ចូលចិត្តទំនើប

ចម្លើយ 7រឿង ដែលអ្នកម្តាយមានគភ៌ ចង់ដឹងបំផុត

ដោយ: វិរីយា៉ 6 PM, Wednesday, 30 Mar, 2016

អ្នក​ម្តាយ ​ដែល​ទើបតែ​មានគភ៌​ថ្មោងថ្មី​ ដែល​កើតមាន​ក្តី​សង្ស័យ និង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ក្នុងអំឡុងពេល​មានគភ៌ ត្រូវ​មើលថែទាំ​អ្វី​ខ្លះទៀត បន្ទាប់ពី​ជ្រើសរើស​មុខម្ហូប​ ត្រូវ​តាម​ភោជនាហារ​របស់​ស្ត្រី​ មានគភ៌​ហើយ ហាត់ប្រាណ​យ៉ាង​ត្រឹមត្រូវ និង​សម្រាក​យ៉ាង​គ្រប់គ្រាន់​ហើយ តើ​នៅ​មានរឿង​អ្វីដែល​គួរ​ធ្វើ​បន្ថែមទៀត​ ឬទេ? និង​តើ​មានរឿង​អ្វីខ្លះ​ ដែល​គួរ​ចៀសវាង? កិច្ចការងារ​ពីមុន​ដែល​ធ្លាប់ធ្វើ តើ​អាច​ធ្វើបាន​ទៀត​ឬទេ? ឬ​ហុច​ផល​អាក្រក់​ប៉ុនណា? ចំណុច​សង្ស័យ​ទាំងនេះ​សុទ្ធតែជា​រឿង​ដែល​អ្នក​ម្តាយ​មានគភ៌ ​នៅ​សង្ស័យ​ច្រើន​គ្នា​ណាស់ ដូច្នេះ​យើង​នាំគ្នា​មក​បកស្រាយ ​ចំណុច​សង្ស័យ​ទាំងនេះ​ទាំងអស់គ្នា។

            1 – តើទម្ងន់ខ្លួន ដែលស័ក្តិសម សម្រាប់អ្នកម្តាយមានគភ៌ប៉ុណ្ណាដែរ?

បើ​អ្នក​ម្តាយ​មានគភ៌​ទទួលទាន​អាហារ​តាម​ការណែនាំ​ហើយ (ប្រូ​តេ​អុ​ី​ន វីតាមីន សារធាតុ​រ៉ែ អុ​ី​យ៉ូ​ដ កាល់ស្យូម ហ្វូ​លេ​ត សារធាតុ​ដែក) នោះ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ប្រមាណ​ជា 12-15គីឡូក្រាម ជា​មធ្យម​កើន​មួយខែ 2គីឡូក្រាម តែ​ក្នុង​ត្រីមាស​ដំបូង​ទម្ងន់​អាច​ថយចុះ​បាន ដោយសារតែ​អាការ​ចាញ់កូន​ ដែល​ក្អួតចង្អោរ​ញឹកញាប់ ឬ​មិនអាច​ទទួលទាន​អាហារ​បាន​ច្រើន។ ក្នុង​ត្រីមាស​ទី2 ជា​អំឡុងពេល​អស់​អាការ​ចាញ់កូន​ហើយ អ្នក​ម្តាយ​អាច​ហាត់ប្រាណ​បាន​យ៉ាង​ត្រឹមត្រូវ ដើម្បី​គ្រប់គ្រង​កុំឱ្យ​ទម្ងន់​កើនឡើង​លឿន​ជ្រុល​ពេក ចំណែក​ត្រីមាស​ចុងក្រោយ ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច ព្រោះ​ឱកាស​ប្រសូត​មុន​កំណត់​មាន​ខ្ពស់​ណាស់ បើសិន​បញ្ចេញ​កម្លាំង​ធ្វើ​អ្វីមួយ​ខ្លាំង​ជ្រុល​ពេក ហើយ​ក្នុង​ត្រីមាស​នេះ​ទម្ងន់​ខ្លួន​អ្នក​ម្តាយ ​នឹង​កើនឡើង​ខ្ពស់បំផុត។

            2 – បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងមានគភ៌ត្រីមាសដំបូងព្រោះតែមិនដឹង តើនឹងមានគ្រោះថ្នាក់ទេ?

បើ​វ៉ាក់សាំង​ដែល​ចាក់​នោះ​ ជា​វ៉ាក់សាំង​ការពារ​តេតាណូស គ្រុន​ផ្តាសាយធំ ឬ​កញ្ជ្រឹល មិនជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ និង​ជាការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ​ខ្លួន​ទារក​ទៀតផង។ ពេញ​មួយ​រយៈពេល 9ខែ​នេះ អ្នក​ម្តាយ​ត្រូវ​ចូលទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​យ៉ាង​ត្រឹមត្រូវ ដើម្បីឱ្យ​ទារក​ចម្រើន​ធំធាត់​រឹងប៉ឹង និង​ពេញលេញ ប្រាសចាក​ពី​ជំងឺ​ដ​ង្កា​ត់ផ្សេង។

Pregnant-care-02

            3 – វីតាមីនបន្ថែម ចាំបាច់ដែរឬទេ?

            សារធាតុ​អាហារ ​ដែល​អ្នក​ម្តាយ​គួរ​ទទួលទាន​បន្ថែម​នោះ​គឺ សារធាតុ​ដែក ដែល​ជួយ​គាំទ្រ​ការធ្វើការងារ​របស់​ហ៊ី​ម៉ូ​គ្លោ​ប៊ី​ន​ក្នុង​គ្រាប់​ឈាមក្រហម ដែលជា​អ្នក​នាំ​អុក​ស៊ី​ហ្ស៊ែ​ន​ឆ្ពោះទៅ​ទារក ​ដែល​នៅក្នុង​ផ្ទៃ បើ​អ្នក​ម្តាយ​បានទទួល​សារធាតុ​ដែក​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​កើត​សភាវ​លោហិត​ស្លេក ហុច​ផល​ឱ្យ​អ្នក​ម្តាយ​កើត​អាការ​នឿយ​ល្វើយ ហត់ និង​ដកដង្ហើម​មិន​ស្រួល។ ទាំងអស់នេះ ការទទួល​ទាន​សារធាតុ​ដែក ​គួរ​ស្ថិតក្នុង​បរិមាណ​ដែល​សមល្មម ​តាម​ដែល​រាងកាយ​ត្រូវការ ចំណែក​វីតាមីន និង​សារធាតុ​អាហារ​ផ្សេងទៀត បើ​ទទួលទាន​អាហារ​គ្រប់ 5ប្រភេទ​ក្រុម ​តាម​ពាក្យ​ណែនាំ​របស់​គ្រូពេទ្យ​ហើយ​នោះ មិនចាំបាច់​ទទួលទាន​វីតាមីន​បន្ថែម​ក៏បាន​ដែរ តែ​គួរ​ទទួលទាន​ទឹកដោះគោ​ជាប្រចាំ ដើម្បី​បង្កើន​ភាពរឹងមាំ​នៃ​ឆ្អឹង​ទារក​នៅក្នុង​ផ្ទៃ មិនគួរ​ទទួលទាន​ថ្នាំ​សារធាតុ​ដែក​លាយ​គ្នា​ជាមួយ​ទឹកដោះគោ​ឡើយ ព្រោះ​វា​ធ្វើឱ្យមាន​គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ។

            4 – តើបើស្វាមីទ្រាំមិនបាន សុំមានភេទសម្ពន្ធក្នុងអំឡុងពេលមានគភ៌នឹងមានគ្រោះថ្នាក់ដល់កូនតូចក្នុងផ្ទៃឬទេ?

ការ​មាន​ភេទ​សម្ពន្ធ​មិនមែនជា​រឿង​គ្រោះថ្នាក់​ ដល់​ទារក​ក្នុង​ផ្ទៃ​នោះទេ លើកលែងតែ​ខាង​ប្រុស​មាន​ជំងឺ​កាមរោគ។ ក្នុងអំឡុង​ត្រីមាស​ទី3 សូមឱ្យ​លោកឪពុក​អត់ទ្រាំ​បន្តិច ព្រោះ​ជា​ដំណាក់កាល​សំខាន់​ណាស់ គភ៌​របស់​អ្នក​ម្តាយ​មិនគួរ​ទទួលរង​កម្លាំង​ញ័រ​រញ្ជួយ​អ្វី​ទាំងអស់ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កំណត់ និង​អាចធ្វើឱ្យ​ទារក​មិន​រឹងប៉ឹង​បាន។ បើ​ត្រីមាស​ទី1 និង2 អ្នក​ម្តាយ​គួរ​សង្កេតមើល​ផង​ថា តើ​មាន​អា​ការខុស​ប្រក្រតី​ឬទេ ដូចជា ឈឺពោះ​មុនពេល​កំណត់ និង​មាន​ឈាម​ធ្លាក់​ចេញពី​មាត់ស្បូន​ជាដើម បើ​មាន​អាការ​ទាំងនេះ គួរ​បញ្ឈប់​ការ​មាន​ភេទ​សម្ពន្ធ និង​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

            5 – តើទឹកដោះប្រភេទណា ដែលគួរទទួលទាន?

ក្នុងអំឡុងពេល​មានគភ៌ ​អ្នក​ម្តាយ​អាច​ទទួលទាន​ទឹកដោះ​បាន​គ្រប់​ប្រភេទ ទាំង​ទឹកដោះគោ ទឹកដោះពពែ ឬ​ទឹក​សណ្តែក​លឿង (មិនចាំបាច់​តែ​ទឹកដោះ ​សម្រាប់​ស្ត្រី​មានគភ៌​ក៏បាន​ដែរ) និង​គួរ​ទទួលទាន​ឱ្យបាន​ទ្វេដង ព្រោះ​រាងកាយ​របស់​អ្នក​ម្តាយ​ត្រូវការ​កាល់ស្យូម និង​កូនតូច​ក៏​ត្រូវការ​កាល់ស្យូម​ដែរ ព្រោះ​កាល់ស្យូម​នេះ​នៅបាន​ជួយ​ការពារ​សភាវ ​លើសឈាម​បាន​ទៀតផង។

Pregnant-care-03

            6 – ដើម្បីសុវត្ថិភាព មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌ តើត្រូវធ្វើដូចម្តេច?

ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​សម្ភព ​គឺជា​វិធី​ដែល​ល្អ​បំផុត ព្រោះថ្នាំ​ប្រភេទ​ខ្លះ​មាន​គ្រោះថ្នាក់​ដល់​ទារក ដូចជា អ្នក​ម្តាយ​មានគភ៌​ដែល​រក្សា​សម្ផស្ស ​ត្រូវការ​ទទួលទាន​ថ្នាំ​ព្យាបាល​មុន ដែល​ថ្នាំ​ព្យាបាល​មុន​ខ្លះ​ជា​ប្រភេទ​លាប និង​ខ្លះទៀត​ជា​ប្រភេទ​លេប​ដែល​អាច​ចាត់ទុកថា​ជា​ប្រភេទ​ថ្នាំ​គ្រោះថ្នាក់​ដែលមាន​ផល​ទៅដល់​ទារក​នៅក្នុង​គភ៌ អាចធ្វើឱ្យ​កើត​ភាព​ពិការ​បាន។ ដូច្នេះ​មុននឹង​ប្រើ​ថ្នាំ​អ្នក​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ និង​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រប់ពេល​ថា ​ខ្លួន​អ្នក​កំពុងតែ​មានគភ៌ ដើម្បី​បានទទួល​ការផ្តល់​ថ្នាំ​ដែល​ត្រឹមត្រូវ។

            7 – តើនឹងមានរឿងអ្វីកើតឡើងដែរឬទេ បើមានដុំសាច់ដុះក្នុងអំឡុងពេលមានគភ៌?

ភាពគ្រោះថ្នាក់​អាស្រ័យ​លើ​ទីតាំង និង​លក្ខណៈ​របស់​សាច់​ដុះ​នោះ នៅពេល​អ្នក​ម្តាយ​ស្ទាប​ប៉ះ គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ប៉ាន់ប្រមាណ​ពី​ដុំ​សាច់​ដុះ​នោះ និង​ធ្វើការ​ព្យាបាល​ជា​បន្តទៀត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួន​ជាស្រេច​មុនពេល​មានគភ៌ ​គឺជា​រឿង​ចាំបាច់ ដូចជា ពិនិត្យ​រកមើល​សាច់​ដុះ និង​ធ្វើការ​ព្យាបាល​ឱ្យ​ជាសះស្បើយ​មុនពេល​មានគភ៌ ដែល​វា​ជួយ​កាត់បន្ថយ​សភាវ​គភ៌​ប្រថុយប្រថាន​បាន។

ការមើល​ថែទាំ​គភ៌​យ៉ាង​ត្រឹមត្រូវ ​តាម​គោល​ភោជនាហារ និង​ពាក្យ​ណែនាំ​របស់​ពេទ្យ ទារក​នឹង​ធំធាត់​ឡើង​យ៉ាង​ល្អឥតខ្ចោះ និង​រឹងប៉ឹង នៅពេល​គេ​ធំ​ឡើង​លោកឪពុក​អ្នក​ម្តាយ ​នឹងមាន​មោទនភាព​ដែល​បាន​មើលថែទាំ​គភ៌​ បាន​យ៉ាង​ល្អ។ បើ​អ្នក​ម្តាយ​មាន​ចំណុច​សង្ស័យ​អ្វី​ផ្សេង​ក្រៅពីនេះ ការប្រឹក្សា​ជាមួយ​ពេទ្យ​សម្ភព ​នឹង​ទទួលបាន​ការណែនាំ​យ៉ាង​ត្រឹមត្រូវ ព្រោះ​រាងកាយ​អ្នក​ម្តាយម្នាក់ៗមិន​ដូចគ្នា​ទេ ដូច្នេះហើយ​ការ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ពេញ​មួយរយៈ​ពេល 9ខែ​នោះ​នឹង​ជួយ​ឱ្យ​អ្នក​យល់ដឹង​ពី​រឿង​ថែរក្សា​គភ៌ និង​សុខភាព​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន​យ៉ាងច្បាស់​ល្អ៕

អត្ថបទអ្នកចង់អាន

តិចនិក 6យ៉ាង ក្នុងការចម្អិនអាហារ ឱ្យកូនតូចញ៉ាំ

ដោយ: វិរីយា៉ 9 PM, Friday, 25 Mar, 2016

អំឡុងអាយុ 1-3ឆ្នាំ នៅពេលដែលកូនតូចដុះធ្មេញឡើង និងចាប់ផ្តើមញ៉ាំអាហារ បែបមនុស្សធំបានហើយ តែបែរជា​មាន​បញ្ហា ព្រោះធ្លាប់តែញ៉ាំស្រួលៗ ក្លាយជាពិបាកញ៉ាំ និង...

គន្លឹះថែរក្សាសក់ ដ៏សាមញ្ញសម្រាប់បុរស និងស្ត្រី

ដោយ: ចរិយា 10 PM, Monday, 02 Jan, 2017

សក់ ជារបស់សំខាន់មួយ នៃសម្ផស្សចំពោះមនុស្ស ទាំងបុរសទាំងស្ត្រី។ គ្រប់គ្នាតែងមិនសូវខ្វល់ខ្វាយ មិនអើពើ មិនចាប់អារម្មណ៍ លុះដល់សក់ជួបបញ្ហា ទើបស្វះស្វែងរកវ...

មិននឹកស្មាន! ផ្លែទំពាំងបាយជូរ អាចជួយពង្រឹងសុខភាព បានច្រើនដល់ម្ល៉ឹង!

ដោយ: ភារុន 8 AM, Saturday, 16 Mar, 2019

ជាទូទៅ ផ្លែទំពាំងបាយជូរតែងមានពណ៌ ក្រហម ស្វាយ និងពណ៌បៃតង… លើសពីនេះផ្លែទំពាំងបាយជូរ មានទាំងរសជាតិឆ្ងាញ់ និងជាអាហារបំប៉នដ៏ល្អបំផុត ដែលអ្នកអាចបន្...

ទង្វើដែលកូនក្រមុំ គួរធ្វើឱ្យបានជាប់លាប់ ដើម្បីស្បែកផូរផង់

ដោយ: រីកា 10 PM, Monday, 21 Mar, 2016

មនុស្សគ្រប់គ្នាអ្នកណា ក៏ចង់ស្អាតដែរ ប៉ុន្តែការដែលចំណងជើងសង្កត់ធ្ងន់ ទៅលើកូនក្រមុំនោះ​ គឺ​ព្រោះ​តែវាជា​ថ្ងៃ​ដ៏​សំខាន់បំផុតនៅក្នុងជីវិត សម្រាប់ស្ត្រី...

Tomnerb.Com - YouTube Channel