ចូលចិត្តទំនើប

ចំណុចល្អទាំង 6 ពេលអ្នកឈប់ទទួលទាន ជាតិអាល់កុល

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 03 Oct, 2017

ការទទួលទានស្រា មួយកែវរៀងរាល់ថ្ងៃរបស់អ្នក ប្រហែលជាប្រែទៅជា 2 ឬ 3 កែវ ឬអ្នកអាចនឹងញ៉ាំ ស្រាបៀរកាន់តែច្រើនរហូតជ្រុល និងមានបំណងចង់កែលម្អវាឡើងវិញ។ការផ្តាច់សុរាអាចជាការងារដ៏ពិបាកមួយ ប៉ុន្តែអត្ថប្រយោជន៍របស់វាសក្តិសម នឹងគុណតម្លៃនៃការខិត ខំប្រឹងប្រែង។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា ការបញ្ឈប់ការទទួលទានជាតិអាល់កុល ទោះបីត្រឹមរយៈពេលពីរ ឬបីសប្តាហ៍ វាជាគំនិតល្អមួយជាពិសេស បើសិនជាអ្នកតែងតែទទួលទានលើសពីអ្វី ដែលបានណែនាំសម្រាប់ការទទួលទានប្រចាំថ្ងៃ។ វាជារឿងធម្មតារបស់បុរស សម្រាប់ការទទួលទានសុរាពីរកែវក្នុងមួយថ្ងៃ។ បើសិនជាការទទួលទានគ្រឿងស្រវឹង អាចនឹងប៉ះពាល់ដល់ទំនាក់ទំនងការងារ និងទំនាក់ទំនងផ្ទាល់ខ្លួន ដល់ពេលវេលាត្រូវ ពិចារណាកាត់បន្ថយបរិមាណជាតិអាល់កុលហើយ។ ទំនើប សូមបង្ហាញពីអ្វីដែលអ្នកអាចរំពឹងថា នឹងកើតឡើងបើសិនជាអ្នកផ្តល់ស្រា ទាំងក្នុងរយៈខ្លី និងវែង។

អ្នកនឹងគេង កាន់តែលក់ស្រួល
ការសិក្សាមួយនាពេលថ្មីៗនេះ នៅក្នុងទស្សនាវដ្តី Alcoholism: Clinical & Experimental Research បានរកឃើញថា ការទទួលទានគ្រឿងស្រវឹងមុនពេលចូលគេង បង្កើនរលក Alpha នៅក្នុងខួរក្បាល ជាសកម្មភាពរបស់ខួរក្បាល ដែលតែងដំណើរការនៅពេលអ្នកក្រោកពីដំណេក។ ជាលទ្ធផល គ្រឿងស្រវឹងរំខានដល់ដំណេករបស់អ្នក។ ការពិនិត្យលើការសិក្សាចំនួន 27 បានបង្ហាញថា ជាតិអាល់កុលអាចនឹងជួយឱ្យគេងលក់ បានកាន់តែលឿន និងលង់លក់ស្កប់ពីដំបូង ប៉ុន្តែវាបានបង្ក ជាបញ្ហាលើគុណភាពដំណេករបស់អ្នក បន្ទាប់ពីសារជាតិសុរាអស់ឥទ្ធិពល។ អ្នកអាចនឹងរសាប់រសល់ពិបាកគេងនៅពេលដំបូង ប៉ុន្តែការផ្តាច់ស្រា នឹងធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបានគេងលក់ស្កប់ ស្កល់ មានអារម្មណ៍ស្រស់ស្រាយ និងភ្លឺស្វាងនៅថ្ងៃបន្ទាប់។ សមិទ្ធផលនៃការទទួលទានដំណេកលក់ស្រួល មានដូចជា ពង្រឹងសតិអារម្មណ៍ ពង្រឹងការផ្តោតអារម្មណ៍ និងពង្រឹងសមត្ថភាពខួរក្បាល។

Things-that-happen-when-you-stop-drinking-alcohol-health-news-phnom-penh-tomnerb-04

អ្នកនឹងបរិភោគអាហារ ពេលល្ងាចតិច
យោងតាមការសិក្សាមួយមាន បោះពុម្ពផ្សាយនៅក្នុង American Journal of Clinical Nutrition អាល់កុល គឺជាកាតាលីករដ៏ធំមួយជម្រុញ ដល់ការបរិភោគហួសកំណត់។ វាអាចបណ្តាលមកពីជាតិ អាល់កុលជម្រុញវិញ្ញាណរបស់អ្នក។ អ្នកស្រាវជ្រាវបានរកឃើញថា នៅពេលមនុស្សញ៉ាំសុរា ស្មើនឹង ពីរកែវ ពួកគេទទួលទានអាហារកាន់តែច្រើនរហូតដល់ 30% ច្រើនជាងមនុស្សទូទៅ។ ការស្រវឹង ស្រឿងៗអាចបង្កើនសកម្មភាពខួរក្បាល ធ្វើឱ្យអ្នកមានរំញោចកាន់តែខ្លាំង ជាមួយក្លិនអាហារ និងជម្រុញឱ្យអ្នកញ៉ាំកាន់តែច្រើន។

អ្នកនឹងចាប់ផ្តើមស្រកទម្ងន់
ជាតិអាល់កុលបានជម្រុញការស្រូប យកកាល់ឡូរីប្រចាំថ្ងៃ ដោយមិនដឹងខ្លួន។ Margarita តែមួយកែវមានផ្ទុកកាល់ឡូរីរហូតដល់ 300 ឬច្រើនជាងនេះ ភាគច្រើនគឺជាសារជាតិស្ករ។ យោងតាមការសិក្សាមួយ បាននិយាយថា បុរសស្រូបយកកាល់ឡូរីបន្ថែមរហូតដល់ 433 កាល់ឡូរី នៅពេលពួក គេទទួលទានជាតិអាល់កុលក្នុងកម្រិតមធ្យម។ អ្នកគួរលុបបំបាត់របបអាហារបែបនេះ ហើយកុំជំនួសវាដោយបង្អែម ហើយអ្នកនឹងចាប់ផ្តើមស្រកទម្ងន់ ដោយពុំចាំបាច់ប្រឹងប្រែងខ្លាំងពេកទេ។

Things-that-happen-when-you-stop-drinking-alcohol-health-news-phnom-penh-tomnerb-03

ស្បែកកាន់តែភ្លឺថ្លា
ក្នុងរយៈពេលពីរទៅបីថ្ងៃនៃការផ្តាច់សុរា អ្នកនឹងកត់សម្គាល់ឃើញថា ស្បែករបស់អ្នកមានសំណើម កាន់តែច្រើន។ នេះព្រោះតែជាតិអាល់កុល គឺជាសារធាតុជម្រុញឱ្យអ្នកបញ្ចេញទឹកនោមញឹកញាប់។ ជាតិអាល់កុលក៏បានកាត់បន្ថយផលិតកម្មអ័រម៉ូន Antidiuretic Hormone របស់រាងកាយ ដែលជាអ័រម៉ូនជួយរាងកាយស្រូបយកជាតិទឹក។ កង្វះជាតិទឹក បណ្តាលឱ្យស្បែករបស់អ្នកស្ងួត។ ស្បែកស្រអាប់នៅត្រង់ថ្ពាល់ និងជុំវិញច្រមុះ ក៏អាចនឹងរលុបបន្តិចម្តងៗ ហើយបញ្ហាស្បែកដទៃទៀតដូចជា អង្កែ ជម្ងឺត្រអក ឬមុន ក៏នឹងត្រូវកាត់បន្ថយបន្តិចម្តងៗផងដែរ។

សន្សំលុយបានច្រើន
ការទទួលទានគ្រឿងស្រវឹង ដូចជាស្រា ស្រាបៀរ ឬស្រាក្រហម ជាដើម សុទ្ធសឹងជាការចំណាយដ៏ធំ មួយ។ សាកល្បងយកពេលគណនាចំនួន នៃការចំណាយលើសុរា ទាំងនៅផ្ទះ និងក្រៅផ្ទះ។ អ្នកនឹង ឃើញថាការចំណាយមានចំនួនដ៏ច្រើន។ ដូច្នេះបញ្ឈប់ការចំណាយទាំងនោះ និងងាកមកសន្សំថវិកាវិញ។

Things-that-happen-when-you-stop-drinking-alcohol-health-news-phnom-penh-tomnerb-02

ហានិភ័យមហារីកធ្លាក់ចុះ
យោងតាមវិទ្យាស្ថាន National Cancer Institute ជាតិអាល់កុលអាចមានទំនាក់ទំនងនឹងអត្រាកំណើននៃជម្ងឺមហារីកមាត់ ថ្លើម ពោះវៀន និងក្រពះ។ ការទទួលទានសុរាកាន់តែច្រើន កាន់តែជម្រុញទៅរកការកើតជម្ងឺមហារីក។

ដូច្នេះអ្នកគួរពិចារណាផ្តាច់ និងបញ្ឈប់ការទទួលទានសុរា ដើម្បីខ្លួនអ្នក និងគ្រួសារអ្នក។

 

ប្រភព: menshealth ផ្នែក: បែបបទជីវិត, សុខភាព, សម្រស់

អត្ថបទអ្នកចង់អាន

សញ្ញាទាំង 8 តាស់តឿនពីកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

អ្វីដែលមនុស្សភាគច្រើន មិនដឹងគឺកម្រិតជាតិស្ករ ក្នុងឈាមខ្ពស់ ដែលអាចបណ្តាលឱ្យមានផលប៉ះ ពាល់ធ្ងន់ធ្ងរ។ មិនថាអ្នកមានជម្ងឺទឹកនោមផ្អែម ឬអត់ កម្រិតស្ករក្នុង...

ហេតុអ្វីអ្នកត្រូវ សម្អាតធ្មេញ បន្ថែមដោយអំបោះ?

ដោយ: ស៊ីវងីម 6 PM, Wednesday, 08 Jul, 2015

ជួនកាលការប្រើប្រាស់ច្រាសដុសធ្មេញ មិនអាចជួយសម្អាតធ្មេញរបស់អ្នក បានស្អាតគ្រប់គ្រាន់នោះទេ។ ការសម្អាតធ្មេញបន្ថែម ដោយការប្រើអំបោះរូសធ្មេញ មុនពេលដុសធ្មេញ...

តិចនិចទាំង 12 ក្នុងការជួយឱ្យទារក ឆាប់គេងលក់

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ដូចដែលយើងបានដឹងច្បាស់ហើយថា ការគេងលក់ស្កប់ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ហើយជាចំណែកដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ ជាពិសេសទារក គឺត្រូវ...

អត្ថប្រយោជន៍ដ៏អសា្ចរ្យទាំង 10 ពីមើមការ៉ុត ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

ការ៉ុត ជាបន្លែមួយប្រភេទដែលពេញនិយម និងសម្បូរណាស់ដែរ ក្នុងប្រទេសកម្ពុជាយើង។ ហើយវាតែងត្រូវបានគេ យកមកចម្អិនជាស៊ុប ឬចម្អិនជាម្ហូបឆា និងបន្ថែមជាបន្លែឆៅ ន...

Tomnerb.Com - YouTube Channel