ចូលចិត្តទំនើប

ចង់ឱ្យធ្មេញស ត្រូវដឹងពីគន្លឹះល្អៗ ដែលអាចជួយអ្នកបាន

ដោយ: រីកា 11 AM, Wednesday, 11 May, 2016

អ្នកណាៗក៏​ចង់​មាន​ធ្មេញ​ស​ស្អាត​ដែរ ព្រោះ​ញញឹម​ឃើញ​ធ្មេញ​សវា​ជួយ​បង្កើន​បុគ្គលភាព និង​ភាពជឿជាក់​ក្នុង​ចិត្ត តែ​នៅពេល​បច្ចុប្បន្ននេះ ​មាន​ច្រើន​បច្ច័យ​ណាស់​ដែល​ធ្វើឱ្យ​ធ្មេញសៗ ក្លាយជា​ពណ៌​លឿង​បាន​យ៉ាង​ងាយ ទើប​មនុស្ស​ជាច្រើន​ព្យាយាម​រិះរក​វិធី​ក្នុង​ការជួយ​ធ្វើឱ្យ​ធ្មេញ​ស​ឡើងវិញ។ តើ​មាន​វិធី​ណាខ្លះ​ដែលមាន​សុវត្ថិភាព ហើយ​តើ​យើង​អាច​ការពារ និង​មើលថែទាំ​ធ្មេញ​ឱ្យ​ស​យ៉ាងណា​បាន?

ជា​ប្រក្រតី​ទៅ​ធ្មេញទឹកដោះ ​ដែល​ដុះ​ឡើង​ចំពោះ​ក្មេង​តូច នឹងមាន​ពណ៌​រាង​ស  ធ្មេញ​ពិតប្រាកដ​នឹងមាន​ពណ៌​រាង​លឿង​ស្រាល ឬ​លឿងខ្ចី សម្រាប់​មូលហេតុ​ដែល​ធ្វើឱ្យ ​ពណ៌​ធ្មេញ​មានការ​ប្រែប្រួល អាច​ចែកចេញជា2ចំណុច​គឺ ៖

1 – ពណ៌​របស់​ធ្មេញ​ ធម្មជាតិ

គ្រោង​សាង​របស់​ធ្មេញ ប្រកបដោយ​ស្រទាប់​ស្រោប​ធ្មេញ​ ដែល​នៅ​ផ្នែក​ខាងក្រៅ​ជា​ស្រទាប់​ដែល​ថ្លា គ្មាន​ពណ៌ ចំណែក​ពណ៌​ដែល​យើង​មើលឃើញ គឺ​ពណ៌​របស់​ស្រទាប់​សាច់​ធ្មេញ ដែល​នៅលើ​មនុស្សម្នាក់ៗ ឬ​ធ្មេញនីមួយៗមាន​កម្រាស់​របស់​ស្រទាប់​ស្រោប​ធ្មេញ​មិន​ស្មើគ្នា​ទេ ធ្វើឱ្យ​ពណ៌​ធ្មេញ​របស់​មនុស្សម្នាក់ៗមិន​ដូចគ្នា​ឡើយ។ ពេល​អាយុ​ច្រើនឡើង ធ្មេញ​ដែល​ត្រូវ​ប្រើការ​មក​យូរហើយ​នោះ នឹង​កើតការ​សឹក​រេច​រិល ធ្វើឱ្យ​ស្រទាប់​ស្រោប​ធ្មេញ​ស្តើង មើលឃើញ​ស្រទាប់​សាច់​ធ្មេញ​ដែលមាន​ពណ៌​លឿង​កាន់តែច្បាស់​ឡើង តែ​ក៏មាន​ករណី​ធ្មេញ​ពិតប្រាកដ​ដែល​ដុះ​ឡើង​មកហើយ ​មាន​ពណ៌​ខុស​ប្រក្រតី​ផងដែរ ដូចជា អ្នក​ដែល​បានទទួល​ថ្នាំ​ប្រភេទ  Tetracycline ច្រើន ដូចជា​ស្ត្រី​មានគភ៌ ឬ​កំពុង​បំបៅ​ដោះ​កូន ឬ​ក្មេង​ដែល​បានទទួល​សារធាតុ​ហ្លូ​៊​អ័​រ​រ៉ា​យ​ច្រើន​ជ្រុល​ពេក​ជាដើម។

2 – កំណក​ពណ៌ ​ដែល​មក​ជាប់​នឹង​ធ្មេញ

បណ្តាលមកពី​ការមើល​ថែទាំ​សុខភាព និង​អនាម័យ​ក្នុង​មាត់​មិនល្អ​គ្រប់គ្រាន់ ធ្វើឱ្យ​កើតមាន​កំណក​ពណ៌ កំណកកំបោ​ឡើង​បាន។ ការបានទទួល​ថ្នាំ​ប្រភេទ​ខ្លះ ​ក៏​ធ្វើឱ្យ​កើត​កំណក​ពណ៌​ជាប់​នៅលើ​ធ្មេញ​បានដែរ ដូចជា ថ្នាំ​ខ្ពុរមាត់​ប្រភេទ  Cholrhexidine ជាដើម។

White-Teeth-03

បើ​ចង់​ធ្វើឱ្យ​ធ្មេញ​ស​ឡើង​នោះ យើង​អាច​ធ្វើបាន តែ​ត្រូវ​វាយតម្លៃ​ជាមុនសិន​ថា តើ​ពណ៌​ធ្មេញ​ដែល​ស្រអាប់​នោះ​កើតឡើង​ដោយសារ​មូលហេតុ​អី? បើ​បណ្តាលមកពី​កំណក​ពណ៌ និង​កំណកកំបោរ​នោះ គ្រាន់តែ​កោស​កំណកកំបោ និង​ខាត់​ធ្មេញ​ចេញ ក៏​អាចធ្វើឱ្យ​ធ្មេញ​ស​ឡើង​បាន​ទៅហើយ តែ​ការព្យាបាល​នេះ​ទទួលបាន​លទ្ធផល​ខ្លាំង​បំផុត​ ត្រឹមតែ​ស្មើនឹង​ពណ៌​ធ្មេញ​ពី​ធម្មជាតិ​របស់​សា​ម៉ី​ខ្លួន​ប៉ុណ្ណោះ បើ​ត្រូវការ​ភាព​ស​ដែល​ខ្លាំង​ជាង​ពណ៌​ធ្មេញ​ពី​ធម្មជាតិ​របស់ខ្លួន​នោះ ក៏​នឹង​នាំ​ឆ្ពោះទៅរក​ការលាង​សម្អាត​ធ្មេញ តែ​សម្រាប់​អ្នក​ដែល​ចង់​មាន​ធ្មេញ​ស​ស្អាត ដោយ​មិនចាំបាច់​លាង​សម្អាត​ធ្មេញ​នោះ អាចធ្វើ​បាន​ដោយ​វិធីងាយៗដូចជា ៖

1 – ដុសធ្មេញ​ឱ្យ​ស្អាត​យ៉ាងតិច​មួយថ្ងៃ2ដង គឺ ភ្ញាក់​ពី​គេង និង​មុន​ចូល​គេង បើ​ដុសធ្មេញ​ក្រោយ​ពេលបាយ​គ្រប់ពេល​បាន​ផង​នោះ គឺជា​ការប្រសើរ​ណាស់ តែ​គួរ​ដុះ​ក្រោយ​ពេលបាយ​យ៉ាងតិច 30នាទី បើសិន​ទទួលទាន​អាហារ​ពពួក​ម្សៅ ស្ករ និង​អាហារ​ដែលមាន​ភាពជា​អាស៊ីត​ខ្ពស់។

2 – ប្រើ​ខ្សែ​អំបោះ​ខាត់​ធ្មេញ​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់​មួយថ្ងៃ​ម្តង មុនពេល​គេង ឬ​ក្រោយ​ពេលបាយ​គ្រប់ពេល​គឺ​កាន់តែ​ល្អ។

3 – ចៀសវាង​អាហារ បន្លែ​ផ្លែឈើ ភេសជ្ជៈ​ណា​ដែលមាន​ពណ៌​ចាស់​ខ្លាំង ព្រោះ​នឹង​ងាយ​កើត​កំណក​ពណ៌​តោង​ជាប់​ នៅលើ​ស្រទាប់​ស្រោប​ធ្មេញ តែបើ​ត្រូវការ​ទទួលទាន​វិញ​នោះ ចូរ​ខ្ពុរមាត់​ក្រោយពេល​ទទួលទាន​ហើយ ញ៉ាំ​ទឹក​ឱ្យ​ច្រើន និង​ដុសធ្មេញ ប្រើ​ខ្សែ​អំបោះ​ខាត់​ធ្មេញ​បន្ទាប់ពី​ទទួលទាន​ហើយ30នាទី។

4 – ទៅ​ជួប​ពេទ្យធ្មេញ​រៀងរាល់6ខែម្តង ដើម្បី​ពិនិត្យមើល​ធ្មេញ កោស​កំណកកំបោរ និង​ខាត់​ធ្មេញ៕  

White-Teeth-02

White-Teeth-05

អត្ថបទអ្នកចង់អាន

ការសិក្សាមួយ បានរកឃើញថា កុមារកាន់តែឆ្លាតវៃ ប្រសិនបើអ្នកម្តាយមានរូបគេ ក្រោយអាយុ 30ឆ្នាំ!

ដោយ: ចរិយា 8 AM, Friday, 16 Aug, 2019

យោងទៅតាមការស្រាវជ្រាវ និងអត្ថបទជាច្រើន បានបង្ហាញថាអាយុដ៏ល្អបំផុតក្នុងការផ្តល់កំណើតកូន នៅក្នុងចន្លោះពីវ័យ 20ឆ្នាំទៅ29ឆ្នាំ ហើយប្រសិនបើអ្នកម្តាយមានកូ...

ដកធ្មេញ មានទាំងល្អ និងមិនល្អ បើធ្វើមិនបានត្រឹមត្រូវ

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

សម្រាប់កុមារវ័យតូចៗ ប្រហែលជាត្រូវដកធ្មេញទៅតាមពេលវេលា ដែលសមស្របសម្រាប់ពួកគេ ប៉ុន្តែសម្រាប់​អ្នក​ដែល​មានវ័យច្រើនហើយនោះ ការដកធ្មេញអាចនឹងត្រូវធ្វើក្នុង...

វិធីងាយៗ 7 យ៉ាង ដែលជួយធ្វើឱ្យ ធ្មេញ-សស្អាត តាមបែបធម្មជាតិ

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

តើអ្នកមានធ្មេញពណ៌លឿងមែនទេ? ហើយអ្នកចង់ធ្វើឱ្យ ធ្មេញ-ស ស្អាតមែនទេ? ម្យ៉ាងទៀត អ្នកនឹងរីករាយប្រសិនបើក្រៅពីការលាងសម្អាតធ្មេញនៅឯមន្ទីរពេទ្រធ្មេញហើយនោះ ក៏...

មកដឹង គន្លឹះជំនួយទាំង 10 ក្នុងការគ្រប់គ្រងកំហឹង ដែលបានណែនាំពីអ្នកជំនាញ

ដោយ: ភារុន 9 AM, Thursday, 31 Jan, 2019

កំហឹងគឺជាអារម្មណ៍ ដែលកើតឡើងជារឿងធម្មតា ហើយមនុស្សដែលមានសុខភាពល្អក៏អាចកើតឡើងបានដែរ។ ប៉ុន្តែវាសំខាន់ត្រង់ថា តើអ្នកអាចគ្រប់គ្រងបានដោយរបៀបណា? ការរក្សាកំ...

Tomnerb.Com - YouTube Channel