ចូលចិត្តទំនើប

ឈឺជង្គង់ ត្រូវព្យាបាល ឱ្យបានទាន់ពេលវេលា

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អាការឈឺសន្លាក់ជង្គង់ អាចទុកថាជាជំងឺ ដែលបង្កមកនូវការពិបាកច្រើន ជាពិសេសទាក់ទងទៅនឹងសកម្មភាព​ប្រចាំ​ថ្ងៃ។ នៅពេលដែលជួបបញ្ហានេះភ្លាម អ្នកចាំបាច់ត្រូវតែស្វែងរកវិធីព្យាបាលឱ្យបានឆាប់ ហើយវិធីនៃការព្យាបាល ​ចំពោះការ​ឈឺ​ចាប់​នេះ​គឺអាស្រ័យទៅតាមប្រភេទនៃរបួស។ ដើម្បីបង្កើនល្បឿននៃការព្យាបាល អ្នកគួរអនុវត្តតាមវិធីសាស្រ្តមួយ​ចំនួន ដើម្បីជា​ជំនួយដូចខាងក្រោមនេះ។

ផ្តល់ការសម្រាក ៈ​ ផ្អាកសកម្មភាពមួយចំនួន 2 – 3ថ្ងៃសិន​ ហើយត្រូវចៀសវាងសកម្មភាពណា ដែលប្រើកម្លាំងខ្លាំង។

ស្អំជង្គង់ដោយទឹកកក ៈ វិធីនេះត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយការឈឺចាប់ និងអាការហើម។ ធ្វើបែបនេះ 20 – 30នាទី រាល់ 3 -4​ម៉ោង​ម្តង ក្នុងរយៈពេល 2 – 3ថ្ងៃ ឬរហូតដល់អ្នកមានអារម្មណ៍ថា ការឈឺចាប់ត្រូវបានរសាយ។

ដាក់ជង្គង់នៅលើខ្នើយ ៈ នៅពេលដែលអ្នកអង្គុយ ឬទម្រេតខ្លួន គឺវាអាចជួយកាត់បន្ថយអាការហើម នៃជើងរបស់អ្នកបាន។

ប្រើឱសថបំបាត់ការឈឺចាប់ ៈ ការប្រើឱសថតែងត្រូវបានអនុវត្ត បន្ទាប់ពីទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ។

សង្កត់ ឬរុំជង្គង់របស់អ្នកឱ្យណែនល្អ ៈ ប្រើបង់រុំរបួស (Compress) ឬក្រណាត់ស្អាតក៏បាន មករុំពីលើជង្គង់របស់អ្នក ដើម្បី​កាត់​បន្ថយការហើម ឬបន្ថែមការជួយទ្រទ្រង់ជើងរបស់អ្នកបានល្អ។

KneePain-02

KneePain-01

ធ្វើយ៉ាងណាទើបដឹងថា ជង្គង់របស់អ្នក មានភាពប្រសើរជាងមុន?

បន្ទាប់ពីបានព្យាបាលរួចហើយ សូមកុំប្រញាប់បន្តសកម្មភាពចាស់របស់អ្នកអី ត្រូវរង់ចាំរហូតដល់៖

  • អ្នកមានអារម្មណ៍ថា មិនមានការឈឺចាប់ត្រង់សន្លាក់ជង្គង់ នៅពេលដែលបត់ ពត់ ឬដាក់វាឱ្យត្រង់
  • មិនឈឺនៅពេលដើរ រត់ត្រឹកៗ ឬលោត
  • មានអារម្មណ៍ថា ជង្គង់រ​បស់អ្នកខ្លាំងដូចធម្មតាវិញហើយ

KneePain-04

តើអ្នកអាចការពារ ការឈឺជង្គង់ បានដោយវិធីណា?

អាការឈឺជង្គង់ អាចនឹងមានការពិបាកក្នុងការការពារ ដោយហេតុថាវាតែងតែកើតឡើង ដោយឧបត្តិហេតុ ប៉ុន្តែទោះ​មិន​អាចការ​ពារ​បាន​ទាំងស្រុង ក៏អ្នកនៅតែអាចកាត់បន្ថយវាបានខ្លះដែរ ហើយវិធីនៃការកាត់បន្ថយនោះគឺ៖

  • បឈ្ឈប់ការធ្វើលំហាត់ប្រាណ ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺជង្គង់
  • ចាប់ផ្តើមពីការប្រើកម្លាំងតិចៗទៅ
  • សណ្តូកជើងមុន និងក្រោយពេលបញ្ចេញកម្លាំងផ្សេងៗ ពីរាងកាយ
  • ប្រើប្រដាប់ការពារជង្គង់ ដើម្បីការពារការរលាកអង្គុញឆ្អឹងក្បាលជង្គង់
  • ពាក់ស្បែកជើង ដែលអាចជួយទ្រទ្រង់ជើងបានល្អ
  • ថែរក្សាសាច់ដុំភ្លៅឱ្យរឹងមាំល្អ ដោយការពង្រឹង និងសណ្តូកជើងឱ្យបានទៀងទាត់។

ចំណាំ ៈ ប្រសិនបើអ្នកចាប់ផ្តើម ប្រើជង្គង់របស់អ្នកមុនពេលវាត្រូវបានព្យាបាល ជង្គង់របស់អ្នកអាចនឹងមានការខូចខាត​ ជា​អចិ​ន្ត្រៃ​ក៏ថាបាន​ដែរ៕

KneePain-05

អត្ថបទអ្នកចង់អាន

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បើយោងតាមអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភរបស់សកលវិទ្យាល័យ Harvard ដែលមានឈ្មោះថា Teresa Fung ដែលគាត់បាននិយាយថាគ្រាន់តែអ្នកបន្ថែមអាហារ 5 យ៉ាងជាមួយនឹងអាហារ...

តើថ្លើម មានតួនាទីអ្វីខ្លះ?

ដោយ: រីកា 12 PM, Wednesday, 11 May, 2016

ថ្លើម ​មាន​តួនាទី​អ្វីខ្លះ? សំណួរ​ដែល​មនុស្ស​ជាច្រើន​ចង់ដឹង តែ​មិនដែល​ទទួលបាន​ចម្លើយ​ម្តងណា​ឡើយ​ថា តើ​ការពិតទៅ​តួនាទី​របស់​ថ្លើម​គឺ​អ្វី និង​មាន​ភា...

ងាយៗ! គ្រាន់តែទទួលទានភេសជ្ជៈនេះ មុនគេង នឹងធ្វើឱ្យស្រកក្បាលពោះ យ៉ាងមានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 18 Feb, 2019

មនុស្សជាច្រើនខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីអាចទទួលបានក្បាលពោះរាបស្មើរ និងស្រស់ស្អាត។ អ្នកខ្លះ ព្យាយាមហាត់ប្រាណយ៉ាងទៀងទាត់ ហើយតមអាហារជាច្រើន ដើម្បីអា...

អ្នកម្តាយមានគភ៌ គេងមិនលក់ គួរធ្វើយ៉ាងម៉េច?

ដោយ: ស៊ីវងីម 6 PM, Tuesday, 14 Jul, 2015

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាន​គភ៌​ជាច្រើន​នាក់​ ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះ ញឹកញាប់ដែរ មែនទេ? ហេតអ្វីបានអ...

Tomnerb.Com - YouTube Channel