ចូលចិត្តទំនើប

គ្រឿងអលង្ការ ៧ប្រភេទ ស្រ្តីគ្រប់រូបគួរតែមាន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

គ្រឿងអលង្ការ ជាគ្រឿងតុបតែងលំអដ៏ល្អបំផុតមួយ ក្នុងការបង្កើតរចនាបទផ្ទាល់ខ្លួនរបស់បុគ្គលនិមួយៗ។ អ្នកអាចជ្រើសរើសប្រភេទ នៃគ្រឿងអលង្ការអាស្រ័យលើសម្លៀកបំពាក់របស់អ្នក និងរចនាបទផ្ទាល់ខ្លួន។ ដោយសារតែជម្រើស នៃគ្រឿងអលង្ការមានច្រើនសន្ធឹកសន្ធាប់ ពេល អ្នកអាចនឹងពិបាកក្នុងការសម្រេចចិត្ត ជ្រើសយកប្រភេទណាមួយ ឱ្យសក្តិសមនឹងអ្នក។ គេហទំព័រទំនើប សូមបង្ហាញនូវអត្ថបទដ៏មានសារៈសំខាន់មួយនេះ ជាជំនួយដល់ការជ្រើសរើសគ្រឿងអលង្ការ សម្រាប់បង្ហាញនូវសម្រស់ដ៏ស្រស់ផូរផង់ អត្តចរិក និងសេចក្តីថ្លៃថ្នូររបស់អ្នក។
១. ក្រវិលដោតដាំពេជ្រ

វាជាប្រភេទគ្រឿងអលង្ការបែប Classic មួយប្រភេទ ដែលមានសារៈសំខាន់សម្រាប់ស្រ្តីគ្រប់រូប។ វាសក្តិសមបំផុតសម្រាប់ការតុបតែងខ្លួនដ៏ថ្លៃថ្នូរ ហើយក្រវិលដោតដាំពេជ្រ អាចមានជម្រើសរូបរាងច្រើនសណ្ឋាន និងច្រើនម៉ូតដែលសមស្របជាមួយនឹង ចរិកលក្ខណៈរបស់អ្នក។ ចំណុចដ៏ពិសេសនោះ គឺអ្នកអាចពាក់វាបានគ្រប់កម្មវិធី មិនថាជាពិធីបែបផ្លូវការ ឬក្រៅផ្លូវការឡើយ។ សូមចងចាំថា ក្រវិលដាំពេជ្រអាចនៅស្ថិតស្ថេរជារៀងរហូត។ ប៉ុន្តែបើសិនជាវាមានតម្លៃថ្លៃពេក អ្នកអាចមានជម្រើសសមស្របមួយចំនួនទៀតដូចជា ត្បូងស្នាយ ឬត្បូងគ្រីស្តាល់ ដែលអាចយកគំរូតាមភាពឆើតឆាយ និងថ្លៃថ្នូររបស់គ្រាប់ពេជ្របាន។

Jewelry-Pieces-Woman-Should-Have-01

២. ក្រវិល ឬខ្សែ ក ដាំគុជ

បើសិនជាអ្នកមានរសនិយមនៃម៉ូតបែប Classic ដូច្នេះអ្នកអាចពិចារណាជ្រើសរើសក្រវិល ឬខ្សែ ក ដាំគុជ។ វាបង្កើតជាសមតុល្យដ៏ប្រសើរមួយ រវាងសម្រស់បែបទាន់សម័យ និងសម្រស់បែបថ្លៃថ្នូរ។ គុជទឹកសាបអាចពាក់បានជាមួយសម្លៀកបំពាក់គ្រប់ពណ៌។ សម្រាប់ការតុបតែងខ្លួនបែបទាន់សម័យ អ្នកគួរជ្រើសយកគ្រាប់អង្កាំគុជទំហំធំ ដែលអាចជួយបង្កើនសម្រស់អ្នកដូចនាងទេពមច្ឆា។ អ្នកក៏អាចពាក់ខ្សែ ក គុជប្រវែងវែង ជាមួយសម្លៀកបំពាក់ជាលក្ខណៈផ្លូវការ និងក្រៅផ្លូវការ ដែលនឹងផ្តល់នូវភាពស្រស់ស្អាត ដ៏ថ្លៃថ្នូរដល់អ្នក។

Jewelry-Pieces-Woman-Should-Have-02

៣. ក្រវិលកង

ក្រវិលកងសក្តិសម ជាមួយសម្លៀកបំពាក់ស្ទើរតែគ្រប់ម៉ូត។ អ្នកអាចពាក់វាជាមួយសម្លៀកបំពាក់លក្ខណៈ បែបផ្លូវការ និងសម្លៀកបំពាក់បែបសាមញ្ញ ដូចជាខោខូវប៊យ និងសំពត់ផងដែរ។ អ្នកអាចជ្រើសរើសយក ក្រវិលកង ធ្វើពីមាស ដែលជួយបន្ថែមសម្រស់យ៉ាងស្រស់ត្រកាល ដល់សម្លៀកបំពាក់សម្រាប់ពិធីជប់លៀង។ បើអ្នកចង់ពាក់វាជាប្រចាំរាល់ថ្ងៃ អ្នកគួរជ្រើសយកក្រវិលប្រាក់ មានម៉ូតតូចល្មម ដែលអាចផ្តល់នូវ ភាពទាក់ទាញគ្រប់គ្រាន់ សម្រាប់ការបង្ហាញខ្លួននៅទីសាធារណៈជាញឹកញាប់។

Jewelry-Pieces-Woman-Should-Have-04

៤. កងដៃ ឬខ្សែដៃមាស

ពាក់ខ្សែដៃមួយខ្សែនៅលើ ក ដៃ នឹងបន្ថែមនូវសម្រស់បែបប្រណិតដល់អ្នក។ អ្នកអាចមានជម្រើសជាច្រើន ដូចជាខ្សែដៃ ដែលនឹងមើលទៅពោរពេញដោយការច្នៃប្រឌិត នៅពេលពាក់គូរជាមួយនឹងកងដៃ និងចិញ្ចៀនឡោមត្បូង។ អ្នកគ្រាន់តែស្វែងរកម៉ូតណា ដែលឆ្លុះបញ្ចាំងពីចរិកលក្ខណៈរបស់អ្នក និងអាចបត់បែន បានគ្រប់កាលៈទេសៈ ដូច្នេះអ្នកអាចពាក់វាបានគ្រប់ពេលវេលា ជាមួយសម្ភារៈដទៃគ្រប់ប្រភេទ។

Jewelry-Pieces-Woman-Should-Have-05

៥. ខ្សែកវែង ឬសម្រង ក

ខ្សែកវែង និងខ្សែក ប្រភេទជាសម្រង ក គឺជាប្រភេទគ្រឿងអលង្ការ ដ៏ពេញនិយម ហើយគ្រឿងអលង្ការប្រភេទនេះសក្តិសមជាមួយសម្លៀកបំពាក់គ្រប់ម៉ូត។ អ្នកអាចពាក់ខ្សែកវែង ជាមួយខ្សែកខ្លីៗ ដើម្បីបង្កើតជាម៉ូតខ្សែក ២ ឬបី ថ្នាក់។ ឬអ្នកអាចជ្រើសរើសម៉ូតបែបសាមញ្ញ ជាមួយខ្សែក បែបជាសម្រង ក ដែលមាន ម៉ូតយ៉ាងឡូយឆាយ និងទាក់ទាញ ដោយវានឹងផ្តល់សម្រស់ដ៏ស៊ិចស៊ី ទោះបីជាអ្នកស្លៀកពាក់ធម្មតាក៏ដោយ។

Jewelry-Pieces-Woman-Should-Have-06

៦. នាឡិកាដៃបែប Classic

នាឡិកាដៃបែប Classic គឺជាគ្រឿងលំអដ៏ប្រសើរបំផុត សម្រាប់បន្ថែម និងបង្កើនសម្រស់នៃសម្លៀកបំពាក់របស់អ្នក ស្របពេលដែលអ្នកប្រើប្រាស់វា សម្រាប់ផ្ទៀងផ្ទាត់ពេលវេលា។ គន្លឹះនៃការជ្រើសរើសគឺ ស្វែងរកនាឡិកាដៃណាដែលមានភាពបត់បែនគ្រប់គ្រាន់ ដូច្នេះអ្នកអាចពាក់វាជាមួយសម្លៀកបំពាក់គ្រប់ ម៉ូត រាប់ចាប់ពីសម្លៀកបំពាក់ជាលក្ខណៈផ្លូវការ រហូតដល់សម្លៀកបំពាក់សាមញ្ញធម្មតា។

Jewelry-Pieces-Woman-Should-Have-07

៧. ក្រវិលរំយោល

ក្រវិលរំយោល គឺជាគ្រឿងអលង្ការដែលផ្តល់សម្រស់ដ៏ស្រស់ស្អាត ពីធម្មជាតិដល់អ្នក។ វាសក្តិសមបំផុត សម្រាប់កម្មវិធីធំៗ និងពិធីជប់លៀងលក្ខណៈផ្លូវការនានា។ ក្រវិលរំយោលផ្តល់នូវសម្រស់ដ៏លេចធ្លោ ត្រដែតលើសគ្រឿងលំអដទៃទៀត។ បើសិនជាអ្នកជ្រើសយកគ្រឿងអលង្ការប្រភេទនេះ អ្នកនឹងទទួលបាន រសនិយមនៃម៉ូត និងការតុបតែងខ្លួន កម្រិតកាន់តែខ្ពស់ និងទទួលបានសម្រស់ដ៏ទាក់ទាញបំផុត។

Jewelry-Pieces-Woman-Should-Have-08

ប្រភព: Glamradar ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

សញ្ញាដំបូងទាំង 10 ដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងកង្វះ វីតាមីនសេ !

ដោយ: ចរិយា 8 AM, Tuesday, 20 Aug, 2019

វីតាមីនសេ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យរាងកាយរបស់មនុស្សយើង មានសុខភាពល្អ និងរឹងមាំ។ ដូច្នេះអ្នកត្រូវទទួលបរិមាណនៃ វីតាមីនសេ ឱ្យត្រឹមត្រូវ និងគ្រប...

តំហែទាំ សក់រួញ

ដោយ: ដួងច័ន្ទ 8 PM, Friday, 25 Aug, 2017

ការថែរក្សាសរសៃសក់ ពិតជាសំខាន់ណាស់ សម្រាប់សុភាពនារីទាំងអស់។ នារីដែលមានសក់រួញអង្គារដី ឬអ៊ុតសក់រួញ ទាមទារឱ្យមានការថែរក្សាយ៉ាងខ្ជាប់ខ្ជួន និងការកក់សក់ដ...

គន្លឹះ10 យ៉ាងដើម្បីបង្ការកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Thursday, 13 Sep, 2018

ជម្ងឺផ្តាសាយអាចជាជម្ងឺសាមញ្ញទូទៅមួយដែលមនុស្សជាធម្មតាតែងតែកើតមាន ជាពិសេសនៅរដូវភ្ញៀវនេះ។ យោងតាម មជ្ឃមណ្ឌលគ្រប់គ្រង និង ទប់ស្កាត់ជម្ងឺរបស់សហរដ្ឋអាមេរិ...

លក្ខខណ្ឌសុខភាពទាំង 9 ដែលបង្ហាញថាវាអាចបង្កគ្រោះថ្នាក់ សម្រាប់អ្នកញុំាប៉េងប៉ោះ

ដោយ: ចរិយា 8 AM, Thursday, 05 Sep, 2019

ជាធម្មតាបន្លែប៉េងប៉ោះ មានសុវត្ថិភាពក្នុងការបរិភោគ ប៉ុន្តែនៅក្នុងករណីមួយចំនួន ប៉េងប៉ោះក៏បង្កផលប៉ះពាល់ធ្ងនធ្ងរដល់សុខភាពរាងកាយរបស់មនុស្សផងដែរ ប្រសិនបើ...

Tomnerb.Com - YouTube Channel