ចូលចិត្តទំនើប

ជំងឺគ្រុនឈាមៈ ក្រុមមន្រ្តីព្រមាន ពីការផ្ទុះជំងឺសារជាថ្មី

ដោយ: វិរីយា៉ 10 PM, Monday, 31 Aug, 2015

នៅពេលរដូវភ្លៀងចូលមកដល់ វត្តមានមូសខ្លា ក៏បានមកដល់ដែរ វាជាសត្វដ៏ចង្រៃ ដើរតួជាភ្នាក់ងារចម្លង​ជំងឺ​គ្រុនឈាមដល់កុមារ​កម្ពុជា ក៏ដូចជាកុមារនៅទូទាំងពិភពលោក។ ស្របពេលនឹងដើមរដូវ​ភ្លៀងចូលមកដល់ ក្រុម​មន្រ្តី​សុខាភិបាលបានព្រមានថា ជំងឺគ្រុន​ឈា​ម​នឹងអាចផ្ទុះទ្បើងនៅឆ្នាំនេះ ដោយសារកុមារកើតជំងឺ​នេះបាន​កើនទ្បើង​គួរ​ឱ្យ​ព្រួយ​បារម្ភបើធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំមុន។

​លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធ​នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណក​សាស្រ្ត​​នៃក្រសួងសុខាភិបាលបានព្រមានថា ជំងឺគ្រុនឈាមតែងតែផ្ទុះរៀងរាល់ 3ឆ្នាំទៅ​5ឆ្នាំម្តង ហើយឆ្នាំនេះជាវដ្តនៃការ​រាល​​ដាល(ផ្ទុះជំងឺ)ជំងឺគ្រុនឈាម ដែលតម្រូវឱ្យមន្រ្តីសុខាភិបាល និងបងប្អូនប្រជា​ពលរដ្ឋ​ទាំង​អស់ បង្កើនការ​ប្រុងប្រយ័ត្ន​ពី​ហានិភ័យនៃជំងឺនេះ។ លោកបន្តថា រហូ​តមកទល់ពេលនេះអាបេតប្រមាណ 245តោន បានចែកចាយទៅ​ដល់មន្ទីរ​សុខា​ភិបាល​គ្រប់រាជធានី ខេត្តអស់ហើយ និងត្រៀមចែក​ជូនប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា “វាជាឆ្នាំដ៏គួរឱ្យបារម្ភនៃការផ្ទុះរីករាលដាល ជំងឺគ្រុនឈាមនៅកម្ពុជា ហេតុនេះសូម​បងប្អូន​ប្រជាពល​រដ្ឋ​ទាំងអស់ ​ជួយរួមចំណែកទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ព្រោះមន្រ្តីសុខាភិបាល​តែម្នាក់ឯងមិនអាចធ្វើការងារនេះ ​ជោគ​ជ័យ​បាន​ទេ បើគ្មានការចូល​រួមពីប្រជាពលរដ្ឋ”។

យោងតាមរបាយការណ៍ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​​នឹង​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​​បាណក​សាស្ត្រ​​បាន​​រាយកា​រណ៍​ករណី​​ជំងឺ​គ្រុន​ឈាម​​ចំនួន​ 502​ករណី​​នៅក្នុង​​រយៈកាល 16​​សប្តាហ៍​​នៃ​ឆ្នាំ ​2015 ដែល​ជា​ការ​កើនឡើង​​ចំនួន 67%ធៀប​នឹង​​​​រយៈពេល​ដូច​គ្នា​​កាលពី​ឆ្នាំ​មុន​។

​ជំងឺ​ដែល​មាន​នៅក្នុង​សត្វមូស​នេះមានចំនួន​ 300​ករណី​​​ត្រូវ​បាន​កត់ត្រា​នៅក្នុង​ឯកសារ ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​​ប្រឆាំង​​​នឹង​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្ត្រ​  និង​បាណកសាស្ត្រ​ ​ក្នុង​​រយៈពេល ​4​ខែ​​​ដំបូង​នៃ​ឆ្នាំ​ 2014​​។ ក្នុង​ចំណោម​ករណី​​ដែល​ត្រូវ​បាន​​កត់ត្រា​​ក្នុង​ឆ្នាំ​នេះ​ 80% ​​​​គឺ​កើត​មាន​នៅក្នុង​រាជធានី​​ភ្នំពេញ ខេត្ត​កណ្តា​ល ខេត្ត​សៀមរាប ខេត្ត​កំពង់ធំ ខេត្ត​ព្រៃវែង ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​កំពង់ចាម​។ រហូត​មក​ទល់​នឹង​ពេល​​នេះ​ មានកុមារមួយក​រ​ណី​បាន​ស្លាប់​។

Kron-04

​លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងថា “​​ការ​កើនឡើង​នេះ​​​ប្រហែល​ជា​គេ​អាច​រកឃើញ​តាម​​​​ការ​រៀបចំ​ប្រព័ន្ធ​តាម​ដាន​ជំងឺ​​គ្រុនឈាម​ជាតិ​ខ្លាំង​ជាង​មុន”។ លោក​បន្ត​ថា “​​​ដោយសារ​ប្រព័ន្ធ​តាម​ដាន ​​ជំងឺ​គ្រុនឈាម​ជាតិ​​​​ខ្លាំង​ជាង​មុន ទិន្ន​ន័យ​​​​​ទទួល​បាន​មាន​ចំនួន​​ច្រើន​ជាង​​​មុន​ដែរ​”។

នាយកមន្ទីរពេទ្យជ័យវរ្ម័នទី7 (គន្ធបុប្ផាទី4) ​ខេត្តសៀមរាប​លោក​សាស្រ្តាចា​រ្យ យ៉ៃ ចន្ទនា ដែលបាន​ដក​ស្រង់​តួ​លេខកុមារកើត​ជំងឺគ្រុនឈាម ​ចូលសម្រាកនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ជាមន្ទីរ​ពេទ្យ​ធំជាងគេនៅ​ប្រ​ទេសកម្ពុជា និងជា​មន្ទីរ​ពេទ្យ​ផ្តល់សេវាព្យា​បាល​ដោយឥត​គិតថ្លៃ​បានថ្លែងថា ជំងឺគ្រុនឈាមដែលបានកត់​សម្គាល់​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជ​ធានី​ភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័ន​ទី7 ខេត្ត​សៀមរាប ពិតជាមានចំនួនកើនទ្បើងជារៀងរាល់ថ្ងៃ ក្នុងឆ្នាំ​នេះ​ធៀបនឹងរយៈ​ពេល​ដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា មួយថ្ងៃ​ៗមានកុមារពី20ទៅ​30​ករណី និងមានករណីធ្ងន់ធ្ងរពី 2 ទៅ3 ករ​ណី​បាន​ចូល​សម្រាកក្នុងមន្ទីរពេទ្យនីមួយៗ។

លោកបន្តថា “តួលេខដែលយើងឃើញ គឺចំនួនកុមារកើតជំងឺ​គ្រុនឈាមមកកាន់មន្ទីរពេទ្យ បានកើនទ្បើង​រហូត​ដល់​ជិត 200% ក្នុងឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ លោកបន្តថា “វាជាចំនួនគួរឱ្យព្រួយបារម្ភ ដែល​យើង​បាន​និងកំពុងបង្កើនការ​ប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបនឹងការកើនទ្បើងនៃជំងឺនេះ”។

លោកបវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានអំពាវនាវឱ្យប្រជាពលរដ្ឋ​បង្កើនការប្រយុងប្រយ័ត្ន តាម​រយៈវិធាន​ការណ៍​អនាម័យ​ងាយៗ ដែលអាចអនុវត្តបានដូចជា ទី1 សម្អាតជុំវិញលំនៅដ្ឋាន កប់ចោ​លនូវសម្ភារៈដក់ទឹកដែល ជាទី​ដែល​មូស​អាចពង និងញាស់បានជាមូសខ្លា, ទី2 ឧស្សាហ៍លាងពាង ឬអាងទឹក ដើម្បីកុំឱ្យមានដង្កូវ​ទឹក ដែលអាចបង្កជា​មូស និង​ក្លាយ​ជា​ភ្នាក់​ងារចំលងជំងឺគ្រុនឈាម, ទី3 ទទួលយកអាបេតដែលចែកជូនពីក្រុមមន្រ្តីសុខាភិបាល និង​អ្នកស្ម័គ្រចិត្ត និង​យក​ទៅ​ប្រើ​ប្រាស់ តាមការណែនាំពីមន្រ្តីសុខាភិ​បាល, ទី4 ស្លៀកពាក់ខោអាវវែងៗឱ្យកុមារ និងឱ្យពួកគេគេងក្នុងមុង​ជាប់​ជា​ប្រចាំ និងទី5 ប្រសិនជាកូនរបស់អ្នកក្តៅខ្លួន សូមកុំប្រើ​ប្រាស់ឱសថគ្មានវេជ្ជបញ្ជា និងប្រញាប់បញ្ជូនពូកគេទៅកាន់មណ្ឌល​សុខភាព ឬមន្ទីរពេទ្យនៅជិតផ្ទះឱ្យបានលឿនបំផុត៕

Kron-03

Kron-02

 

អត្ថបទអ្នកចង់អាន

អ្នកអង្គុយច្រើន ប្រឈមនឹងជំងឺលើសឈាម និងឫសដូងបាត

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

អ្នកដែលប្រឈម នឹងជំងឺលើសឈាម និងឫសដូងបាតខ្លាំងបំផុតគឺ៖ ១. អ្នកធ្វើការ ការិយាល័យ អ្នកធ្វើការក្នុងការិយាល័យ ជាអ្នកអង្គុយច្រើន។ មិនថាមានការងារឬគ្មានការង...

វិធីងាយៗទាំង 10 ក្នុងការថែរក្សាសក់ នារដូវក្តៅ ដ៏មានប្រសិទ្ធភាព

ដោយ: ភារុន 9 AM, Monday, 25 Mar, 2019

រដូវក្តៅបែបនេះ យើងម្នាក់ៗតែងព្យាយាមថែរក្សាការពារស្បែកខ្លួន ប៉ុន្តែពេលខ្លះយើងក៏ភ្លេចថែរក្សាសក់ ពីពន្លឺព្រះអាទិត្យដ៏ក្តៅហែងនេះផងដែរ។ ខាងក្រោមនេះគឺជាវ...

ទំនាក់ទំនង ដ៏ភ្ញាក់ផ្អើលរវាងសម្រស់ និងភាពជោគជ័យ

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Mar, 2017

វិទ្យាសាស្រ្តនិយាយថា ភាពមិនទាក់ទាញខ្លាំងបំផុត មានសក្តានុភាពរកប្រាក់ចំណូលខ្ពស់ និងអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺលទ្ធផលដែលបានពីការស្រាវជ្រាវថ្មីៗ ស្ថិតន...

អាហារដ៏ល្អបំផុត 5 យ៉ាងដែលគួរបរិភោគមុនពេលចូលគេង

ដោយ: ភារុន 8 AM, Wednesday, 17 Oct, 2018

ទំនៀមទម្លាប់តាំងតែពីបូរាណមកបាននិយាយថាមុនពេលចូលគេងមិនត្រូវបរិភោគអាហារនោះទេ ពីព្រោះគេមានជំនឿថាអាហារនឹងនៅក្នុងក្រពះពេញមួយយប់ដោយមិនបានរំលាយ ហើយព្រមទាំង...

Tomnerb.Com - YouTube Channel