អ ហើយនាងណែនាំឱ្យអ្នកទទួលទានអាហារដែលមានពណ៌ចម្រុះ ដែលល្អសម្រាប់សុខភាពរបស់អ្នក។

លទ្ធផលនៃការសិក្សា ត្រូវបានចេញផ្សាយនៅលើសារព័ត៌មាន International Journal of Epidemiology ដែលមានភ្ជាប់នូវកត្តាដែលបណ្តាល
ឱ្យប្រឈមនឹងការស្លាប់មុនអាយុផងដែរ។

ការប្រៀបធៀបជាមួយការទទួលទាន ដោយមិនមានវត្តមានបន្លែ ឬផ្លែឈើ ក្នុងមួយថ្ងៃបានបង្ហាញថា៖

  • បរិមាណ 200 ក្រាម កាត់បន្ថយអត្រាប្រឈមនឹងជម្ងឺសរសៃឈាមបេះដូងបាន 13% តែក្នុងបរិមាណ 800 ក្រាម អាចកាត់បន្ថយ
    បានរហូតដល់ 28%
  • បរិមាណ 200 ក្រាម កាត់បន្ថយអត្រាប្រឈមនឹងជម្ងឺមហារីកបាន 4% តែក្នុងបរិមាណ 800 ក្រាម អាចកាត់បន្ថយបាន 13%
  • បរិមាណ 200 ក្រាម កាត់បន្ថយអត្រាស្លាប់មុនអាយុបាន 15% ខណៈបរិមាណ 800 ក្រាម កាត់បន្ថយបាន 31%។


អ្នកស្រាវជ្រាវមិនដឹងច្បាស់ថា តើការទទួលទានបន្លែ និងផ្លែឈើកាន់តែច្រើន នឹងធ្វើឱ្យសុខភាពកាន់តែប្រសើរឬអត់ទេ ដោយសារពួកគេមានភស្តុតាងតិចតួច។

វេជ្ជបណ្ឌិត Dagfinn Aune ជាសមាជិកម្នាក់នៅក្នុងក្រុមសា្រវជ្រាវបាននិយាយថា បន្លែ និងផ្លែឈើ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល បញ្ហាសម្ពាធឈាម
និងជួយពង្រឹងសុខភាពប្រព័ន្ធសរសៃឈាម និងប្រព័ន្ធភាពស៊ាំ។ នេះអាចដោយសារបន្លែ និងផ្លែឈើមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ដូចជាសារធាតុប្រឆាំង
អុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការបំផ្លាញប្រព័ន្ធ DNA និងអាចជួយកាត់បន្ថយអត្រាជម្ងឺមហារីកផងដែរ។ ប៉ុន្តែមនុស្សភាគច្រើននៅតែទទួលទានអាហារ
ក្នុងកម្រិត 400 ក្រាមក្នុងមួយថ្ងៃ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ លោកវេជ្ជបណ្ឌិតបន្តថា ការស្វែងរកឃើញនៅក្នុងការសិក្សានេះ
មិនមែនមានន័យថាអ្នកត្រូវផ្លាស់ប្តូរ​បរិមាណ 400 ក្រាមនោះទេ ប៉ុន្តែការសិក្សានេះបញ្ជាក់ថាការទទួលទានបន្លែ ឬផ្លែឈើកាន់តែច្រើនកាន់តែប្រសើរចំពោះសុខភាព។

វេជ្ជបណ្ឌិ Alison Tedstone ប្រធានផ្នែកចំណីអាហារនៅ Public Health England បាននិយាយថា បរិមាណ 400 ក្រាមក្នុងមួយថ្ងៃ គឺជាមូលដ្ឋានគ្រឹះ
នៃរបបអាហារ ដែលមានតុល្យភាពសម្រាប់សុខភាព ដែលវាអាចជួយអ្នកបញ្ចៀសជម្ងឺជាច្រើនប្រភេទផងដែរ។ ខណៈដែលការទទួលទាន បន្លែ និងផ្លែឈើ
កាន់តែច្រើន ក៏នឹងជួយពង្រឹងសុខភាពកាន់តែល្អប្រសើរផងដែរ៕

ប្រភព: bbc ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

តើរាងកាយអ្នក ខ្វះវីតាមីនអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

ថ្ងៃមុន ទំនើប បាននាំយកអត្ថបទ ដែលទាក់ទងនឹងប្រភេទវីតាមីននានា និងមូលហេតុដែលរាងកាយខ្វះវីតាមីនជាដើម ចែករំលែកដល់មិត្តអ្នកអាន។ ថ្ងៃនេះ យើងមកអានពីការផ្តល់ស...

ម្រុំ ឱសថទិព្វពីធម្មជាតិ ដ៏ចំពោះសុខភាព

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

មិនដឹងថា​មាន​ប្រជាជន​ខ្មែរ​យើង ប៉ុន្មាន​នាក់​ទេ​ដែល​ធ្លាប់បាន​ស្គាល់ ឬ​បាន​ទទួលទាន​ស្លឹក​ម្រុំ​ ដែលជា​រុក្ខជាតិ​របស់​ខ្មែរ​យើង​ដែល​ត្រូវបាន​ដាំ​ដុះ...

អាការរបស់កូនតូច ដែលត្រូវនាំទៅ មន្ទីរពេទ្យភ្លាម!

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មិនថាអាការនេះ នឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយ ត្រូវចេះសង្កេតមើលថា តើខុស​ប្រក្រតីដែរឬទេ? ហើយអាការបែបណា ដែលត្រូវនាំកូនទៅមន្ទីរពេទ្យ...

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀម...

Tomnerb.Com - YouTube Channel