ចូលចិត្តទំនើប

ចង់កាត់បន្ថយជាតិ កូឡេស្តេរ៉ុល គួរតែព្យាយាមញុំាអាហារូបត្ថម្ភទាំងនេះ ឱ្យបានច្រើន!

ដោយ: ភារុន 8 AM, Monday, 31 Dec, 2018

រាងកាយរបស់អ្នកបង្កើតជាតិ កូឡេស្តេរ៉ុល ដោយធម្មជាតិ ដើម្បីបង្កើតកោសិការំលាយអាហារ ផលិតអ័រម៉ូន និងបង្កើតវីតាមីន D។ បញ្ហា គឺការកើតឡើងនៃជាតិ កូឡេស្តេរ៉ុល នេះច្រើនពេក ដែលអាចបណ្តាលឱ្យមានជម្ងឺសរសៃឈាមបេះដូង និង ជម្ងឺគាំងបេះដូងជាដើម។ អ្នកប្រហែលជាទទួលបានជាតិ កូឡេស្តេរ៉ុល ច្រើនពេកពីការញុំាចំណីអាហារមិនត្រឹមត្រូវជាប្រចាំ ដែលការកើនឡើងនៃជាតិ កូឡេស្តេរ៉ុល នេះអាចបណ្តាលឱ្យអ្នកកើតមានជម្ងឺ ទឹកនោមផ្អែម ជម្ងឺថ្លើម ជម្ងឺក្រលៀន (ក្រពេញទីរ៉ូអ៊ីតអសកម្ម) ឬ ជម្ងឺផ្សេងៗទៀតជាច្រើន។ អ្នកអាចប្រើថ្នាំដើម្បីកាត់បន្ថយជាតិ កូឡេស្តេរ៉ុល ឬក៏អ្នកអាចព្យាយាមញុំាអាហារត្រឹមត្រូវ និងហាត់ប្រាណឱ្យបានទៀងទាត់ជាដើម។ សូមពិនិត្យមើលអាហារូបត្ថម្ភទាំង 7 ខាងក្រោមនេះ ដែលអាចជាអាហារអាចជួយកាត់បន្ថយជាតិ កូឡេស្តេរ៉ុល បានដោយធម្មជាតិ៖
1. ផ្លែ ប៊ឺ
ការញុំា ប៊ឺ មួយផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយកម្រិតជាតិ កូឡេស្តេរ៉ុល នៅក្នុងឈាម។ ពីព្រោះផ្លែ ប៊ឺ មានសារធាតុខ្លាញ់ល្អ និងជាតិសរសៃខ្ពស់។

2. សណ្តែកក្រហម
សណ្តែកក្រហម មានជាតិសរសៃខ្ពស់ សារធាតុរ៉ែ និងប្រូតេអ៊ីនខ្ពស់។ អ្នកគួរញុំាសណ្តែកក្រហម យ៉ាងហោចណាស់កន្លះពែងក្នុងមួយថ្ងៃ ហើយអ្នកអាចចម្អិនសណ្តែកក្រហម ដោយស្ងោរ ជៀសវាងការចម្អិនដោយប្រើខ្លាញ់ ឬប្រេង។

3. ត្រីមានខ្លាញ់
ត្រីធូណា ត្រីសាម៉ុង និងត្រីសាឌីនជាដើម សុទ្ធតែជាត្រីមានខ្លាញ់ ដែលមានជាតិអាស៊ីតខ្លាញ់ អូមេហ្គា 3 ហើយជាតិខ្លាញ់ដ៏ល្អរបស់ត្រីទាំងនេះគឺជួយបង្កើន ជាតិកូឡេស្តេរ៉ុលល្អ និងជួយកាត់បន្ថយនឹងការរលាករុំារ៉ៃ។ ការស្រាវជ្រាវបានបង្ហាញថាការបរិភោគត្រីមានខ្លាញ់ទៀងទាត់ អាចការពារការវិវត្តន៍នៃជម្ងឺលើសឈាម និងបន្ថយកម្រិតជាតិ កូឡេស្តេរ៉ុល ឱ្យទាបនៅក្នុងឈាម។ ហើយវាក៏បន្ថយហានីភ័យនៃជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាលរហូតដល់ 27% ផងដែរ។

4. អង្ករប្រភេទ Oats និង Barley
អង្ករប្រភេទ Oats និង Barley គឺត្រូវបានគេចាត់ទុកថាជាគ្រាប់ធញ្ញជាតិ។ ការញុំា អង្ករប្រភេទទាំងពីរនេះ 3 ដងក្នុងមួយថ្ងៃ នាំឱ្យមានការថយចុះហានីភ័យនៃជម្ងឺបេះដូងរហូតដល់ 20%។ លើសពីនេះមួយចាននៃអង្ករប្រភេទ Oats និង Barley អាចបន្ថយជាតិ កូឡេស្តេរ៉ុល បានរហូតដល់ 7%។

5. ខ្ទឹម ស
ខ្ទឹម ស មានប្រវត្តិដ៏យូរអង្វែងទាក់ទងនឹងការកាត់បន្ថយសម្ពាធឈាម។ ម្យ៉ាងទៀតមិនត្រឹមតែប៉ុណ្ណឹង ខ្ទឹម ស ក៏អាចកាត់បន្ថយជាតិ កូឡេស្តេរ៉ុលមិនល្អ និងសារធាតុទ្រីគ្លីសេរីតក្នុងឈាមផងដែរ។ ចំណាំ៖ ប្រសិនបើអ្នកកំពុងប្រើប្រាស់ថ្នាំបញ្ចុះឈាម សូមពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រជាមុនសិន មុនពេលញុំាខ្ទឹម ស។

6. ផ្លែ ប៊ឺរី
ផ្លែ ប៊ឺរី គ្រប់ប្រភេទទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍ខុសៗគ្នាជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះ ផ្លែ ប៊ឺរី ទាំងអស់សុទ្ធតែមានគុណប្រយោជន៍ ជួយធ្វើឱ្យរាងកាយមនុស្សមានសុខភាពល្អ។ សារធាតុចិញ្ចឹម និងជាតិសរសៃរបស់ផ្លែ ប៊ឺរី អាចជួយកាត់បន្ថយកម្រិតជាតិ កូឡេស្តេរ៉ុល និងបន្ថយផលិតកម្មនៃជាតិកូឡេស្តេរ៉ុលធម្មជាតិ ពីថ្លើម។

7. បន្លែ
បន្លែ ភាគច្រើនមានជាតិកាឡូរីតិច ដូច្នេះការញុំាបន្លែច្រើន អាចជួយបញ្ចុះទម្ងន់ ម្យ៉ាងទៀតបន្លែក៏មានជាតិសរសៃច្រើន ដែលជួយសម្រួលដល់ក្រពះ ពោះវៀន របស់មនុស្សយើង ឱ្យដំណើរការបានត្រឹមត្រូវ និងប្រសើរឡើងផងដែរ។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សំខាន់! ៩ ចំណុចបន្ថយជាតិស្ករ ក្នុងខ្លួន

ដោយ: ចរិយា 3 PM, Saturday, 17 Dec, 2016

ពាក្យចាស់ពោលថា៖ «ក្មេងសន្សំប្រាក់ ចាស់សន្សំជំងឺ» តែឥឡូវ «ចាស់សន្សំជំងឺ ក្មេងក៏សន្សំជំងឺដែរ»។ ជំងឺជាច្រើនបានកើតឡើង មិនថាលើក្មេង ឬចាស់។ ជំងឺប្រជាប្រិ...

ការមើលថែទាំ សុខភាពសម្រាប់បុរស ផុតវ័យបន្តពូជ

ដោយ: ស៊ីវងីម 6 PM, Monday, 13 Jul, 2015

ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ (មួយឆ្នាំម្តង) ជាពិសេសបុរសដែលផុតវ័យបន្តពូជ គួរតែបានទទួលការត្រួត​ពិនិត្យ​រក​មើល​ជំងឺមហារីក ដូចជា ការត្រួតវាស់កម្រិត...

កំហុសឆ្គងទាំង 7 ដែលអ្នកត្រូវជៀសវាង ដើម្បីរក្សាកូននៅក្នុងផ្ទៃ ឱ្យមានសុខភាពល្អ

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ខណៈពេលមានផ្ទៃពោះ ស្រ្តីទាំងឡាយព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សារបៀបរបបក្នុងការរស់នៅ និងរបបអាហារប្រកបដោយសុខភាពល្អបំផុត សម្រាប់ទារកនៅក្នុងផ្ទៃរបស់ពួកគ...

ចម្លើយ 7រឿង ដែលអ្នកម្តាយមានគភ៌ ចង់ដឹងបំផុត

ដោយ: វិរីយា៉ 6 PM, Wednesday, 30 Mar, 2016

អ្នក​ម្តាយ ​ដែល​ទើបតែ​មានគភ៌​ថ្មោងថ្មី​ ដែល​កើតមាន​ក្តី​សង្ស័យ និង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ក្នុងអំឡុងពេល​មានគភ៌ ត្រូវ​មើលថែទាំ​អ្វី​ខ្លះទៀត បន...

Tomnerb.Com - YouTube Channel