ចូលចិត្តទំនើប

គេងយប់ ដោយមិនលុបលាងមុខ រឿងអាក្រក់ ៦ យ៉ាងនឹងកើតឡើង

ដោយ: ចរិយា 9 PM, Sunday, 08 Jan, 2017

ប្រសិនបើអ្នកតុបតែងមុខ ចេញទៅក្រៅ ហើយមកដល់ផ្ទះ រហូតដល់ពេលយប់ អ្នកនៅមិនលុបលាងម្សៅចេញទេ រួចចូលដំណេកទាំងមុខដូច្នេះ ព្រឹកស្អែកពេលអ្នកភ្ញាក់ពីដំណេក បញ្ហា ៦ យ៉ាងនឹងកើតមានឡើងលើមុខរបស់អ្នក៖

១. ស្ងួត

ពេលមុខរបស់អ្នកមានម្សៅ ហើយអ្នកត្រូវកំដៅថ្ងៃឡើងប្រេង ត្រូវធូលីក្នុងបរិយាកាសមកប៉ះ ឲ្យតែអ្នកគេងយប់ មិនព្រមលាងមុខ ព្រឹកឡើង មុខរបស់អ្នកនឹងស្ងួតរីង។

វិធីសាស្ត្រជួយ គឺអ្នកត្រូវប្រើ Morning Moisturizer បន្ទាប់មក ត្រូវបោះបង់ទម្លាប់មិនល្អនេះចោល។

២. ជាំ

បញ្ហានេះ មិនមែនតូចតាចទេ។ បើអ្នកមិនបានលុបលាងមុខឲ្យស្អាត មិនបានជម្រះធូលី ប្រេង និងម្សៅពីផ្ទៃមុខរបស់អ្នកទេ ព្រឹកឡើង ពេលភ្ញាក់ពីដំណេក អ្នកនឹងឃើញមុខរបស់អ្នកឡើងខ្មៅ។ ធ្វើបែបនេះយូរ កន្លែងខ្មៅនឹងក្លាយទៅជាជាំ។

៣. រោល

ចំណុចអាក្រក់មួយទៀត របស់ការមិនលាងមុខពេលយប់ គឺកើតរោលពេញមុខ។ ការរោល អាចមានពណ៌ក្រហម កើតគ្រាប់តូចៗដូចច្រែងថ្ងៃ រមាស់ ឬកើតទាំងបីនេះក្នុងពេលតែមួយ។

៤. មុន

ដោយសារមានប្រេង និងធូលី ព្រមទាំងម្សៅគ្របពីលើរន្ធស្បែកបិទជិត ធ្វើឲ្យស្បែកមិនអាចដកដង្ហើមបាន ក៏បណ្តាលឲ្យកើតមុន។ សំណាងល្អកើតមុនសាច់ បើសំណាងមិនល្អកើតមុនមានខ្ទុះ ពេលនោះមុខរបស់អ្នកប្រាកដជា ប្រឈមនឹងប្រហោងមុខ។

៥. ពពែភ្នែក និងដំបៅ

អ្នកដែលមានទម្លាប់នេះយូរឆ្នាំ នឹងបណ្តាលឲ្យកើតបញ្ហាធ្ងន់ធ្ងរ ដូចជាកើតពពែភ្នែក កើតមុនកខ្ទុះក្លាយជាដំបៅ។ ប្រសិនបើអ្នកថែរក្សាស្បែកបានល្អ ស្បែករបស់អ្នក នឹងការពារខ្លួនវាដោយខ្លួនឯង ប៉ុន្តែអ្នកបានកំចាត់កម្លាំងការពាររបស់វា ទៅហើយ ដូច្នេះវាមានតែរងគ្រោះដូច្នេះ។

៦. ស្ងួតបែកស្រកាមាត់

ពេលដែលធ្ងន់ធ្ងរមែនទែននោះ គឺស្បែករបស់អ្នកស្ងួតខ្លាំង រហូតដល់បែកស្រកា ជាពិសេសគឺនៅជុំវិញបបូរមាត់។ ម្សៅតុបតែងអាចស្ថិតនៅលើមុខរបស់អ្នក ធ្វើឲ្យមុខអ្នកស្អាត តែនៅបានតែ ២៤ម៉ោងទេ។ លុះអ្នកទុកវាយូរហួសកម្រិត វាក៏ក្លាយជាអាវុធប្រហារមុខ របស់អ្នកវិញ៕

Wash_Your_Face_tricks-01

Wash_Your_Face_tricks-05

Wash_Your_Face_tricks-03

Wash_Your_Face_tricks-04

អត្ថបទអ្នកចង់អាន

តើគួរជ្រើសរើសកង់ បែបណា ដើម្បីហាត់ប្រាណ?

ដោយ: ដាលីស 7 PM, Wednesday, 08 Jul, 2015

កង់ មិនត្រឹមតែជាយានជំនិះ ដែលធ្វើឲ្យអ្នកមានភាពរីករាយប៉ុណ្ណោះទេ តែថែមទាំងល្អដល់បរិស្ថានថែមទៀត។ ប្រសិនបើអ្នកមានបំណងរក្សាសុខភាពរបស់អ្នក ដោយការជិះកង់ ​(...

អត្ថប្រយោជន៍ នៃការម៉ាស្សាប្រេង

ដោយ: ស៊ីវងីម 6 PM, Wednesday, 26 Aug, 2015

គោលសំខាន់នៃការម៉ាស្សា គឺការកាត់បន្ថយភាពនឿយហត់ ដែលអ្នកមាន ប៉ុន្តែមានអ្នកមួយចំនួនមានអារម្មណ៍រារែក ដោយសារតែយល់ថាការម៉ាស្សា គឺជាការយករាងកាយទៅបន្ថែមការឈ...

តើគួរតមអាហារបែបណាខ្លះ ពេលមានអាស៊ីតនៅក្នុងក្រពះខ្ពស់?

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

​ជំងឺក្រពះឬអាការៈមានអាស៊ីតច្រើនក្នុង​ក្រពះ​បានក្លាយទៅជាជំងឺពេញនិយមសម្រាប់មនុស្សសម័យនេះ។អ្នកធ្វើការងារភាគច្រើនដែលកំពុងខំប្រឹងប្រែងទៅកាន់តំណែងការងារខ...

ចំណុចល្អទាំង 6 ពេលអ្នកឈប់ទទួលទាន ជាតិអាល់កុល

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 03 Oct, 2017

ការទទួលទានស្រា មួយកែវរៀងរាល់ថ្ងៃរបស់អ្នក ប្រហែលជាប្រែទៅជា 2 ឬ 3 កែវ ឬអ្នកអាចនឹងញ៉ាំ ស្រាបៀរកាន់តែច្រើនរហូតជ្រុល និងមានបំណងចង់កែលម្អវាឡើងវិញ។ការផ្តា...

Tomnerb.Com - YouTube Channel